ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃអង្គារ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ផេង សំបូរ ប្រធាននាយកដ្ឋាន និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ (RCIP) លោក អាន សុីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីបច្ចេកទេសគម្រោង និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្ត គម្រោង RCIP ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក (WB) នៅខេត្តត្បូងឃ្មុំ ចំនួន ៤ខ្សែ មានប្រវែងសរុប ៥៩.៦ គ.ម សម្រេចបានលទ្ធផលជារួមប្រមាណ ២០,៩៧% មានដូចខាងក្រោម៖ – ខ្សែទី១ TBK 21 (ផ្លូវជាតិលេខ៧ – បង្គៅ – ចំបក់) […]
Author: kam
លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអមដំណើរ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវ
ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃពុធ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអមដំណើរ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១គម្រោង មានប្រវែង ៥ ២០០ម. ទទឹង ៦ម. កម្រាស់ ០,២ម. និងសាងសងលូមូលមុខពីរចំនួន ២កន្លែង ស្ថិតនៅភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រឹង ទៅភូមិត្រពាំងប្ញស្សី ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (គម្រោងលេខ៖ DRR-NC-2024-No.52) ដែលមានការអញ្ជើញចូលរួមពីគណៈកម្មាធិការ គ.ត.វ មន្ត្រីបច្ចេកទេស អ្នកទទួលការ នៃនាយកដ្ឋានផ្លូវលំជនបទ លោកអភិបាលរងស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ផងដែរ៕
លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានចូលរួមក្នុងពិធីកាន់បិណ្ឌ វេនទី៥ នៅវត្តចំនួន៤ នៅក្នុងឃុំឈូក ស្រុកក្រូចឆ្មារ
ថ្ងៃអាទិត្យ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានចូលរួមក្នុងពិធីកាន់បិណ្ឌ វេនទី៥ នៅវត្តចំនួន៤ រួមមាន៖ វត្តផ្កាដូង វត្តឈូក វត្តក្របីក្រៀក និងវត្តបារាយណ៍ ស្ថិតនៅក្នុងឃុំឈូក ស្រុកក្រូចឆ្មារ។
លោក លួត សាលី អភិបាលស្រុកបវេល និង ជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមដំណើរដោយលោក នាយករដ្ឋបាលសាលាស្រុកបាននាំយកអំណោយមនុស្សធម៍ជាថវិការបស់រដ្ឋបាលស្រុក និងសប្បុរសជនចំនួន ៨,២០០,០០០រៀល ប្រគល់ជូនសាលាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
កន្លងមកនេះដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ លើវិស័យមនុស្សធម៍ លោក លួត សាលី អភិបាលស្រុកបវេល និង ជាប្រធានគណកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករួមដំណើរដោយលោកនាយករដ្ឋបាលសាលាស្រុក និង ជាមន្ត្រីប្រចាំការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកផងនោះ ។ បាននាំយកអំណោយមនុស្សធម៍ជាថវិការបស់រដ្ឋបាលស្រុក និង សប្បុរសជនសរុបចំនួន ៨,២០០,០០០រៀល ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងដើម្បីបុព្វហេតុមនុស្សធម៍ ជួយដល់ជនរងគ្រោះផ្សេងៗក្នុងខេត្តបាត់ដំបង ក្នុងឳកាសខួបទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍច័ន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៤ ។
លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការនៃមន្ទីរទេសចរណ៍ខេត្តទាំងអស់អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី ១២ ស្ថិតនៅក្នុងវត្តមង្គល សុវណ្ណគីរី ហៅ(វត្តភ្នំក្រហម)
គួររំលឹកថា កាលពីថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០២៤ កន្លងមកនេះ លោក ស៊ាន សុគុន ប្រធានមន្ទីរ ទេសចរណ៍ខេត្ត កំពង់ចាម បានដឹកនាំមន្ត្រីរាជការ នៃមន្ទីរទេសចរណ៍ខេត្តទាំងអស់អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី ១២ ស្ថិតនៅក្នុងវត្តមង្គល សុវណ្ណគីរី ហៅ (វត្តភ្នំក្រហម)។ នៅក្នុងពិធីកាន់បិណ្ឌនេះដែរ លោកប្រធានមន្ទីរនិងមន្ត្រីរាជការនៃមន្ទីរទេសចរណ៍ខេត្តទាំងអស់បានប្រគេននូវទេយ្យទាន ផ្សេងៗមួយចំនួននិងបច្ច័យចំនួន ១,៥០០,០០០រៀល ហើយក៍បានជួយឧបត្ថម្ភជាថវិកាដល់លោកយាយ លោកតាចាស់ជរានិងកម្លាំងការពារសរុបជាទឹកប្រាក់ចំនួន ៧០០,០០០រៀលផងដែរ ។
លោក ជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ និង ឯកឧត្តម ឯក ឆេងហួតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានធ្វើការប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវវៀតណាម
នាពេលកន្លងមកនេះ លោក ជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ និង ឯកឧត្តម ឯក ឆេងហួតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានធ្វើការប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហប្រតិត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា (CLV – DTA ) ដល់ចៅក្រមព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងមន្ត្រីរាជការ នៅក្នុងសាលាដំបូងទាំងអស់ កាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៤ ។
ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តស្វាយរៀង និងថ្នាក់ដឹកនាំ អយ្យការអម សាលាដំបូងខេត្តព្រមទាំង មន្ត្រីរាជការ សាលាដំបូងទាំងអស់បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី ១ ចំនួន ៣ វត្តក្នុងក្រុងស្វាយរៀង
កាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ កន្លងមកនេះ ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តស្វាយរៀង និង ថ្នាក់ដឹកនាំ អយ្យការអមសាលាដំបូង ខេត្តព្រមទាំងមន្ត្រីរាជការ សាលាដំបូងទាំងអស់ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេណ ទី ១ ចំនួន៣ វត្ត ក្នុងនោះ មានវត្តបុទុម សុផាណារាម ១ វត្តកោះជុំ ១ និង វត្ត បាយ៉ាប ១ ស្ថិតនៅក្នុងក្រុងស្វាយរៀង ។
លោក សុខ សេង មេឃុំ សំរោងខិតខំប្រឹងប្រែង អនុវត្តការងារ កសាង ហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានអោយកាន់តែមានការអភិវឌ្ឍរីកចំរើន
កន្លងមក ក៍ដូចជាបច្ចុប្បន្ន លោក សុខ សេង មេឃុំ សំរោង ក្នុងស្រុក សំរោង ខេត្តតាកែវ បានខិតខំប្រឹងប្រែងអនុវត្តការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានឲ្យកាន់តែមានការអភិវិឌ្ឍរីកចំរើន ទៅមុខជាលំដាប់ ។ – លទ្ធផលករងារជាក់ស្តែងមានដូចជា ៖ ក្នុងឆ្នាំ ២០២៣ បានធ្វើផ្លូវក្រាលគ្រួសធម្មជាតិ បានចំនួន ៣ ខ្សែក្នុងនោះខ្សែទី ១ មានប្រវែង ២២៨០ ម៉ែត្រ ខ្សែទី ២ មានប្រវែង ២២០០ ម៉ែត្រ និង ខ្សែទី ៣ ប្រវែង ១០៧០ ម៉ែត្រ ។ សំរាប់ឆ្នាំ ២០២៤ វិញ បានធ្វើផ្លូវបេតុងបាន ១ ខ្សែ ដែលមានប្រវែង ១០៥១ ម៉ែត្រ ។ – ក្រៅពីនេះឃុំក៍បាន សហការជាមួយព្រះសង្ឃវត្តអង្គលង្គញ ជួយផ្សព្វផ្សាយ ដល់ពទ្ធបរិស័ទចំណុះជើងវត្តអង្គលង្គុញ ដើម្បីចូលរួម […]
លោកស្រី សាម៉ន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ចាជីវៈ ខេត្តកែបបានឲ្យដឹងពីតម្រូវការកម្លាំងពលកម្មបច្ចុប្បន្ន តាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា
បើតាម លោកស្រី សាម៉ន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ឋាជីវៈខេត្តកែបបានអោយដឹងថា តម្រូវការកម្លាំងពលកម្មបច្ចុប្បបន្ន តាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា៖ មានដូចខាងក្រោម៖ – ខេត្តកំពង់ស្ពឺ មាន ១២៨៨៩ កន្លែង ខេត្តកំពង់ឆ្នាំង មាន ១០៣០០ កន្លែង រាជធានីភ្នំពេញ ១០១៣៣ កន្លែង – ខេត្តស្វាយរៀង មាន៦៤២៣ កន្លែង ខេត្តរតនគីរី មាន ៥២០៦ កន្លែង ខេត្តក្រចេះ មាន ៣០០០ កន្លែង ខេត្តតាកែវ មាន ១៩៦៦ កន្លែង ខេត្តកណ្តាល មាន ១៣១៦ កន្លែង ខេត្តបន្ទាយមានជ័យ មាន ៣៨៣ កន្លែង ខេត្តកោះកុង មាន ៣៣៨ កន្លែង និង ខេត្តផ្សេងទៀតមាន ១៣៩២ កន្លែង ។ – ទាក់ទងទៅ និង […]
លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានដឹកនាំមន្ត្រីរាជការ ចូលរួម ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ និងផែនការសកម្មភាពការងារឆ្នាំ២០២៥ បរិវត្តកម្មឌីជីថល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តាមប្រព័ន្ធនិម្មិត Zoom meeting
ខេត្តត្បូងឃ្មុំ ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានដឹកនាំមន្ត្រីរាជការ ចូលរួម ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ និងផែនការសកម្មភាពការងារឆ្នាំ២០២៥ បរិវត្តកម្មឌីជីថល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តាមប្រព័ន្ធនិម្មិត Zoom meeting ៕
លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ជាថ្នាក់ដឹកនាំម្នាក់ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការការពារ និងកសាងប្រទេសជាតិមាតុភូមិ
ខេត្តកំពង់ចាម ៖ គួររំលឹកថា ក្រោយពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក លោកស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារនិងកសាងប្រទេសជាតិមាតុភូមិ ជាពិសេសលើវិស័យទេសចរណ៍បាននិងកំពុងមានការអភិវឌ្ឍន៍រីកចំរើនទៅមុខជាលំដាប់។ ចំពោះប្រវត្តិនិងសកម្មភាពការងារដែលលោក ស៊ាន សុគុន បានចូលបំរើការងារនៅតាមក្រសួង មន្ទីរ ស្ថាប័នរដ្ឋរួមមាន ពីឆ្នាំ១៩៨៤ដល់ឆ្នាំ១៩៨៩ ជាមន្ត្រីការិយាល័យរដ្ឋបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម។ ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣ ជាមន្ត្រីការិយាល័យរដ្ឋបាលនៃមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ។ -ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៤ បានទទួលការតែងតាំងជាអនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរទេសចរណ៍ខេត្តកំពង់ចាម។ ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៩ ជាអនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពុងចាម ។ ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៩ បានទទួលការតែងតាំងជាប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម រហូតសព្វថ្ងៃនេះ ។ -ដោយសារការខិតខំប្រឹងប្រែងបំពេញការងារនិងមានស្នាដៃជាច្រើននេះហើយលោក ស៊ាន សុគុន ត្រូវបានទទួលគ្រឿងឥស្សរិយយសជាមេដាយចំនួន៣គ្រឿង។ ១/មេដាយមុនីសារាភ័ណ្ឌថ្នាក់សេនាមួយគ្រឿង ២/មេដាយការងារសុវត្ថារាថ្នាក់សេនាមួយគ្រឿង និង ៣/មេដាយការងារថ្នាក់សំរិទ្ធមួយគ្រឿង ៕
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សារសំឡេងពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សារសំឡេងពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដល់ជនរួមជាតិ។
គណៈកម្មការអន្តរក្រសួង នៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូDBST ចំនួន១ខ្សែ និងលូកន្លែង ស្ថិតនៅភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ គណៈកម្មការអន្តរក្រសួង ដឹងនាំដោយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូDBST ចំនួន១ខ្សែ ប្រវែង៣.៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលកៅស៊ូដីល្បាយក្រួស ទទឹងម្ខាងៗ១ម៉ែត្រ កម្រាស់0.២ម៉ែត្រ និងសាងសងលូមូលមុខមួយចំនួន១កន្លែង និងស្លាក់ឈ្មោះ១កន្លែង ស្ថិតនៅភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (គម្រោងលេខDRR-NC-2023-No.001) ដែលទទួលអនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងពិធីចុះពិនិត្យនាឱកាសនោះ ក៏មានការចូលរួមពីសំណាក់ ប្រតិភូក្រសួង និងលោក អាន ស៊ីណា ប្រធានអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋានឃុំ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនរូបផងដែរ។ សូមជម្រាបជូនផងដែរថា ៖ ផ្លូវនិងលូដែលបានបញ្ចប់ការសាងសងនេះ ត្រូវបានគណៈប្រតិភូអន្តរក្រសួង វាយត្រួតពិនិត្យវាយតម្លៃលើលទ្ធផលការងារអនុវត្តសម្រេចបាន១០០% ដែលចុះអនុវត្តសាងសងនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ គិតមកដល់ត្រឹមថ្ងៃនេះ មានរយៈពេលជាង១៣ខែមកហើយ។ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពការងារខាងលើនេះ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ […]
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍ទី២ខែសីហា ឆ្នាំ២០២៤
ខេត្តព្រៃវែង ៖ កាលពីថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៤ កន្លងមកនេះ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍ទី២ ខែសីហា ឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់អនុវត្តបន្តប្រចាំសប្តាហ៍ក្រោយជាបន្តទៀត។ សមាសភាព ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោកប្រធានមន្ទីរ,អនុប្រធានមន្ទីរ,លោកនាយខណ្ឌទាំង២ និងលោក លោកស្រី ជាប្រធានការិយាល័យជំនាញទាំង១០ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំបានប្តូរ profile Faebook ដើម្បីគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំបានប្តូរ profile Faebook ដើម្បីគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដល់ជនរួមជាតិ ៕
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ ប្រវែង ៦,៥៧០គីឡួម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិបេង ទៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ ប្រវែង ៦,៥៧០គីឡួម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិបេង ទៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្សែផ្លូវនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង នៅក្នុងបរិវេណវត្តគីរីវ័ន្ដស្ពាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋានថ្នាក់ស្រុក ឃុំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូ បានដឹកនាំចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពភាពផ្លូវចំនួន ២ខ្សែ គឺខ្សែទី១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) […]
លោក គង់ សំអឿន នាយកវិទ្យាល័យរមាសហែកបានដឹកនាំលោកគ្រូអ្នកគ្រូចូលរួមដាំដើមកូនគគីចំនួន១០០ដើមនៅក្នុងសួននៃបរិវេណសាលារៀន
ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់លោក គង់ សំអឿន នាយកសាលាវិទ្យាល័យរមាសហែក ស្ថិតនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង បានដឹកនាំលោកគ្រូ អ្នកគ្រូ ចូលរួមដាំដើមកូនគគីចំនួន១០០ដើម នៅក្នុងសួននៃបរិវេណសាលារៀនកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ។ កន្លងមកនេះដែរ នៅក្នុងអាណត្តិដែលលោកនាយកកំពុងដឹកនាំសព្វថ្ងៃនេះបានខិតខំរៀបចំកែលំអក្នុងបរិវេណទីធ្លាសាលាអោយកាន់តែល្អប្រសើរ ក្នុងនោះបានចាក់សាប,ក្រាលការ៉ូឡា រៀបចំបង់អង្គុយកំសាន្ត ព្រមទាំងបានកសាងក្លោងទ្វារ នឹងផ្ទាំងប៉ាណូសាលាជាដើម ។ ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែង របស់លោកនាយកក្នុងការពង្រឹង និងពង្រីកលើវិស័យអប់រំអោយកាន់តែមានការអភិវឌ្ឍរីកចំរើនទៅមុខជាលំដាប់ ។ នៅទីបញ្ចប់នេះក្នុងនាមជាបងប្អូនសូមនិយាយលេងសើចជាមួយលោកប្អូននាយកបន្តិចខុសត្រូវយ៉ាងណាកុំប្រកាន់។ កន្លងមកជាច្រើនទសវត្សមកហើយធ្លាប់តែឮល្បីឈ្មោះលោក គង់ សំអឿន ជាតារាដើរតួកុនក្នុងសម័យសង្គមរាស្ត្រនិយម។ តែមិននឹកស្មានដល់ក្នុងសម័យថ្មីនេះក៏មានលេចឈ្មោះល្បី លោក គង់ សំអឿន មួយទៀតជាតារា នាយកវិទ្យាល័យរមាសហែកដ៏ស្រស់ស្អាត មានសិល្បៈក្នុងការនិយាយស្តីលេងសើច ចេះកំប្លុកកំប្លែង ធ្វើអោយមជ្ឍដ្ឋានមហាជនជាទូទៅមានការចាប់អារម្មណ៍ និងមានការកោតសសើរផងដែរ ។
លោក គង់ សំអឿន នាយកវិទ្យាល័យរមាសហែកបានយកចិត្តទុកដាក់ក្នុងការរៀបចំកម្មវិធីស្តីពីការផ្សព្វផ្សាយវិធានការណ៍ បញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍និងបញ្ហាគ្រឿងញៀនជាដើម នៅទីតាំងវិទ្យាល័យរមាសហែក
ខេត្តស្វាយរៀង ៖ កន្លងមកនេះ លោក គង់ សំអឿន នាយកវិទ្យាល័យរមាសហែកស្ថិតនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀងបានយកចិត្តទុកដាក់ក្នុងការរៀបចំកម្មវិធីស្តីពីការផ្សព្វផ្សាយបញ្ហាភូមិ-ឃុំមានសុវត្ថិភាពក្នុងនោះដែរមានបញ្ហាក្មេងទំនើង,បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាគ្រឿងញៀនជាដើម ក្រោមអធិបតីភាពលោកស៊ូ ម៉ុលអភិបាលនៃគណៈអភិបាលស្រុករមាសហែក ។ សមាសភាពចូលរួមនៅក្នុងកម្មវិធិនេះរួមមានលោក គល់ ជោតិ នាយករដ្ឋបាលសាលាស្រុករមាសហែកលោកវរៈសេនីយ៍ឯក សំ សំកុល អធិការនគរបាលស្រុករមាសហែក លោកវរៈសេនីយ៍ទោ ប៉ែន ខុន មេបញ្ជាការកងរាជអាវុធហត្ថស្រុករមាសហែក ,លោកវរៈសេនីយ៍ទោ យក់ ភី មេបញ្ជាការសិករងស្រុករមាសហែក ព្រមទាំងលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបមានចំនួន១៣៥០នាក់ ស្រី៦៧០នាក់។ ជាកិច្ចចាប់ផ្តើមនៃកម្មវិធីលោក គង់ សំអឿន នាយកវិទ្យាល័យរមាសហែកបានអញ្ជើញឡើងធ្វើរបាយណ៍សង្ខេប ស្តីពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក ទាក់ទងទៅនឹងវិស័យអប់រំរបស់ វិទ្យាល័យរមាសហែក។ បន្ទាប់មកទៀតលោកវរៈសេនីយ៍ឯក សំ សំកុល អធិការនគរបាលស្រុករមាសហែកបានលើកឡើងពីបញ្ហាភូមិ-ឃុំមានសុវត្ថិភាព ក្នុងនោះមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម ហើយលោកអធិការក៏បានសំណូមពរដល់អង្គពិធីទាំងមូល នាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃ។ បន្ទាប់ពីលោកនាយកវិទ្យាល័យរមាសហែក និងលោកអធិការនគរបាលស្រុករមាសហែកបានឡើងមានមតិជម្រាបជូនដល់អង្គពិធីទាំងមូលរួចមក លោក ស៊ូ ម៉ុល អភិបាលនៃគណៈអភិបាលស្រុករមាសហែកបានអញ្ជើញឡើងមានមតិបូកសរុបស្តីពីលទ្ធផលនៃកម្មវិធីផ្សព្វផ្សាយ វិធានការណ៍ […]
លោក យី ហុល ចៅសង្កាត់ស្រយ៉ូវ ជាថ្នាក់ដឹកនាំមានទំនាក់ទំនងល្អក្នុងការស្វែងរកជំនួយដើម្បីកសាងមូលដ្ឋានធ្វើអោយមានការអភិវឌ្ឍរីកចំរើនទៅមុខជាលំដាប់
ខេត្តកំពង់ធំ ៖ ដោយមើលឃើញពីការខ្វះខាតក្នុងសង្កាត់និងការខិតខំប្រឹងប្រែងរបស់លោកយី ហុល ដែលមានទំនាក់ទំនងល្អផងនោះ នៅក្នុងខែ៦ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អតីតអភិបាលខេត្តកំពង់ធំ បានជួយ កសាងសមិទ្ធផលជាច្រើននៅក្នុងសង្កាត់ស្រយ៉ូវ ដែលមានដូចខាងក្រោម៖ -បានជួយកសាងសាលារៀន១ខ្នងមាន៣បន្ទប់នៅភូមិរកា។ ជួយធ្វើផ្លូវបេតុង១ខ្សែ ឆ្លងកាត់ភូមិចំបក់,ភូមិកំរ៉ែង និងភូមិរកា ដែលមានប្រវែង៣៤០០ម៉ែត្រ ក្រៅពីនេះ ឯកឧត្តមបានជួយកូនឈើធ្នង់ចំនួន១៤០០ដើម សម្រាប់ដាំអមសងខាងផ្លូវបេតុង ។ -លោក យី ហុល ក្នុងនាមតំណាងអោយប្រជាពលរដ្ឋក្នុងសង្កាត់ស្រយ៉ូវទាំងមូលបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម ងួន រតនៈ អតីតអភិបាលខេត្តកំពង់ធំ ដែលបានចំណាយថវិកាផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលជាច្រើនក្នុងសង្កាត់ស្រយ៉ូវ។ លោក យី ហុល ក្នុងនាមតំណាងអោយប្រជាពលរដ្ឋក្នុងសង្កាត់ស្រយ៉ូវទាំងមូល សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកជួយបីបាច់ថែរក្សា ឯកឧត្តម ងួន រតនៈ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។




















