ព័ត៌មានជាតិ

​លោក​ មាស​ តុ​ ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​និង​ភូមិ​បាល​ ស្រុក​បន្ទាយមាស​ បាន​ខិតខំ​អនុវត្ត​ការងារ​សម្រេច​បាន​លទ្ធផល​ជា​ច្រើន​នា​ពេល​កន្លង​មក​

​ខេត្តកំពត​ ៖​ លទ្ធផល​ការងារ​ដែល​លោក​ មាស​ តុ​ ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ភូមិបាល​ស្រុក​បន្ទាយមាស​ ខេត្តកំពត​ បាន​ខិតខំ​អនុវត្ត​សម្រេច​បាន​នា​ពេល​កន្លង​មក​ មាន​ដូច​ជា​ បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ដី​សាធារណ​ផ្សេងៗ​ នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច​ និង​ភូមិ​ទូក​មាស​ ស្ថិត​នៅ​ក្នុង​ឃុំ​ទូក​មាស​ខាងលិច​ ។​ ភូមិ​ស្រែ​កាន់​ចិន​ និង​ភូមិ​ច្រក​ស្តៅ​ ស្ថិត​នៅ​ក្នុង​ឃុំ​ទូក​មាស​ខាងកើត​ ភូមិ​កណ្តាញ់​ និង​ភូមិ​លំ​ទំពូង​ ស្ថិត​នៅ​ក្នុង​ឃុំ​បន្ទាយមាស​ខាងលិច​ ។​

-​ផ្នែក​ការងារ​សំណង់​ បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ការដ្ឋាន​សំណង់​ផ្សេងៗ​ និង​បាន​ចេញ​លិខិតអនុញ្ញាត​សាងសង់​ចំនួន​០៧​លំនៅ​ដ្ឋា​ន​ ។​ ផ្នែក​ការងារ​ភូមិបាល​ បាន​ផ្ទេរ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំណួន​៥៦២​ប័ណ្ណ​ ។​ ផ្នែក​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ បាន​ចែក​ប័ណ្ណ​សរ​រុ​ប​៣៨៧​ប័ណ្ណ​ ។​ បាន​ប្រមូល​ទិន្នន័យ​នៅ​ភូមិ​ហុងស៊ុយ​ ឃុំ​បន្ទាយមាស​ខាងលិច​ បាន​៣០០​ក្បាលដី​ ,​ បាន​ប្រកាស​តំបន់​វិនិច្ឆ័យ​ចំនួន​៥​ភូមិ​ ក្នុង​នោះ​មាន​ភូមិ​ហុងស៊ុយ​,​ភូមិ​ព្រៃ​លើ​,​ ភូមិ​ត្បាល់កិន​,​ ភូមិ​ទង់​លាង​ និង​ភូមិ​កន្សោម​អក​ក​ ស្ថិត​នៅ​ក្នុង​ឃុំ​បន្ទាយមាស​ខាងលិច​ និង​បាន​ប្រកាស​ទិន្នន័យ​ក្បាលដី​ចំណួន​១២២៦​ក្បាលដី​ នៅ​ភូមិ​ទូក​មាស​ ស្ថិត​នៅ​ក្នុង​ឃុំ​ទូក​មាស​ខាងលិច​ ។​ ផ្នែក​ការងារ​គណៈកម្មការ​សុរិយោដី​ បាន​ដោះស្រាយ​សម្រុះសម្រួល​វិវាទ​ដីធ្លី​ បាន​ចំនួន​០៧​ករណី​ បាន​សម្រុះសម្រួល​សះជា​នឹង​គ្នា​ និង​កំពុង​ដោះស្រាយ​បន្ត​ចំនួន​៦​ករណី​ទៀត​ ៕

kam

Leave a Reply

Your email address will not be published.