បើតាមលោក ដិន ភារម្យ ប្រធានលេខាធិការដ្ឋាន បានធ្វើបាយការណ៍គោរពជូនឯកឧត្តម ប៉ោ ភក្តិ អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែក និងជាប្រធានក្រុមការងារចុះជួយឃុំព្រៃឈរ និងឃុំគោខ្ចកបាន អោយដឹងថា៖ កាលពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២២ អង្គការសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិកម្ពុជា(PMei)បានចុះពិនិត្យសុខភាព ជូនប្រជាពលរដ្ឋ ស្ថិតនៅទីតាំងសាលាបឋមសិក្សាព្រៃឈរ ក្នុងឃុំព្រៃឈរ ស្រុកកំពង់ត្របែក បានចំនួន៥៦៨នាក់ ក្នុងនោះក្រុមគ្រូពេទ្យបានធ្វើការពិនិត្យទៅលើជម្ងឺ៣ប្រភេទគឺ ៖
+ប្រភេទទី១ ៖ ពិនិត្យនិងព្យាបាលជម្ងឺទូទៅបាន៣៣២នាក់
+ប្រភេទទី២ ៖ ពិនិត្យភ្នែក និងកាត់វ៉ែនតាបានចំនួន១៧០នាក់
+ប្រភេទទី៣ ៖ ពិនិត្យជម្ងឺរោគស្ត្រីបានចំនួន៦៦នាក់
-លោកប្រធានលេខាធិការដ្ឋានបានបន្តឲ្យដឹងទៀតថា៖ ក្នុងរយៈពេល២ថ្ងៃនៃការចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋក្នុងឃុំពក្រៃឈរ ក្រុមការងារលេខាធិការដ្ឋានបានប្រើប្រាស់ថវិការសរុបចំនួន១៦០៧០០០រៀល (មួយលានប្រាំមួយរយប្រាំពីរពាន់រៀល)។
ក្នុងនោះដែរចំណាយទៅលើការសម្របសម្រួលកិច្ចដំណើរការពិនិត្យនិងព្យាបាលរបស់ក្រុមគ្រូពេទ្យ។ ដោយឡែកការចំណាយមួយផ្នែកធំគឺខាងអង្គការ(PMei)ជាអ្នកទទួលចំណាយ។
-ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២២-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការ(PMei)បានចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋបានចំនួន៩២៦នាក់ស្ថិតនៅទីតាំងសាលាបឋមសិក្សាគោខ្ចក ក្នុងឃុំគោខ្ចក ស្រុកកំពង់ត្របែក ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យជម្ងឺ៣ប្រភេទ គឺប្រភេទទី១-ពិនិត្យនិងព្យាបាលជម្ងឺទូទៅបានចំនួន៤៧៨នាក់, ប្រភេទទី២-ពិនិត្យភ្នែកនិងកាត់វ៉ែនតា បានចំនួន៣៣៨នាក់ និងប្រភេទទី៣-ពិនិត្យជម្ងឺរោគស្ត្រីបានចំនួន១១០នាក់ ។
-ក្នុងកិច្ចសម្របសម្រួលដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការ(PMei)ពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ក្រុមការងារលេខាធិការដ្ឋានបានចំណាយថវិកាចំនួន២,១០០,០០០រៀល(ពីរលាន មួយសែនរៀល) ក្នុងនោះចំណាយសំរាប់ការងារសន្តិសុខ សណ្តាប់ធ្នាប់ចំនួន ១២០០,០០០រៀល, រៀបចំភេសជ្ជៈជូនប្រជាពលរដ្ឋចំនួន១៦០,០០០រៀល, ធ្វើលិខិតថ្លែងអំណរគុណចំនួន៦០,០០០រៀល, ផ្តិតរូបថតសម្រាប់តាំងនៅគណបក្សចំនួន៨០,០០០រៀល និងរៀបចំអាហារសាមគ្គី និងការស្នាក់នៅរបស់ក្រុមការងារចំនួន៦០,០០០រៀល ។ ប្រធានលេខាធិការដ្ឋានបានបញ្ជាក់ថា ចំណាយមួយផ្នែកធំ គឺខាងអង្គការ(PMei) ជាអ្នកទទួលបន្ទុករ៉ាប់រង ។
-ទាំងអស់នេះ គឺជាស្មារតីយកចិត្តទុកដាក់របស់ឯកឧត្តមអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែក និងប្រធានក្រុមការងារចុះជួយឃុំគោខ្ចក និងឃុំព្រៃឈរ ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន បានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាជួយសម្រួលការងារក្នុងការពិនិត្យសុខភាព និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ៕


