ព័ត៌មានជាតិ

លោកស្រី ខៀវ មុំ មេឃុំ​ខ្វាវ ខិតខំ​អនុវត្ត​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការងា​មនុស្សធម៌​-​សម្រេចបាន​លទ្ធផល​ជា​ច្រើន​គួរ​ឱ្យ​កោតសរសើរ​

ខេត្តតាកែវ ៖ ទោះបី​លោកស្រី ខៀវ មុំ ទើប​តែ​នឹង​ទទួល​មុខតំណែង​ជា​មេឃុំ ដី​ថ្មី​ត្មោង​ក៏ពិតមែន​ក៏​ប៉ុន្តែ​បាន​ខិតខំ​អនុវត្ត​ការងារ​កសាង​ហេដ្ឋានរចនាសម្ព័​ន្ធ​និ​ង​ការងារ​មនុស្សធម៌​សម្រេ​ចបាន​ទួល​ផល​ជាច្រើន​គួរ​អោយ​កោតសរសើរ ។​

​លទ្ធផល​ជា​ស្តែង​មានដូចជា បាន​ធ្វើ​ផ្លូវ​បេតុង​អា​ម៉េ​១​ខ្សែ​ប្រវែង ១៦០៥​ម៉ែត្រ ជា​ថវិការមូ​និធិ​ឃុំ​ក្នុង​ឆ្នាំ​២០២៣ ។ សំ​រាប់​ឆ្នាំ​២០២៤ ឃុំ​មាន​គំរោង​ធ្វើ​ផ្លូវ​បេតុង​អា​ម៉េប​ន្ត​ប្រវែង​១៦៣៥​ម៉ែត្រ និង​ស្តារ​ប្រឡាយ​ចំនួន​៣​ខ្សែរ​ប្រវែង​៨៣៥០​ម៉ែត្រ កំពុង​សិក្សា​គំរោង​។ ក្រៅពីនេះ​បាន​ត្រួសត្រាយ​ពង្រីក​ផ្លូវ​ឱ្យ​បាន​ធំ​ទូលាយ ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចុះឡើង មាន​ប្រវែង​២២០០​ម៉ែត្រ ការត្រួសត្រាយ​នេះ​បាន​រួចរាល់​ជា​ស្ថាពរ ជា​ថវិកា​ថែទាំ​របស់​ឃុំ​និង​ជំនួយ​របស់​សប្បុរ​រស​ជន ។​

​ទាក់ទង​នឹង​ការងារ​មនុស្សធម៌​វិញ នៅក្នុង​ឆ្នាំ​២០២៣​ក្រុមការងារ​របស់​ឃុំ​បាន​ចុះ​សម្ភាសន៍​ក្រ​១​បាន​ចំនួន​៣២៤​គ្រួសារ​និង​ក្រ​២​បាន​ចំនួន​៤៧២​គ្រួសារ​។ សម្ភាសន៍​ប្រជាពលរដ្ឋ​ងាយ​រង​ហានិភ័យ​បាន​ចំនួន​៧៤៥​គ្រួសារ សម្ភាសន៍​ជនពិការ​ភាព​បាន​ចំនួួន​២៤៣​នាក់​។ ការសម្ភាសន៍​ទាំងអស់នេះ ធ្លាក់​ប័ណ្ណ​មក​លើក​ទី​១​ចំនួន​២១៧​ប័ណ្ណ និង​លើក​ទី​២​នៅសល់​ចំនួន​២៥០​ប័ណ្ណ​មិន​ទាន់​ធ្លាក់​ប័ណ្ណ​។​

​លោកស្រី​មេឃុំ​ក​ក៏​បាន​កសាង​ឃ្លាំង​ដាក់​សម្ភារៈ​១​ខ្នង​កសាង​ពី​ដែក​ប្រក់​សង្ក័សី ដែល​មាន​ទទឹង​៤,៥០​ម៉ែត្រ បណ្តោយ​១២ ម៉ែត្រ ក្នុងនោះ​មាន​បន្ទប់​ដាក់​សម្ភារៈ​ទំហំ​៤,៤០​ម៉ែត្រ x ៤ ម៉ែត្រ បាត​ឃ្លាំង​ចាក់សាប​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ជា​ថវិការ​របស់​ឃុំ​និង​ជំនួយ​របស់​សប្បុរសជន ។​

​ចំពោះ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ឃុំ​វិញ​មាន​លក្ខណៈ​ល្អប្រសើរ​ដោយ​ឃុំ​បាន​រៀបចំ​កម្លាំង​ប្រជា​ការពារ​ចំនួន​២២៦​នាក់ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន​៥​នាក់​ស្រី​១​នាក់​។​ក្នុងនោះ​ដែរ​ឃុំ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ស្តិី​ពី​ការ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​និង​ការជួញដូរ​គ្រឿងញៀន​គឺ​នាំគ្នា​នៅ​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​។​

​លោកស្រី​មេឃុំ​ក៏​បាន​សំណូមពរ​ផង​ដែរ​ទៅ​ដល់​រា​រដ្ឋាភិបាល​ជួយ​ផ្តល់​ប័ណ្ណ​សមធម៌​ដល់​ប្រជា​ការពារ​ភូមិ​-​ឃុំ​ដើម្បី​ដោះស្រាយ​ការខ្វះខាត មកទល់​នឹង​ពេលនេះ​ប្រជា​ការពារ​ភូមិ​-​ឃុំ​មិន​ទាន់​បាន​ទទួល​ប្រាក់ឧ​ប​ត្ត​ម្ភ​នៅឡើ​យបាន​តែ​ខោអាវ​តែប៉ុណ្ណោះ ៕

 

 

kam

Leave a Reply

Your email address will not be published.