ខេត្តត្បូងឃ្មុំ ៖ យោងតាមរបាយការណ៍សង្ខេបរបស់លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំបានអោយដឹងថាដើម្បីចូលរួមលើកកំពស់និងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាល់ទី៤ របស់រដ្ឋបាលក៏ដូចជាតួនាទីក្រសួងធម្មការ និងសាសនា និងអភិវឌ្ឍន៍ថ្នាក់ខេត្ត មន្ទីរធម្មការនិងសាសនា ខេត្តបានដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៤ ដូចខាងក្រោម៖
១/ បន្តអនុវត្តតួនាទី ស្នូលដូចបានចែងក្នុងខ្លឹមសារអនុក្រឹត្យលេខ១៥៤អនក្រ ប.ក ចុះថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២២ និងប្រកាសលេខ៦៤៩/១១ ក-ធ-ស ប្រក.ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១១ របស់ក្រសួងធម្មការនិងសាសនា។ ២/ បន្តពង្រឹងការងារបុគ្គលិក, ៣/ពង្រឹងការងារព្រះពុទ្ធសាសនា ៤/ បន្តពង្រឹងការងារពុទ្ធិកសិក្សា ៥/បន្តពង្រឹងការងារពាហិរសាសនា ៦/បន្តពង្រឹងការងារសហការ និងទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំក្រសួង ខេត្ត ស្ថាប័នពាក់ព័ន្ធ,អោយកាន់តែល្អប្រសើរថែមទៀត។ ៧/បន្តជំរុញដឹកនាំ និងលើកទឹកចិត្តអោយគ្រប់សាសនាទាំងអស់ចូលរួមក្នុងសកម្មភាព សង្គមនិងសកម្មភាពមនុស្សធម៌ផ្សេងៗ។ ៨/បន្តធ្វើការគ្រប់គ្រងអធិករណ៍សាសនាជាពិសេស គឺការទប់ស្កាត់មិនអោយកើតឡើងនូវអធិករណ៍អន្តរសាសនា ។
ចំពោះអធិករណ៍ផ្ទៃក្នុងនីមួយៗនិងខិតខំដោះស្រាយសម្របសម្រួលដោយឈរលើគោលការណ៍នយោបាយឈ្នះៗ និងអព្យាក្រឹត្យ។