ព័ត៌មានជាតិ

​លោក សុខ សេង មេឃុំ សំរោង​ខិតខំ​ប្រឹងប្រែង អនុវត្ត​ការងារ កសាង ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​មូលដ្ឋាន​អោយ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចំរើន

កន្លង​មក ​ក៍​ដូចជា​បច្ចុប្បន្ន លោក សុខ សេង មេឃុំ សំរោង ក្នុងស្រុក សំរោង ខេត្តតាកែវ បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​មូលដ្ឋាន​ឲ្យ​កាន់តែ​មាន​ការ​អភិ​វិ​ឌ្ឍ​រីកចំរើន ទៅ​មុខជា​លំដាប់ ។
– លទ្ធផល​ក​រងារ​ជាក់ស្តែង​មាន​ដូចជា ៖
​ក្នុង​ឆ្នាំ ២០២៣ បាន​ធ្វើ​ផ្លូវ​ក្រាល​គ្រួសធម្មជាតិ បាន​ចំនួន ៣ ខ្សែ​ក្នុងនោះ​ខ្សែ​ទី ១ មាន​ប្រវែង ២២៨០ ម៉ែត្រ ខ្សែ​ទី ២ មាន​ប្រវែង ២២០០ ម៉ែត្រ និង ខ្សែ​ទី ៣ ប្រវែង ១០៧០ ម៉ែត្រ ។ សំ​រាប់​ឆ្នាំ ២០២៤ វិញ បាន​ធ្វើ​ផ្លូវ​បេតុង​បាន ១ ខ្សែ ដែល​មាន​ប្រវែង ១០៥១ ម៉ែត្រ ។​
– ក្រៅពី​នេះ​ឃុំ​ក៍​បាន សហការ​ជាមួយ​ព្រះសង្ឃ​វត្ត​អង្គ​ល​ង្គ​ញ ជួយ​ផ្សព្វផ្សាយ ដល់​ពទ្ធបរិស័ទ​ចំណុះជើងវត្ត​អង្គល​ង្គុ​ញ ដើម្បី​ចូលរួម កសាង​ផ្លូវលំ ១ ខ្សែ​ប្រវែង ១២០០ ម៉ែត្រ ចាប់​ពី​វត្ត​អង្គ​ល​ង្គុ​ញ​ទៅ​ភូមិ​សំរោង ឃុំ​ក៍បាន​យកចិត្តទុកដាក់​ផងដែរ បានដាក់​លូ​បាន​ចំនួន ៤ ទីតាំង ក្នុងនោះ​មាន​ភូមិ តា​ពោន​ខាងកើត ១ ទីតាំង ភូមិ​ក្រាំងរ​អូ​ត ១ ទីតាំង ភូមិ តា​ពោន​ខាងលិច ១ ទីតាំង និង ភូមិ សំរោង ១ ទីតាំង ។​
– ឃុំ​ក៍បាន​យកចិត្តទុកដាក់​ផងដែរ បាន​ជួលជុល​កែលំអ ចាក់សាប​ក្នុង​បរិវេណ​សាលាឃុំ​អោយ​កាន់តែ​ល្អប្រសើរ ។​ចំណែក​ការងារ​មនុស្ស​ធ​ម៍​វិញ ឃុំ​តែងតែបាន​ជួយ​ដោះស្រាយ នូវ​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់់​មាន​ដូចជា បាន​ចូលរួម​បុណ្យ​សង្គហ​សង្គ្រោះ​និង​បុណ្យសព​ក្នុង​ឃុំ​ជាដើម ។​

kam

Leave a Reply

Your email address will not be published.