នាពេលកន្លងមកនេះ លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះ និងជាប្រធានយុវជន (ស.ស.យ.ក) ក្រុងក្រចេះបាន\អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នងមាន៣បន្ទប់ដែលជាអំណោយរបស់ក្រុមហ៊ុន UOHAN SUSUMU KABASAWA តាមរយៈអង្គការ SCHOOL AIDJAPEN ។
ជាមួយគ្នានេះដែរ លោក អភិបាលបាននាំយកអំណោយសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងក្រចេះ(ស.ស.យ.ក)ក្រុងក្រចេះជូនដល់សិស្សក្រីក្រចំនួន០៤នាក់ ក្នុងនោះសិស្សម្នាក់ទទួលបាន កង់១ កាតាប១ សៀវភៅ២ក្បាល និង ប៊ិច២ដើម នៅសាលាអនុវិទ្យាល័យក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ ។