កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងប្រធានគណបក្សប្រជាជន កម្ពុជា ស្រុកជើងព្រៃ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។
លោក ស៊ឹម គង់ ត្រូវបានតែងតាំងជា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ ជំនួស លោក ឆាយ វ៉ាន់ស៊ី ដែលត្រូវផ្លាស់ប្តូរភារកិច្ចថ្មី ។
គួររំលឹកថា លោក ស៊ឹម គង់ ពីមុនមក ជាអតីត អភិបាលស្រុកស្រី សនួរ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងមូលដ្ឋាន ជាពិសេសលើវិស័យហេដ្ឋារចនាសម្ពន្ធមានដូចជាប្រព័ន្ធប្រឡាយទឹក ទំនប់ទឹក ផ្លូវលំ ផ្លូវបេតុង ផ្លូវកៅស៊ូ ជាដើមធ្វើអោយមានការអភិវឌ្ឍរីកចំរើនគួរអោយកោតសរសើរ ៕