ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេងបានអញ្ជើញជាអធិបតីពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបងនៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ

នារសៀលថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបង នៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សម្រាប់ព្រឹត្តិការណ៍ប្រណាំងទូក បណ្ដែតប្រទីប ខេត្តបាត់ដំបង នាឆ្នាំ២០២២នេះ ជ័យលាភីលេខ១ ផ្នែកទូកអុំបុរសខ្នាតអន្តរជាតិ បានទៅលើទូក «បាណន់មានជ័យបារមីតាដំបងដែក» លេខ២ បានទៅលើទូក «សង្កែសជ័យ» លេខ៣ បានទៅលើទូក «ផ្សោតមានជ័យដែនដីសុវណ្ណ» និង ទូកលេខ៣ស្ទួន បានទៅលើទូក «អនុវិទ្យាល័យព្រែកនរិន្ទសជ័យ» ។

ចំណែកជ័យលាភីទូកខ្លីប្រពៃណីផ្នែកបុរសចំណុះ២២នាក់ ក្របខណ្ឌអក្សរ គ លេខ១បានទៅលើទូក «យុវជនបាត់ដំបងសជ័យបារមីគង្គា» លេខ២បានទៅលើទូក «បញ្ញវ័ន្តក្មេងវត្តបាត់ដំបងបារមីតេជោសែន» ទូកលេខ៣ បានទៅលើទូក «ហនុរជសីសែនជ័យបារមីតេជោ» ទូកលេខ៣ស្ទួន បានទៅលើទូក «មហាពាណិជ្ជឧស្សាហ៍មានជ័យ» ។

ទូកខ្លីប្រពៃណីបុរសផ្នែកអក្សរ ខ លេខ១ គឺទូក «តាតាំងមានជ័យបារមីវត្តសង្កែវាល» លេខ២ បានទៅលើទូក «ស្រស់ពិស័យបារមីលោកតាវាំង» លេខ៣បានទៅលើទូករតនៈសំឡូតមានជ័យ លេខ៣ស្ទួន បានទៅលើទូក «សាធារណការសជ័យបារមីកំចាយមារ» ។

ទូកខ្លីប្រពៃណីផ្នែកបុរសក្របខណ្ឌអក្សរ ក លេខ១ បានទៅលើទូក «សុវណ្ណមានជ័យបារមីវត្តសង្កែវាល» លេខ២ បានទៅលើទូក «កាកបាទក្រហមសជ័យបារមីតេជោ» លេខ៣ បានទៅលើទូក «សង្គមកិច្ចសែនជ័យបារមីមានរិទ្ធ» លេខ៣ស្ទួន បានទៅលើទូក «សុខាភិបាលសជ័យបារមីដំបងក្រញ៉ូង» ។

សម្រាប់ទូកងវែងប្រពៃណីវែងខ្នាតបុរសចំណុះ៦៨នាក់ឡើងទៅ ដែលជាទូកផែនពិសេស គឺជ័យលាភីលេខ១ បានទៅលើទូក «នរិន្ទរង្សីសជ័យពិចិត្របុត្រ» លេខ២ បានទៅលើទូក «បាត់ដំបងខនស៊ីមេនមានជ័យបារមីភ្នំដូននាយ» លេខ៣ បានទៅលើទូក «សុវណ្ណភត្រាបាត់ដំបងសជ័យ» និងលេខ៣ស្ទួន បានទៅលើទូក «ពិសីមានជ័យបារមីស្រីស្អាត» ៕

kam

Leave a Reply

Your email address will not be published.