ខេត្តកោះកុង ៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតីអបអរសាទរ ពីធីប្រារព្ធបើកបរវេនសនកាលឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោហ៊ុនសែន កោះកុង ដោយមានការចូលរួមពីលោកប្រធានមន្ទីរអង្គភាពក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស្ថិតនៅភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។