ព័ត៌មានជាតិ

​លោក សុខ សារិទ្ធ អភិបាល​ស្រុក​តំបែរ និង​សហការី​បាន​ជួប​សំ​ណោះ​សំ​ណា​ល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ​ដែល​កំពុង​ជួប​នឹង​ផល​លំបាក​រស់នៅ​ក្នុងភូមិ​គោក​ស្រុក​

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០២៣ លោក សុខ សារិទ្ធ អភិបាល​ស្រុក​តំបែរ​និង​សហការី​រួម​នឹង​អាជ្ញាធរ​ភូមិ ឃុំ​គោក​ស្រុក​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ​ដែល​កំពុង​ជួប​នឹង​ផល​លំបាក​រស់នៅ​ក្នុងភូមិ​គោក​ស្រុក ឃុំ​គោក​ស្រុក ស្រុក​តំបែរ​។​

​គ្រួសារ​ទី​១​គឺ លោក លិ​ង លិត កំពុង​សំរាក​ព្យាបាល​ជម្ងឺ​នៅ​ផ្ទះ ហើយ​មាន​កង្វះខាត​ក្នុង​ការព្យាបាល​ក្នុងនោះ​ដែរ​លោក​អភិបាលស្រុក​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន​២០០,០០០​រៀល រួម​នឹង​ទឹក​ផ្លែឈើ​១​កេះ ទឹកក្រូច​១​កេះ ទឹកស៊ីអ៊ីវ​១​យួរ មី​ម៉ា​ម៉ា​១​កេះ អង្ករ​៥០​គីឡូក្រាម​។ ជាមួយគ្នា​នោះ​ដែរ អជ្ញាធរ​ភូមិ​ឃុំ​បាន​ជួយឧបត្ថម្ភ​ជា​ថវិកា​១០០០,០០០​រៀល​ផង​ដែរ​សរុប​ទាំងអស់​៣០០,០០០​រៀល ។

​លោក​អភិបាលស្រុក​និង​ក្រុមការងារ​ក៏​បាន​ចុះ​សួរសុខទុក្ខ គ្រួសារ​ក្រីក្រ​១​គ្រួសារ​ផង​ដែរ​ដោយ​បាន​ជួយ​ឧបត្ថម្ភ​ ​ជា​ថវិការ​ចំនួន​៧០០០០​រៀល ។​

kam

Leave a Reply

Your email address will not be published.