នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាសំក ពស២៥៦៦ ខេត្តស្ទឹងត្រែង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅមណ្ឌលកីឡាបាល់ទាត់ខេត្ត បានរៀបចំពិធីខួប២០ឆ្នាំ របស់អង្គការភ្លែនអន្តរជាតិកម្ពុជា និងអបអរសាទរ “ទិវាក្មេងស្រីអន្តរជាតិ ២០២២” ក្រោមអធិបតីភាពលោកជំទាវ កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះ យោបល់ស្ត្រី និងកុមារខេត្ត តំណាងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី គ្លីននេត វ៉ង នាយិកាប្រចាំប្រទេស របស់អង្គការភ្លែនអន្តរជាតិកម្ពុជា ព្រមទាំងមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងថ្នាក់ដឹកនាំ ក្រុង ស្រុក និងឃុំ សង្កាត់ និងមន្រ្តីពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ៕
Month: October 2022
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លោក ស៊ន សារុន អភិបាលខេត្តស្តីទី និង ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ស្នងការរង និងកងកំលាំងនគរបាលជាតិជាច្រើនរូប ដែលប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ ឆ្នាំទី៤
ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តក្រចេះ មានបើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ ឆ្នាំទី៤របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម វ៉ា ថន អភិបាលខេត្ត ។ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា លោក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ របៀបវារៈក្នុងកិច្ចប្រជុំរួមមាន÷ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្ត។ ទី២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ ២០២២ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្ត។ ទី៣. ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចកាលបរិច្ឆេទ នៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំអនុវត្តការរុះរើសំណង់មិនរៀបរយសាងសង់លើប្រឡាយទឹក នៅភូមិអំពិល និងភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុងស្អាង ខេត្តកណ្ដាល
ខេត្តកណ្ដាល៖ ម្ចាស់សំណង់មិនរៀបរយដែលសាងសង់លើប្រឡាយទឹក ក្នុងភូមិអំពិល និងភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុងស្អាង ខេត្តកណ្ដាល ត្រូវសហការជាមួយអាជ្ញាធរស្រុក ឃុំ និងសូរិយោដីស្រុកស្អាង រុះរើសំណង់មិនរៀបរយដែលសាងសង់លើប្រឡាយទឹកឱ្យបានមុនថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះជាកំហិត។ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានស្នើឱ្យម្ចាស់សំណង់មិនរៀបរយដែលសាងសង់លើប្រឡាយទឹក រុះរើសំណង់របស់ខ្លួនជាកំហិតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំអនុវត្តការរុះរើសំណង់មិនរៀបរយសាងសង់លើប្រឡាយទឹក នៅភូមិអំពិល និងភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុងស្អាង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកស្អាង ដែលកិច្ចប្រជុំនេះដែរមានការចូលរួមដោយព្រះរាជអាជ្ញារងខេត្ត កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរស្រុកស្អាង។ ឯកឧត្តមអភិបាលរងខេត្ត បន្តថា កន្លងមកអាជ្ញាធរខេត្ត ស្រុក ឃុំ បានចុះធ្វើការពិនិត្យជាក់ស្ដែងដល់ទីតាំង ឃើញថាម្ចាស់ទីតាំងខាងលើបានសាងសង់នៅប្រឡាយទឹក បង្កឱ្យមានការស្ទះចរន្តទឹក ធ្វើឱ្យលិចនូវផលដំណាំរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ ដោយពិនិត្យឃើញនូវស្ថានភាពជាក់ស្ដែង ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់ម្ចាស់ទីតាំងដែលបានសាងសង់សំណង់រំលោភលើប្រឡាយទឹក ត្រូវធ្វើការរុះរើស និងកាយចេញឱ្យបានយ៉ាងយូរបំផុតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ប្រសិនបើមិនអនុវត្តតាមការស្នើសុំនេះ នោះអាជ្ញាធរខេត្ត ស្រុក នឹងធ្វើការចុះរុះរើដោយមិនទទួលខុសត្រូវក្នុងការខូចខាតឡើង ហើយក្នុងករណីដែលមានការហាមឃាត់ […]
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូក ង នៅខេត្តព្រៃវែង
នារសៀលថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូក ង ខេត្តព្រៃវែង ប្រារព្ធនៅមុខសាលាខេត្តព្រៃវែង។ រដ្ឋបាលខេត្តព្រៃវែង បានប្រារព្ធពិធីប្រណាំងទូកប្រពៃណីជាតិរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ ដោយមានទូកង ទូកខ្នាតអន្តរជាតិ ចូលរួមប្រណាំងចំនួន២១គូ មកពីមូលដ្ឋានក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តព្រៃវែង មកពីខេត្តកណ្ដាល និងរាជធានីភ្នំពេញ។នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញក្ដីរីករាយដែលមានឱកាសបានអញ្ជើញចូលរួមទស្សនាការប្រណាំងទូកជើងចុងក្រោយនាឱកាសនេះ និងកោតសរសើរកីឡាកររួមទាំងគណៈកម្មការទូកទាំងអស់ ដែលបាននាំទូកមកចូលរួមប្រណាំងយ៉ាងសប្បាយរីករាយ។ សម្ដេចបានថ្លែងអំណរគុណ កោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីចំណុះរដ្ឋបាលខេត្តព្រៃវែងទាំងមូល ដែលបានផ្ដួចផ្ដើម និងរួមកម្លាំងគ្នារៀបចំព្រឹត្តិការណ៍នេះ ដើម្បីថែរក្សាប្រពៃណីជាតិ និងផ្ដល់ឱកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ។ពិធីប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២២នេះ ជ័យលាភីទូកលេខ១ ខ្នាតអន្តរជាតិមាន៥ទូក រួមមាន៖ ទូកចំប៉ាសួស្ដីសម័យតេជោ, ទូកយុវជនវាលស្បូវស្រលាញ់សន្តិភាព, ទូកកំពង់អាទង់សសុខាសែនជ័យ, ទូកសេងហុងឡាក់គីសុធីសមាគមសែនជ័យ និងទូកពេជ្រមុនីសែនជ័យបារមីដំបងដែក។ ចំណែកទូកអុំបុរសខ្នាតវែង ទូកជ័យលាភីលេខ១ មាន៣ទូក រួមមាន៖ […]
រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យជាតិ និង អន្តរជាតិថ្នាក់ខេត្ត
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យជាតិ និង អន្តរជាតិថ្នាក់ខេត្ត ដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ដែលកិច្ចប្រជុំនៅធ្វើឡើងនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី និង អភិបាល អភិបាលរងក្រុង/ស្រុក ចូលរួមតាមប្រព័ន្ឋវីដេអូ Zoom ។
ឯកឧត្តម វ៉ា ថន បានអញ្ជើញនាំយកពូជស្រូវរបស់រាជរដ្ឋាភិបាលចែកជូនបងប្អូនប្រជាកសិករចំនួន៦៩២គ្រួសារ
ព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត នាំយកពូជស្រូវរបស់រាជរដ្ឋាភិបាល ចែកជូនបងប្អូនប្រជាកសិករដែលទទួលរងគ្រោះផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ចំនួន៦៩២គ្រួសារ ស្មើនឹង៥២ ៧០០គីឡូក្រាម ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ស្នើសុំឲ្យបងប្អូនជួយថែរក្សាទីទួលសុវត្ថិភាព សម្រាប់ប្រើប្រាស់ប្រយោជន៍រួម ក្នុងមូលដ្ឋានយើងសម្រាប់ជួយដោះស្រាយនាពេលមានគ្រោះមហន្តរាយ ជៀសវាងការរំលោភយកដីសម្បត្តិរួម និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមដាំដុះស្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដាំដុះតាមបច្ចេកទេសកសិកម្ម ឱ្យបានល្អប្រសើរ ៕
លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក ត្រូវស្នើសុំពូជស្រូវ ពូជបន្លែដើម្បីផ្តល់ជូនប្រជាពលរដ្ឋសម្រាប់ដាំស្តារឡើងវិញបន្ទាប់ពីទឹកស្រក
នាព្រឹកថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១០ និង០០នាទី ក្នុងបន្ទប់ទទួលភ្ញៀវរបស់រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំដើម្បីស្តាប់វឌ្ឍនភាពការគ្រប់គ្រងតាមដានគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗនៅតាមបណ្ដាក្រុង-ស្រុក ខេត្តសៀមរាប ដើម្បីរៀបចំផែនការត្រៀមបមម្រុងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានការងារចុះពិនិត្យ និងអង្កេតផលប៉ះពាល់ដំណាំស្រូវ និងដំណាំរួមផ្សំ ដោយសារទឹកជំនន់ និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោក ប្រធាន/អនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីពាក់ព័ន្ធទាំងអស់។ អង្គប្រជុំបានជំរុញឱ្យក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក បន្តតាមដានផលប៉ះពាល់ និងការខូចខាតដំណាំស្រូវ និងត្រូវរៀបចំនីតិវិធីស្នើសុំពូជស្រូវ ពូជបន្លែពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីស្តារដាំដុះឡើងវិញបន្ទាប់ពីផលប៉ះពាល់ និងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងទៅនេះ។ ម្យ៉ាងទៀតត្រូវត្រៀមបម្រុងតាមដាន និងត្រៀមលក្ខណៈអន្តរាគមន៍ […]
ពិធីសម្ភោធអគារសិក្សាចំនួន ៣ខ្នង មាន១២បន្ទប់ និងសមិទ្ធផលនានា នៅទីតាំងវិទ្យាល័យបុស្បូវ ស្រុកព្រះនេត្រព្រះ
នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ប៊ែរី ចេសិន នាយកអង្គការសាម៉ារីតាន់ភឺសប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីពិធីសម្ភោធអគារសិក្សាចំនួន ៣ខ្នង មាន១២បន្ទប់នៅស្រុកម៉ាឡៃ ២ខ្នង ព្រះនេត្រព្រះ ១ខ្នង និងសមិទ្ធផលនានា នៅទីតាំងវិទ្យាល័យបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពនៃការងារកាត់ឆ្វៀលដីព្រៃលិចទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដស្រុកមោងឫស្សី ស្រុកសង្កែ និងស្រុកថ្មគោល
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពនៃការងារកាត់ឆ្វៀលដីព្រៃលិចទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដស្រុកមោងឫស្សី ស្រុកសង្កែ និងស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បី ដើម្បីជំរុញពន្លឿនការកាត់ឆ្វៀលដីព្រៃលិចទឹក ដែលស្ថិតនៅក្នុងតំបន់២ និងតំបន់៣ក្នុងភូមិសាស្រ្ដស្រុកទាំង៣ខាងលើ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ឱ្យបានកាន់តែឆាប់រហ័ស ៕
ឯកឧត្តម គួច ចំរើនអញ្ជើញសំណេះសំណាល និងសួរសុខទុក នាយទាហាន នាយទាហានរង និងមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ
រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងសួរសុខទុក នាយទាហាន នាយទាហានរង និងមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ពីសកម្មភាពការងារ ការពារសន្តិសុខ សុវត្ថិភាពក្នុងខេត្តព្រះសីហនុ និងការអនុវត្តតួនាទីភារកិច្ចក្នុងការចុះការបង្ក្រាប ការជួញដូរមនុស្ស ជួញដូរពលកម្ម និងការជួញដូរផ្លូវភេទ និងការងារសង្គមមួយចំនួនផ្សេងទៀតប្រកបដោយជោគជ័យ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត និងបានការយកចិត្តទុកដាក់ដល់កងកម្លាំងកងរាជអាវុធហត្ថ ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗដល់កងកម្លាំងរាជអាវុធហត្ថរបស់យើងក្នុងការចូលរួមសហការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលការចែករំលែកបទពិសោធន៍ការងាររយៈពេលកន្លងមកមានដូចជា៖ ១.ការបង្ក្រាបល្បែស៊ីសងខុសច្បាប់គ្រប់ទម្រង់ ២.បង្ក្រាប និងស្រាវជ្រាវការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ៣.ការត្រួតពិនិត្យអត្តពលកម្មបរទេសខុសច្បាប់នៅខេត្តព្រះសីហនុ។ល។ ឯកឧត្តមបានលើកឡើងថា ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ នៅខេត្តរបស់យើងមានពាក្យបណ្តឹងចំនួន២៥៣បណ្តឹង ប្តឹងតាមរយៈផេកសម្តេចក្រឡាហោម ស ខេង […]
កិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលសហប្រតិបត្តិការ ៦ខែដើម ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត សម្រាប់ ៦ខែចុង ឆ្នាំ២០២២ រវាងខេតមតកណ្តាល និងខេត្តអានយ៉ាង
ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ខេត្តកណ្ដាល និងខេត្តអានយ៉ាង បានរៀបចំកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលសហប្រតិបត្តិការ ៦ខែដើម ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត សម្រាប់ ៦ខែចុង ឆ្នាំ២០២២ រវាងខេត្តទាំងពីរ (កណ្តាល-អានយ៉ាង) នៅទីក្រុងឡុងសៀន ខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្ដម ង្វៀន ថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងថា ក្នុងរយៈពេលជាងពីរឆ្នាំ គិតចាប់ពីកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលសហប្រតិបត្តិការ ៦ខែដើមឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តសម្រាប់៦ខែចុងឆ្នាំ២០១៩ ត្រូវបានផ្អាកកិច្ចប្រជុំដោយផ្ទាល់ ដោយសារវិបត្តិនៃការរាតត្បាតជំងឺកូវីដ -១៩ក្ដី តែខេត្តយើងទាំង២ បានសហការគ្នាយ៉ាងល្អក្នុងកិច្ចការបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ និងបទល្មើសនានានៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំង២។ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បន្តថា កន្លងមកសមត្ថកិច្ចប្រចាំតំបន់ព្រំដែនខេត្តទាំងពីរ ចាត់ចែងអនុវត្តក្នុងក្របខណ្ឌទ្វេភាគី សម្រាប់ខេត្តកណ្តាល និងខេត្តអានយ៉ាង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ បានលទ្ធផលល្អប្រសើរបន្ថែមទៀត […]
កិច្ចប្រជុំត្រួតពិនិត្យ និងចាត់អតិភាពគម្រោង នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២៣-២០២៥
ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងចាត់អតិភាពគម្រោង នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២៣-២០២៥ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២នេះ ឯកឧត្តម នុត ពុធដារា អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថាគោលបំណងសំខាន់ក្នុងដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៣-២០២៥ គឺដើម្បីណែនាំដល់មន្ទីរជំនាញក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធនានា ពិនិត្យពិចារណាលើ គម្រោងដែលជាតម្រូវការគម្រោងជាអាទិភាពដើម្បីបញ្ចូល ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ស្របតាមស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋាន ឱ្យបានទាន់ពេលវេលាតាមការកំណត់។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា សំណើគម្រោងទាំងឡាយណាដែលមន្ទីររដ្ឋបាលក្រុងស្រុកនិងអង្គភាពពាក់ព័ន្ធលើកឡើងត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យស្របទៅតាមលក្ខន្តិកៈវិនិច្ឆ័យដែលបានកំណត់ក្នុងសៀវភៅណែនាំបច្ចេកទេស ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យដូចជា៖ ១)ស្របនឹងក្របខ័ណ្ឌអភិវឌ្ឍន៍មានន័យថា គម្រោង ឬសេវាទាំងនោះត្រូវឆ្លើយតប ទៅនឹងគោលបំណង គោលដៅ និងដំណោះស្រាយក្នុ្ងងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ដ ។ ២)ស្ថិតក្នុងដែនសមត្ថកិច្ចខេត្ត គម្រោង ឬសេវាទាំងនោះត្រូវស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ រដ្ឋបាល ។ ៣)ស្ថិតក្នុងអន្តររដ្ឋបាលដែនដី គម្រោង ឬសេវាដែលមានលក្ខណៈអន្ដរក្រុង-ស្រុក ។ ៤)កំណត់អតិបរមាលើចំនួនគម្រោង គឺ ត្រូវកំណត់យកគម្រោងតាមចំនួន ដែលបានកំណត់ ករណីដែលមានការស្នើឡើងច្រើន។ ឯកឧត្តមបានជំរុញ ដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវកំណត់បញ្ហាស្នូល ហើយត្រូវដំណោះស្រាយឱ្យបានច្បាស់លាស់ ត្រូវចាត់អតិភាពគម្រោងដើម្បីអនុវត្តស្របតាមតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានខ្លួន ត្រូវខិតខំឱ្យអស់ពីលទ្ធភាពក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍នានា ឱ្យបានទាន់ពេលវេលា […]
ក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ត្រៀមចូលរួមប្រកួតបាញ់កាំភ្លើងដៃ (AARM អាស៊ាន) នៅប្រទេសវៀតណាម ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ
នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសមុខឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលផ្តាំផ្ញើជាមួយ ក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ចំនួន០៤នាក់ ដែលបានទទួលការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅចូលរួមក្នុងកម្មវិធីប្រកួតបាញ់កាំភ្លើងដៃ (AARM អាស៊ាន) នៅប្រទេសវៀតណាម ដែលមុនពេលប្រកួត ក្រុមបាញ់កាំភ្លើងដៃទាំង ០៤នាក់នេះ ត្រូវទៅហ្វឹកហាត់សមដៃត្រៀមនៅប្រទេសវៀតណាម ជាមុនរយៈពេល១ខែ។ នាឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងអំណោយបន្ថែមរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានថវិកា និងសម្ភារៈជាច្រើនមុខ ជូនដល់ក្រុមបាញ់កាំភ្លើងទាំង០៤នាក់ ជាចំណងដៃមុនចេញដំណើរ […]
ឯកឧត្តម យឹម ឆៃលីបាអញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកបណ្ដែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្តកំពង់ចាម
នៅថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០២២ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បាអញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូក “ង” ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផល របស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយ ផលិតផលមួយ ខេត្តកំពង់ចាម។ ក្នុងពិធីដ៏សែនអធិកអធម សប្បាយរីករាយនេះ មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកឧកញា ភ្ញៀវជាតិ អន្តរជាតិ និងមានការចូលរួម របស់បង-ប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ៕ គណៈអធិបតីផ្តល់ពានរង្វាន់ ដល់ទូកដែលទទួលបានជ័យលាភី លេខ ១ ទូកវែង ឈ្មោះកៀនជ្រៃស្រីស្រស់ ទូកខ្លី ឈ្មោះ រំចេកសែនជ័យ បន្ទាប់ពី ពិធីប្រណាំងទូក ង និងទូកខ្នាតអន្តរជាតិ បានបញ្ចប់នៅវេលាម៉ោង ១៧ :០០ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ […]
សម្ដេចក្រឡាហោម ស ខេងបានអញ្ជើញជាអធិបតីពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបងនៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ
នារសៀលថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបង នៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សម្រាប់ព្រឹត្តិការណ៍ប្រណាំងទូក បណ្ដែតប្រទីប ខេត្តបាត់ដំបង នាឆ្នាំ២០២២នេះ ជ័យលាភីលេខ១ ផ្នែកទូកអុំបុរសខ្នាតអន្តរជាតិ បានទៅលើទូក «បាណន់មានជ័យបារមីតាដំបងដែក» លេខ២ បានទៅលើទូក «សង្កែសជ័យ» លេខ៣ បានទៅលើទូក «ផ្សោតមានជ័យដែនដីសុវណ្ណ» និង ទូកលេខ៣ស្ទួន បានទៅលើទូក «អនុវិទ្យាល័យព្រែកនរិន្ទសជ័យ» ។ ចំណែកជ័យលាភីទូកខ្លីប្រពៃណីផ្នែកបុរសចំណុះ២២នាក់ ក្របខណ្ឌអក្សរ គ លេខ១បានទៅលើទូក «យុវជនបាត់ដំបងសជ័យបារមីគង្គា» លេខ២បានទៅលើទូក «បញ្ញវ័ន្តក្មេងវត្តបាត់ដំបងបារមីតេជោសែន» ទូកលេខ៣ បានទៅលើទូក «ហនុរជសីសែនជ័យបារមីតេជោ» ទូកលេខ៣ស្ទួន បានទៅលើទូក «មហាពាណិជ្ជឧស្សាហ៍មានជ័យ» ។ ទូកខ្លីប្រពៃណីបុរសផ្នែកអក្សរ […]
ឯកឧត្តម គន់ គីម ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រៀមផ្តល់ពូជស្រូវដល់ប្រជាពលរដ្ឋដើម្បីស្តារនិងសង្គ្រោះឡើងវិញឱ្យទាន់ពេលវេលា
ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ លោក លី សំរិទ្ធ អភិបាលខេត្តស្តីទីបានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយក្នុងខេត្តសៀមរាបក្រោមអធិបតីភាពឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ។ លោក អភិបាលខេត្តស្តីទីបានរាយការណ៍អំពីភូមិសាស្ត្រដែលរងផលប៉ះពាល់ដោយគិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២៥ ២១៣គ្រួសារ ភូមិចំនួន ៣២៥ភូមិ ឃុំចំនួន៦៣ នៃស្រុកចំនួន៩ រួមមាន ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និងស្រុកអង្គរធំ។ ជាមួយគ្នានេះ ក៏ធ្វើឱ្យមានការខូចខាត ស្រូវពង្រោះចំនួន ៣២ ៤៦៥ ហិកតា ស្មើនឹង […]
អភិបាលខេត្តកណ្តាល អញ្ជើញបើកវិញ្ញាសាប្រឡងជ្រើសរើសបេក្ខជន បញ្ចូលក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារខេត្តកណ្តាល នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ
ខេត្តកណ្តាល៖ ថ្លែងនៅក្នុងឱកាសបើកវិញ្ញាសាប្រឡងជ្រើសរើសបេក្ខជនបញ្ចូលទៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ សម្រាប់ខេត្តកណ្តាល ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ និងបង្ហាញវិញ្ញាសាដល់បេក្ខជនចូលរួមប្រឡងទាំងអស់ថា វិញ្ញាសាស្ថិតនៅក្នុងស្រោមបិទជិត គ្មានរហែក គ្មានស្លាកស្នាម ព្រមទាំងមានចុះហត្ថលេខារបស់បេក្ខជន និងគណ:កម្មការរៀបចំការប្រឡង ហើយការបើកកញ្ចប់វិញ្ញាសាគឺនៅចំពោះមុខបេក្ខជន និងអនុរក្សទៅតាមពេលវេលា និងតាមបន្ទប់ដែលបានកំណត់ ប្រកបដោយភាពត្រឹមត្រូវ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការប្រឡងនាពេលនេះប្រកបដោយភាពសុក្រិត្យ និងមានតម្លាភាព ដូច្នេះសូមបេក្ខជនទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន និងត្រូវគោរពតាមគោលការណ៍ណែនាំរបស់គណកម្មការប្រឡងឱ្យបានល្អប្រសើរ ព្រោះបើយើងមានសមត្ថភាព នឹងប្រឡងជាប់ជាក់ជាមិនខាន ពោលគឺ ចេះជាប់ ហើយអ្នកដែលបានប្រឡងជាប់សុទ្ធសឹង ជាអ្នកមានសមត្ថភាពដែលអាចចូលបម្រើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ នាឱកាសនោះដែរ ឯកឧត្តមបានលើកទឹកចិត្ត ដល់បេក្ខជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណ ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឱ្យទទួលបាននូវជោគជ័យ ពីព្រោះថាការខិតខំប្រឹងប្រែងរបស់ប្អូនៗនាពេលនេះ គឺដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិផង […]
អភិបាលខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង
ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ បានចុះមកត្រួតពិនិត្យអំពីស្ថានភាពទឹក ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ចំនួន ០៤ទីតាំងគឺ៖ ១.ទំនប់ចាបយំ ប្រឡួាយ៩៦ ២.ស្ថានីយ៍របូមទឹក ភូមិព្រែករាំង១ ៣.សំណង់ស្ទាក់ទឹក ភូមិព្រែករាំង១ និងភូមិអាច៌កុក ៤.ស្ថានីយ័បូមទឹកភូមិព្រែកសំរោង៣ និងបានបន្តចុះត្រួតពិនិត្យ ស្ថានភាព កម្ពស់ទឹក នៅស្ថានីយទំនប់ទឹក ស្ពាន ៧មករា ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ មន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងផងដែរ។ ក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពទឹកមិនទាន់មានអ្វីគួរឱ្យកត់សម្គាល់នោះទេ ក៏ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ខ្ពស់អំពីផលវិបាកដែលអាចកើតឡើងជាយថាហេតុ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត។ ឯកឧត្តមអភិបាលខេត្តបានណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈទុកជាមុនដូចជាទីទួលសុវត្ថិភាព ជំរក ទឹកស្អាត ថ្នាំសង្កូវ បង្គន់អនាម័យ និងស្បៀងអាហារជាដើម ឱ្យបានរួចរាល់សម្រាប់ត្រៀម ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀង បានទាន់ពេលវេលា ប្រកបដោយសុខសវត្ថិភាពខ្ពស់។ […]
ឯកឧត្តមអភិបាលខេត្ត អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងនាំយកថវិកាឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភគ្រូស្ម័គ្រចិត្តដែលបានជួយបំប៉នសិស្សថ្នាក់ទី១២ នៃវិទ្យាល័យក្រុងព្រះសីហនុ
ព្រឹកថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យក្រុងព្រះសីហនុ និងនាំយកថវិកាឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រះសីហនុ នៅសាលាវិទ្យាល័យក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។ តាមរបាយការពីលោកអនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការពីការងារសិក្សាឆ្នាំសិក្សា២០២១-២០២២ សម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខមានមណ្ឌលប្រឡង៥ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ២មណ្ឌល ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៣មណ្ឌល មានបេក្ខជនដាក់ពាក្យចំនួន ១,៧៣១នាក់ ស្រី ៩១៦នាក់ ស្មើនឹង៧២បន្ទប់ មុខវិជ្ជាបំប៉នផ្នែកវិទ្យាសាស្ត្រសង្គមមាន១៤ថ្នាក់ មានចំនួន ៦មុខវិជ្ជា ១.ភាសារខ្មែរ គណិតវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌ និងផែនដីវិទ្យា ចំនួនសិស្ស ១,២៦០នាក់ ថ្នាក់វិទ្យាសាស្ត្របំប៉នមាន ១០ថ្នាក់។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ […]