ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ គណៈកម្មការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងាររដ្ឋបាលក្រុង-ស្រុក លើការគ្រប់គ្រងសំរាម សំណល់រឹង ក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីអភិបាលក្រុង-ស្រុកទាំង១១ មន្ទីរពាក់ព័ន្ធ និងមន្ត្រីមួយចំនួន នៅសាលាខេត្តកណ្តាល។ ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា បញ្ហាប្រឈមនៃការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមក្រុង-ស្រុក គឺជារឿងដែលស្មុគស្មាញ ដែលទាមទារឲ្យយើងទាំងអស់គ្នាទាំងភាគីប្រជាពលរដ្ឋ អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម ចាំបាច់ត្រូវតែសហការគ្នាជាប្រចាំ ក្រុមហ៊ុនប្រមូលសំរាម ត្រូវប្រមូលសំរាមឲ្យទាន់ពេលវេលា រីឯប្រជាពលរដ្ន ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមប្រភេទសំរាម និងតាមទីតាំងដែលបានកំណត់ ត្រូវបញ្ឈប់ការបោះសំរាមពាសវាលពាសកាល ជាពិសេសអាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ និងឃុំ-សង្កាត់ ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាប្រមូលសំរាម និងការរៀបចំយន្តការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានបន្ថែមថា រដ្ឋបាលខេត្តបានសហការជាមួយថ្នាក់ជាតិ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសមាគមន៍មូលដ្ឋាន តាមរយៈការគៀងគរធនធាន ជំនួយបច្ចេកទេស បច្ចេកវិទ្យា ការវិនិយោគ ការចូលរួម […]
Month: October 2022
ពិធីបិទវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្តីពី «ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិស ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នារសៀលថ្ងៃថ្ងៃទី ០៧ ខែ តុលា ឆ្នាំ២០២២នេះ។ មានប្រសាសន៍ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល ក៏បានលើកឡើង ពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលសម្រាប់លោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត ឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ ឯកឧត្តម បានបន្តទៀតថា៖ ដើមី្បធានាឲ្យគោលនយោបាយ និងយុទ្ធសាស្ត្រទាំងនេះទទួលបានជោគជ័យ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមទទួលខុសត្រូវ អនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល តាមរយៈច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ព្រមទាំងបទបញ្ជា លិខិតបទដ្ឋានគតិយុត្ត នានាជាធរមាន។ […]
ពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេប្រវែង ១ ៣៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម៉ែត ស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល
ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដោយត្រូវធ្វើជាមន្ត្រីជើងពីរ មិនត្រូវធ្វើជាមន្ត្រីជើងដប់ឡើយ និងត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើងផងដែរ។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានណែនាំបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេប្រវែង ១ ៣៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់,១៥ម៉ែត ស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកលើកដែក និងប្រជាពលរដ្ឋជាច្រើននាក់។ ឯកឧត្តមអភិបាលខេត្ត បន្តថា មន្ត្រីរាជការទាំងអស់ ត្រូវធ្វើជាមន្ត្រីជើងពីរ ដោយត្រូវខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដោយចុះដល់មូលដ្ឋានផ្ទាល់របស់គាត់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម តម្រូវការ និងសំណូមពរ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរទាំងនេះ អោយបានឆាប់រហ័ស និងទាន់ពេលវេលា ហើយក្នុងករណីដែលមិនអាចដោះស្រាយបាន ត្រូវរាយការណ៍សុំយោបល់ទៅថ្នាក់លើបន្តទៀត។ […]
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធវេទិកាអុំទូក ខេត្តបាត់ដំបង
នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែអស្សុច ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមពិធីសម្ពោធវេទិកាអុំទូក ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង ។ វេទិកាអុំទូកថ្មីមានបណ្តោយ ៣៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ និងកម្ពស់ ១៥,០៥ម៉ែត្រ ដោយបានចំណាយរយៈពេលសិក្សាប្លង់ចំនួន ៥ខែ និងរយៈពេលនៃការសាងសង់ចំនួន ៤ខែ បានក្រុងពាលីសាងសង់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយបានប្រើប្រាស់នូវសសរគ្រឹះចំនួន ៩៨ដើម និងបានប្រើប្រាស់នូវវិស្វករជំនាញចំនួន ៥នាក់ និងកម្លាំងកម្មករជាមធ្យមចំនួន ៨០នាក់ ដល់ខ្ពស់បំផុត ១៣៤នាក់ ។ វេទិកាអុំទូកថ្មី ត្រូវបានរៀបចំឡើងតាមលំនាំនៃស្នាដៃស្ថាបត្យកម្មពីរចនាបទសំណង់វត្តអារាមបុរាណចាស់ៗ […]
អបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ”ការគិតគូរឡើងវិញពីទេចរណ៍-Rethinking Tourism“
នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សុខា រ៉ាម អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ជា្របការយល់ដឹង និងសម្អាតទីក្រុង ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ”ការគិតគូរឡើងវិញពីទេចរណ៍-Rethinking Tourism” ក្នុងឱកាសនោះដែរក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះគ្រូចៅអធិការ និងព្រះសង្ឃវត្តសន្តិភាព លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង លោកនាយករងរដ្ឋបាលសាលាក្រុង កងកម្លាំងទាំង ៣ចំណុះសាលាក្រុង លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះសាលាក្រុង ក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ លោកគ្រូ អ្នកគ្រូ យុវជនកាយឫទ្ធ និងយុវជនស.ស.យ.ក សរុបវត្តមាន ១៨៥នាក់ ស្រី៦៩នាក់។
កិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង
នាព្រឹកថ្ងៃពុធ ១០កេីត ខែអស្សុជ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែតុលា ខាងមុខនេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុងស្វាយរៀង លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកជាច្រេីនរូបទៀត ។ បន្ទាប់ពីឯកឧត្តម លោកជំទាវប្រធានអនុគណៈកម្មការ បានរាយការណ៍ពីវឌ្ឍនភាពការងារសម្រេចបានរបស់អនុគណៈកម្មការនីមួយៗ ឯកឧត្តមអភិបាលខេត្ត បានណែនាំជំរុញបន្ថែមដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវពិនិត្យ និងរៀបចំឡើងនូវគម្រោងចំណាយសម្រាប់ប្រើប្រាស់ក្នុងអនុគណៈកម្មការបម្រើឲ្យការរៀបចំពិធីប្រណាំងទូក និងត្រូវបន្តសហការចាត់ចែង និងអនុវត្តតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តឲ្យទទួលបានលទ្ធផលល្អថែមទៀត ជាពិសេសរាល់កិច្ចការដែលនៅសេសសល់ […]
ឯកឧត្តម សុខ លូ អញ្ជើញទទួលអំណោយពីសប្បុរជន ដើម្បីចូលរួមចំណែករៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង
នារសៀលថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលអំណោយពីសប្បុរសជនពី ៖ -លោកឧកញ៉ា យិន វែងអាន បុរី យិន ម៉ាន់ យី អាន (ស្រុកបវេល) ឧបត្ថម្ភនូវអង្ករចំនួន ២តោន -លោក ហេង ផេង ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ស៊ៀ ហេង (ស្រុកថ្មគោល) ឧបត្ថម្ភអង្ករចំនួន ២តោន -លោក ជយ ម៉ាន់យី (ស្ថានីយប្រេងឥន្ធនៈ ) ស្រុកបវេល ឧបត្ថម្ភអង្ករចំនួន ១តោន – លោក ថូវ វុទ្ធី ( រោងម៉ាស៊ីនកិនស្រូវ ផូវ ថូវ ) ស្រុកបវេល ឧបត្ថម្ភអង្ករចំនួន […]
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកញ្ញា ឆ្នាំ២០២២
នារសៀលថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងថា បើទោះបីកន្លងមកនេះខេត្តបាត់ដំបងពុំសូវមានជាបញ្ហាអ្វីចោតនោះទេ ក៏ប៉ុន្តែក៏ត្រូវបន្តយកចិត្តទុកដាក់ផងដែរ ពិសេសបទល្មើសព្រៃឈើ បទល្មើសនេសាទ ដូចនេះស្នើឱ្យស្រុកដែលនៅជាប់បឹងទន្លេសាប ពិសេសស្រុកឯកភ្នំដែលមានបញ្ហាច្រើនជាងគេពាក់ព័ន្ធបទល្មើសនេសាទ សហការជាមួយខណ្ឌរដ្ឋបាលជលផល ក្នុងការបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងតំបន់បឹងទន្លេសាបនេះ និងធ្វើការដកហូតឧបករណ៍នេសាទខុសច្បាប់ ។ ឯកឧត្តមបានបន្តបញ្ជាក់ថា ក្នុងនោះបញ្ហាគ្រឿងញៀនក៏ត្រូវបន្តយកចិត្តទុកដាក់ផងដែរ ដូចនេះស្នើឱ្យរដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវខិតខំស្វែងរកជនញៀនគ្រឿងញៀន និងត្រូវបង្រ្កាបការជួញដូរគ្រឿងញៀន ដើម្បីកុំឱ្យបទល្មើសគ្រឿងញៀន នៅតែបន្តកើតមាន ឡើងនៅក្នុងខេត្តបាត់ដំបង បង្កឱ្យមានភាពអសណ្ដាប់ធ្នាប់ បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅដោយភាពភ័យខ្លាច ។ ពាក់ព័ន្ធនឹងការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងនាពេលខាងមុខនេះ ឯកឧត្តមក៏បានធ្វើការណែនាំដល់ក្រុមការងារទាំងអស់ត្រូវធ្វើការរៀបចំរក្សាសុខសុវត្ថិភាពជូនភ្ញៀវទេសចរដែលមកលេងកំសាន្ត ដោយមានការដើរល្បាតកងកម្លាំងនៅតាមសាធារណៈ និងបានស្នើសុំដល់អង្គភាពកំចាត់មីន ធ្វើការស្វែងរកគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទនៅតាមមាត់ច្រាំងស្ទឹងសង្កែ […]
ប្រជាពលរដ្ឋ រស់នៅភូមិចំនួន៣ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ពីរដ្ឋបាលខេត្តកណ្ដាល
ខេត្តកណ្តាល៖ មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ភាពជឿជាក់ដែលអាចទទួលយកបាន ពិសេសត្រូវខិតខំសម្រួលដល់បងប្អូនប្រជាពលរដ្ឋរាល់សេវាក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ជូនពួកគាត់ឱ្យបានទាន់ពេលវេលា។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន០៣ភូមិ នៅភូមិស្ដៅកន្លែង៣ ភូមិស្ដៅកន្លែង៤ និងភូមិស្ដៅកន្លែង៥ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅបរិវេណវត្តស្ដៅកន្លែង នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តមអភិបាលខេត្ត បន្តថា មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ដល់បងប្អូនប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាពស្មុកស្មាញជូនបងប្អូនប្រជាពលរដ្ឋឡើយ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការ យកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លី […]
អភិបាលខេត្តកណ្តាល បានប្រជុំគណៈកម្មការត្រៀមរៀបចំ ពិធីប្រណាំងទូក ដែលគ្រោងនឹងរៀបចំឡើង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា ខាងមុខនេះ នៅក្រុងតាខ្មៅ
ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់គណៈកម្មការរៀបចំពិធីបុណ្យអុំទូកខេត្ត ត្រូវជ្រើសរើសទូកដែលល្អៗ ត្រូវពង្រឹងការទ្វីកហាត់ដល់កីឡាករ កីឡាការិនី ត្រូវធានាថាកីឡាករ កីឡាការិនីអុំទូកមានគ្រប់ចំនួនមិនអវត្តមាន គោរពបាននូវវិន័យបទបញ្ជាផ្ទៃក្នុង ក្នុងការប្រកួត មានសេចក្តីថ្លៃថ្នូរ ទូកត្រូវតុបតែងឱ្យមានសោភ័ណ្ឌភាពស្អាត ហើយកីឡាករ កីឡាការិនីក៏ត្រូវមានឯកសណ្ឋានសមរម្យផងដែរ។ ឯកឧត្តមបានស្នើឡើងដូច្នេះ នៅរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសដែលឯកឧត្តមបាន ដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីប្រណាំងទូក ដែលគ្រោងនឹងប្រណាំងទូក រយៈពេល ០២ ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ នៅក្រុងតាខ្មៅ ដោយមានការចូលរួមពីអភិបាលក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា បើទោះបីជាព្រះរាជពិធីបុណ្យអ៉ុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ថ្នាក់ជាតិ ត្រូវបានផ្អាកយ៉ាងណាក្តី តែការរៀបចំពិធីប្រណាំងទូក សម្រាប់កម្សាន្តសប្បាយ នៅតាមបណ្ដារាជធានី ខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅបានតាមលទ្ធភាពជាក់ សម្រាប់ខេត្តកណ្ដាលនៅឆ្នាំនេះនិងរៀបចំពិធីប្រណាំងទូកនេះ ឱ្យល្អជាងឆ្នាំមុនៗទាំងអស់ ដើម្បីបង្កបរិយាកាសរីករាយជូនសាធារណជន […]
ចាស់ជរាគ្មានទីពឹងម្នាក់ ទទួលបានអំណោយពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង
នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកសម្ភារៈ ថវិកា ដែលជាជំនួយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ទៅប្រគល់ជូនដល់លោកយាយ ឡុង សាវុន អាយុ៦៧ឆ្នាំ ជាស្រ្តីមេម៉ាយ កូនបោះបង់ចោល រស់នៅដោយរបររើសអេតចាយ ស្នាក់អាស្រ័យលើដីអ្នកជិតខាង ដែលចិត្តល្អ យល់ព្រមឱ្យគាត់ធ្វើខ្ទមជាប់របងផ្ទះគេជាបណ្តោះអាសន្ន ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អំណោយដែលបានយកប្រគល់ជូនដល់លោកយាយ រួមមាន ថវិកាចំនួន ៥០ម៉ឺនរៀល, អង្ករចំនួន ៥០គីឡូក្រាម, មី២កេស, ត្រីខ០១យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០២កេស, ទឹកដោះគោឆៅ០១យួរ, ភេសជ្ជៈ០២កេស, សាច់ជ្រូកផាត់កន្លះគីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, សាច់ក្រក០១គីឡូក្រាម, សៀង០១យួរ, មុង០១, ភួយ០១,កន្សែង០១ និងសម្ភារមួយចំនួនទៀត […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់
នៅព្រឹក ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីនិងប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ និស្សិតជ័យលាភីខាងលើ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នារី ៤៧នាក់ផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាថ្ងៃនេះ នឹងបានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរដល់គណៈគ្រប់គ្រងវិទ្យាស្ថានវ៉ាន់ដា ដែលបានជម្នះលើការលំបាកនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងការផ្តល់ចំណេះដឹង និងបន្តនិរន្តរភាពអប់រំរហូតទទួលបានជោគជ័យក្នុងការអប់រំនិស្សិត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ […]
ពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងក្រុងស្វាយរៀង
នាថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងក្រុងស្វាយរៀងចំនួន២រូបរួមមាន៖ - លោក ឃុន រតនា ឋានរស័ក្កិគ្រូបង្រៀនកម្រិតឧត្តមដេីមខ្សែថ្នាក់លេខ២ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ក្រសួងអប់រំ យុវជន និងកីឡា ជាអភិបាលរងនៃគណៈអភិបាលក្រុងស្វាយរៀង។ - លោក ហេង សៅខេមរា ឋានន្តរសក្កិអភិបាល ថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីរាជការនៃក្រុមនិតិបញ្ញត្តិ ជាអភិបាលរង នៃគណៈអភិបាលក្រុងស្វាយរៀង។ ពិធីនេះក៏មានការអញ្ជេីញចូលរួមពីក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកនាយកទីចាក់ការធនធានមនុស្ស កងកម្លាំងទាំង ៣ចំណុះសាលាខេត្ត លោក លោកស្រីប្រធាន តំណាងមន្ទីរអង្គភាពនានាក្នុងខេត្ត កងកម្លាំងទាំង ៣ចំណុះសាលាក្រុង លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះសាលាក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀនសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង […]