ព័ត៌មានជាតិ

ព័ត៌មានជាតិ

លោក លឹម ជាវ​ហាវ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​ក្រចេះ បាន​ដឹកនាំ​ក្រុមការងារ បច្ចេកទេស​ផ្គត់ផ្គង់​ទឹកស្អាត និង អនាម័យ​ជនបទ ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ការ​បញ្ឍប់​ការ​បន្ទោប​ង់​ពាសវាល​ពាសកាល​(ODF) នៅ​ស្រុក​ព្រែក​ប្រសព្វ​

​នា​ពេល​កន្លងមក​នេះ​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក លឹម ជាវ​ហាវ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​ក្រចេះ បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ផ្គត់ផ្គង់​ទឹកស្អាត និង អនាម័យ​ជនបទ ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ការបញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​(ODF) នៅ​ស្រុក​ព្រែក​ប្រសព្វ ។​

ព័ត៌មានជាតិ

​លោក លឹម ចាន់សូ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង សុរិយាដី​ខេត្ត​មណ្ឌល​គី​រី​បាន​អញ្ជើញ​ចូលរួម​ប្រជុំ អន្តរក្រសួង នៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់​

​កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៤ កន្លងមកនេះ លោក លឹម ចាន់សូ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្ត​មណ្ឌល​គី​រី បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ អន្តរក្រសួង រវាង​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ និង ក្រសួង​រៀបចំ​ដែនដី​នគ​រូប​នី​យ​កិ​ម្ម និង សំណង់ លើ​កិច្ចការ​ចុះបញ្ជី​ដីធ្លី ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ខេត្ត​មណ្ឌល​គី​រី ​ក្រោម​អធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់ ៕ ​

ព័ត៌មានជាតិ

​ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណ​អភិបាល ខេត្ត មណ្ឌល​គី​រី បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ការងារ​គណបញ្ជាការ​ឯកភាព​រដ្ឋបាល ខេត្ត​មណ្ឌល​គី​រី

នា​ពេល​កន្លងមក​នេះ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម ថង សាវុន អភិបាល​ខេត្ត​មណ្ឌល​គី​រី បាន​ដឹកនាំ​កិច្ច ប្រជុំ​ការងារ​គណបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក​អនុប្រធាន សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី លោក​អភិបាលរង​ខេត្ត ។​ ​ក្រៅពីនេះ​មាន​លោកនាយក នាយករង​រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​០៣ ប្រភេទ លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង ស្រុក ទាំង​០៥ សមាជិក សមាជិកា​មន្ត្រី​ជំនាញ​ជាច្រើន​រូប​ផង​ដែរ កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត ។​

ព័ត៌មានជាតិ

​លោក ហៀក សុផាន អភិបាល​នៃ​គណ​អភិបាលក្រុង​សែន​មនោ​រម្យ និង ជា​ប្រធាន​គណបញ្ជាការ​ឯកភាព​ក្រុង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២៤ និង​លើ​ទិសដៅ​សម្រាប់​អនុវត្ត​ខែ​បន្ត​

កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤​នា​ពេល​កន្លងមក​នេះ លោក ហៀក សុផាន អភិបាលក្រុង​សែន​មនោ​រម្យ និង ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ក្រុង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២៤ របស់​គណៈ​បញ្ជាការ​ឯកភាព ក្រុង​នៅ​សាលប្រជុំ​សាលាក្រុង ។​

ព័ត៌មានជាតិ

​ឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើ​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០២៥

​កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៤ កន្លងមក​នេះ​ឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៤ និង លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ការងារ​ឆ្នាំ​២០២៥​របស់​អគ្គលេខាធិការដ្ឋា​នក្រោ​ម​អធិបតីភាព ឯកឧត្តម​សន្តិ​បណ្ឌិត​ម៉ៅ ច័ន្ទ​តារា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ ។​

ព័ត៌មានជាតិ

​លោក គង់ សុជាតិ ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​ក្រចេះ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ស្តី​ពី​វឌ្ឍនភាព​ការងារ​និង​ការផ្សព្វផ្សាយ​ទិន្នន័យ​គ្រួសារ​ក្រីក្រ​នៅ​ថ្នាក់​ខេត្ត​

លោក គង់ សុជាតិ ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​ក្រចេះ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ស្តី​ពី​វឌ្ឍនភាព​ការងារ​និង​ការផ្សព្វផ្សាយ​ទិន្នន័យ​គ្រួសារ​ក្រីក្រ​នៅ​ថ្នាក់​ខេត្ត​កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។​ ​នៅក្នុង​កិច្ចប្រជុំ​នេះដែរ មាន​ការចូលរួម​ពី​លោក លោកស្រី អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង លោក លោកស្រី អភិបាលរងក្រុង ស្រុក និង ប្រធាន ការិយាល័យ​ផែនការ និង​គាំទ្រ​ឃុំ សង្កាត់ ៕ ​

ព័ត៌មានជាតិ

​ប្រកាស​ចូល​កាន់​មុខតំណែង លោក ស៊ឹម គង់ ជា​ប្រធាន​គណបក្ស​ប្រជាជន កម្ពុជា ស្រុក​ជើងព្រៃ ជំនួស លោក ឆាយ វ៉ាន់​ស៊ី ដែល​ត្រូវ​ផ្លាស់ប្តូរ​ភារកិច្ច​ថ្មី

កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ មានការ​ប្រារព្ធ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​គណបក្ស​ប្រជាជន កម្ពុជា ស្រុក​ជើងព្រៃ ក្រោម​អធិបតី​ភា​ព ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ។​ ​លោក ស៊ឹម គង់ ត្រូវបាន​តែងតាំង​ជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ជើងព្រៃ ជំនួស លោក ឆាយ វ៉ាន់​ស៊ី ដែល​ត្រូវ​ផ្លាស់ប្តូរ​ភារកិច្ច​ថ្មី ។​ ​គួររំលឹកថា លោក ស៊ឹម គង់ ពីមុនមក ជា​អតីត អភិបាល​ស្រុក​ស្រី សនួ​រ បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុង​មូលដ្ឋាន ជាពិសេស​លើ​វិស័យ​ហេដ្ឋារចនាសម្ពន្ធ​មាន​ដូចជា​ប្រព័ន្ធ​ប្រឡាយទឹក ទំនប់ទឹក ផ្លូវលំ ផ្លូវ​បេតុង ផ្លូវ​កៅស៊ូ ជាដើម​ធ្វើអោយ​មាន​ការអភិវឌ្ឍ​រីកចំរើន​គួរអោយ​កោតសរសើរ ៕      

ព័ត៌មានជាតិ

លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាន ខេត្ត​រតនគីរី បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ណែនាំ​ស្តីពី​ការឆ្លើយតប​សមាហរណកម្ម ក្រុង ស្រុក និង ឃុំ សង្កាត់​សំរាប់​ឆ្នាំ​២០២៤

​ការរៀបចំ​កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​មាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​មន្ទីរ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ប្រធាន អនុប្រធាន ការិយាល័យ​ទាំងអស់​សរុប​ចំនួន​២០​នាក់​ស្រី​១​នាក់ ៕

ព័ត៌មានជាតិ

លោក ឆាយ សាវុធ ប្រធាន​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បះ​ខេត្ត រតនគីរី​បាន​យកចិត្តទុកដាក់ ណែនាំ​ដល់​មន្រី្តជំនាញ​ផ្នែក​ការិយាល័យ​សិល្បះ​និង ទស្សនីយភាព ដើម្បី​បង្ហាត់បង្រៀន របាំ​ខ្មែរ​ដល់​សិស្សានុសិស្ស​

កាលពី​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២៤ កន្លងមកនេះ អនុវត្ត​តាម​ការណែនាំ​របស់លោក ឆាយ សាវុធ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បះ​ខេត្ត​រតនគីរី មន្ត្រី​ជំនាញ​ការិយាល័យ សិល្បះ​និង ទស្សនីយភាព បាននិងកំពុង បង្ហាត់បង្រៀន​របាំ​បុរាណ​ខ្មែរ ដល់​សិស្សានុសិស្ស សរុប​ចំនួន​៥៦​នាក់ ក្នុង​នោះ​សិស្ស​ប្រុស​ចំនួន ៧ នាក់ ៕

ព័ត៌មានជាតិ

​លោក ឆាយ សាវុធ ប្រធាន​មន្ទីរ​វ​ប្បធ​ម៍ និង វិចិត្រសិល្បះ​ខេត្ត​រតនគីរី បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សំលៀក​បំពាក់​ប្រពៃណី​នៅ​ក្នុង​ពិធីបុណ្យ​ជាតិ ពិធីមង្គលការ និង សុជីវធម៌ ក្នុង​ការប្រាស្រ័យ​ទាត់​ទង​គ្នា​ក្នុង​សង្គម​ខ្មែរ​

លោក ឆាយ សាវុធ ប្រធាន​មន្ទីរ​វ​ប្បធ​ម៍ និង វិចិត្រសិល្បះ​ខេត្ត​រតនគីរី បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សំលៀក​បំពាក់​ប្រពៃណី​នៅ​ក្នុង​ពិធីបុណ្យ​ជាតិ ពិធីមង្គលការ និង សុជីវធម៌ ក្នុង​ការប្រាស្រ័យ​ទាត់​ទង​គ្នា​ក្នុង​សង្គម​ខ្មែរ ។​ ​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​ដែរ​បាន​ប្រព្រឹត្តទៅ​ក្រោម​អ​ធីបតី​ភាព លោកជំទាវ នេត្រ ភូ​ម៉ា​រី រដ្ឋលេខាធិការ តំណាង​ដ៍​ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត សភា​ចារ្យ ភឿង សកុរ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បះ ។​     ​

ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានអន្តរជាតិ

កំហុ​ស​ដែលបណ្តាល​​ ឱ្យនា​យ​ករដ្ឋមន្រ្តីModi ធ្លាក់​ទៅ​​លើC​ovid-19

អន្តរជាតិៈ  វិធីនៃការឆ្លើយតបទៅនឹងរោគរាតត្បាត និងការធ្វើឯកជនភាវូបនីយកម្ម នៃមន្ទីរពេទ្យគឺជាមូលហេតុមួយ ដែលរដ្ឋបាលModiបានធ្លាក់ចុះមុនពេលCovid។

អគុណសន្តិភាព

សារលិខិតជូនពរ