ការចែករំលែកបទពិសោធន៍ការងារដឹកនាំ និងការងារគ្រប់គ្រងបង្ហាញដោយលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដែលមានរចនាសម្ព័ន្ធដូចខាងក្រោម
Author: kam
លោក អ៊ុច ក្លឹង ប្រធានមន្ទីរស្តីទី នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប ដឹកនាំក្រុមការងារចុះអនុវត្តការងារពង្រឹងសហគមន៍ ស.ក.ប.ទ ទំនប់អាងទឹកភ្នំវល្លិ៍
ថ្ងៃព្រហស្បត្តិ៍ ១២រោច ខែស្រាឍពណ៌ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក អ៊ុច ក្លឹង ប្រធានមន្ទីរស្តីទី នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប បានដឹកនាំក្រុមការងារចុះអនុវត្តការងារពង្រឹងសហគមន៍ ស.ក.ប.ទ ទំនប់អាងទឹកភ្នំវល្លិ៍ ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដើម្បីអនុវត្តនូវសកម្មភាពដូចខាងក្រោម ៖ ១.ដឹកនាំសមាជិកកសិករ ប្រើប្រាស់ទឹក ចុះកាប់សម្អាតព្រៃលើខ្នងប្រឡាយមេប្រព័ន្ធធារាទំនប់ភ្នំវល្លិ៍ ។២.ពិនិត្យនិងពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ អំពីការអនុវត្តនូវសកម្មភាពការងារគ្រប់គ្រងនិងថែទាំប្រព័ន្ធធារាសាស្ត្រ ។៣.ថែទាំដាក់ប្រេងទ្វារស្ទាក់ទឹកតាមប្រឡាយមេប្រព័ន្ធធារាសាស្ត្រភ្នំវល្លិ៍ ។ ៤.ពិនិត្យស្ថានភាពទូទៅ នៃប្រព័ន្ធធារាសាស្ត្រ ។៥.ពិភាក្សាផែនការ គោលដៅ ត្រូវបានអនុវត្តបន្ត និងដោះស្រាយបញ្ហាផ្សេងៗរបស់គណៈកម្មាធិការ ស.ក.ប.ទ។
លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង និងលោកស្រីបាននាំយកទេយ្យទាន និងចង្កាន់ចូលរួមកាន់បិណ្ឌវេនទី០២ នៅវត្តវាលុកៈថុល្លារាម
ក្នុងថ្ងៃកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង និងលោកស្រី ព្រមទាំងបុត្របានអញ្ជើញនាំយកទេយ្យទាននិងចង្ហាន់ចូលរួមពិធីកាន់បិណ្ឌនៅវត្តវាលុកៈថុល្លារាម (ហៅវត្តទួលខ្សាច់) ដើម្បីធ្វើបុណ្យដាក់ទាន ឧទ្ទិសកុសលផលបុណ្យជូន ដល់បុព្វការីជនទាំងឡាយមានមាតាបិតាជាដើមនិងសាច់ញាតិទាំង ៧សណ្តាន ។ នៅក្នុងឱកាសនោះដែរ លោក សរ លាង និងលោកស្រី បានប្រគេនថវិកាសម្រាប់កសាងវត្តចំនួន១០០ដុល្លារផងដែរ ។ ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំ២០២៥ នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១រោច ដល់ថ្ងៃទី១៥ រោច ខែភទ្របទត្រូវនឹងថ្ងៃទី ០៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ។
លោក ហែម ហ៊ន មេឃុំត្រពាំងគង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទំនាក់ទំនងល្អក្នុងការស្វែងរកជំនួយពីសម្បុរសជន ដើម្បីកសាងមូលដ្ឋានឱ្យកាន់តែមានការអភិវឌ្ឃន៍រីកចម្រើនថែមទៀត
កំពង់ស្ពឺ ៖ អនុវត្តតាមការដឹកនាំ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ និងដែលមានការចូលរួមចំណែកពីឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំត្រពាំងគង ។ និងមានការទំនាក់ទំនងល្អ របស់លោកមេឃុំ និងក្រុមប្រឹក្សាឃុំត្រពាំងគងផងនោះ មានសប្បុរសជនជាច្រើន បានចូលរួមចំណែក ជួយកសាងសមិទ្ធិផលជាច្រើន នៅក្នុងមូលដ្ឋានឃុំត្រពាំងគង លទ្ធផលមានដូចខាងក្រោម៖ ឯកឧត្តម រិន វីរៈ បានស្នើសុំទៅក្រសួងអភិវឌ្ឃន៍ជនបទជួយកសាងផ្លូវបេតុងអាមេ បានចំនួន០២ភូមិ ប្រវែង២០៥០ម៉ែត្រ ។ ឯកឧត្តម តុង សេង សមាជិករដ្ឋសភាបានជួយកសាងស្នាក់ការ គណបក្សប្រជាជនកម្ពុជាឃុំត្រពាំងគងបានមួយខ្នង កសាងពីបេតុងប្រកក្បឿង ។ ក្រៅពីនេះឃុំបានធ្វើផ្លូវបេតុងបានចំនួន០៣ភូមិ ប្រវែងសរុប ៣៩៣៧ម៉ែត្រ នៅក្នុងឆ្នាំ២០២៤ សម្រាប់ឆ្នាំ២០២៥ វិញ ឃុំមានគម្រោងធ្វើផ្លូវបេតុងចំនួន០២ភូមិ ក្នុងឃុំ ។ ឃុំក៏បានយកចិត្តទុកដាក់កសាងសាលប្រជុំបានមួយខ្នងផងដែរ សាងសង់ពីបេតុងប្រក់ក្បឿង ការសាងសង់នេះជាថវិការចូលរួមចំណែករបស់សប្បុរសជន និងថវិការមូលនិធិឃុំ ក្នុងនោះដែរ ថ្នាក់ដឹកនាំភូមិឃុំ ក៏បានចូលរួមចំណែក ក្នុងការកសាងនេះដែរ សរុបទាំងអស់ […]
លោក យី ហុល ចៅសង្កាត់ស្រយ៉ូវ មានទំនាក់ទំនងល្អ ក្នុងការស្វែងរកជំនួយពីសប្បុរសជន ដើម្បីកសាងហេដ្ឋា រចនាសម្ព័ន្ធក្នុងមូលដ្ឋាន ឱ្យកាន់តែមានការអភិវឌ្ឃន៍រីកចម្រើន
ខេត្តកំពង់ធំ ៖ បើតាមលោក យី ហុល ចៅសង្កាត់ស្រយ៉ូវ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឱ្យដឹងថា ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជួយកសាងសមិទ្ធិផលជាច្រើន នៅក្នុងមូលដ្ឋានឃុំស្រយ៉ូវ លទ្ធផលជាក់ស្តែងមានដូចខាងក្រោម ៖ បានកសាងផ្លូវមួយខ្សែ ប្រវែង៣០០ម៉ែត្រ និងតភ្ជាប់ផ្លូវក្រាលគ្រួសក្រហមពីភូមិត្រពាំងវែង ដល់ភូមិប្រម៉ាត់ដី ប្រវែងជាង២០០០ម បានធ្វើរួចហើយ ។ ឯកឧត្តមក៏បានជួយសូឡាបំភ្លឺតាមផ្លូវបេតុង ភូមិម្នាវ ចំនួន៤០ដើម និងភូមិពុកយុក ចំនួន៤១ដើម ឯកឧត្តមក៏បានជួយដាក់សូឡាតាមបណ្តោយផ្លូវជាតិលេខ០៦ ចំនួន២០៨ដើម ផងដែរ ។
លោក យាន ស៊ុនហឿង ចៅសង្កាត់អាចារ្យលាក់ បានខិតខំប្រឹងប្រែងកសាងសមិទ្ធិផលជាច្រើន នៅក្នុងមូលដ្ឋានធ្វើឱ្យមានការអភិវឌ្ឃន៍រីកចម្រើនគួរឱ្យកោតសរសើរ
ខេត្តកំពង់ធំ ៖ លោក យាន ស៊ុនហឿង ចៅសង្កាត់អាចារ្យលាក់ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានកសាងសមិទ្ធិផលជាច្រើននៅក្នុងមូលដ្ឋាន ធ្វើឱ្យមានការអភិវឌ្ឃន៍រីកចម្រើនគួរឱ្យកោតសរសើរ ។ លទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៤ ធ្វើផ្លូវបេតុងបានមួយខ្សែ ប្រវែង១២៦២ម៉ែត្រ ជាគម្រោងរបស់ខេត្ត ។ ឆ្នាំ២០២៤ នេះដែរថវិការមូល្បនិធិសង្កាត់ធ្វើផ្លូវបានមួយខ្សែ ប្រវែង ១៥១៤ម៉ែត្រ និងធ្វើផ្លូវក្រាលគ្រួសក្រហមបានប្រវែង៦៩០ម៉ែត្រ និងផ្លូវក្រាលគ្រួសក្រហមមួយខ្សែទៀត ប្រវែង១១៥៧ម៉ែត្រ ។សម្រាប់ឆ្នាំ២០២៥ វិញ ថវិការមូល និធិសង្កាត់ធ្វើផ្លូវបេតុងបានមួយខ្សែ កំពុងដំណើរការបាន៤២០ ម និងអនុវត្តបន្តខាងមុខទៀត១១៣០ម ជាកិច្ចបញ្ចប់ ៕
លោក គុយ យ៉ា មេឃុំព្រៃឃ្មុំ ក្នុងស្រុកទឹកឈូរ ខេត្តកំពត បានខិតខំប្រឹងប្រែងអនុវត្តការងារកសាងមូលដ្ឋាន និងការងារមនុស្សធម៌
ខេត្តកំពត ៖ កន្លងមកនេះលោក គុយ យ៉ា មេឃុំព្រៃឃ្មុំ ក្នុងស្រុកទឹកឈូរ ខេត្តកំពត បានខិតខំប្រឹងប្រែងអនុវត្តការងារកសាងមូលដ្ឋាន និងការងារមនុស្សធម៌ សម្រេចបានលទ្ធផលដូចខាងក្រោម ៖ – ឆ្នាំ២០២៤ ធ្វើផ្លូវបេតុងបានមួយខ្សែ ប្រវែងសរុប៧០០ ម៉ែត្រ – និងឆ្នាំ២០២៥ គម្រោងធ្វើផ្លូវក្រាលគ្រួសក្រហមប្រវែង ១៣៩០ម ។ ក្រៅពីនេះលោកមេឃុំក៏បានយកចិត្តទុកដាក់ផងដែរ ទៅលើការងារមនុស្សធម៌ ក្នុងនោះមានដូចជា៖ (ក្រ១) ២៤នាក់ (ក្រ២) ១៤៩នាក់ ហានិភ័យ៨៨នាក់ អំណោយដែលត្រូវចែកជូនមានដូចជា អង្ករ មី ទឹកស៊ីវអ៊ីវ ទឹកត្រីជាដើម ។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជារការកងរាជអវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានា និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវារបង្កើតកងរាជអាវុធហត្ថ១៤កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥
កំពង់ធំ ៖ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជារការកងរាជអវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញទៅចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានា និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវារបង្កើតកងរាជអាវុធហត្ថ ១៤កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥ ។ ការអញ្ជើញចូលរួមរបស់លោក ឧត្តមសេនីយ៍ត្រី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ នូវសមិទ្ធិផលនានា នេះនៅ មជ្ឃមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
លោក និន ច័ន្ទថន នាយកវិទ្យាល័យ ហ៊ុន សែនស្នួលបានខិតខំប្រឹងប្រែងពង្រឹងនិងពង្រឹកលើវិល័យអប់រំធ្វើអោយមានការអភវិឌ្ឍន៍រីកចំរើនគួរអោយកោតសរសើរ
គួររំលឹកថា វិទ្យាល័យហ៊ុន សែនស្នួល មានទីតាំងស្ថិតនៅក្នុងភូមិផ្សាស្នួល ឃុំស្នួលស្រុកស្នួល ខេត្តក្រចេះ ក្រោមការដឹកនាំរបស់លោក និន ច័ន្ទថន ជានាយសាលា មានទំនាក់ទំនងល្អ ជាមួយសប្បុរស ជនក្នុងការស្វែងរកជំនួយពីសប្បុរសជនដើម្បីកសាងហេដ្ឋារចនាសម្ពន្ធក្នុងសាលាធ្វើអោយមានការអភិវឌ្ឍន៍រីកចំរើនទៅមុខជាលំដាប់កួរអោយកោតសរសើរ ។ លទ្ធផលជាក់ស្តែង អំណោយរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្របានជួយកសាងអគារសិក្សាចំនួន៦ខ្នងក្នុងនោះអគារ២ជាន់មាន២ខ្នង និង អគារសិក្សា២ខ្នងទៀតជាអំណោយរបស់ក្រសួងអប់រំ ។ ក្រៅពីនេះលោកនាយក ក៌បានយកចិត្តទុកដាក់ផងដែរក្នុងការកសាងរូបសំណាកចំពោះបុព្វបុរសដែលមានស្មាដៃចំពោះប្រទេសជាតិមាតុភូមិមានដូចជា រូបសំណាកសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជូន ណាត មួយកន្លែង រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ មួយកន្លែង រូបសំណាក លោកតាក្រម ង៉ុយមួយកន្លែង ។ ការកសាងសង់នេះរៀបចំឡើង ដោយលោកប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន និងសមាជិកគណៈកម្មការទាំងអស់មានលោកគ្រូអ្នកគ្រូជាដើម ។ ពាក់ព័ន្ធទៅនឹងវិស័យអប់រំវិញក៌មានសន្ទុះជឿនលឿនរីកចំរើនគួរអោយកត់សំគាល់ផងដែរ ក្នុងនោះសំរាប់ឆ្នាំ២០២៤កន្លងមកនេះ ស្ថិតិបេក្ខជនប្រឡងសំរាប់ខែតុលា ឆ្នាំ២០២៤ សរុបជាភាគរយៈបេក្ខជនប្រឡងជាប់ជានិទ្ទេស (A)ចំនួន៧នាក់ស្រី២នាក់ និទ្ទេស (B) សរុប២០នាក់ ស្រី១៨នាក់ និទ្ទេស(C)សរុប៥០នាក់ស្រី៣៩នាក់ និងនិទ្ទេស(D)សរុប១០០នាក់ ស្រី៦១នាក់ […]
លោកខឹម ហុល មេឃុំស្លាគឺជាថ្នាក់ដឹកនាំដ៌សកម្មម្នាក់បានខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ពន្ធក្នុងមូលដ្ឋានធ្វើអោយមានការអភិវឌ្ឍន៍រីកចំរើនទៅមុខជាលំដាប់គួរអោយកោតសរសើរ
ឃុំស្លាស្ថិតនៅក្នុងស្រុកសំរោង ខេត្តតាកែវ ជាឃុំមួួយដែលមានអំណោយផល និងសក្តានុពល ផ្នែកធនធានកម្មជាតិ បង្កលក្ខណងាយស្រួល ដល់ប្រជាកសិករក្នុងការបង្កបង្កើនផលលើវិស័យកសិកម្មនៅក្នុងមូលដ្ឋានបានដោយងាយស្រួល មានដូចជាបឹងបទរកានិងទំនប់ទឹក សែនព្រះរាមជាដើម ។ ក្រោមការដឹកនាំរបស់លោក ខឹម ហុល ជាមេឃុំយើងពិនិត្យឃើញថា បានធ្វើប្រព័ន្ធប្រឡាយទឹកដែលមានស្ថានីយ៍បូមទឹកចំនួន៣កន្លែងសំរាប់បំរើអោយវិស័យកសិកម្ម ក្នុងនោះ ដែរប្រឡាយមេមាន៣កន្លែង គឺប្រឡាយមេទី១ គឺចាប់ពីទំនប់សែនព្រះរាម ភូមិកញ្ចាង មកទល់នឹង ភូមិបឹងកន្ទ្រន់ ប្រវែង ៥២០០ម៉ែត្រ ។ ប្រឡាយមេទី២ចាប់ពីភូមិស្រីប្រសើរមកទល់នឹងភូមិកន្ទ្រង់ព្រេចប្រវែង៤២០០ម៉ែត្រ និងប្រឡាយ មេទី៣ ចាប់ពីភូមិត្រពាំងត្រាវ មកទល់នឹង ភូមិអង្គចង្អេប្រវែង៣០០ម៉ែត្រ ។ ទាំងអស់នេះជាស្ថានីយ៍បូមទឹកសំរាប់ អន្តរាគមន៍គ្រោះរាំងស្ងួត ។ ការងារក្រៅពីនេះលោកមេឃុំ ក៍បានយកចិត្តទុកដាក់ផងដែរ ក្នុងការជួសជុលកែលំអហេដ្ឋារចនាសម្ពន្ធក្នុងបវិវេណសាលាឃុំអោយកាន់តែល្អប្រសើរមានដូចជាចាក់ដីបំពេញខាងមុខសាលាឃុំធ្វើសួនច្បារ និង ចាក់ដីបំពេញខាងក្រោយសាលាឃុំ កសាងរោងដាក់ឡាន ម៉ូតូសាងសង់ពីដែកប្រក់សង្កសីទំហំ ៨ម៉ែត្រ ១២ម៉ែត្រ ។ លោកមេឃុំក៏បានរៀបចំប្រព័ន្ធការងារសន្តិសុខផងដែរបានតម្លើងម៉ាស៊ីនអាយខូម សំរាប់ទទួលពត៌មានសន្តិសុខនិងពត៌មានផ្សេងៗក្នុងឃុំទីតាំងតម្លើងម៉ាស៊ីនអាយខូមនេះគឺស្ថិតនៅក្នុងបរិវេណសាលាឃុំអាយខូមសំរាប់ទាក់ទងមានគ្រប់ភូមិទាំង១៣ភូមិ ៕
សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
រាជធានីភ្នំពេញ÷ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងពិធីប្រកាសចូលកាន់មុខតំណែងប្រធាននាយកដ្ឋានច្រកទ្វារទី១ ចំណុះអគ្គនាយកអន្តោប្រវេសន៍។ ជាកិច្ចចាប់ផ្ដើមលោកឧត្ដមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប ឡើងអានអនុក្រឹត្យលេខ២១០ អនក្រ.តត ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ស្តីពីការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ បន្ទាប់មកឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានប្រគល់អនុក្រឹត្យ ស្ដីពីការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ដែលទើបតែងតាំងជូនលោកឧត្តមសេនីទោ ស៊ីម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វាទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ មានប្រសាសន៍នាឱកាសនោះឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ លោកប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទាំងអស់ ជាពិសេសលោកប្រធាននាយដ្ឋានច្រកទ្វារទី១ កន្លងមកដែលបានខិតខំបំពេញការងារនាពេលកន្លងមកប្រកបដោយជោគជ័យ និងមានសាមគ្គីភាពល្អ សម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ។ បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ […]
លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយាដីខេត្តមណ្ឌលគីរីបានអញ្ជើញចូលរួមប្រជុំ អន្តរក្រសួង នៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តមណ្ឌលគីរី បានអញ្ជើញចូលរួមកិច្ចប្រជុំ អន្តរក្រសួង រវាងក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងរៀបចំដែនដីនគរូបនីយកិម្ម និង សំណង់ លើកិច្ចការចុះបញ្ជីដីធ្លី ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគីរី ក្រោមអធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ៕
ឯកឧត្តម ថង សាវុន អភិបាលនៃគណអភិបាល ខេត្ត មណ្ឌលគីរី បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារគណបញ្ជាការឯកភាពរដ្ឋបាល ខេត្តមណ្ឌលគីរី
នាពេលកន្លងមកនេះ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគីរី បានដឹកនាំកិច្ច ប្រជុំការងារគណបញ្ជាការឯកភាពរដ្ឋបាលខេត្តដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកអនុប្រធាន សាលាដំបូងខេត្តមណ្ឌលគីរី លោកអភិបាលរងខេត្ត ។ ក្រៅពីនេះមានលោកនាយក នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង០៣ ប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ទាំង០៥ សមាជិក សមាជិកាមន្ត្រីជំនាញជាច្រើនរូបផងដែរ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ។
ឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៥
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និង លើកទិសដៅអនុវត្តបន្តសម្រាប់ការងារឆ្នាំ២០២៥របស់អគ្គលេខាធិការដ្ឋានក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិតម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ។
លោក គង់ សុជាតិ ប្រធានមន្ទីរផែនការខេត្តក្រចេះបានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារនិងការផ្សព្វផ្សាយទិន្នន័យគ្រួសារក្រីក្រនៅថ្នាក់ខេត្ត
លោក គង់ សុជាតិ ប្រធានមន្ទីរផែនការខេត្តក្រចេះបានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារនិងការផ្សព្វផ្សាយទិន្នន័យគ្រួសារក្រីក្រនៅថ្នាក់ខេត្តកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និង លោក លោកស្រី អភិបាលរងក្រុង ស្រុក និង ប្រធាន ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ៕
ប្រកាសចូលកាន់មុខតំណែង លោក ស៊ឹម គង់ ជាប្រធានគណបក្សប្រជាជន កម្ពុជា ស្រុកជើងព្រៃ ជំនួស លោក ឆាយ វ៉ាន់ស៊ី ដែលត្រូវផ្លាស់ប្តូរភារកិច្ចថ្មី
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងប្រធានគណបក្សប្រជាជន កម្ពុជា ស្រុកជើងព្រៃ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។ លោក ស៊ឹម គង់ ត្រូវបានតែងតាំងជា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ ជំនួស លោក ឆាយ វ៉ាន់ស៊ី ដែលត្រូវផ្លាស់ប្តូរភារកិច្ចថ្មី ។ គួររំលឹកថា លោក ស៊ឹម គង់ ពីមុនមក ជាអតីត អភិបាលស្រុកស្រី សនួរ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងមូលដ្ឋាន ជាពិសេសលើវិស័យហេដ្ឋារចនាសម្ពន្ធមានដូចជាប្រព័ន្ធប្រឡាយទឹក ទំនប់ទឹក ផ្លូវលំ ផ្លូវបេតុង ផ្លូវកៅស៊ូ ជាដើមធ្វើអោយមានការអភិវឌ្ឍរីកចំរើនគួរអោយកោតសរសើរ ៕
លោក ឆាយ សាវុធ ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បះខេត្ត រតនគីរីបានយកចិត្តទុកដាក់ ណែនាំដល់មន្រី្តជំនាញផ្នែកការិយាល័យសិល្បះនិង ទស្សនីយភាព ដើម្បីបង្ហាត់បង្រៀន របាំខ្មែរដល់សិស្សានុសិស្ស
កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ អនុវត្តតាមការណែនាំរបស់លោក ឆាយ សាវុធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តរតនគីរី មន្ត្រីជំនាញការិយាល័យ សិល្បះនិង ទស្សនីយភាព បាននិងកំពុង បង្ហាត់បង្រៀនរបាំបុរាណខ្មែរ ដល់សិស្សានុសិស្ស សរុបចំនួន៥៦នាក់ ក្នុងនោះសិស្សប្រុសចំនួន ៧ នាក់ ៕