ព័ត៌មានជាតិ

លោក និន ច័ន្ទ​ថន នាយក​វិទ្យាល័យ ហ៊ុន សែន​ស្នួល​បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​និង​ពង្រឹក​លើ​វិល័យ​អប់រំ​ធ្វើអោយ​មាន​ការអ​ភ​វិ​ឌ្ឍ​ន៍​រីកចំរើន​គួរអោយ​កោតសរសើរ

​គួររំលឹកថា វិទ្យាល័យ​ហ៊ុន សែន​ស្នួល មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ផ្សា​ស្នួល ឃុំ​ស្នួល​ស្រុក​ស្នួល ខេត្ត​ក្រចេះ ក្រោម​ការដឹកនាំ​របស់​លោក និន ច័ន្ទ​ថន ជា​នាយ​សាលា មាន​ទំនាក់ទំនង​ល្អ ជាមួយ​សប្បុរស ជន​ក្នុង​ការស្វែងរក​ជំនួយ​ពី​សប្បុរសជន​ដើម្បី​កសាង​ហេដ្ឋារចនាសម្ពន្ធ​ក្នុង​សាលា​ធ្វើអោយ​មាន​ការអភិវឌ្ឍ​ន៍​រីកចំរើន​ទៅ​មុខជា​លំដាប់​កួរ​អោយ​កោតសរសើរ ។​

​លទ្ធផល​ជាក់ស្តែង អំណោយ​របស់​សម្តេច តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា និង​ជា​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្របា​ន​ជួយ​កសាង​អគារសិក្សា​ចំនួន​៦​ខ្នង​ក្នុងនោះ​អគារ​២​ជាន់​មាន​២​ខ្នង និង អគារសិក្សា​២​ខ្នង​ទៀត​ជា​អំណោយ​របស់​ក្រសួង​អប់រំ ។​

​ក្រៅពីនេះ​លោក​នាយក ក៌បានយកចិត្តទុកដា​ក់​ផងដែរ​ក្នុង​ការកសាង​រូបសំណាក​ចំពោះ​បុព្វបុរស​ដែលមាន​ស្មា​ដៃ​ចំពោះ​ប្រទេសជាតិ​មាតុភូមិ​មានដូចជា រូបសំណាក​សម្តេចព្រះសង្ឃរាជ ជោត​ញ្ញា​ណោ ជូន ណាត មួយកន្លែង រូបសំណាក​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មួយកន្លែង រូបសំណាក លោកតា​ក្រម ង៉ុយ​មួយកន្លែង ។ ការកសាង​សង់​នេះ​រៀបចំឡើង ដោយ​លោក​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​សាលារៀន និង​សមាជិក​គណៈកម្មកា​រទាំ​ង​អស់​មាន​លោកគ្រូ​អ្នកគ្រូ​ជាដើម ។​

​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អប់រំ​វិញក៌​មាន​សន្ទុះ​ជឿនលឿន​រីកចំរើន​គួរ​អោយ​កត់សំគាល់​ផងដែរ ក្នុងនោះ​សំរាប់​ឆ្នាំ​២០២៤​កន្លងមកនេះ ស្ថិតិ​បេក្ខជន​ប្រឡង​សំរាប់​ខែតុលា ឆ្នាំ​២០២៤ សរុប​ជា​ភាគរយៈ​បេក្ខជន​ប្រឡង​ជាប់​ជា​និទ្ទេស (A)​ចំនួន​៧​នាក់​ស្រី​២​នាក់ និទ្ទេស (B) សរុប​២០​នាក់ ស្រី​១៨​នាក់ និទ្ទេស​(C)​សរុប​៥០​នាក់​ស្រី​៣៩​នាក់ និង​និទ្ទេស​(D)​សរុប​១០០​នាក់ ស្រី​៦១​នាក់ និទ្ទេស​(E) សរុប​៧៧​នាក់​ស្រី​៣៩​នាក់ ។​

kam

Leave a Reply

Your email address will not be published.