ខេត្តតាកែវ ៖ កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៣ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីសេងមហាមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវកម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ឯកង៉ែតចាន់ធីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារស្រាវជ្រាវបង្ក្រាបបទ ល្មើសបានចុះឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ។ការចុះឃាត់ខ្លួននេះធ្វើឡើងចំនួន២លើកលើកទី១នៅចំណុចភូមិពានមាសឃុំលំពង់ស្រុកបាទីខេត្តតាកែវឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះយក់សុជាតិភេទប្រុសអាយុ៤៨ឆ្នាំមុខរបរគ្រូបង្ហាត់ នៅក្នុងសមាគមជួយជនរងគ្រោះដោយសារគ្រឿងញៀនរស់នៅភូមិត្រពាំងព្រីងឃុំលាយបូរស្រុកត្រាំកក់ខេត្តតាកែវសម្របសម្រួលនិតិវិធីដោយឯកឧត្តមឯកឆេងហួតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។លើកទី២នៅចំណុចសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀនស្ថិតនៅភូមិត្រពាំងព្រីងឃុំលាយបូរស្រុកត្រាំកក់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់មានឈ្មោះដូចខាងក្រោម÷ ១.ឈ្មោះប៉ាឧត្តមភេទប្រុសអាយុ៣០ឆ្នាំមុខរបរសន្តិសុខរស់នៅភូមិត្រាំសង្កាត់រកាក្រៅក្រុងដូនកែវ។ ២.ឈ្មោះអឿនអានភេទប្រុសអាយុ២៥ឆ្នាំមុខរបរសន្តិសុខរស់នៅភូមិថ្មសរឃុំលំពង់ស្រុកបាទី។ ៣.ឈ្មោះទេពឡៃសេងភេទប្រុសអាយុ២៩ឆ្នាំមុខរបរសន្តិសុខរស់នៅភូមិថ្នល់បែកកើតឃុំស្វាយទាបស្រុកចំការលើខេត្តកំពង់ចាម។៤.ឈ្មោះទេពមុនីភេទប្រុសអាយុ២៨ឆ្នាំមុខរបរសន្តិសុខរស់នៅភូមិតាម៉ូវឃុំជើងគួនស្រុកសំរោង។៥.ឈ្មោះញឹកយីឡាយភេទប្រុសអាយុ៥៦ឆ្នាំមុខរបរប្រធានសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀនរស់នៅភូមិត្រពាំងព្រីងឃុំលាយបូរស្រុកត្រាំកក់។សម្របសម្រួលនិតិវិធីដោយលោកស៊ឹមជុំសុខហេងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។ វត្ថុតាងចាប់យករួមមាន៖ឯកសណ្ឋានកងរាជអាវុធហត្ថមានខោចំនួន១២ខោអាវយឺតចំនួន០៧អាវមួក០៩ស្បែកជើងកវែងចំនួន០៧គូ។ឯកសណ្ឋានយោធាខោចំនួន០៣ខោអាវយឺតចំនួន០១។ ឯកសណ្ឋាននគរបាលអាវចំនួន០៤ខោចំនួន០២។ឯកសណ្ឋានអង្គរក្សអាវយឺតចំនួន០៤មួកចំនួន០៤។រថយន្តចំនួន០២គ្រឿង(ម៉ាកLEXUS 470 ពណ៌កាំម៉ៃពាក់ស្លាកលេខភ្នំពេញ២AL-4513 និងLEXUS 400h ពណ៌ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ០២២–៨៩៨៥៕
ព័ត៌មានសន្តិសុខសង្គម
សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុងប្រយ័ត្ន នៅក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩”
ភ្នំពេញៈ សម្តេចហេងសំរិន ជាមឋមខ្ញុំនិងភរិយាសូមចូលរួមរំលែក មរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ ដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួម អនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលយើងទើបអនុវត្តថ្មីនេះៗ ឱ្យបានទាំងអស់គ្នា។ មានតែការចូលរួមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ ទើបអាចថែរក្សាសុខភាពខ្លួនឯង សុខភាពគ្រួសារ និងសង្គមជាតិរបស់យើងបាន។ ឆ្លៀតឱកាសនេះខ្ញុំសូមជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យនានាសូមឱ្យបានឆាប់ជាសះស្បើយនឹងបានវិលទៅជួបជុំក្រុមគ្រួសារវិញ។ ខ្ញុំសូមថ្លែងនូវការកោតសរសើរជាថ្មី ចំពោះរាជរដ្ឋាភិបាល កងកំលាំង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសពលីកម្មដ៏ធំធេងរបស់ក្រុមគ្រូពេទ្យអាវស ដែលជាកម្លាំងជួរមុខបានខិតខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ទាំងថ្ងៃទាំងយប់ ក្នុងបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន នៅក្នុងការថែរក្សាការពារសុខមាលភាពប្រជាពលរដ្ឋយើង។ សូមឱ្យកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូលបានរួចចាកផុតពីជំងឺដ៏កាចសាហាវនេះ ក្នុងពេលឆាប់ៗនេះ។ខ្ញុំសូមជនរួមជាតិទាំងអស់បានប្រកបតែសុចក្តីសុខនិងសុភមង្គល គ្រប់ក្រុមគ្រួសារ៕
សម្តេចតេជោហ៊ុន សែនចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ត្រៀមទុកព្យាបាលអ្នកឆ្លងកូវីដ-១៩
ភ្នំពេញ៖បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុល កែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួច ហើយនៅព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តដំណើរ អញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ«នគរទេព»មានផ្ទៃដីទំហំ១ហិកតា៥០អារដែលមានអគារទំហំ២៥.០០០ម៉ែត្រការេ កម្ពស់៥ជាន់មានប្រព័ន្ធទឹកភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង៣៥០KWAបំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ៥០០គ្រែដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែនិងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕
ក្រសួងបរិស្ថានបានបង្ហាញ រូបភាពសត្វទន្សោងមួយហ្វូង
ព្រះវិហារ៖ ក្រសួងបរិស្ថានបានបង្ហាញរូបភាពសត្វទន្សោងមួយហ្វូងដែលថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនៅ ខេត្តព្រះវិហារដោយរូបភាពនេះថតបានកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១។សត្វទន្សោងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ អង្គការIUCNជាប្រភេទជិតពូជនៅលើពិភពលោក។ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈ ពេលពីរបីទសវត្សរ៍ចុងក្រោយនេះដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។