ព័ត៌មានជាតិ

​ការចែករំលែក​បទពិសោធ​ន៍​ការងារ​ដឹកនាំ និង​ការងារ​គ្រប់គ្រង​បង្ហាញ​ដោយ​លោក​វេជ្ជបណ្ឌិត ហុក គ្រី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ

​ការចែករំលែក​បទពិសោធ​ន៍​ការងារ​ដឹកនាំ និង​ការងារ​គ្រប់គ្រង​បង្ហាញ​ដោយ​លោក​វេជ្ជបណ្ឌិត ហុក គ្រី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ ដែល​មាន​រចនាសម្ព័ន្ធ​ដូចខាងក្រោម​

ព័ត៌មានជាតិ

​លោក អ៊ុច ក្លឹង ប្រធាន​មន្ទីរ​ស្តីទី នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កែប ដឹកនាំ​ក្រុម​ការងារ​ចុះ​អនុវត្ត​ការងារ​ពង្រឹង​សហគមន៍ ស​.​ក​.​ប​.​ទ ទំនប់​អាងទឹក​ភ្នំ​វ​ល្លិ៍​

​ថ្ងៃ​ព្រហស្បត្តិ៍ ១២​រោច ខែ​ស្រា​ឍ​ពណ៌ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៥ លោក អ៊ុច ក្លឹង ប្រធាន​មន្ទីរ​ស្តីទី នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កែប បាន​ដឹកនាំ​ក្រុមការងារ​ចុះ​អនុវត្ត​ការងារ​ពង្រឹង​សហគមន៍ ស​.​ក​.​ប​.​ទ ទំនប់​អាងទឹក​ភ្នំ​វ​ល្លិ៍ ស្ថិតនៅ​ភូមិ​អន្ទង់​ស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ដើម្បី​អនុវត្ត​នូវ​សកម្មភាព​ដូចខាងក្រោម ៖ ១.​ដឹកនាំ​សមាជិក​កសិករ ប្រើប្រាស់​ទឹក ចុះ​កាប់​សម្អាត​ព្រៃ​លើ​ខ្នង​ប្រឡាយ​មេ​ប្រព័ន្ធ​ធា​រា​ទំនប់​ភ្នំ​វ​ល្លិ៍ ។​២.​ពិនិត្យ​និង​ពន្យល់​ណែនាំ​ដល់​គណៈកម្មាធិការ ស​.​ក​.​ប​.​ទ អំពី​ការអនុវត្ត​នូវ​សកម្មភាព​ការងារ​គ្រប់គ្រង​និង​ថែទាំ​ប្រព័ន្ធធារាសាស្ត្រ ។​៣.​ថែទាំ​ដាក់​ប្រេង​ទ្វារ​ស្ទាក់​ទឹក​តាម​ប្រឡាយ​មេ​ប្រព័ន្ធធារាសាស្ត្រ​ភ្នំ​វ​ល្លិ៍ ។ ៤.​ពិនិត្យ​ស្ថានភាព​ទូទៅ នៃ​ប្រព័ន្ធ​ធារាសាស្ត្រ ។​៥.​ពិភាក្សា​ផែនការ គោលដៅ ត្រូវបាន​អនុវត្ត​បន្ត និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​របស់​គណៈកម្មាធិការ ស​.​ក​.​ប​.​ទ​។​ ​

ព័ត៌មានជាតិ

លោក សរ លាង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​កំពង់ឆ្នាំង និង​លោកស្រី​បាន​នាំយក​ទេយ្យទាន និង​ចង្កា​ន់​ចូលរួម​កាន់បិណ្ឌ​វេន​ទី​០២ នៅ​វត្ត​វា​លុកៈ​ថុ​ល្លា​រាម

ក្នុង​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​២ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២៥ លោក សរ លាង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​កំពង់ឆ្នាំង និង​លោកស្រី ព្រមទាំង​បុត្រ​បាន​អញ្ជើញ​នាំយក​ទេយ្យទាន​និង​ចង្ហាន់​ចូលរួម​ពិធី​កាន់បិណ្ឌ​នៅ​វត្ត​វា​លុកៈ​ថុ​ល្លា​រាម (​ហៅ​វត្ត​ទួល​ខ្សាច់​) ដើម្បី​ធ្វើបុណ្យ​ដាក់​ទាន ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន ដល់​បុព្វការី​ជន​ទាំងឡាយ​មាន​មាតាបិតា​ជាដើម​និង​សាច់ញាតិ​ទាំង ៧​សណ្តាន ។ នៅក្នុង​ឱកាស​នោះ​ដែរ លោក សរ លាង និង​លោកស្រី បាន​ប្រគេន​ថវិកា​សម្រាប់​កសាង​វត្ត​ចំនួន​១០០​ដុល្លារ​ផង​ដែរ ។ ពិធី​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២៥ នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី ១​រោច ដល់​ថ្ងៃ​ទី​១៥ រោច ខែភទ្របទ​ត្រូវ​នឹង​ថ្ងៃ​ទី ០៨ ដល់​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៥ ។​

ព័ត៌មានជាតិ

លោក ហែម ហ៊​ន មេឃុំ​ត្រពាំង​គង ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​ទំនាក់ទំនង​ល្អ​ក្នុង​ការស្វែងរក​ជំនួយ​ពី​សម្បុរ​ស​ជន ដើម្បី​កសាង​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​ការ​អភិវឌ្ឃន៍​រីកចម្រើន​ថែម​ទៀត​

កំពង់ស្ពឺ ៖ អនុវត្ត​តាម​ការដឹក​នាំ ឯកឧត្តម​អភិបាលខេត្ត​កំពង់ស្ពឺ និង​ដែល​មាន​ការចូលរួម​ចំណែក​ពី​ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការ​ក្រសួង​ផែនការ និង​ជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ឃុំ​ត្រពាំង​គង ។ និង​មាន​ការទំនាក់ទំនង​ល្អ របស់​លោក​មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ​ត្រពាំង​គង​ផង​នោះ មាន​សប្បុរសជន​ជាច្រើន បាន​ចូលរួមចំណែក ជួយ​កសាង​សមិទ្ធិផល​ជាច្រើន នៅក្នុង​មូលដ្ឋាន​ឃុំ​ត្រពាំង​គង លទ្ធផល​មាន​ដូចខាងក្រោម​៖ ​ឯកឧត្តម រិន វីរៈ បាន​ស្នើសុំ​ទៅ​ក្រសួង​អភិវឌ្ឃន៍​ជនបទ​ជួយ​កសាង​ផ្លូវ​បេតុង​អា​មេ បាន​ចំនួន​០២​ភូមិ ប្រវែង​២០៥០​ម៉ែត្រ ។ ឯកឧត្តម តុង សេង សមាជិក​រដ្ឋសភា​បាន​ជួយ​កសាង​ស្នាក់ការ គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ត្រពាំង​គង​បាន​មួយ​ខ្នង កសាង​ពី​បេតុង​ប្រក​ក្បឿង ។​ ​ក្រៅពី​នេះ​ឃុំ​បាន​ធ្វើ​ផ្លូវ​បេតុង​បាន​ចំនួន​០៣​ភូមិ ប្រវែង​សរុប ៣៩៣៧​ម៉ែត្រ នៅក្នុង​ឆ្នាំ​២០២៤ សម្រាប់​ឆ្នាំ​២០២៥ វិញ ឃុំ​មាន​គម្រោង​ធ្វើ​ផ្លូវ​បេតុង​ចំនួន​០២​ភូមិ ក្នុង​ឃុំ ។ ​ឃុំ​ក៏​បាន​យកចិត្តទុកដាក់​កសាង​សាល​ប្រជុំ​បាន​មួយ​ខ្នង​ផងដែរ សាងសង់​ពី​បេតុង​ប្រក់​ក្បឿង ការសាងសង់​នេះ​ជា​ថវិការ​ចូល​រួមចំណែក​របស់​សប្បុរសជន និង​ថវិការ​មូលនិធិ​ឃុំ ក្នុងនោះដែរ ថ្នាក់ដឹកនាំ​ភូមិ​ឃុំ ក៏​បាន​ចូលរួមចំណែក ក្នុង​ការកសាង​នេះដែរ សរុប​ទាំងអស់ […]

ព័ត៌មានជាតិ

​លោក យី ហុល ចៅសង្កាត់​ស្រ​យ៉ូវ មាន​ទំនាក់ទំនង​ល្អ ក្នុង​ការស្វែងរក​ជំនួយ​ពី​សប្បុរសជន ដើម្បី​កសាង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន ឱ្យ​កាន់តែ​មាន​ការ​អភិវឌ្ឃន៍​រីកចម្រើន

​ខេត្ត​កំពង់ធំ ៖ បើ​តាម​លោក យី ហុល ចៅសង្កាត់​ស្រ​យ៉ូវ ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ បានឱ្យដឹងថា ឯកឧត្តម នួន ផា​រ័ត្ន អភិបាល​ខេត្ត​កំពង់ធំ បាន​ជួយ​កសាង​សមិទ្ធិផល​ជាច្រើន នៅក្នុង​មូលដ្ឋាន​ឃុំ​ស្រ​យ៉ូវ លទ្ធផល​ជាក់ស្តែង​មាន​ដូចខាងក្រោម ៖ ​បាន​កសាង​ផ្លូវ​មួយ​ខ្សែ ប្រវែង​៣០០​ម៉ែត្រ និង​ត​ភ្ជាប់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ពី​ភូមិ​ត្រពាំងវែង ដល់​ភូមិ​ប្រម៉ាត់ដី ប្រវែង​ជាង​២០០០​ម បាន​ធ្វើ​រួចហើយ ។ ​ឯកឧត្តម​ក៏បាន​ជួយ​សូ​ឡា​បំភ្លឺ​តាមផ្លូវ​បេតុង ភូមិ​ម្នា​វ ចំនួន​៤០​ដើម និង​ភូមិ​ពុក​យុក ចំនួន​៤១​ដើម ឯកឧត្តម​ក៏បាន​ជួយ​ដាក់​សូ​ឡា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៦ ចំនួន​២០៨​ដើម ផងដែរ ។​  

ព័ត៌មានជាតិ

​លោក យាន ស៊ុន​ហឿង ចៅសង្កាត់​អាចារ្យ​លាក់ បាន​ខិតខំ​ប្រឹងប្រែង​កសាង​សមិទ្ធិផល​ជាច្រើន នៅក្នុង​មូលដ្ឋាន​ធ្វើឱ្យ​មាន​ការ​អភិវឌ្ឃន៍​រីកចម្រើន​គួរឱ្យ​កោតសរសើរ

ខេត្ត​កំពង់ធំ ៖ លោក យាន ស៊ុន​ហឿង ចៅសង្កាត់​អាចារ្យ​លាក់ ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ បាន​កសាង​សមិទ្ធិផល​ជាច្រើន​នៅក្នុង​មូលដ្ឋាន ធ្វើឱ្យ​មាន​ការ​អភិវឌ្ឃន៍​រីកចម្រើន​គួរឱ្យ​កោតសរសើរ ។​ ​លទ្ធផល​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២៤ ធ្វើ​ផ្លូវ​បេតុង​បាន​មួយ​ខ្សែ ប្រវែង​១២៦២​ម៉ែត្រ ជា​គម្រោង​របស់​ខេត្ត ។ ឆ្នាំ​២០២៤ នេះ​ដែរ​ថវិការ​មូល្បនិធិ​សង្កាត់​ធ្វើ​ផ្លូវ​បាន​មួយ​ខ្សែ ប្រវែង ១៥១៤​ម៉ែត្រ និង​ធ្វើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​បាន​ប្រវែង​៦៩០​ម៉ែត្រ និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ទៀត ប្រវែង​១១៥៧​ម៉ែត្រ ។​សម្រាប់​ឆ្នាំ​២០២៥ វិញ ថវិកា​រមូល និធិ​សង្កាត់​ធ្វើ​ផ្លូវ​បេតុង​បាន​មួយ​ខ្សែ កំពុង​ដំណើរការ​បាន​៤២០ ម និង​អនុវត្ត​បន្ត​ខាងមុខ​ទៀត​១១៣០​ម ជា​កិច្ចបញ្ចប់ ៕  

ព័ត៌មានជាតិ

លោក គុយ យ៉ា មេឃុំ​ព្រៃ​ឃ្មុំ ក្នុងស្រុក​ទឹកឈូរ ខេត្ត​កំពត បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​កសាង​មូលដ្ឋាន និង​ការងារ​មនុស្សធម៌

​ខេត្ត​កំពត ៖ កន្លងមកនេះ​លោក គុយ យ៉ា មេឃុំ​ព្រៃ​ឃ្មុំ ក្នុងស្រុក​ទឹកឈូរ ខេត្ត​កំពត បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​កសាង​មូលដ្ឋាន និង​ការងារ​មនុស្សធម៌ សម្រេចបាន​លទ្ធផល​ដូចខាងក្រោម ៖ – ឆ្នាំ​២០២៤ ធ្វើ​ផ្លូវ​បេតុង​បាន​មួយ​ខ្សែ ប្រវែង​សរុប​៧០០ ម៉ែត្រ – និង​ឆ្នាំ​២០២៥ គម្រោង​ធ្វើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង ១៣៩០​ម ។ ​ក្រៅពីនេះ​លោក​មេឃុំ​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ ទៅលើ​ការងារ​មនុស្សធម៌ ក្នុងនោះ​មានដូចជា​៖ (​ក្រ​១) ២៤​នាក់ (​ក្រ​២) ១៤៩​នាក់ ហានិភ័យ​៨៨​នាក់ អំណោយ​ដែល​ត្រូវ​ចែក​ជូន​មានដូចជា អង្ករ មី ទឹក​ស៊ីវ​អ៊ីវ ទឹកត្រី​ជាដើម ។​

ព័ត៌មានជាតិ

​លោក​ឧត្តមសេនីយ៍ត្រី មាស យ៉​ត មេ​បញ្ជារ​ការ​កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្តកំពង់ធំ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធិផល​នានា និង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣២ ទិវារ​បង្កើត​កងរាជអាវុធហត្ថ​១៤​កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥

កំពង់ធំ ៖ កាលពី​ថ្ងៃ​ទី ១៤ ខែកក្កដា ឆ្នាំ​២០២៥ កន្លងមកនេះ​លោក​ឧត្តមសេនីយ៍ត្រី មាស យ៉​ត មេ​បញ្ជារ​ការ​កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្តកំពង់ធំ បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធិផល​នានា និង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣២ ទិវារ​បង្កើត​កងរាជអាវុធហត្ថ ១៤​កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥ ។​ ​ការអញ្ជើញ​ចូលរួម​របស់​លោក ឧត្តមសេនីយ៍ត្រី ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់ នូវ​សមិទ្ធិផល​នានា នេះ​នៅ មជ្ឃមណ្ឌល​ហ្វឹកហ្វឺន កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ ស្ថិតនៅ​ភូមិ​ច្រក​កូវ ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី នាយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕   ​

ព័ត៌មានជាតិ

លោក និន ច័ន្ទ​ថន នាយក​វិទ្យាល័យ ហ៊ុន សែន​ស្នួល​បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​និង​ពង្រឹក​លើ​វិល័យ​អប់រំ​ធ្វើអោយ​មាន​ការអ​ភ​វិ​ឌ្ឍ​ន៍​រីកចំរើន​គួរអោយ​កោតសរសើរ

​គួររំលឹកថា វិទ្យាល័យ​ហ៊ុន សែន​ស្នួល មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ផ្សា​ស្នួល ឃុំ​ស្នួល​ស្រុក​ស្នួល ខេត្ត​ក្រចេះ ក្រោម​ការដឹកនាំ​របស់​លោក និន ច័ន្ទ​ថន ជា​នាយ​សាលា មាន​ទំនាក់ទំនង​ល្អ ជាមួយ​សប្បុរស ជន​ក្នុង​ការស្វែងរក​ជំនួយ​ពី​សប្បុរសជន​ដើម្បី​កសាង​ហេដ្ឋារចនាសម្ពន្ធ​ក្នុង​សាលា​ធ្វើអោយ​មាន​ការអភិវឌ្ឍ​ន៍​រីកចំរើន​ទៅ​មុខជា​លំដាប់​កួរ​អោយ​កោតសរសើរ ។​ ​លទ្ធផល​ជាក់ស្តែង អំណោយ​របស់​សម្តេច តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា និង​ជា​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្របា​ន​ជួយ​កសាង​អគារសិក្សា​ចំនួន​៦​ខ្នង​ក្នុងនោះ​អគារ​២​ជាន់​មាន​២​ខ្នង និង អគារសិក្សា​២​ខ្នង​ទៀត​ជា​អំណោយ​របស់​ក្រសួង​អប់រំ ។​ ​ក្រៅពីនេះ​លោក​នាយក ក៌បានយកចិត្តទុកដា​ក់​ផងដែរ​ក្នុង​ការកសាង​រូបសំណាក​ចំពោះ​បុព្វបុរស​ដែលមាន​ស្មា​ដៃ​ចំពោះ​ប្រទេសជាតិ​មាតុភូមិ​មានដូចជា រូបសំណាក​សម្តេចព្រះសង្ឃរាជ ជោត​ញ្ញា​ណោ ជូន ណាត មួយកន្លែង រូបសំណាក​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មួយកន្លែង រូបសំណាក លោកតា​ក្រម ង៉ុយ​មួយកន្លែង ។ ការកសាង​សង់​នេះ​រៀបចំឡើង ដោយ​លោក​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​សាលារៀន និង​សមាជិក​គណៈកម្មកា​រទាំ​ង​អស់​មាន​លោកគ្រូ​អ្នកគ្រូ​ជាដើម ។​ ​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អប់រំ​វិញក៌​មាន​សន្ទុះ​ជឿនលឿន​រីកចំរើន​គួរ​អោយ​កត់សំគាល់​ផងដែរ ក្នុងនោះ​សំរាប់​ឆ្នាំ​២០២៤​កន្លងមកនេះ ស្ថិតិ​បេក្ខជន​ប្រឡង​សំរាប់​ខែតុលា ឆ្នាំ​២០២៤ សរុប​ជា​ភាគរយៈ​បេក្ខជន​ប្រឡង​ជាប់​ជា​និទ្ទេស (A)​ចំនួន​៧​នាក់​ស្រី​២​នាក់ និទ្ទេស (B) សរុប​២០​នាក់ ស្រី​១៨​នាក់ និទ្ទេស​(C)​សរុប​៥០​នាក់​ស្រី​៣៩​នាក់ និង​និទ្ទេស​(D)​សរុប​១០០​នាក់ ស្រី​៦១​នាក់ […]

ព័ត៌មានជាតិ

លោក​ខឹម ហុល មេឃុំ​ស្លា​គឺជា​ថ្នាក់​ដឹកនាំ​ដ៌​សកម្ម​ម្នាក់​បាន​ខិតខំ​ប្រឹងប្រែង​កសាង​ហេដ្ឋារចនាសម្ពន្ធ​ក្នុង​មូលដ្ឋាន​ធ្វើអោយ​មាន​ការអភិវឌ្ឍ​ន៍​រីកចំរើន​ទៅ​មុខជា​លំដាប់​គួរអោយ​កោតសរសើរ​

ឃុំ​ស្លា​ស្ថិត​នៅក្នុង​ស្រុក​សំរោង ខេត្តតាកែវ ជា​ឃុំ​មួួយ​ដែល​មាន​អំណោយផល និង​សក្តានុពល ផ្នែក​ធនធាន​កម្ម​ជាតិ បង្កលក្ខណ​ងាយស្រួល ដល់​ប្រជាកសិករ​ក្នុង​ការបង្កបង្កើន​ផល​លើ​វិស័យ​កសិកម្ម​នៅក្នុង​មូលដ្ឋាន​បាន​ដោយ​ងាយស្រួល មានដូចជា​បឹង​បទរ​កា​និង​ទំនប់ទឹក សែន​ព្រះរាម​ជាដើម ។​ ​ក្រោម​ការដឹកនាំ​របស់​លោក ខឹម ហុល ជា​មេឃុំ​យើង​ពិនិត្យ​ឃើញថា បាន​ធ្វើ​ប្រព័ន្ធ​ប្រឡាយ​ទឹក​ដែល​មាន​ស្ថានីយ៍​បូមទឹក​ចំនួន​៣​កន្លែង​សំរាប់​បំរើ​អោយ​វិស័យ​កសិកម្ម ក្នុងនោះ ដែរ​ប្រឡាយ​មេ​មាន​៣​កន្លែង គឺ​ប្រឡាយ​មេ​ទី​១ គឺ​ចាប់ពី​ទំនប់​សែន​ព្រះរាម ភូមិ​កញ្ចាង មកទល់នឹង ភូមិ​បឹង​កន្ទ្រ​ន់ ប្រវែង ៥២០០​ម៉ែត្រ ។​ ​ប្រឡាយ​មេ​ទី​២​ចាប់​ពី​ភូមិ​ស្រីប្រសើរ​មកទល់នឹង​ភូមិ​កន្ទ្រង់​ព្រេច​ប្រវែង​៤២០០​ម៉ែត្រ និង​ប្រឡាយ មេ​ទី​៣ ចាប់​ពី​ភូមិ​ត្រពាំង​ត្រាវ មកទល់នឹង ភូមិ​អង្គ​ចង្អេ​ប្រវែង​៣០០​ម៉ែត្រ ។ ទាំងអស់​នេះ​ជា​ស្ថានីយ៍​បូមទឹក​សំរាប់ អន្តរាគមន៍​គ្រោះរាំងស្ងួត ។​ ​ការងារ​ក្រៅពីនេះ​លោក​មេឃុំ ក៍​បាន​យកចិត្តទុកដាក់​ផងដែរ ក្នុង​ការជួសជុល​កែលំអ​ហេដ្ឋារចនាសម្ពន្ធ​ក្នុង​បវិវេណ​សាលាឃុំ​អោយ​កាន់តែ​ល្អប្រសើរ​មាន​ដូចជា​ចាក់ដី​បំពេញ​ខាងមុខ​សាលាឃុំ​ធ្វើ​សួនច្បារ និង ចាក់ដី​បំពេញ​ខាងក្រោយ​សាលាឃុំ កសាង​រោង​ដាក់​ឡាន ម៉ូតូ​សាងសង់​ពី​ដែក​ប្រក់​សង្ក​សី​ទំហំ ៨​ម៉ែត្រ  ១២​ម៉ែត្រ ។​ ​លោក​មេឃុំ​ក៏​បាន​រៀបចំ​ប្រព័ន្ធ​ការងារ​សន្តិសុខ​ផងដែរ​បាន​តម្លើង​ម៉ាស៊ីន​អាយខូម សំរាប់​ទទួល​ពត៌មាន​សន្តិសុខ​និង​ពត៌មាន​ផ្សេងៗ​ក្នុង​ឃុំ​ទីតាំង​តម្លើង​ម៉ាស៊ីន​អាយខូម​នេះ​គឺ​ស្ថិត​នៅក្នុង​បរិវេណ​សាលាឃុំ​អាយខូម​សំរាប់​ទាក់ទង​មានគ្រ​ប់​ភូមិ​ទាំង​១៣​ភូមិ ៕

ព័ត៌មានជាតិ

​សូម​ចូលរួម​អបអរសាទរ​លោក​ឧត្តមសេនីយ៍ទោ ស៊ឹម ចាន់​ណាក់ ដែល​ត្រូវបាន​ទទួល​ការតែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍

​រាជធានី​ភ្នំពេញ​÷ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០២៥ និង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ ចំណុះ​អគ្គនាយក​អន្តោប្រវេសន៍​។ ​ជា​កិច្ច​ចាប់ផ្ដើម​លោក​ឧត្ដមសេនីយ៍ទោ ទា​ង សុឃាង ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប ឡើង​អាន​អនុក្រឹត្យ​លេខ​២១០ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៥ ស្តីពី​ការតែងតាំង​មុខតំណែង​មន្ត្រីនគរបាល​ជាតិ ចំណុះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​ ​បន្ទាប់​មក​ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បានប្រគល់​អនុក្រឹត្យ ស្ដីពី​ការតែងតាំង​មុខតំណែង​មន្ត្រីនគរបាល​ជាតិ ដែល​ទើប​តែងតាំង​ជូន​លោក​ឧត្តមសេនីទោ ស៊ីម ចាន់​ណាក់ ប្រធាន​នាយកដ្ឋាន​ច្រកទ្វា​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ ​មានប្រសាសន៍​នាឱកាស​នោះ​ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ លោក​ប្រធាន​នាយកដ្ឋាន​ចំណុះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ទាំងអស់ ជាពិសេស​លោក​ប្រធាន​នាយដ្ឋាន​ច្រកទ្វារ​ទី​១ កន្លងមក​ដែល​បាន​ខិតខំ​បំពេញ​ការងារ​នា​ពេលកន្លងមក​ប្រកបដោយ​ជោគជ័យ និង​មាន​សាមគ្គីភាព​ល្អ សម្រេច​បាន​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ទាក់ទង​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការកសាង​ធនធានមនុស្ស​ផ្នែក​កងកម្លាំង​នគរបាលជាតិ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​។ បន្ថែម​ពី​នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ […]

ព័ត៌មានជាតិ

លោក លឹម ជាវ​ហាវ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​ក្រចេះ បាន​ដឹកនាំ​ក្រុមការងារ បច្ចេកទេស​ផ្គត់ផ្គង់​ទឹកស្អាត និង អនាម័យ​ជនបទ ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ការ​បញ្ឍប់​ការ​បន្ទោប​ង់​ពាសវាល​ពាសកាល​(ODF) នៅ​ស្រុក​ព្រែក​ប្រសព្វ​

​នា​ពេល​កន្លងមក​នេះ​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក លឹម ជាវ​ហាវ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​ក្រចេះ បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ផ្គត់ផ្គង់​ទឹកស្អាត និង អនាម័យ​ជនបទ ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ការបញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​(ODF) នៅ​ស្រុក​ព្រែក​ប្រសព្វ ។​

ព័ត៌មានជាតិ

​លោក លឹម ចាន់សូ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង សុរិយាដី​ខេត្ត​មណ្ឌល​គី​រី​បាន​អញ្ជើញ​ចូលរួម​ប្រជុំ អន្តរក្រសួង នៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់​

​កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៤ កន្លងមកនេះ លោក លឹម ចាន់សូ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្ត​មណ្ឌល​គី​រី បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ អន្តរក្រសួង រវាង​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ និង ក្រសួង​រៀបចំ​ដែនដី​នគ​រូប​នី​យ​កិ​ម្ម និង សំណង់ លើ​កិច្ចការ​ចុះបញ្ជី​ដីធ្លី ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ខេត្ត​មណ្ឌល​គី​រី ​ក្រោម​អធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់ ៕ ​

ព័ត៌មានជាតិ

​ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណ​អភិបាល ខេត្ត មណ្ឌល​គី​រី បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ការងារ​គណបញ្ជាការ​ឯកភាព​រដ្ឋបាល ខេត្ត​មណ្ឌល​គី​រី

នា​ពេល​កន្លងមក​នេះ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម ថង សាវុន អភិបាល​ខេត្ត​មណ្ឌល​គី​រី បាន​ដឹកនាំ​កិច្ច ប្រជុំ​ការងារ​គណបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក​អនុប្រធាន សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី លោក​អភិបាលរង​ខេត្ត ។​ ​ក្រៅពីនេះ​មាន​លោកនាយក នាយករង​រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​០៣ ប្រភេទ លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង ស្រុក ទាំង​០៥ សមាជិក សមាជិកា​មន្ត្រី​ជំនាញ​ជាច្រើន​រូប​ផង​ដែរ កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត ។​

ព័ត៌មានជាតិ

​លោក ហៀក សុផាន អភិបាល​នៃ​គណ​អភិបាលក្រុង​សែន​មនោ​រម្យ និង ជា​ប្រធាន​គណបញ្ជាការ​ឯកភាព​ក្រុង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២៤ និង​លើ​ទិសដៅ​សម្រាប់​អនុវត្ត​ខែ​បន្ត​

កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤​នា​ពេល​កន្លងមក​នេះ លោក ហៀក សុផាន អភិបាលក្រុង​សែន​មនោ​រម្យ និង ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ក្រុង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២៤ របស់​គណៈ​បញ្ជាការ​ឯកភាព ក្រុង​នៅ​សាលប្រជុំ​សាលាក្រុង ។​

ព័ត៌មានជាតិ

​ឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើ​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០២៥

​កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៤ កន្លងមក​នេះ​ឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៤ និង លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ការងារ​ឆ្នាំ​២០២៥​របស់​អគ្គលេខាធិការដ្ឋា​នក្រោ​ម​អធិបតីភាព ឯកឧត្តម​សន្តិ​បណ្ឌិត​ម៉ៅ ច័ន្ទ​តារា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ ។​

ព័ត៌មានជាតិ

​លោក គង់ សុជាតិ ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​ក្រចេះ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ស្តី​ពី​វឌ្ឍនភាព​ការងារ​និង​ការផ្សព្វផ្សាយ​ទិន្នន័យ​គ្រួសារ​ក្រីក្រ​នៅ​ថ្នាក់​ខេត្ត​

លោក គង់ សុជាតិ ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​ក្រចេះ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ស្តី​ពី​វឌ្ឍនភាព​ការងារ​និង​ការផ្សព្វផ្សាយ​ទិន្នន័យ​គ្រួសារ​ក្រីក្រ​នៅ​ថ្នាក់​ខេត្ត​កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។​ ​នៅក្នុង​កិច្ចប្រជុំ​នេះដែរ មាន​ការចូលរួម​ពី​លោក លោកស្រី អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង លោក លោកស្រី អភិបាលរងក្រុង ស្រុក និង ប្រធាន ការិយាល័យ​ផែនការ និង​គាំទ្រ​ឃុំ សង្កាត់ ៕ ​

ព័ត៌មានជាតិ

​ប្រកាស​ចូល​កាន់​មុខតំណែង លោក ស៊ឹម គង់ ជា​ប្រធាន​គណបក្ស​ប្រជាជន កម្ពុជា ស្រុក​ជើងព្រៃ ជំនួស លោក ឆាយ វ៉ាន់​ស៊ី ដែល​ត្រូវ​ផ្លាស់ប្តូរ​ភារកិច្ច​ថ្មី

កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ មានការ​ប្រារព្ធ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​គណបក្ស​ប្រជាជន កម្ពុជា ស្រុក​ជើងព្រៃ ក្រោម​អធិបតី​ភា​ព ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ។​ ​លោក ស៊ឹម គង់ ត្រូវបាន​តែងតាំង​ជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ជើងព្រៃ ជំនួស លោក ឆាយ វ៉ាន់​ស៊ី ដែល​ត្រូវ​ផ្លាស់ប្តូរ​ភារកិច្ច​ថ្មី ។​ ​គួររំលឹកថា លោក ស៊ឹម គង់ ពីមុនមក ជា​អតីត អភិបាល​ស្រុក​ស្រី សនួ​រ បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុង​មូលដ្ឋាន ជាពិសេស​លើ​វិស័យ​ហេដ្ឋារចនាសម្ពន្ធ​មាន​ដូចជា​ប្រព័ន្ធ​ប្រឡាយទឹក ទំនប់ទឹក ផ្លូវលំ ផ្លូវ​បេតុង ផ្លូវ​កៅស៊ូ ជាដើម​ធ្វើអោយ​មាន​ការអភិវឌ្ឍ​រីកចំរើន​គួរអោយ​កោតសរសើរ ៕      

ព័ត៌មានជាតិ

លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាន ខេត្ត​រតនគីរី បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ណែនាំ​ស្តីពី​ការឆ្លើយតប​សមាហរណកម្ម ក្រុង ស្រុក និង ឃុំ សង្កាត់​សំរាប់​ឆ្នាំ​២០២៤

​ការរៀបចំ​កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​មាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​មន្ទីរ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ប្រធាន អនុប្រធាន ការិយាល័យ​ទាំងអស់​សរុប​ចំនួន​២០​នាក់​ស្រី​១​នាក់ ៕

ព័ត៌មានជាតិ

លោក ឆាយ សាវុធ ប្រធាន​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បះ​ខេត្ត រតនគីរី​បាន​យកចិត្តទុកដាក់ ណែនាំ​ដល់​មន្រី្តជំនាញ​ផ្នែក​ការិយាល័យ​សិល្បះ​និង ទស្សនីយភាព ដើម្បី​បង្ហាត់បង្រៀន របាំ​ខ្មែរ​ដល់​សិស្សានុសិស្ស​

កាលពី​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២៤ កន្លងមកនេះ អនុវត្ត​តាម​ការណែនាំ​របស់លោក ឆាយ សាវុធ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បះ​ខេត្ត​រតនគីរី មន្ត្រី​ជំនាញ​ការិយាល័យ សិល្បះ​និង ទស្សនីយភាព បាននិងកំពុង បង្ហាត់បង្រៀន​របាំ​បុរាណ​ខ្មែរ ដល់​សិស្សានុសិស្ស សរុប​ចំនួន​៥៦​នាក់ ក្នុង​នោះ​សិស្ស​ប្រុស​ចំនួន ៧ នាក់ ៕