ព័ត៌មានជាតិ

លោក​ខឹម ហុល មេឃុំ​ស្លា​គឺជា​ថ្នាក់​ដឹកនាំ​ដ៌​សកម្ម​ម្នាក់​បាន​ខិតខំ​ប្រឹងប្រែង​កសាង​ហេដ្ឋារចនាសម្ពន្ធ​ក្នុង​មូលដ្ឋាន​ធ្វើអោយ​មាន​ការអភិវឌ្ឍ​ន៍​រីកចំរើន​ទៅ​មុខជា​លំដាប់​គួរអោយ​កោតសរសើរ​

ឃុំ​ស្លា​ស្ថិត​នៅក្នុង​ស្រុក​សំរោង ខេត្តតាកែវ ជា​ឃុំ​មួួយ​ដែល​មាន​អំណោយផល និង​សក្តានុពល ផ្នែក​ធនធាន​កម្ម​ជាតិ បង្កលក្ខណ​ងាយស្រួល ដល់​ប្រជាកសិករ​ក្នុង​ការបង្កបង្កើន​ផល​លើ​វិស័យ​កសិកម្ម​នៅក្នុង​មូលដ្ឋាន​បាន​ដោយ​ងាយស្រួល មានដូចជា​បឹង​បទរ​កា​និង​ទំនប់ទឹក សែន​ព្រះរាម​ជាដើម ។​

​ក្រោម​ការដឹកនាំ​របស់​លោក ខឹម ហុល ជា​មេឃុំ​យើង​ពិនិត្យ​ឃើញថា បាន​ធ្វើ​ប្រព័ន្ធ​ប្រឡាយ​ទឹក​ដែល​មាន​ស្ថានីយ៍​បូមទឹក​ចំនួន​៣​កន្លែង​សំរាប់​បំរើ​អោយ​វិស័យ​កសិកម្ម ក្នុងនោះ ដែរ​ប្រឡាយ​មេ​មាន​៣​កន្លែង គឺ​ប្រឡាយ​មេ​ទី​១ គឺ​ចាប់ពី​ទំនប់​សែន​ព្រះរាម ភូមិ​កញ្ចាង មកទល់នឹង ភូមិ​បឹង​កន្ទ្រ​ន់ ប្រវែង ៥២០០​ម៉ែត្រ ។​

​ប្រឡាយ​មេ​ទី​២​ចាប់​ពី​ភូមិ​ស្រីប្រសើរ​មកទល់នឹង​ភូមិ​កន្ទ្រង់​ព្រេច​ប្រវែង​៤២០០​ម៉ែត្រ និង​ប្រឡាយ មេ​ទី​៣ ចាប់​ពី​ភូមិ​ត្រពាំង​ត្រាវ មកទល់នឹង ភូមិ​អង្គ​ចង្អេ​ប្រវែង​៣០០​ម៉ែត្រ ។ ទាំងអស់​នេះ​ជា​ស្ថានីយ៍​បូមទឹក​សំរាប់ អន្តរាគមន៍​គ្រោះរាំងស្ងួត ។​

​ការងារ​ក្រៅពីនេះ​លោក​មេឃុំ ក៍​បាន​យកចិត្តទុកដាក់​ផងដែរ ក្នុង​ការជួសជុល​កែលំអ​ហេដ្ឋារចនាសម្ពន្ធ​ក្នុង​បវិវេណ​សាលាឃុំ​អោយ​កាន់តែ​ល្អប្រសើរ​មាន​ដូចជា​ចាក់ដី​បំពេញ​ខាងមុខ​សាលាឃុំ​ធ្វើ​សួនច្បារ និង ចាក់ដី​បំពេញ​ខាងក្រោយ​សាលាឃុំ កសាង​រោង​ដាក់​ឡាន ម៉ូតូ​សាងសង់​ពី​ដែក​ប្រក់​សង្ក​សី​ទំហំ ៨​ម៉ែត្រ  ១២​ម៉ែត្រ ។​

​លោក​មេឃុំ​ក៏​បាន​រៀបចំ​ប្រព័ន្ធ​ការងារ​សន្តិសុខ​ផងដែរ​បាន​តម្លើង​ម៉ាស៊ីន​អាយខូម សំរាប់​ទទួល​ពត៌មាន​សន្តិសុខ​និង​ពត៌មាន​ផ្សេងៗ​ក្នុង​ឃុំ​ទីតាំង​តម្លើង​ម៉ាស៊ីន​អាយខូម​នេះ​គឺ​ស្ថិត​នៅក្នុង​បរិវេណ​សាលាឃុំ​អាយខូម​សំរាប់​ទាក់ទង​មានគ្រ​ប់​ភូមិ​ទាំង​១៣​ភូមិ ៕

kam

Leave a Reply

Your email address will not be published.