ព័ត៌មានជាតិ

​សូម​ចូលរួម​អបអរសាទរ​លោក​ឧត្តមសេនីយ៍ទោ ស៊ឹម ចាន់​ណាក់ ដែល​ត្រូវបាន​ទទួល​ការតែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍

​រាជធានី​ភ្នំពេញ​÷ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០២៥ និង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ ចំណុះ​អគ្គនាយក​អន្តោប្រវេសន៍​។

​ជា​កិច្ច​ចាប់ផ្ដើម​លោក​ឧត្ដមសេនីយ៍ទោ ទា​ង សុឃាង ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប ឡើង​អាន​អនុក្រឹត្យ​លេខ​២១០ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៥ ស្តីពី​ការតែងតាំង​មុខតំណែង​មន្ត្រីនគរបាល​ជាតិ ចំណុះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​បន្ទាប់​មក​ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បានប្រគល់​អនុក្រឹត្យ ស្ដីពី​ការតែងតាំង​មុខតំណែង​មន្ត្រីនគរបាល​ជាតិ ដែល​ទើប​តែងតាំង​ជូន​លោក​ឧត្តមសេនីទោ ស៊ីម ចាន់​ណាក់ ប្រធាន​នាយកដ្ឋាន​ច្រកទ្វា​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

​មានប្រសាសន៍​នាឱកាស​នោះ​ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ លោក​ប្រធាន​នាយកដ្ឋាន​ចំណុះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ទាំងអស់ ជាពិសេស​លោក​ប្រធាន​នាយដ្ឋាន​ច្រកទ្វារ​ទី​១ កន្លងមក​ដែល​បាន​ខិតខំ​បំពេញ​ការងារ​នា​ពេលកន្លងមក​ប្រកបដោយ​ជោគជ័យ និង​មាន​សាមគ្គីភាព​ល្អ សម្រេច​បាន​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ទាក់ទង​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការកសាង​ធនធានមនុស្ស​ផ្នែក​កងកម្លាំង​នគរបាលជាតិ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​។ បន្ថែម​ពី​នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ក៏​បាន​សង្កត់ធ្ងន់​ពាក់ព័ន្ធ​ការងារ​អន្តោប្រវេសន៍ ដូចជា ការងារ​ច្រកទ្វារព្រំដែន ជន​ភេ​ស​ខ្លួន ជនបរទេស​អន្តោ​ប្រវេ​សន្ត និង​ការការពារ​ខឿន​សន្តិសុខ​ជាតិ ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន អំពើ​ជួយ​ដូរ​មនុស្ស ការប្រយុទ្ធ​ប្រឆាំង​ការសំអាត​ប្រាក់ ការជួញដូរ​គ្រឿងញៀន ការពង្រឹង​ច្បាប់​អន្តោប្រវេសន៍ ដើម្បី​ធានា​ក្នុង​ការគ្រប់គ្រង​ការចេញ ចូល ស្នាក់នៅ និង​ប្រកប​របរ​របស់​ជនបរទេស និង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទិន្នន័យ​អន្តោប្រវេសន៍ ទប់ស្កាត់​មិនឲ្យ​មាន​កំណើន​ជនបរទេ​សស្នាក់​នៅ​ខុសច្បាប់​ជនបរទេស​រស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ស្ថិតក្រោម​ដំបូល​ច្បាប់ និង​គ្រប់គ្រង​ដោយ​ម៉ត់ចត់​ការ​ស្នាក់នៅ​បណ្តោះអាសន្ន​ជនបរទេស មិនមែន​អន្តោ​ប្រវេ​សន្ត ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

kam

Leave a Reply

Your email address will not be published.