ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងមន្រី្តរាជការខេត្តកណ្ដាលកាន់បិណ្ឌទី១ នៅវត្តប្រជុំនទីក្រពើហា

ខេត្តកណ្ដាល៖ រសៀលថ្ងៃសៅរ៍ ១៥ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ រួមជាមួយឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលរងខេត្ត មន្រី្តរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត កាន់បិណ្ឌទី១ នៅវត្តប្រជុំនទី ក្រពើហា ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។   ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវប្រកាន់ទំនៀមទំលាប់ប្រពៃណីខ្មែរ គឺមនុស្សគ្រប់រូបត្រូវតាំងចិត្តបំពេញសេចក្ដីល្អ នឹងមានភាពកត្តញ្ញូ ដឹងគុណនឹកឃើញដល់ឪពុកម្ដាយ សាច់ញ្ញាត្តិ និងសាច់សារលោហិត ៧សន្ដានដែលធា្លប់មានគុណលើខ្លួន ទាំងអ្នកលាចាកលោកទៅហើយ និងអ្នកដែលនៅរស់។ ពិធីបុណ្យកាន់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌ គឺជាឪកាសឱ្យសាច់ញាតិទាំងឡាយដែលនៅផ្សេងៗគ្នា មកជួបជុំគ្នា បង្កើនឱ្យមានសាមគ្គីភាពគ្នា និងបណ្ដុះស្មារតីឱ្យមនុស្សលះបង់សេចក្ដីអាក្រក់គ្រប់យ៉ាង។ ទោះជាយ៉ាងនេះក្ដី ឯកឧត្តមអភិបាល […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងមានកូនច្រើនក្នុងបន្ទុក ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងប្រតិភូសាខា ដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនប្រជាពលរដ្ឋ១គ្រួសារមានជីវភាពខ្វះខាត មានកូនចំនួន០៩នាក់ និងមានកូនពិការក្នុងបន្ទុក ស្ថិតនៅភូមិតោតម៉ា ឃុំកន្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។   មានប្រសាសន៍ លោក ទៀង សុគន្ធ នាយកសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។   លោកនាយកសាខា បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ […]

ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេងអញ្ជើញចូលជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយឯកឧត្ដមប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូជាន់ខ្ពស់រាជធានីភ្នំពេញ អញ្ជើញចូលជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយឯកឧត្ដម ផាន់ វ៉ាន់ ម៉ាយ ( H.E PHAN VAN MAI ) ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។ បន្ទាប់មក គណៈប្រតិភូបានបន្តជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ង្វៀន វ៉ាន់ ណេន ( H.E NGUYEN VAN NEN ) លេខាគណៈកម្មាធិការគណបក្សទីក្រុងហូជីមិញ។

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តស្វាយរៀងអញ្ជេីញចូលរួមក្នុងពិធីបុណ្យខួបគម្រប់៧ថ្ងៃឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធហាឧបាសិកា ញឹម តេង ម្តាយក្មេកលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

នារសៀលថ្ងៃសុក្រ​ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំគណៈប្រតិភូខេត្តស្វាយរៀង អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធលោកយាយ មហាឧបាសិកា ញឹម តេង​ ម្តាយក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ស្ថិតនៅគេហដ្ឋានផ្ទះលេខ១ ផ្លូវលេខ៥ គម្រោងទី៥ បូរី ប៉េង ហួត ច្បារអំពៅ​ និងបានចូលបច្ច័យបុណ្យចំនួន ៤.០០០.០០០៛។   ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តស្វាយរៀង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវិញ្ញាណក្ខន្ធលោកយាយ មហាឧបាសិកា ញឹម តេង​ ឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។     

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤

នៅព្រឹក ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ សំខាន់ចំនួន ៤ រួមមាន៖ ១-សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០។ ២-សេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។ ៣-សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។ ៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕