ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌើលគិរីរួមទាំងមន្ត្រីរាជការប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានអញ្ជើញចូលរួមក្នុងពិធីស្រង់ព្រះនៃសង្ក្រាន្ត សែនមនរម្យ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤ ។
Month: April 2024
ឯកឧត្តម ស្វាយ សំអាង អភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ រួមជាមួយ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ អមដំណើរដោយមន្ត្រីរាជការក្នុងខេត្ត បានអញ្ជើញបើកកម្មវិធី សង្ត្រាន្តឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤ នៅស្រុកសេសានខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តនិងលោកជំទាវរួមជាមួយឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវអមដំណើរដោយមន្ត្រីរាជការក្នុងខេត្ត បានអញ្ជើញបើកកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ឆ្នាំរោងឆស័ក ព.ស២៥៦៨ គ.ស ២០២៤ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ។
អគារសាលប្រជុំ ដ៏ស្រស់ស្អាត បានកសាងឡើងនៅក្នុងបរិវេណការិយាល័យអប់រំយុវជន និងកីឡាស្រុកកងមាសជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន
ខេត្តកំពង់ចាម ៖ បើតាមលោកស្រី ជោតិ សុម៉ាលី ប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកកងមាសបានអោយដឹងថា អគារដ៏ស្រស់ស្អាតនេះជាអំណោយរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតិតៈនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ អគារនេះបានសាងឡើងនៅក្នុងបរិវេណការិយាល័យ អប់រំយុវជននិងកីឡាស្រុកកងមាសកសាងពីថ្មប្រក់ក្បឿងមាន២ជាន់បានដាក់អោយដំណើរការរហូតមកដល់សព្វថ្ងៃនេះ។ អគារសាលប្រជុំនេះបានជួយសម្រួលដល់ការងារប្រជុំផ្សេងៗពាក់ព័ន្ធនិងវិស័យអប់រំក្នុងស្រុក។
លោក ភោគ សាវុធ អភិបាលស្រុកកងមាស និងលោក ហង្ស សុផលប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញចូលរួមពិធីសង្ក្រាន្តកងមាសក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោងឆស័ក២៥៦៨ គ.ស២០២៤ នៅវត្តកងត្រង់ណឹង ឃុំកងតាណឹង ស្រុកកងមាស
ខេត្តកំពង់ចាម ៖ នៅល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ លោក ភោគ សាវុធអភិបាលស្រុកកងមាស ខេត្តកំពង់ចាម និងលោកហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុកបានអញ្ជើញចូលរួមពិធីសង្ក្រាន្តកងមាស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័កព.ស២៥៦៨ គ.ស២០២៤ នៅទីតាំងវត្តកងត្រង់ណឹង ។ នៅក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តកំពង់ចាមនិងឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានក្រុមការងារចុះជួយឃុំកងតាណឹង ។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងអាវុធហត្ថខេត្តកំពង់ធំបានអញ្ជើញដឹកនាំសហការី ចុះសំណេះសំណាលសួរសុខទុក្ខនិងបាននាំយករឿងឧបភាគបរិភោគមួយចំនួនព្រមទាំងថវិកាមហាគ្រួសារកងរាជអាវុធហត្ថខេត្ត
ខេត្តកំពង់ធំ ៖ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញដឹកនាំសហការីចុះសំណេះសំណាលសួរសុខទុក្ខនិងបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនព្រមទាំងថវិកា មហាគ្រួសារកងរាជអាវុធហត្ថខេត្ត ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ស្ថិតនៅភូមិអន្លង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏បានជូនពរឲ្យលោកពលបាលឯក ភត រតនា មានសុខភាពល្អ ឆាប់ជាសះស្បើុយពីជម្ងឺនិងបានវិលត្រឡប់ចូលបំពេញភារកិច្ចក្នុងអង្គភាពវិញ។
ក្រោមការដឹកនាំរបស់លោក គឹម ណនជា មេឃុំបឹងត្រាញ់ខាងត្បូងបានកសាងសមទ្ធិផលជាច្រើននៅក្នុងមូលដ្ឋាន
ខេត្តតាកែវ ៖ ឃុំបឹងត្រាញ់ខាងត្បូងមានទីតាំងនៅស្ថិតនៅក្នុងស្រុកសំរោងខេត្តតាកែវ ក្រោមការដឹកនាំរបស់លោកគឹម ណនជា មេឃុំបានកសាងសមទ្ធិផលជាច្រើននៅក្នុងមូលដ្ឋានលទ្ធផលជាក់ស្តែងមានដូចខាងក្រោម៖ -បានធ្វើផ្លូវលំ១ខ្សែក្រាលគ្រួសធម្មជាតិ ប្រវែង៧៣២០ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៥ក្នុងឃុំ។ បានកសាងកន្លែងផលិតទឹកស្អាតមួយកន្លែងរបស់សហគមន៍ក្នុងឃុំ តម្លៃក្នុង១ពីដុង ចំណុះ២០លីត្រ ២០០០រៀល ដោយដឹកចែកចាយតាមផ្ទះ។ ក្នុងនោះដែរ បានជួយផ្តល់ដល់សាលារៀនចំនួន៤កន្លែងដោយឥតគិតថ្លៃ។ -ក្នុងឆ្នាំ២០២៣ នេះដែរ ឯកឧត្តម ម៉ុក ម៉ារ៉េត ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំបឹងត្រាញ់ខាងត្បូងបានជួយសាងសង់មណ្ឌលសុខភាពមួយកន្លែងក្នុងឃុំសាងសងពីថ្មប្រក់ក្បឿង។លោកមេឃុំបានអោយដឹងផងដែរថា៖ ក្រុមការងាររបស់ឃុំបានចុះសម្ភាសន៍ អ្នកក្រីក្រ ក្រ១,ក្រ២ និងប្រជាពលរដ្ឋងាយរងហានិភ័យបានចំនួន៧៣២ គ្រួសារបានធ្លាក់ប័ណ្ណខ្លះហើយនៅមួយចំនួនទៀត ។ -ឃុំក៏បានចុះសម្ភាសន៍ជនពិការភាពបានចំនួន៩៧នាក់ បានធ្លាក់ប័ណ្ណមួយចំនួន នៅខ្វះមួយចំនួនទៀត។ ស្ត្រីមានផ្ទៃពោះដែលមានប័ណ្ណសមធម៌ ពិនិត្យរួចហើយចំនួន១៣៤នាក់ ក្នុង១នាក់ទទួលបាន៨ម៉ឺនរៀល ដោយទៅពិនិត្យម្តងតាមការកំណត់របស់មណ្ឌលសុខភាព។ស្ត្រីដែលបានសំរាលកូនរួចហើយចំនួន៥៧នាក់ក្នុង១នាក់៤០ ម៉ឺនរៀល។
លោក នួន ហ៊ុន មេឃុំសិង្ហមានទំនាក់ទំនងល្អ និងមានស្នាដៃជាច្រើនក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន
ខេត្តតាកែវ ៖ លោក នួន ហ៊ុន មេឃុំសិង្ហក្នុងស្រុកសំរោង ខេត្តតាកែវជាថ្នាក់់ដឹកនាំដែលមានទំនាក់ទំនងល្អក្នុងការស្វែងរកជំនួយកសាងសមទ្ធិផលជាច្រើននៅក្នុងមូលដ្ឋាន សមទ្ធិផលដែលបានកសាងរួចហើយមានដូចខាងក្រោម៖ -បានកសាងមណ្ឌលសុខភាពឃុំ១ខ្នង ធ្វើពីថ្មប្រក់ក្បឿង១ជាន់ដែលមានបុគ្គលិកបំរើការងារចំនួន៧នាក់ជាជំនួយរបស់សប្បុរសជន និងក្រុមការងារថ្នាក់កណ្តាល, ជារដ្ឋលេខាធិការអាកាសចរណ៍ ស៊ីវិល.ចុះជួយឃុំសិង្ហ បានដាក់អោយដំណើរការរួចហើយ ។ -បានកសាងអនុវិទ្យាល័យ១ខ្នងធ្វើពីថ្មប្រក់ក្បឿង មាន១ជាន់បុគ្គលិកសិក្សា(គ្រូ)ចំនួន៧នាក់បានដាក់អោយដំណើរការរួចហើយជាជំនួយរបស់សប្បុរជន។នៅក្នុងឆ្នាំ២០២៣លោកមេឃុំបានជួសជុលផ្លូវលំបានប្រវែង ជាង៥០០០ម៉ែត្រ ធ្វើប្រឡាយ១ខ្សែរប្រវែង១៤០០ម៉ែត្រ ទាំង២ខ្សែនេះជាថវិកាមូលនិធិឃុំ។ -ក្រៅពីនេះ ជំនួយរបស់រាជរដ្ឋាភិបាល បានជួយដល់គ្រួសារក្រីក្រចំនួន ៤៤៥ គ្រួសារ និងស្ត្រីមានផ្ទៃពោះចំនួន២១នាក់។ ដោយសារលោកមេឃុំមានទំនាក់ទំនងល្អនិងមានស្នាដៃច្រើនក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋាននេះហើយលោកមេឃុំក៏ទទួលបានប័ណ្ណសរសើរចំនួន៣ និងលិខិតសរសើរចំនួន៤ ពីសម្តេចក្រឡាហោមសខេង អតិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
លោក យិត ស៊ីវ មេឃុំជំរះពេនបានខិតខំប្រឹងប្រែង អនុវត្តការងារសម្រេចបានលទ្ធផលជាច្រើននៅក្នុងមូលដ្ឋាន
ខេត្តតាកែវ ៖ ឃុំជំរះពេន ស្ថិតនៅក្នុងស្រុកសំរោងខេត្តតាកែវក្រោមការដឹកនាំរបស់លោក យិត ស៊ីវ ជាមេឃុំជំរះពេន បាននិងកំពុងមានការអភិវឌ្ឍរីកចំរើនទៅមុខជាលំដាប់គួរអោយកោតសរសើរលទ្ធផលជាក់ស្តែងមានដូចខាងក្រោម៖ -បានធ្វើផ្លូវបេតុងអាម៉េ១ខ្សែរប្រវែង១៥៦៣ម៉ែត្រ អស់ថវិការចំនួន៤១៤លាន១៩៥,០០០រៀល ។ -បានកសាងផ្លូវលំ១ខ្សែទៀតប្រវែង១៣៦០ម៉ែត្រអស់ថវិការ២៣លានរៀល ជាថវិការបស់ឃុំនិងជំនួយរបស់សប្បុរសជន។ -បានស្តាប្រឡាយ១ខ្សែប្រវែង៣៦០០ម៉ែត្រទាំងអស់នេះកសាងឡើងក្នុងឆ្នាំ២០២២និងឆ្នាំ២០២៣)។ -ក្រៅពីនេះលោកមេឃុំបានធ្វើរបងជុំវិញសាលាឃុំកំពស់២ម៉ែត្រចំនួន៣ផ្ទាំង សរុប៣៣០ម៉ែត្រការ៉េ។ -ចាក់សាបជុំវិញសាលាឃុំទំហំ៨៧៥ ម៉ែត្រការ៉េ កសាងបន្ទប់ទឹក២បន្ទប់ធ្វើពីថ្មប្រក់សង្កសីដែលមានទទឹង១,៨ម៉ែត្រ បណ្តោយ៤ម៉ែត្រទាំងអស់នេះជាថវិការបស់ឃុំនិងជាជំនួយសប្បុរសជនសរុបទឹកប្រាក់អស់៣៧លានរៀល ទាក់ទងទៅនឹងការងារមនុស្សធម៌សមធម៌វិញ ក្រុមការងារឃុំបានចុះសម្ភាសន៍ប្រជាពលរដ្ឋក្រ១បានចំនួន១១៧គ្រួសារ,ក្រ២បានចំនួន៣៤៩គ្រួសារ, ប្រជាពលរដ្ឋងាយរងហានិភ័យចំនួន៧៤៧គ្រួសារ,ជនពិការភាពចំនួន១៨៣នាក់ ។ ទាំងអស់នេះ បានធ្លាក់មកដល់សាលាឃុំរួចហើយនៅមិនទាន់ចែកចំនួន៤៧៤ប័ណ្ណគំរោងចែកនៅពីថ្ងៃ០១ខែមេសា ឆ្នាំ២០២៤។ លោកមេឃុំបានឱ្យដឹងថាប្រជាការពារក្នុងឃុំមានចំនួន១៣៥នាក់ក្នុងនោះស្ត្រី២នាក់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមាន៥នាក់ស្រី១នាក់ បទល្មើសក្នុងឃុំមានការថយចុះមានបន្តិចបន្តួចអាចទប់ស្កាត់បាន ។ លទ្ធផលទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែងរបស់ប្រធានក្រុមប្រឹក្សាឃុំ-និងសមាជិកក្រុមប្រឹក្សាឃុំនិងកម្លាំងប្រជាការពារក៏ដូចជាកម្លាំងនគរបាលឃុំបានសហការគ្នាយ៉ាងជិតស្និទ្ធអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលសំរេចបានលទ្ធផលល្អប្រសើរ ៕
លោកស្រី ខៀវ មុំ មេឃុំខ្វាវ ខិតខំអនុវត្តការងារកសាងហេដ្ឋារចនាសម្ព័ន្ធនិងការងាមនុស្សធម៌-សម្រេចបានលទ្ធផលជាច្រើនគួរឱ្យកោតសរសើរ
ខេត្តតាកែវ ៖ ទោះបីលោកស្រី ខៀវ មុំ ទើបតែនឹងទទួលមុខតំណែងជាមេឃុំ ដីថ្មីត្មោងក៏ពិតមែនក៏ប៉ុន្តែបានខិតខំអនុវត្តការងារកសាងហេដ្ឋានរចនាសម្ព័ន្ធនិងការងារមនុស្សធម៌សម្រេចបានទួលផលជាច្រើនគួរអោយកោតសរសើរ ។ លទ្ធផលជាស្តែងមានដូចជា បានធ្វើផ្លូវបេតុងអាម៉េ១ខ្សែប្រវែង ១៦០៥ម៉ែត្រ ជាថវិការមូនិធិឃុំក្នុងឆ្នាំ២០២៣ ។ សំរាប់ឆ្នាំ២០២៤ ឃុំមានគំរោងធ្វើផ្លូវបេតុងអាម៉េបន្តប្រវែង១៦៣៥ម៉ែត្រ និងស្តារប្រឡាយចំនួន៣ខ្សែរប្រវែង៨៣៥០ម៉ែត្រ កំពុងសិក្សាគំរោង។ ក្រៅពីនេះបានត្រួសត្រាយពង្រីកផ្លូវឱ្យបានធំទូលាយ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរចុះឡើង មានប្រវែង២២០០ម៉ែត្រ ការត្រួសត្រាយនេះបានរួចរាល់ជាស្ថាពរ ជាថវិកាថែទាំរបស់ឃុំនិងជំនួយរបស់សប្បុររសជន ។ ទាក់ទងនឹងការងារមនុស្សធម៌វិញ នៅក្នុងឆ្នាំ២០២៣ក្រុមការងាររបស់ឃុំបានចុះសម្ភាសន៍ក្រ១បានចំនួន៣២៤គ្រួសារនិងក្រ២បានចំនួន៤៧២គ្រួសារ។ សម្ភាសន៍ប្រជាពលរដ្ឋងាយរងហានិភ័យបានចំនួន៧៤៥គ្រួសារ សម្ភាសន៍ជនពិការភាពបានចំនួួន២៤៣នាក់។ ការសម្ភាសន៍ទាំងអស់នេះ ធ្លាក់ប័ណ្ណមកលើកទី១ចំនួន២១៧ប័ណ្ណ និងលើកទី២នៅសល់ចំនួន២៥០ប័ណ្ណមិនទាន់ធ្លាក់ប័ណ្ណ។ លោកស្រីមេឃុំកក៏បានកសាងឃ្លាំងដាក់សម្ភារៈ១ខ្នងកសាងពីដែកប្រក់សង្ក័សី ដែលមានទទឹង៤,៥០ម៉ែត្រ បណ្តោយ១២ ម៉ែត្រ ក្នុងនោះមានបន្ទប់ដាក់សម្ភារៈទំហំ៤,៤០ម៉ែត្រ x ៤ ម៉ែត្រ បាតឃ្លាំងចាក់សាបបានសាងសង់រួចរាល់ជាស្ថាពរជាថវិការរបស់ឃុំនិងជំនួយរបស់សប្បុរសជន ។ ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឃុំវិញមានលក្ខណៈល្អប្រសើរដោយឃុំបានរៀបចំកម្លាំងប្រជាការពារចំនួន២២៦នាក់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៥នាក់ស្រី១នាក់។ក្នុងនោះដែរឃុំបានសហការជាមួយកម្លាំងនគរបាលចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋស្តិីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននិងការជួញដូរគ្រឿងញៀនគឺនាំគ្នានៅអោយឆ្ងាយពីគ្រឿងញៀន និងបទល្មើសផ្សេងៗ។ លោកស្រីមេឃុំក៏បានសំណូមពរផងដែរទៅដល់រារដ្ឋាភិបាលជួយផ្តល់ប័ណ្ណសមធម៌ដល់ប្រជាការពារភូមិ-ឃុំដើម្បីដោះស្រាយការខ្វះខាត មកទល់នឹងពេលនេះប្រជាការពារភូមិ-ឃុំមិនទាន់បានទទួលប្រាក់ឧបត្តម្ភនៅឡើយបានតែខោអាវតែប៉ុណ្ណោះ ៕