ព័ត៌មានជាតិ

​ពិធី​បុណ្យចំរើនព្រះជន្ម ថ្វាយព្រះពរ​សម្តេច​ព្រះ​មហាក្សត្រី​ព្រះវររាជមាតា​ជាតិ​ខ្មែ​រ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា គំរប់​ព្រះជន្ម​៨៨​យាង​ចូល​៨៩​ព្រះវស្សា​ដែល​បាន​រៀបចំ​ប្រារព្ធ​ឡើង​នៅ​ស្នាក់ការ​កាកបាទក្រហម​កម្ពុជា សាខា​ខេត្ត​ស្ទឹងត្រែង​

​ខេត្ត​ស្ទឹងត្រែង ៖ កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ កន្លងមកនេះ ឯកឧត្តម​ស្វាយ​សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​និង​ជា​ប្រធាន​គណៈ​កម្ម​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ឯកឧត្តម​ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ស្ទឹងត្រែង បាន​ដឹកនាំ​សមាជិក​គណៈ​កម្ម​ធិ​ការ​សាខា​អនុសាខា មន្ត្រីរាជការ​ក្នុង​ខេត្ត ប្រារព្ធ​ពិធី​អបអរសាទរ​ពិធី​បុណ្យចំរើនព្រះជន្ម​ថ្វាយព្រះពរ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​ព្រះប្រធាន​កិតិ្ត​យស កាកបាទក្រហមកម្ពុជា គំរប់​ព្រះជន្ម​៨៨ យាង​ចូល​៨៩​ព្រះវស្សា ដែល​បាន​រៀបចំ​ប្រារព្ធ​ធ្វើឡើង នៅ​ស្នាក់ការ​កាកបាទក្រហម​កម្ពុជា​សាខា​ខេត្ត​ស្ទឹងត្រែង ។​  

ព័ត៌មានជាតិ

ថ្នាក់​នាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ត្បូងឃ្មុំ បាន​ចូលរួម ប្រជុំ​ការពិនិត្យ​ឡើងវិញ​និង​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ជាមួយ​ក្រុម​ការងា​រប​ច្ចេកទេស​គាំទ្រ​របស់​ក្រសួង​មុខងារសាធារណៈ តាម​ប្រព័ន្ធ (Zoom)

ថ្នាក់​នាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ត្បូងឃ្មុំ បាន​ចូលរួម ប្រជុំ​ការពិនិត្យ​ឡើងវិញ​និង​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ជាមួយ​ក្រុម​ការងា​រប​ច្ចេកទេស​គាំទ្រ​របស់​ក្រសួង​មុខងារសាធារណៈ តាម​ប្រព័ន្ធ (Zoom)

ព័ត៌មានជាតិ

​លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បាន​អមដំណើរ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យ​គុណភាព និង​វឌ្ឍនភាព​ការងារ​ស្ថាបនា​ផ្លូវ​បេតុង ចំនួន ១​ខ្សែ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​

​ខេត្ត​ត្បូងឃ្មុំ​៖ នា​ថ្ងៃ​អាទិត្យ​២​រោច ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បាន​អមដំណើរ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យ​គុណភាព និង​វឌ្ឍនភាព​ការងារ​ស្ថាបនា​ផ្លូវ​បេតុង ចំនួន ១​ខ្សែ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ។ ​ខ្សែ​ផ្លូវ​នេះ​ជា​ប្រភេទ​ផ្លូវ​បេតុង ដែលមាន ៣​កំណាត់ ប្រវែង​សរុប ៦,១០០​គីឡូម៉ែត្រ ទទឹង ៨​ម៉ែត្រ និង​មាន​សំណង់​សិល្ប​ការ្យ​មួយចំនួន ឆ្លងកាត់​ឃុំ​ទ្រា ទៅ​ឃុំ​ក្រូចឆ្មារ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ខែ​មេសា ឆ្នាំ​២០២៤ មាន​រយៈពេល​សាងសង់​ចំនួន ១២​ខែ គិត​ដល់​ពេល​នេះ​សម្រេចបាន ៣០%​។ ផ្លូវ​នេះ​ស្ថាបនា​ដោយ​កងវិស្វកម្ម ក្រសួង​ការពារជាតិ ដោយ​ប្រើប្រាស់​ថវិកា​របស់​រាជ​រដ្ឋាភិបាល​៕  

ព័ត៌មានជាតិ

​ការខិតខំ​ប្រឹងប្រែង​និង​ការយកចិត្តទុកដាក់រ​បស់​ឯកឧត្តម​វេជ្ជបណ្ឌិត ខូ​យ ឌី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ពោធិសាត់​និង​គណៈកម្មការ​គ្រប់គ្រង​មន្ទីរពេទ្យបង្អែក​ខេត្ត​ពោធិសាត់ បាន​សាងសង់​អគារ​ស្ពេរី​ល មួយកន្លែង​សំរាប់​មន្ទីរពេទ្យ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិសាត់​

​ខេត្ត​ពោធិសាត់ ៖ មន្ទីរពេទ្យបង្អែក​ខេត្តពោធិសាត់​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​និង​សម​ប្បុរ​សជន​ទាំងអស់ ជាពិសេស​ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិសាត់ ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​គៀងគរ​រក​ថវិកា ជួយ​សាងសង់​អគារ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​បំរើ​សុខភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ។​

ព័ត៌មានជាតិ

​លោក គិត ផល អនុប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ពោធិសាត់​និង​មន្ត្រី​បច្ចេកទេស​មន្ទីរ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​គាំទ្រ​បច្ចេកទេស​សម្រាប់​សកម្ម​ភាព​របស់​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​នៃ​ប្រព័ន្ធធារាសាស្ត្រ​ស្ថិតនៅក្នុង​ឃុំ​បឹង​កន្តួ​ត​ស្រុកក្រគរ ខេត្ត​ពោធិសាត់​

​ខេត្ត​ពោធិសាត់ ៖ ការចុះ​ត្រួតពិនិត្យ​របស់​ក្រុមការងារ​នៃ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិសាត់​នេះ គឺ​ដើម្បី​៖ ១/​ប្រជុំ​ពិភាក្សា​អំពី​សកម្មភាព​ការងារ​និង​ការរីកចំរើន​របស់ ស​.​ក​.​ប​.​ទ​។ ២/​ពិនិត្យ​និង​ពន្យល់​ណែនាំ​ដល់​គណ​កម្ម​ធិ​ការ ស​.​ក​.​ប​.​ទ អំពី​ការអនុវត្ត​នូវ​សកម្មភាព​ការងារ​គ្រប់គ្រង​និង​ថែទាំ​ប្រព័ន្ធធារាសាស្ត្រ​(O&M) ៣/​ជម្រុញ​លើក​ទឹកចិត្ត​របស់​គណៈ​កម្ម​ធិ​ការ ស​.​ក​.​ប​.​ទ ក្នុង​ការចុះ​ប្រមូល​ភាគទាន ប្រើប្រាស់​ប្រព័ន្ធ​ធារាសាស្ត្រ ដើម្បី​បាន​ថវិកា​សម្រាប់​ទ្រទ្រង់​ដល់​កិច្ចដំណើរការ​របស់​ខ្លួន​។​ ៤/​ពិនិត្យ​ចំណូល ចំណាយ​និង​ពន្យល់​ណែនាំ​អី​ពី​ការចំណាយ​ថវិកា​ផ្សេងៗ នៅក្នុង​ស​.​ក​.​ប​.​ទ ។ ៥/​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ដំណោះ​និង​សំណូមពរ​ផ្សេងៗ របស់​គណៈកម្មាធិកា ស​.​ក​.​ប​.​ទ និង​អាជ្ញាធរ​ដែនដី​។​ ៦/​ការបណ្តោះបណ្តាល​មេរៀន​ស្តីពី​កិច្ចដំណើរការ​និង​ការងារ​ថែទាំ​ប្រព័ន្ធធារាសាស្ត្រ​(PIMD)​និង​មេរៀន​ការគ្រប់គ្រង​ទឹក ដល់​អាជ្ញាធរ​ឃុំ គណៈកម្មាធិកា​ស​.​ក​.​ប​.​ទ និង​សមាជិក ស​.​ក​.​ប​.​ទ​។ ៧/​ចុះ​ត្រួតពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធធារាសាស្ត្រ ៕      

ព័ត៌មានជាតិ

​ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (​បណ្ណ​កម្ម​សិទ្ធ​) ជូន​ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ​ក្នុង​ឃុំ ដំបូក​រូង ស្រុក​ភ្នំស្រួច ដែល​មាន​ក្បាល​ដី​សរុប​ចំនួន​៣៧២៣

​ខេត្ត​កំពង់ស្ពឺ ៖ នៅក្នុង​ពិធី​ប្រគល់​បណ្ណ​កម្មសិទ្ធិ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​តំណាង​មន្ទីរ​ជុំវិញ​ខេត្ត លោក​អភិបាល អភិបាលរង​ស្រុក លោក លោកស្រី មន្ត្រី​ការិយាល័យ​ភូមិបាល រៀបចំ​ដែនដី​និង​សំណង់​ស្រុក​ព្រមទាំង​មន្ត្រី​វាស់វែង​ដីធ្លី អាជ្ញាធរ​ពាក់ព័ន្ធ កងកម្លាំង​ទាំង​៣​ប្រភេទ​ផងដែរ ។ ពិធី​នេះ បាន​ធ្វើឡើង​ការ​លពី​ថ្ងៃ​១៧ ខែមិថុនា ឆ្នាំ​២០២៤ នៅ​សាលាឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ៕          

ព័ត៌មានជាតិ

ឯកឧត្តម គីម រិទ្ធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ​និង​ក្រុម​ការងារ​បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ និង​ថវិការ​ទៅសួរសុខទុក្ខ​ដល់​កងកម្លាំង​និង​ឧទ្យានុ​រ​ក្ស​ដែល​កំពុង​ឈរជើងទ​ប់​ស្កាត់​ការកាប់​ទន្ទ្រាន​ដី​រដ្ឋ​និង​ធនធាន​ធម្មជាតិ​នៅ​តំបន់​ការពារ​គូលែន​ព្រហ្ម​ទេព​

​ខេត្ត​ព្រះវិហារ គួររំលឹកថា​កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ និង​ក្រុម​ការងារ​បាន​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​ទៅសួរសុខទុក្ខ ដល់​កម្លាំង និង​ឧទ្យានុ​រ​ក្ស​ដែល​កំពុង​ឈរជើងទ​ប់​ស្កាត់​ការកាប់​ទន្ទ្រាន​ដី​រដ្ឋ​និង​ធនធានធម្មជាតិ នៅ​តំបន់​ការពារ​គូលែន​ព្រហ្ម​ទេព ។​  

ព័ត៌មានជាតិ

លោក នួន ពុទ្ធា​រ៉ា អភិបាល​ក្រុង​សៀមរាប​បាន​ដឹកនាំ​ក្រុម​ការងារ ចុះ​ពិនិត្យ​និង​ត្រៀម​រៀបចំ​ផែនការ​ដាំ​ដើមឈើ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប​

​ក្រុង​សៀមរាប ៖ ដោយ​ស្មារតី​យកចិត្តទុកដាក់​ក្នុង​ការរៀបចំ​កែលំអ​ទីក្រុង​អោយ​កាន់តែ​មាន​សោភ័ណ្ឌភាព ល្អប្រសើ​រលោក នួន ពុទ្ធា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សៀមរាប​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​និង​ត្រៀម​រៀបចំ​ផែនការ​ដាំ​ដើមឈើ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប ។​

ព័ត៌មានជាតិ

​លោក ឆាយ លាភា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​បាន​ដឹកនាំ​សហការី​ចំនួន​៧​រូប ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​នៃ​គម្រោង​ធ្វើអោយ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៥

ខេត្ត​កំពង់ឆ្នាំង ៖ នា​រសៀល​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៤ កន្លងមកនេះ លោក ឆាយ លាភា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​សហការី​ចំនួន​៧​រូប ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​នៃ​គម្រោង​ធ្វើអោយ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ និង​នគរបាល​ចរាចរណ៍​ខេត្ត​កំពង់ឆ្នាំង ចុះ​ត្រួតពិនិត្យ​និង​ពិភាក្សា​ការងារ​សម្រាប់​កា​សិក្សា លើ​ការ​បំពាក់​បរិក្ខារ​សុវត្ថិភាព​បន្ថែម តាម​បណ្តោយ​កំណាត់​ផ្លូវជាតិ​លេខ​៥ ៕

ព័ត៌មានជាតិ

​លោក ចាប នាង អភិបាលក្រុង​ពោធិសាត់ បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​ជួសជុល​កែលំអ​ហេដ្ឋានរចនាសម្ព័​ន្ធក្នុង​ក្រុង​ឲ្យ​កាន់តែ​ល្អប្រសើរ​

​ខេត្ត​ពោធិ៍សាត់ ៖ កន្លងមកនេះ យើង​ពិនិត្យ​ឃើញថា​លោក ចាប នាង អភិបាល​នៃ​គណៈ​អភិបាលក្រុង​ពោធិសាត់ បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​ជួសជុល​កែលំអ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ឲ្យ​កាន់តែ​ប្រសើរ​។ ជា​ពិសេស​ប្រជាពលរដ្ឋ​បាន​សប្បាយ​រីករាយ​ក្នុង​ចិត្ត​ដោយ​ទទួលបាន​នូវ​សមទ្ធិ​ផល​ថ្មី​បន្ថែម​ទៀត ក្នុង​ទីក្រុង​មាន​សោភ័ណភាព​ស្រស់ស្អាត និង​ការប្រើប្រាស់​ផ្លូវ​កៅស៊ូ​(DBST)​និង​(Curp)​របាំង​ការពារ​ដី តាម​ដងផ្លូវ​និង​តាម​មុខ​ផ្ទះ ។​

ព័ត៌មានជាតិ

​លោក ឧត្តមសេនីយ៍ត្រី មាស យ៉​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​ការអនុវត្ត​តួនាទី​ភារកិច្ច​និង​ធ្វើ​កំណែទម្រង់ កងរាជអាវុធហត្ថ​ប្រចាំ​ខែ​មិថុនា ទិសដៅ​ខែកក្កដា​និង​ប្រចាំ​មាស​ទី​១ ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២៤

​ខេត្ត​កំពង់ធំ ៖ កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ កន្លងមកនេះ លោក​ឧត្តមសេនីយ៍ត្រី មាស យ៉​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​ការអនុវត្ត​តួនាទី ភារកិច្ច និង​ធ្វើ​កំណែទម្រង់ កងរាជអាវុធហត្ថ​ប្រចាំ​ខែ​មិថុនា ទិសដៅ​ខែកក្កដា និង​ប្រចាំឆមាស​ទី​១ ទិសដៅ​ឆមាស​ទី​២​ឆ្នាំ​២០២៤​។​ ​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី មេបញ្ជាការរង​ខេត្ត លោកនាយ នាយសេនាធិការ​រង លោក​ប្រធាន​មន្ទីរ លោក​ប្រធាន​អង្គភាព លោក លោកស្រី នាយការិយាល័យ លោក​មេបញ្ជាការ​កង​អានុ​សេនា​ធំ លោក​មេ​បញ្ជា មូលដ្ឋាន ក្រុង ស្រុក ជាច្រើន​រូប​ផង​ដែរ ៕      

ព័ត៌មានជាតិ

​ពិធី​សមាធិ​យោគៈ និង​វន​យាត្រា ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត​និង​សួន​រុក្ខជាតិ​អង្គរ ក្នុងឱកាស​បើក​យុទ្ធនាការ​១​ម៉ឺ​រៀល ១​ម៉ឺន​នាក់​

​ខេត្តសៀមរាប ៖ នៅក្នុង​ពិធី​នោះដែរ យើង​ពិិនិត្យឃើញ​ឯកឧត្ត​ម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោកជំទាវ បាន​អប​ដំណើរ​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​ពិធី​សមាធិយោគ និង​វន​យាត្រា​ក្នុង​បរិវេណ​ប្រាសាទ​អង្គ​វត្ត និង​សួន​រុក្ខជាតិ​អង្គរ​ក្នុងឱកាស​បើក​យុទ្ធនាការ “១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​” ដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់​កុមារ​កម្ពុជា​។​ ​បន្ទាប់ពី​ពិធី​សមាធិ​យោគៈ​និង​វនយា​ត្រា​នេះមក លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​ក្រុមការងារ​ដើរ​ចង្ក្រម ភា​វនា ក្នុង​បរិវេណ​ប្រាសាទ​ង​អ្គរ​វត្ត​និងវ​ន​យាត្រា​ក្នុង​សួន​រុក្ខជាតិ​អង្គរ ដើម្បី​ទស្សនា​ព្រៃព្រឹក្សា​និង​ជីវចម្រុះ​នៅ​ទីនោះ​ផងដែរ​។​    

ព័ត៌មានជាតិ

​លោក វេ​ត វិសេស​បញ្ញា ប្រធាន​មន្ទីរ​បាន​ចូលរួម​កិច្ចប្រជុំ​គណៈ​បញ្ជ​ការ​​ឯកភាព​រដ្ឋបាល​ខេត្ត​ក្រោម​អធិបតីភាព ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ពោធិសាត់​

ខេត្ត​ពោធិ៍សាត់ ៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ លោក​វេត វិសេស​បប​ញ្ញា ប្រធាន​មន្ទីរ​បាន​ចូលរួម​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ក្រោម​អធិ​ប​តីភាព ឯកឧត្តម ខូ​យ វី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ពោធិសាត់ ប្រចាំ​ខែ​មិថុនា និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សំរាប់​ខែកក្កដា​ឆ្នាំ​២០២៤​។​ ​ការងារ​ប្រជុំ​នេះ គឺ​ដើម្បី​ត្រួតពិនិត្យ​និង​ពង្រឹង​ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក គ្រឿងញៀន ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព សភាពការណ៍​សន្តិសុខ​តាម​ខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ និង​បញ្ហា​ផ្សេងៗ កិច្ចប្រជុំ​នេះ​មានការ​អ​ញ្ញើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី តាម​បណ្តា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​និង​កងកម្លាំង​ទាំង​៣​ប្រភេទ ។​

ព័ត៌មានជាតិ

​ឯកឧត្តម​វេជ្ជបណ្ឌិត ខូ​យ ឌី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ពោធិសាត់ និង​លោក​វេជ្ជ​បណ្ឌិ​ឯកទេស សៅ ហួរ អនុប្រធាន​មន្ទីរ​បាន​ចុះ​ពង្រឹង​ការងារ​វិន័យ បច្ចេកទេស កែលម្អ​បរិស្ថាន​ការបង្ការ​ចម្លងរោគ​នៅ​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​

​ខេត្ត​ពោធិសាត់ ៖ គួរ​រំលឹក​ថា​កន្លងមក​នេះ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​វេជ្ជបណ្ឌិត ខូ​យ ឌី ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ពោធិសាត់ និង​លោក​វេជ្ជបណ្ឌិត​ឯកទេស សៅ ហួរ ជា​អនុប្រធាន​មន្ទីរ​បាន​ចុះ​ពង្រឹង​កា​រា​ងារ វិន័យ បច្ចេកទេស កែលម្អរ បរិស្ថាន ការបង្ការ​ចម្លងរោគ​នៅ​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព ។​

ព័ត៌មានជាតិ

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​មេបញ្ជាការរង​ទទួល​ការងារ​កសាង​កម្លាំង​លោក​ប្រធាន​មន្ទីរ​កសាង​កម្លាំង នាយ​ការិយាល័យ​ចំណុះ នាយ​លេខាធិការដ្ឋាន នាយ​ការិយាល័យ​ហិរញ្ញវត្ថុ នាយ​ការិយាល័យ​អធិការកិច្ច នាយការិយាល័យ​ផែនការ​ហ្វឹកហ្វឺន នាយការិយាល័យ​ផែនការ និង​ស្រាវជ្រាវ​បទល្មើស​ឧក្រិដ្ឋ នាយការិយាល័យ​សុខាភិបាល សរុប​ចំនួន​១៣​រូប

​ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​មេបញ្ជាការរង​ទទួល​ការងារ​កសាង​កម្លាំង លោក​ប្រធាន​មន្ទីរ​កសាង​កម្លាំង នាយ​ការិយាល័យ​ចំណុះ នាយ​លេខាធិការដ្ឋាន នាយ​ការិយាល័យ​ហិរញ្ញវត្ថុ នាយ​ការិយាល័យ​អធិការកិច្ច នាយការិយាល័យ​ផែនការ​ហ្វឹកហ្វឺន នាយការិយាល័យ​ផែនការ​និង​ស្រាវជ្រាវ​បទល្មើស​ឧក្រិដ្ឋ នាយការិយាល័យ​សុខាភិបាល សរុប​ចំនួន​១៣​រូប ។​ ​អញ្ជើញ​ចូលរួម​ពិធី​ផ្សព្វផ្សាយ​ការងារ​ជ្រើសរើស​យោធិន​កងរាជអាវុធហត្ថ​នេះ តាមរយៈ​ប្រព័ន្ធ​បញ្ជូន​រូបភាព​និង​សម្លេង (video Conference) ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ស៊ិន សុ​ផាន្នី មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​សាលប្រជុំ​តូច​ជាន់​ទី​៣ អគារ​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ៕

ព័ត៌មានជាតិ

លោក ស៊ីវ ប៉េង​គី មេឃុំ​ជើងគួ​ន​បាន​ខិតខំ​ប្រឹងប្រែងក​សាង​ស្ថានីយ៍​បូមទឹក ប្រឡាយទឹក និង​ប្រព័ន្ធ​ផ្លូវ​គមនាគមន៍ បាន​ជា​ច្រើន​ខ្សែ​នៅក្នុង​មូលដ្ឋាន​

ខេត្តតាកែវ ៖ លោក ស៊ីវ ប៉េង​គី ឃុំ​ជើង​គួន ក្នុង​ស្រុក​សំរោង​ខេត្ត​តាកែវ​បាន​ខិតខំ​អនុវត្ត​ការងារ​កសាង​ស្ថានីយ៍​បូមទឹក ប្រឡាយទឹក និង​ប្រព័ន្ធ​ផ្លូវ​គមនាគមន៍​បាន​ជាច្រើន​ខ្សែ​នៅក្នុង​មូលដ្ឋាន​។​ -​លទ្ធផល​ជាក់ស្តែង​នៅក្នុង​ឆ្នាំ​២០២៣ បាន​ធ្វើ​ស្ថានីយ៍​បូមទឹក​១​កន្លែង និង​ជួសជុល​ស្ថានីយ៍​១​កន្លែង​។​ធ្វើ​ប្រឡាយ​ទឹក​បាន​១​ខ្សែ​ប្រវែង​សរុប​២៥៤៩​ម៉ែត្រ ធ្វើ​ផ្លូវបេ​តុអា​ម៉េ​១​ខ្សែ​ប្រវែង​៦០០​ម៉ែត្រ និង​បន្ត​ធ្វើ​នៅ​ឆ្នាំ​២០២៤​ជា​បន្ត​ទៀត​។​ -​លោក​មេឃុំ​បានឲ្យដឹង​ថា​ក្រៅពី​នេះ​សាលាខេត្ត​តាកែវ​ក៏​បាន​ជួយ​ស្តារ​ពោះ​អូរ ដើម្បី​នាំ​ទឹក​ពីក្រោម​សង្គ្រោះ​ស្រូវប្រាំង​ដែល​ជួប​នឹង​ភាពរាំងស្ងួត​ស្រោចស្រព​លើ​ដី​ចំនួន​៣៥០​ហិកតា​។ ជួសជុល​ផ្លូវ​កៅស៊ូ​ដែល​ខូចខាត​ ​ចំនួន​៤​កន្លែង​រួចហើយ​ជួសជុល​ផ្លូវ​លំបាន​១​ខ្សែ​ប្រវែង​៦០០០​ម៉ែត្រ និង​បាន​ចាក់​ដី​ត្រៀម​ធ្វើ​មណ្ឌល​សុខភាព​បាន​ចំនួន​៥៧០​ក្បាន​ជា​ថវិកា​របស់​សប្បុរស​ជន​។​ ​ការងារ​អភិវឌ្ឍ​សម្រាប់​ឆ្នាំ​២០២៤ ឃុំ​មាន​គំរោង​បន្ត​នឹង​ធ្វើ​ផ្លូវ​បេតុង​អា​ម៉េ​១​ខ្សែ​ប្រវែង​៧៥០​ម៉ែត្រ ធ្វើ​ផ្លូវ​ក្រាល​គ្រួសធម្មជាតិ​១​ខ្សែ​ប្រវែង​៣៥០០​ម៉ែត្រ ។ គំរោង​ស្តារ​ប្រឡាយ​ប្រវែង​២៥០០​ម៉ែត្រ​គំរោង​ធ្វើ​ស្ថានីយ៍​បូមទឹក​១​កន្លែង​ទៀត​ស្ថិតនៅ​ភូមិ​ពន់​សាំង​ជា​ថវិការ​មូលនិធិ​ឃុំ ៕  

ព័ត៌មានជាតិ

ឃុំ​ស្លា​គឺ​ជា​ឃុំ​មួយ​ដែល​មាន​អំណោយផល​សក្តានុពល​ធ​ន​ធាន​ធម្មជាតិ បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាកសិករ​ប្រកប​អាជីវកម្ម​លើ​វិស័យ​កសិកម្ម​បាន​ដោយ​ងាយស្រួល​បាន​កាត់បន្ថយ​នូវ​ការលំបាក​ជាច្រើន​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​

ខេត្តតាកែវ ៖ បើ​តាម​លោក ខឹម ហុល មេឃុំ​ស្លា​ក្នុង​ស្រុក​សំរោង​ខេត្តតាកែវ​បានអោយដឹងថា ឃុំ​ស្លា​គឺ​ជា​ឃុំ​មួយ​មាន​អំណោយផល​សក្តានុពល​ធ​ន​ធាន​ធម្មជាតិ បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាកសិករ​ប្រកប​អាជីវកម្ម​លើ​វិស័យ​កម្ម​នៅក្នុង​មូលដ្ឋាន​បាន​ដោយ​ងាយស្រួល​មានដូចជា​បឹង​បទរ​កា​និង​ទំនប់​ទឹក​សែន​ព្រះរាម​ជាដើម​។​ -​កន្លង​មកនេះ​យើង​ក៏​ពិនិត្យ​ឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​លោក​មេឃុំ​ផងដែរ ក្នុង​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ប្រព័ន្ធ​ប្រឡាយ​ទឹក ដែល​មាន​ស្ថានីយ៍​បូមទឹក​ចំនួន​៣​កន្លែង​សំរាប់​បំរើ​ប​អោយ​វិស័យ​កសិកម្ម ក្នុងនោះដែរ​ប្រឡាយ​មេមាន​ចំនួន​៣​កន្លែង​គឺ​ប្រឡាយ​មេ​ទី​១ គឺ​ចាប់ពី​ទំនប់​សែន​ព្រះរាម​ភូមិ​កញ្ចាងមក​ទល់នឹ​ង​ភូមិ​បឹង​កន្ទ្រន់​ប្រវែង​៥២០០​ម៉ែត្រ​។ ប្រឡាយ​មេ​ទី​២ ចាប់​ពី​ភូមិ​ស្រីប្រសើ​មកទល់​នឹង​ភូមិ​កន្ទ្រង់​ព្រេច​ប្រវែង​៤២០០​ម៉ែត្រ​ប្រឡាយ​មេ​ទី​៣ ចាប់​ពី​ភូមិ​ត្រពាំង​ត្រាវ មកទល់​នឹង​ភូមិ​អង្គ​ចង្អេ​ប្រវែង​៣០០​ម៉ែត្រ​។ ទាំងអស់​នេះ​ជា​ស្ថានីយ៍​បូមទឹក​សំរាប់​អន្តរាគមន៍​គ្រោះរាំងស្ងួត ។​ -​ពាក់ព័ន្ធ​ទៅនឹង​ការអភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន​សំរាប់​ឆ្នាំ​២០២៣ ក្នុង​ឃុំ​បាន​ធ្វើ​ផ្លូវ​បេតុង​អា​ម៉េ​បាន​១​ខ្សែ​ប្រវែង​៨៤៣​ម៉ែត្រ ឆ្លងកាត់​ភូមិ​ចំនួន​២​។ ធ្វើ​ផ្លូវ​ក្រាល​គ្រួសធម្មជាតិ បាន​១​ខ្សែ​នៅ​ភូមិ​អំពិល​និង​ភូមិ​ពោធិ​ប្រវែង​សរុប​៥៥០​ម៉ែត្រ ជា​ថវិកា​មូលនិធិ​ឃុំ ។​សំ​រាប់​ឆ្នាំ​២០២៤ វិញ ឃុំ​មាន​គំរោង​បន្តធ្វើ​ផ្លូវ​បេតុង​អា​ម៉េចា​ស់​ឆ្នាំ​២០២២ នៅ​ភូមិ​អា​រោង បាន​សិក្សា​និង​ផ្សព្វផ្សាយ​រួចហើយ នៅតែ​ដេញថ្លៃ​គំរោង​តែប៉ុណ្ណោះ​។​ ​ការងារ​ដែល​សំខាន់​មួយទៀត​នោះ លោក​មេឃុំ​មាន​ឧត្តមគតិ​ខ្ពស់ បាន​បង្កើត​គណកម្មកា​រ​ទទួល​ពាក្យបណ្តឹង ដោះស្រាយ​នូវ​រាល់​ទំនាស់​វិវាទ​ផ្សេងៗ​ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​ដើម្បី​ជួយ​កាត់បន្ថយ​នូវ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​ដំណើរ​ចុះ​ឡើង​។​ -​លោក​មេឃុំ​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ​ទៅលើ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ដោយ​បាន​រៀបចំ​កម្លាំង​ប្រជា​ការពារ​ប្រមាណ​ជា​៦៥​នាក់​ក្នុងនោះ​ស្ត្រី​១​នាក់​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប្រាក់​សំរាប់​ជួយឧបត្ថម្ភ​ដល់​កម្លាំង​ប្រជា​ការពារ​ក្នុង​១​ឆ្នាំ​៤​លាន​រៀល ស្មើនឹង​(១០០០​ដុល្លា​) ៕

ព័ត៌មានជាតិ

មាន​សមិទ្ធិ​ផល​ជាច្រើ​នបាន​រីកដុះដាល​ឡើងនៅ​ក្នុង​មូលដ្ឋាន​ឃុំ​ប្រឹង​ត្រាញ​ខាងជើង​ក្រោម​ស្នាដៃ​ដឹកនាំ​របស់​លោក ញ៉េប ឡេង ជា​មេឃុំ​

ខេត្តតាកែវ ៖ ឃុំ​បឹង​ត្រាញ​ខាងជើង​គឺ​ជា​ឃុំ​មួយ​ស្ថិត​នៅក្នុង​ស្រុក​សំរោង​ខេត្ត​តាកែវ ក្រោម​ការដឹកនាំ​របស់​លោក ញ៉េប ឡេង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ចេះ​តែ​មាន​ការអភិវឌ្ឍ​រីកចំរើន​ទៅ​មុខជា​លំដាប់​គួរអោយកត់សម្គាល់​លទ្ធផល​ជាក់ស្តែង​មាន​ដូចខាងក្រោម​។​ -​លទ្ធផល​ការងារ​សំ​រាប់​ឆ្នាំ​២០២៣ បាន​ធ្វើ​អណ្តូងស្នប់​បាន​១១​អណ្តូង​ជា​ជំនួយ​របស់​លោកជំទាវ​បណ្ឌិត​ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត​។ ធ្វើ​ផ្លូវ​បេតុង​អា​ម៉េ​១​ខ្សែ​ប្រវែង​១៤០០​ម៉ែត្រ​ផ្លូវ​ក្រាល​គ្រួសធម្មជាតិ​១​ខ្សែ​ប្រវែង​៦០០​ម៉ែត្រ និង​ជីក​ស្រះ​ទឹក​សហគមន៍ បាន​៩​កន្លែង​ស្មើនឹង​៩​ភូមិ​សំរាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​។​ -​សំរាប់​គំរោង​អភិវឌ្ឍន៍​ឆ្នាំ​២០២៤ វិញ លោក​មេឃុំ​បានអោយដឹងថា​គំរោង​ធ្វើ​ផ្លូវ​បេតុង​អា​ម៉េ​១​ខ្សែ​ប្រវែង​១០០០​ម៉ែត្រ​ផ្លូវ​ក្រាល​គ្រួសធម្មជាតិ​១​ខ្សែ​ប្រវែង​៣៥០០​ម៉ែត្រ​បាន​សិក្សា​គំរោង​រួចហើយ​។ ក្រៅពីនេះ​លោក​ជំទាវ​បណ្ឌិត​ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត មាន​គំរោង​ជួយ​ធ្វើ​អណ្តូងស្នប់​ចំនួន​១០​អណ្តូង​ជា​បន្ត​ទៀត​កំពុង​ដំណើរការ​ធ្វើ​រួចហើយ​បាន​១​អណ្តូង ។​ -​ចំណែក​សមាជិក​ក្រុមប្រឹក្សា​ឃុំ​វិញ​ក៏​បាន​ចូល​រួមចំណែក​ធ្វើ​ផ្លូវ​ដីស​១​ខ្សែ​ប្រវែង​១២៨០​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ​ធ្វើ​នៅ​ភូមិ​អង្គ​រាំង ក្នុងនោះ​មានដូចជា លោក ឈៀវ សម្រស់ លោក​ឡូញ ស៊ីន និង​លោក ហោ ភិរុន ជាដើម​។ ឃុំ​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ​ក្នុង​បំរើ​ការងារ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ៕

ព័ត៌មានជាតិ

លោក ផង់ ពិន ចៅ​សង្កាត់រ​កា​ក្នុង​ជា​ថ្នាក់ដឹកនាំ​ដ៏​សកម្ម បាន​ខិតខំ​បំរើ​ប្រជាពលរដ្ឋ​និង​បាន​កសាង​សម្ធិ​ផល​ជាច្រើន​នៅក្នុង​មូលដ្ឋាន​

ក្រុង​ដូន​កែវ ៖ លោក ផង់ ពិន ជា​ចៅ​សង្កាត់រ​កា​ក្នុង​ក្រុង​ដូន​កែវ​ខេត្ត​តាកែវ​ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​មើលឃើញថា​ជា​ថ្នាក់​ដឹកនាំ​ដ៏​សកម្ម​ម្នាក់​បាន​ខិតខំ​បំរើ​ប្រជាពលរដ្ឋ​និង​មាន​ស្នាដៃ​ច្រើន​ក្នុង​ការអភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន​សំរេចបាន​លទ្ធផល​គួរ​អោយ​កោតសរសើរ ។​ ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​បំរើ​ប្រជាពលរដ្ឋ​និង​ការកសាង​មូលដ្ឋាន​សំរេចបាន​លទ្ធផល​ជា​ច្រើន​នេះ​ហើយ​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​កក់ក្តៅ​បោះឆ្នោត​ជូន​លោក​ឲ្យធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ចំនួន​៥​អាណត្តិ​រួចមកហើយ​។ បើ​គិត​ពី​ប្រវត្តិ​ការងារ​របស់​លោក​ចៅសង្កាត់ គឺ​ចាប់ពី​ឆ្នាំ​១៩៨៨ រហូតដល់​ឆ្នាំ​២០០៩ បាន​ជាប់​ជា​ចៅសង្កាត់​រហូត​ដល់​សព្វ​ថ្ងៃនេះ​។​ -​ចំពោះ​ការងារ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​វិញ​សំ​រាប់​ឆ្នាំ​២០២៣​បាន​ធ្វើ​ផ្លូវ​បេតុង​អា​ម៉េ​បាន​ចំនួន​២​ខ្សែ​ប្រវែង​១១២៥​ម៉ែត្រ​និង​បាន​ជួសជុល​ថែទាំ​ផ្លូវលំ​ផ្លូវ​ក្រាល​គ្រួសធម្មជាតិ​ប្រវែង​១០០០​ម៉ែត្រ​។ ក្រៅពី​នេះ​ឃុំ​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ដល់​គ្រូ​មត្តេយ្យ​ចំនួន​២​កន្លែង​ចំនួន​១០​លាន​៨០​ម៉ឺន​រៀល និង​បាន​ផ្សព្វផ្សាយ​ពី​គោលនយោបាយ ភូមិ​ឃុំ សង្កាត់ មាន​សុវត្ថិភាព​ក្នុង​១​ខែ​២​ទៅ​៣​ដង​ក្នុង​រយៈពេល​១​ឆ្នាំ ។​ ​គំរោង​អភិវឌ្ឍ​សំ​រាប់​ឆ្នាំ​២០២៤ ឃុំ​មាន​គំរោង​ធ្វើ​ផ្លូវ​បេតុង​អា​ម៉េចំនួន​៣​ខ្សែ​ប្រវែង​១៨៦៧​ម៉ែត្រ ក្នុងនោះ​ភូមិ​ព្រៃ​ព្រហ្ម​ប្រវែង​៨៧០​ម៉ែត្រ ភូមិ​ច្រេស​ប្រវែង​៥៥០​ម៉ែត្រ​ភូមិ​ស្នោរ​ប្រវែង​៤៤៧​ម៉ែត្រ គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជា​៤៣៨​លាន​រៀល គំរោង​នេះ​បាន​សិក្សា​រួចហើយ​នៅ​តែ​ដេញថ្លៃ​តែប៉ុណ្ណោះ ។ -​ចំណែក​ការងារ​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​វិញ​សំរេចបាន​លទ្ធផល​ជា​ច្រើន​មានដូចជា​លិខិតបញ្ជាក់​ភាព​នៅ​លីវ មេម៉ាយ ពោះម៉ាយ បាន​ចំនួន​៣៣​ច្បាប់​បូក​យោង​សរុប​ចំនួ​១៤៤​ច្បាប់ លិខិតបញ្ជាក់​ទីលំនៅ​បាន​ចំនួន​១៨​ច្បាប់ បូក​យោង​សរុប​៨០​ច្បាប់​។ ​លិខិត​បញ្ជាក់​លើ​កិច្ចសន្យា​ខ្ចី​ប្រាក់​ចំនួន​៩២​ច្បាប់​បូក​យោង​សរុប​ចំនួន​៤៧២​ច្បាប់​។ ល​។ និង​មាន​លិខិតស្នាម​ផ្សេងៗ​ទៀត​ចំន​៩៤​ច្បាប់​បូក​យោង​សរុប​ចំនួន​៣១៤​ច្បាប់​។​  

ព័ត៌មានជាតិ

​លោកជំទាវ ម៉ាត់ ម៉ា​រ៉ា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ រួម​ដំណើរ​ជាមួយ​ដោយ លោកជំទាវ ឡា​ច សាម៉ន អនុរដ្ឋលេខាធិការ បាន​ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការផ្សព្វផ្សាយ​លទ្ធផល​ស​ន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​

ខេត្ត​ត្បូងឃ្មុំ​៖ ថ្ងៃ​សុក្រ​១២​រោច ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៤ លោកជំទាវ ម៉ាត់ ម៉ា​រ៉ា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ រួម​ដំណើរ​ជាមួយ​ដោយ លោកជំទាវ ឡា​ច សាម៉ន អនុរដ្ឋលេខាធិការ បាន​ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការផ្សព្វផ្សាយ​លទ្ធផល​ស​ន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​សាលប្រជុំ​សាលាខេត្ត​ត្បូងឃ្មុំ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ លោក អាន សុីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត គណ​អភិបាលក្រុង ស្រុក អង្គការ​ដៃគូរ​អភិវឌ្ឍន៍ មេឃុំ ចៅសង្កាត់ ព្រមទាំង​មន្ត្រីរាជការ​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ត្បូងឃ្មុំ សរុប​ចំនួន ៧៨​នាក់ ស្រី ៧​នាក់​។ ​របៀបវារៈ​មាន​ដូចខាងក្រោម​៖ ១-​សុន្ទរកថា​ស្វាគមន៍ និង​អាន​របាយការណ៍​វឌ្ឍនភាព​ការងារ​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២៣ របស់​មន្ទីរ ដោយ​លោក អាន សុីណា […]