ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កន្លងមកនេះឯកឧត្តម ប៉េង ពោធិ-សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពីធីសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ អគារធ្វើការថ្មីនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ នៅក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកអនុប្រធាន នាយកដ្ឋាន កណ្តាលព្រំដែន លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្តលោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោក លោកស្រី នាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង,ស្រុកទាំង៨ លោកនាយរងប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែន អន្តរជាតិព្រៃវល្លិ៍ ។ ក្រៅពីនេះ ក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកទាំង២ លោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោក លោកស្រី […]
Month: January 2024
នៅសាលប្រជុំសាលាខេត្តព្រៃវែង មានបើកកិច្ចប្រជុំមួយពិភាក្សាលើការអនុវត្តដោះស្រាយផលប៉ះពាល់ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតនៅសាលប្រជុំសាលាខេត្តព្រៃវែង មានបើកកិច្ចប្រជុំមួយពិភាក្សាលើការអនុវត្តដោះស្រាយផលប៉ះពាល់ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត
ខេត្តព្រៃវែង ៖ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សួន សុម៉ាលីន អភិបាលនៃ គណៈខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយឯកឧត្តម អ៊ឹម សុទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារគម្រោង អភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី។ ក្នុងកិច្ចប្រជុំនេះ ដែរ ក៏មានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរង នគរបាលខេត្ត មន្ទីរអង្គភាពជុំវិញសាលាខេត្ត នាយកទីចាត់ការ អន្តរវិស័យ លោកអភិបាលក្រុង,ស្រុក,ដែលពាក់ព័ន្ធ ក្រុមការងារគណៈកម្មាការ អន្តរក្រសួង នាយកខណ្ឌរដ្ឋបាលជលផល និងនាយករដ្ឋបាលខណ្ឌព្រៃឈើ ព្រមទាំងលោក លោកស្រី ក្រុមការងារដោះស្រាយផលប៉ះពាល់ លោកមេឃុំ ចៅសង្កាត់ផងដែរ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ៕
លោក នាដ្ឋ រ៉ាវុធ ប្រធានក្រុមប្រឹក្សាស្រុកនិងលោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
របៀបវារៈនៃកិច្ចប្រជុំរួមមាន១.ពិនិត្យពិភាក្សានិងអនុម័តិខ្លឹមសារសេចក្តីព្រាងកំណត់ហេតុ លើកទី៥៣។ ២.ពិនិត្យពិភាក្សានិងអនុម័តិខ្លឹមសារសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ២០២៤ របស់រដ្ឋបាលស្រុក និងទី៣បញ្ហាផ្សេងៗ ។ នៅក្នុងកិច្ចប្រជុំនេះ ដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោកនាយកស្តីទី លោក លោកស្រីអធិការង មេបញ្ជាការរងកងកម្លាំងទាំង៣ លោក លោកស្រី ប្រធានការិយាល័យ ចំណុះជំនាញជុំវិញ ស្រុកក្រុមប្រឹក្សាឃុំ តំណាងលោកមេឃុំទាំ៧ ។
លោក ស៊ូ ម៉ុល អភិបាលស្រុក រមាសហែក អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរប្រគល់វិញ្ញាបនបត្រ បញ្ចប់ការសិក្សា និងពិធីប្រគល់ប័ណ្ណសរសើរសំរាប់សិស្សឆ្នើម ដល់សិក្សានុសិស្សគ្រប់កម្រិតរបស់សាលាអន្តរជាតិ ហូបឡេនដ៏ ឃុំជ្រៃធំ
លោក ស៊ូ ម៉ុល អភិបាលស្រុក រមាសហែក បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរប្រគល់វិញ្ញាបនបត្រ បញ្ចប់ការសិក្សានិងពិធីប្រគល់ប័ណ្ណសរសើរសំរាប់សិស្សឆ្នើម ដល់សិក្សា នុសិស្សគ្រប់កម្រិតរបស់សាលាអន្តរជាតិ ហូបឡេនដ៏ស្ថិតនៅឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ ពិធីនេះបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ កន្លងមក ។