ព័ត៌មានជាតិ

​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​លោកជំទាវ​បាន​អញ្ជើញ​នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​ឧបត្ថម្ភ​ជូន​ដល់​ ​មជ្ឍមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​

ខេត្ត​ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​លោកជំទាវ​បាន អញ្ជើញ​នាំយក​គ្រឿងឧបភោគ បរិភោគ​និង​ថវិកា​ឧបត្ថម្ភ​ជូន​ដល់​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​កាលពី​ថ្ងៃ​២៥ ខែ​មេសា ឆ្នាំ​២០២៤​។​ ​ដោយ​ស្មារតី​យកចិត្តិទុកដាក់​ខ្ពស់ ឯកឧត្តម និង​លោកជំទាវ​បាន​ជួប​សំណេះសំណាល​ជាមួយ​ក្មួយៗ​ដែល​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន នៅ​មជ្ឍមណ្ឌល​ជាតិ​បន្សាប​គ្រឿងញៀន ស្ថិតនៅ​ឃុំ​កែវផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត អភិបាលរង​ស្រុក ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​សប្បុរសជន ដើម្បី​ជួយ​សម្រួល​ដោះស្រាយ​ការខ្វះខាត​នៅក្នុង​មជ្ឍមណ្ឌល ៕  

ព័ត៌មានជាតិ

​លោកស្រី ផឹង ពិសី ចៅសង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​បាន​ខិតខំ​ប្រឹងប្រែង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​និង​បាន​យកចិត្តទុកដាក់​ទៅលើ​ការងារ បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេល វេលា​

​ក្រុង​ខេមរភូមិន្ទ គួររំលឹកថា ក្រោយពី​បាន​ទទួល​មុខតំណែង​ជា​មេឃុំ​មក​លោក​ស្រី ផឹង ពិសី បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុង​ការជួសជុល​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​ឲ្យ​កាន់តែ​ល្អប្រសើ​មាន​ដូចជា​បាន​ជួសជុល​កែ​លំ ប្រព័ន្ធ​លូ ប្រព័ន្ធ​ភ្លើង ប្រព័ន្ធ​ផ្លូវ​គមនាគមន៍ ប្រព័ន្ធ​ទឹក​ជាដើម​។ លោកស្រី ក៏​បាន​យកចិត្តទុកដាក់​ផងដែរ​ទៅលើ​ការងារ​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ផងដែរ ។​  

ព័ត៌មានជាតិ

​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការ​រក​ទីតាំង​សាងសង់​ទីស្នាក់ការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ក្រចេះ​និង​ការសាងសង់​សួន​តេជោ​សន្តិភាព​ក្នុង​ខេត្ត​

ខេត្ត​ក្រចេះ ដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​កាលពី​ថ្ងៃ​២៤ ខែ​មេសា ឆ្នាំ​២០២៤ ឯកឧត្តម​វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការ​រក​ទីតាំង​សាងសង​ទីស្នាក់ការ​សមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ក្រចេះ​និង​ការសាងសង់​សួន​តេជោ​សន្តិភាព​ក្នុង​ខេត្ត ។​    

ព័ត៌មានជាតិ

​លោក កង អាណាន់ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ដូន​កែវ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មេសា ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ខែ​បន្ទាប់​

ក្រុង​ដូន​កែវ ៖ កាលពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២៤ លោក កង អាណាន់ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ដូន​កែវ ខេត្ត​តាកែវ​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មេសា ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ខែ​ជា​បន្ទាប់​ទៀត​នៅ​សាលប្រជុំ​សាលាក្រុង ។​ ​នៅក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​,​លោកស្រី​,​អភិបាលរងក្រុង​,​លោកនាយក​,​នាយករង​រដ្ឋបាល​,​លោក​,​លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ និង​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាល​ក្រុង​ទាំងអស់​។​ ​ជាមួយគ្នានេះ​ដែរ​លោក​អភិបាលក្រុង​បាន​លើកឡើង​នូវ​ចំណុច​សំខាន់ៗ​រួមមាន​ ១/​អបអរសាទរ ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​រដ្ឋបាល​ក្រុង​ដូន​កែវ​សម្រេចបាន នៅក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​២៥៦៨ គ​.​ស​២០២៤​។ ២/​បណ្តុះបណ្តាល​សមត្ថភាព និង​ពង្រឹង​របៀប​បំពេញ​ការងារ​របស់​មន្ត្រី ៣/​ពិនិត្យ​និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា និង​សំណូមពរ​របស់​មន្ត្រី ៤/​ពិនិត្យ​និង​អនុវត្ត​សេវា​ការងារ​សំណង់ ការចាក់​បំពេញ​អា​ចម៌ដី​៥/​ចូលរួម​ការអនុវត្ត​ពិនិត្យ​តាម​ការណែនាំ​របស់​រាជដ្ឋាភិបាល ៦/​លើក​ទិសដៅ​ការងារ​នៅ​ខែ​បន្ទាប់​។​    

ព័ត៌មានជាតិ

​លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ត្បូរឃ្មុំ បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​និង​ពង្រីក​លើ​វិស័យ​ពុទ្ធ​សាសនា​

​ខេត្ត​ត្បូងឃ្មុំ ៖ យោងតាម​របាយការណ៍​សង្ខេប​របស់​លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ត្បូងឃ្មុំ​បានអោយដឹង​ថា​ដើម្បី​ចូលរួម​លើក​កំពស់​និង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល់​ទី​៤ របស់​រដ្ឋបាល​ក៏ដូចជា​តួនាទី​ក្រសួង​ធម្មការ និង​សាសនា និង​អភិវឌ្ឍន៍​ថ្នាក់​ខេត្ត មន្ទីរ​ធម្មការ​និង​សាសនា ខេត្ត​បាន​ដាក់ចេញ​នូវ​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០២៤ ដូចខាងក្រោម​៖ ១/ បន្ត​អនុវត្ត​តួនាទី ស្នូល​ដូច​បាន​ចែង​ក្នុង​ខ្លឹមសារ​អនុក្រឹត្យ​លេខ​១៥៤​អនក្រ ប​.​ក ចុះ​ថ្ងៃ​ទី​១១ ខែកក្កដា​ឆ្នាំ​២០២២ និង​ប្រកាស​លេខ​៦៤៩/១១ ក​-​ធ​-​ស ប្រក​.​ចុះ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១១ របស់​ក្រសួង​ធម្មការ​និង​សាសនា​។ ២/ បន្ត​ពង្រឹង​ការងារ​បុគ្គលិក​, ៣/​ពង្រឹង​ការងារ​ព្រះពុទ្ធសាសនា ៤/ បន្ត​ពង្រឹង​ការងារ​ពុទ្ធិកសិក្សា ៥/​បន្ត​ពង្រឹង​ការងារពា​ហិរសា​សនា ៦/​បន្ត​ពង្រឹង​ការងារ​សហការ និង​ទំនាក់ទំនង​ល្អ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ខេត្ត ស្ថាប័ន​ពាក់ព័ន្ធ​,​អោយ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។ ៧/​បន្ត​ជំរុញ​ដឹកនាំ និង​លើកទឹកចិត្ត​អោយ​គ្រប់​សាសនា​ទាំងអស់​ចូលរួម​ក្នុង​សកម្មភាព សង្គម​និង​សកម្មភាព​មនុស្សធម៌​ផ្សេងៗ​។ ៨/​បន្ត​ធ្វើ​ការគ្រប់គ្រង​អធិករណ៍​សាសនា​ជាពិសេស គឺ​ការទប់ស្កាត់​មិន​អោយ​កើតឡើង​នូវ​អធិករណ៍​អន្តរ​សាសនា ។ ​ចំពោះ​អធិករណ៍​ផ្ទៃក្នុង​នីមួយៗ​និង​ខិតខំ​ដោះស្រាយ​សម្របសម្រួល​ដោយ​ឈរលើ​គោលការណ៍​នយោបាយ​ឈ្នះៗ និង​អព្យាក្រឹត្យ​។​

ព័ត៌មានជាតិ

លោក ឆូយ យ៉​ន មេឃុំ​ញរ ជា​ថ្នាក់ដឹកនាំ​គំរូ​ម្នាក់​ដែល​បាន​រៀបចំ​ភូមិ​គំរូ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ទូទាំង​ខេត្ត​ស្វាយរៀង គឺ​ភូមិ​ស្វាយ​អា​ណាត​ទទួលបាន​ប័ណ្ណសរសើរ លិខិត​សរសើរ និង​ប័ណ្ណ​ជ័យលាភី ជា​ច្រើន​គួរ​អោយ​កោតសរសើរ​

​ខេត្ត​ស្វាយរៀង ៖ កន្លងមកនេះ អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល លោក ឆូយ យ៉​ន មេឃុំ​ញរ ជា​ថ្នាក់ដឹកនាំ​គំរូ​ម្នាក់​ដែល​បាន​រៀបចំ​ភូមិ​គំរូ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ទូទាំង​ខេត្ត​ស្វាយរៀង គឺ​ភូមិ​ស្វាយ​អា​ណាត​ទទួលបាន​ប័ណ្ណសរសើរ លិខិត​សរសើរ និង​ប័ណ្ណ​ជ័យលាភី ជា​ច្រើន​គួរ​អោយ​កោតសរសើរ ។ ក្នុង​ការរៀបចំ​ភូមិ​គំរូ​នេះ លោក​មេឃុំ​បានរៀបចំ​មាន​៥​ផ្នែក មានដូចជា ផ្នែក​សេដ្ឋកិច្ច ,​ផ្នែក​សង្គមកិច្ច​, ផ្នែក​សុខភាព​និង​បរិស្ថាន​,​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្នែក​អភិបាលកិច្ច​ល្អ​ជា​ដើម ។​ ​លោក​មេឃុំ​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ​ក្នុង​ការជួសជុល​កែលំអ និង​កសាង​ហេដ្ឋានរចនាសម្ព័​ន្ធក្នុង​មូលដ្ឋាន​ឲ្យ​កាន់តែ​ល្អប្រសើរ​មាន​ដូចជា​បាន​ចាក់សាប​ក្នុង​បរិវេណ​សាលាឃុំ​បាន​ចំនួន​៥៣​ម៉ែត្រការ៉េ និង​បាន​ចាក់​ដី​ជុំវិញ​សាលាឃុំ​បាន​ចំនួន​៦៣០៥​ម៉ែត្រការ៉េ​។ ក្រៅពីនេះ​បាន​ចាក់​ផ្លូវ​បេតុង​អា​ម៉េ​បាន​២​ខ្សែ​ប្រវែង​១៨៧៥​ម៉ែត្រ ទទឹង​៥​ម៉ែត្រ​,​ធ្វើ​ផ្លូវលំ​ក្រាល​ថ្ម​បំបែក​បាន​៧​ខ្សែ​ប្រវែង​សរុប​១៦៥២៣​ម៉ែត្រ ធ្វើ​បន្ទប់​អនាម័យ​បាន​១​ខ្នង​មាន​២​បន្ទប់​ធ្វើ​ពី​ថ្ម​ប្រក់​សង្ក័សី​ដោយសារ​ការខិតខំ​ប្រឹ​ង​ប្រែង​និង​មាន​ស្នាដៃ​ជា​ច្រើន​នេះ​ហើយ​លោក​មេឃុំ​ក៏​ទទួលបាន​ប័ណ្ណសរសើរ​ចំនួន​១៨​ប័ណ្ណ លិខិត​សរសើរ​ចំនួន​១២​ប័ណ្ណ​,​ប័ណ្ណ​ជ័យលាភី​ចំនួន​១​។​ ​លោក​មេឃុំ​ក៏​បានឲ្យ​ដឹង​ផងដែរ​ថា ប័ណ្ណសរសើរ​ទាំងអស់​នេះ​លោក​ទទួលបាន​ពី​ថ្នាក់ដឹកនាំ​ខេត្ត និង​ថ្នាក់ដឹកនាំ​ក្រសួង​។ ប័ណ្ណសរសើរ និង​លិខិត​សរសើរ​ទទួលបាន​ជា​រៀងរាល់​ឆ្នាំ​ក្នុង​នោះ​ដែរ ភូមិ​,​ឃុំ​មាន​សុវត្ថិភាព​ក៏​ទទួលបាន​ពី​សម្តេច សង្គហ​បណ្ឌិត ម៉ែន សំអន ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​ស្វាយរៀង​។​