នៅព្រឹកថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៣នេះម៉ោង០៨នឹង៤៥នាទីម៉ោងនៅទីក្រុងប៉េកាំងប្រទេសចិនត្រូវនឹងម៉ោង៧:៤៥នាទីម៉ោងនៅព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងប៉េកាំងប្រទេសចិនឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញហើយបន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃប្រកបដោយភាពជោគជ័យផ្លែផ្កាយ៉ាងត្រចះត្រចង់នោះ។ វត្តមាននៃការជូនដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំងមានមន្ត្រីថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិនឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិននិងមន្ត្រីសំខាន់ៗជាច្រើនទៀតផងដែរ។ តាមការគ្រោងទុកសម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង១៣នឹង៣០នាទីរសៀលថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៣នេះ៕
Month: February 2023
អាវុធហត្ថខេត្តកំពង់ធំបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនឹងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមករាឆ្នាំ២០២៣….!
ខេត្តកំពង់ធំ ៖ កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ! មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនឹងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមករាឆ្នាំ២០២៣នឹងលើកទិសដៅសម្រាប់ខែកុម្ភៈឆ្នាំ២០២៣ជាបន្តទៀត។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំកងរាជអាវុធហត្ថខេត្តដោយមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រីមេបញ្ជាការរងខេត្តលោកនាយនាយរងលេខាធិការលោកប្រធានមន្ទីរលោកនាយការិយាល័យលោកមេបញ្ជាការមូលរដ្ឋានក្រុងស្រុក៕
អាវុធហត្ថខេត្តកំពង់ធំបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនឹងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមករាឆ្នាំ២០២៣….!
ខេត្តកំពង់ធំ៖កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនឹងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមករាឆ្នាំ២០២៣នឹងលើកទិសដៅសំរាប់ខែកុម្ភៈឆ្នាំ២០២៣ជាបន្តទៀត។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំកងរាជអាវុធហត្ថខេត្តដោយមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រីមេបញ្ជាការរងខេត្តលោកនាយនាយរងលេខាធិការលោកប្រធានមន្ទីរលោកនាយការិយាល័យលោកមេបញ្ជាការមូលរដ្ឋានក្រុងស្រុក៕
កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ….!
ខេត្តតាកែវ ៖ កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៣ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីសេងមហាមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវកម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ឯកង៉ែតចាន់ធីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារស្រាវជ្រាវបង្ក្រាបបទ ល្មើសបានចុះឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ។ការចុះឃាត់ខ្លួននេះធ្វើឡើងចំនួន២លើកលើកទី១នៅចំណុចភូមិពានមាសឃុំលំពង់ស្រុកបាទីខេត្តតាកែវឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះយក់សុជាតិភេទប្រុសអាយុ៤៨ឆ្នាំមុខរបរគ្រូបង្ហាត់ នៅក្នុងសមាគមជួយជនរងគ្រោះដោយសារគ្រឿងញៀនរស់នៅភូមិត្រពាំងព្រីងឃុំលាយបូរស្រុកត្រាំកក់ខេត្តតាកែវសម្របសម្រួលនិតិវិធីដោយឯកឧត្តមឯកឆេងហួតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។លើកទី២នៅចំណុចសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀនស្ថិតនៅភូមិត្រពាំងព្រីងឃុំលាយបូរស្រុកត្រាំកក់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់មានឈ្មោះដូចខាងក្រោម÷ ១.ឈ្មោះប៉ាឧត្តមភេទប្រុសអាយុ៣០ឆ្នាំមុខរបរសន្តិសុខរស់នៅភូមិត្រាំសង្កាត់រកាក្រៅក្រុងដូនកែវ។ ២.ឈ្មោះអឿនអានភេទប្រុសអាយុ២៥ឆ្នាំមុខរបរសន្តិសុខរស់នៅភូមិថ្មសរឃុំលំពង់ស្រុកបាទី។ ៣.ឈ្មោះទេពឡៃសេងភេទប្រុសអាយុ២៩ឆ្នាំមុខរបរសន្តិសុខរស់នៅភូមិថ្នល់បែកកើតឃុំស្វាយទាបស្រុកចំការលើខេត្តកំពង់ចាម។៤.ឈ្មោះទេពមុនីភេទប្រុសអាយុ២៨ឆ្នាំមុខរបរសន្តិសុខរស់នៅភូមិតាម៉ូវឃុំជើងគួនស្រុកសំរោង។៥.ឈ្មោះញឹកយីឡាយភេទប្រុសអាយុ៥៦ឆ្នាំមុខរបរប្រធានសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀនរស់នៅភូមិត្រពាំងព្រីងឃុំលាយបូរស្រុកត្រាំកក់។សម្របសម្រួលនិតិវិធីដោយលោកស៊ឹមជុំសុខហេងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។ វត្ថុតាងចាប់យករួមមាន៖ឯកសណ្ឋានកងរាជអាវុធហត្ថមានខោចំនួន១២ខោអាវយឺតចំនួន០៧អាវមួក០៩ស្បែកជើងកវែងចំនួន០៧គូ។ឯកសណ្ឋានយោធាខោចំនួន០៣ខោអាវយឺតចំនួន០១។ ឯកសណ្ឋាននគរបាលអាវចំនួន០៤ខោចំនួន០២។ឯកសណ្ឋានអង្គរក្សអាវយឺតចំនួន០៤មួកចំនួន០៤។រថយន្តចំនួន០២គ្រឿង(ម៉ាកLEXUS 470 ពណ៌កាំម៉ៃពាក់ស្លាកលេខភ្នំពេញ២AL-4513 និងLEXUS 400h ពណ៌ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ០២២–៨៩៨៥៕
ក្រុមប្រឹក្សាខេត្តស្នេីដល់មន្ទីរ អង្គភាពនិងអ្នកពាក់ព័ន្ធសហការរៀបចំសន្តិសុខសណ្តាប់ធ្នាប់និងបរិស្ថានត្រៀមអង្គរសង្ក្រាន្ត ខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
ខេត្តសៀមរាប៖កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំរដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៤៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលខេត្តស្តីទី និងមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ អភិបាល អភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធផងដែរ។ ឆ្លងតាមការពិនិត្យនិងអនុម័តលេីរបៀវារៈចំនួន ៧ និងស្តាប់សេចក្តីរាយការណ៍របាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣ដោយលោក ស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាលរួចមក ក្រុមប្រឹក្សាខេត្តបានលេីកឡេីងនូវបញ្ហាការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលអង្គរសង្ក្រាន្ត កាងារបរិស្ថាន សេវាម្ម(ការដឹកជញ្ជូន ហូបចុក ស្នាក់នៅ…)សូមកុំតម្លេីងថ្លៃ ការប្រេីប្រាស់បណ្ណសមធម៌ឱ្យត្រឹមត្រូវ បញ្ហាប្រជាពលរដ្ឋចំណាកស្រុក សោភណ្ឌភាពសួនច្បារពុះចែកផ្លូវជាតិលេខ៦ ចាប់ពីស្តុបសុខារហូតដល់រង្វង់ជ័យវរ្ម័នទី៧ និងស្នេីឱ្យបញ្ចូលល្បែងប្រជាប្រិយឈ្មោះថាវាយកូនកែក្នុងកម្មវិធីអង្គរសង្ក្រាន្ត។ជាមួយនឹងការលេីកឡេីងនេះ លោក អភិបាលខេត្តស្តីទី និងមន្ទីរ អង្គភាពបានធ្វេីការឆ្លេីយបំភ្លឺជូនអង្គប្រជុំផងដែរ។ លោក អភិបាលខេត្តស្តីទីបានធ្វេីការណែនាំ និងជំរុញដល់អភិបាល […]
មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកែបបានចូលរួមប្រជុំពិភាក្សា ការងារពាក់ព័ន្ធនិងពិនិត្យទីតាំងស្នើសុំដាក់លូចូលចំការ ឆ្លងកាត់ទំនប់ដើមព្រីង
ខេត្តកែបៈ កាលពីថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០២៣ កន្លងមកនេះ មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកែបបានចូលរួម ប្រជុំពិភាក្សាការងារពាក់ព័ន្ធនិងពិនិត្យទីតាំងការស្នើ សុំដាក់លូចូលចំការ ឆ្លងកាត់ទំនប់ដើមព្រីង និងពង្រាបដីរបស់ឯឧត្តម គៀង វ៉ាង អ្នកតំណាងរាស្ត្រ តាមការបញ្ជាក់ លើលិខិតរបស់សម្ដេចបញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ជួបគ្នានៅទំនប់ដើមព្រីង វេលាម៉ោង៩ៈ០០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ួរ មិថុនា អភិបាលរងខេត្តតំណាងដីខ្ពង់ខ្ពស់ ឯកឧត្តបណ្ឌិត អភិបាលខេត្តកែប។ សមាសភាពចូលរួមមានៈ ១ ឯកឧត្តម ហ៊ួរ មិថុនា អភិបាលរងខេត្ត ជាប្រធាន ២ លោក ឈុន-ចន្ទវ៉ាន់ថុន នាយករដ្ឋបាលខេត្ត ៣ លោក ឆាង ឆៃ អភិបាលស្រុក ៤ លោក អ៊ុក វុទ្ធីអភិបាលរងស្រុក ៥ លោក […]
លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣
ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣កន្លងមកនេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំ បានរៀបចំពីធីប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០២២ និងលើកទិសដៅសំរាប់ឆ្នាំ២០២៣ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ សានាធិការរង ប្រធានមន្ទីអនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខជាច្រើនរូបផងដែរ ។
លោក ជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអនជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទីទាល់ក្រចំនួន៣០០គ្រួសារនៅក្រុងបាវ៉ិត
ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចបានជួបសំណេះសំណាលជាមួយប្រជាពរលរដ្ឋ ទីទាល់ក្រចំនួន៣០០គ្រួសារនៅក្រុងបាវ៉ិត ខេត្តស្វាយរៀង នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ កន្លងមកនេះ ។ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ ដែលជានិច្ចកាលសម្តេចតែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ រូបដោយមិនប្រកាន់ពណ៌សប្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ នាឧកាសនោះដែរ លោកជំទាវ បាននាំយកអំណោយរបស់លោកជំទាវ ឆឹង ណេង ចែកជូនប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ ក្នុងនោះមួយគ្រួសារទទួលបានអង្គរ២០គីឡូក្រាមភួយ១និងថវិកា២ម៉ឺនរៀល។លោកជាំទាវ ម៉ែន សំអន ជាថ្នាក់ដឹកនាំដ៏សកម្មចុះជាប់មូលដ្ឋាន ទទួលបានការគោតសរសើរពីមជ្ឈដ្ឋានប្រជាពលររដ្ឋជាពិសេសខេត្តស្វាយរៀង ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលបូកសរុបការងារឆ្នាំ២០២២ និងលើទិសដៅការងារសំរាប់ឆ្នាំ២០២៣ ជាបន្តទៀត
ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ កន្លងមកនេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលបូកសរុបការងារឆ្នាំ២០២២ និងលើទិសដៅការងារសំរាប់ឆ្នាំ២០២៣ ជាបន្តទៀត ។ ក្នុងនោះដែរលោកមេបញ្ជាការបានប្រគល់សេចក្តីសម្រេចស្តីពីការតម្លើងឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់នាយទាហាន នាទាហានរងនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ ។
ឯកឧត្តមទៀ សីហា ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារក្នុងចង្កោមទី០៨ នៃព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងក្នុងនាមឯកឧត្តមជាអនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តសៀមរាប និងជាប្រធានចង្កោមទី០៨ នៃព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារក្នុងចង្កោមទី០៨ នៃព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅលើទឹកដីអង្គរដ៏បវរ នៃយើងក្នុងខេត្តសៀមរាប ។
អភិបាលខេត្តកំពង់ធំ និងក្រុមការងារបានអញ្ជើញចុះពិនិត្យទីតាំងស្ពានឆ្លងស្ទឹងសែនជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នាពេលខាងមុខ
ខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារបានអញ្ជើញចុះពិនិត្យទីតាំងស្ពានបេតុងឆ្លងស្ទឹងសែន ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីត្រៀមសម្ពោធដាក់អោយប្រើប្រាស់នាពេលខាងមុខនេះ ស្ថិតនៅភូមិកាលមេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣ ។ នៅក្នុងឧកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា៖ សម័យតេជោ សន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍរីកចំរើន បង្កើតបាននូវសមិទ្ធផលជាច្រើននៅទូទាំងប្រទេសរួមទាំងខេត្តកំពង់ធំផងដែរ។ នៅក្នុងពេល៣ឆ្នាំចុងក្រោយនេះ ខេត្តកំពង់ធំទទួលបានស្ពានបេតុងឆ្លងស្ទឹងសែនចំនួន០២ សំរាប់ជួយសម្រួលដល់ការធ្វើដំណើចុះឡើងរបស់ប្រជាពលរដ្ឋក៏ដូចជាការដឹកជញ្ជូនផលិតផលផ្សេងៗ នៅក្នុងមូលដ្ឋានផងដែរ ។
លោក តាម វៃ ប្រធានពន្ធនាគារ ខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មករា ឆ្នាំ២០២២ និងលើកទិសដៅសម្រាប់អនុវត្តខែ កុម្ភៈ ឆ្នាំ២០២៣ ជាបន្តទៀត
ខេត្តកំពង់ធំ នៅសាលប្រជុំពន្ធនាគារ ខេត្ត ថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២៣ លោក ឧត្តម អគ្គានុរក្ស ថ្នាក់លេខ២ តាម វៃ ប្រធានពន្ធនាគារ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែ មករា ឆ្នាំ២០២២និង លើកទិសដៅសំរាប់អនុវត្ថ ខែ កម្ភៈ ឆ្នាំ២០២៣ ជាបន្តទៀត។ នៅក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក លោកស្រី ជាអនុប្រធានពន្ធនាគារ លោកប្រធាន អនុប្រធានការិយាល័យ ចំណុះអង្គភាពជាច្រើនរូបទៀត ។ កិច្ចប្រជុំនេះ លោកប្រធាន បានលើកយករបៀបវារៈសំខាន់ៗរួមមានដូចជាទី១ ការិយាល័យជំនាញទាំង៥ ត្រូវរាយការណ៍ពីលទ្ធផលការងាររបស់ខ្លួនដែលសម្រេចបាននិងបញ្ហាប្រឈមទី២បញ្ហាផ្សេងៗទី៣លើកផែនការដើម្បីអនុវត្តបន្តសំរាប់ខែបន្ទាប់។
លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាមបានបើកកិច្ចប្រជុំមួយស្តីពីការត្រួតពិនិត្យសំណង់ក្នុងក្រុងនិងពិភាក្សាលើសេវាប្រមូលសំរាមនៅសាលាក្រុងកំពង់ចាម
ក្រុងកំពង់ចាម នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ កន្លងមកនេះលោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាមបានដឹកនាំលោក លោកស្រី អភិបាលរងក្រុងកំពង់ចាម លោកនាយករងរដ្ឋបាលក្រុង លោកប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ ប្រជុំគណកម្មការ ត្រួតពិនិត្យសំណង់ក្នុងក្រុង និងពិភាក្សាលើសេវាប្រមូលសំរាមនៅសាលាក្រុងកំពង់ចាម ។ បន្ទាប់មកទៀត លោកអភិបាលបានចូលរួមប្រជុំត្រួតពិនិត្យលើការងារបញ្ចូលសមាជិកគណបក្សក្នុងប្រព័ន្ធព័ត៌មានវិទ្យា នៅស្នាក់ការប្រជាជនកម្ពុជាក្រុងកំពង់ចាមនិងបានចាត់តាំងអោយលោក សេង រដ្ឋា អភិបាលក្រុងកំពង់ចាមដឹកនាំលោកស្រីនាយករដ្ឋបាលក្រុង លោកនាយករងរដ្ឋបាល លោកអនុប្រធាន ការិយាល័យ ត្រួតពិន្យផ្ទៃក្នុងក្រុង លោក លោកស្រី ចៅសង្កាត់ទាំង៤ លោក លោកស្រី ស្មៀន សង្កាត់ទាំង៤ ។
លោក ម៉ា ហូឌី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ចាមបានរៀបចំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារប្រចាំខែមករា ឆ្នាំ២០២៣ និងលើកទិសដៅសំរាប់អនុវត្តខែបន្ទាប់
ខេត្តកំពង់ចាម នៅសាលប្រជុំមន្ទីរកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក ម៉ា ហូឌី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំមួយស្តីពីវឌ្ឍនភាពការងារប្រចាំខែមករា ឆ្នាំ២០២៣ និងលើកទិសដៅសំរាប់អនុវត្តខែបន្ទាប់ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ លោកប្រធាននិងអនុប្រធាន ការិយាល័យចំណុះមន្ទីរ លោកប្រធានភូមិបាលទាំង១០ក្រុងស្រុក និងមន្ត្រីនៃមន្ទីរ ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធផលការងារដែលបានអនុវត្តកន្លងមក ។
កិច្ចប្រជុំពង្រឹងលើវិស័យព្រះពុទ្ធសាសនា និងវិស័យពុទ្ធិកសិក្សាក្នុងខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ នៅសាលប្រជុំមន្ទីរកាលពីថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៣ លោក សំ សោភ័ណ្ឌ ប្រធាន មន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ ព្រះមុនីសត្ថាចារ្យកោសល្យ កែវ ចន្ថា ព្រះមេគណខេត្តគណៈមកហានិកាយ ព្រះធម្មរាជវឌ្ឍនា ប៉ុល អ៊ូច ព្រះបាឡាត់គណខេត្ត តំណាងសាលាគណខេត្ត គណៈធម្មយុត្តិកនិកាយបាននិមន្តនិងអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពង្រឹងវិស័យព្រះពុទ្ធសាសនា និងវិស័យពុទ្ធិកសិក្សាក្នុងខេត្តដោយមានការនិមន្តអញ្ជើញ ចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរ ព្រះមន្ត្រីសង្ឃខេត្ត ព្រះគ្រូអនុគណក្រុង ស្រុកទាំង៧ និងជំនួយការសាលាគណខេត្ត ។
មន្ទីរសុខាភិបាល ខេត្តឧត្តរមានជ័យបានរៀបចំកិច្ចប្រជុំ ប្រចាំខែធ្នូ និងត្រីមាសទី៤ ឆ្នាំ២០២២
ខេត្តឧត្តរមានជ័យ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត បានដឹកនាំកិច្ចប្រជុំ ប្រចាំខែធ្នូ និងត្រីមាសទី៤ឆ្នាំ២០២៣ ដើម្បីបូកសរុបលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមកនិងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៣ ។ ក្នុងកិច្ចប្រជុំនោះដែរ មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ប្រធានប្រតិបត្តិស្រុក មន្ទីរពេទ្យ និងមណ្ឌលសុខភាពសរុបទាំងអស់ចំនួន ៦៣ រូប ។
លោក ប្រាក់ វិចិត្រ អភិបាលក្រុងខេមរភូមិន្ទបានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំពិនិត្យនិងពិភាក្សាសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល(២០២២-២០២៣)របស់រដ្ឋបាលក្រុង
ក្រុងខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកប្រាក់ វិចិត្រអភិបាលក្រុងខេមរភូមិន្ទបាន អញ្ជើញជាជាគណៈអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យនិងពិភាក្សាសេចក្តី ព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២២-២០២៣)របស់រដ្ឋបាលក្រុង ។ នៅក្នុងកិច្ចប្រជុំនេះដែរ មានសមាសភាពអញ្ជើញចូលរួមមានលោក លោកស្រី សមាជិកក្រុមព្រឹក្សា លោក លោកស្រី អភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាល សាលាក្រុងការិយាល័យពាក់ព័ន្ធ និងចៅសង្កាត់ទាំង៣ ។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលសាលាក្រុងខេមរភូមិន្ទ ។