ព័ត៌មានជាតិ

​ស​ន្និ​បាត​បូក​សរុប​សភាពការណ៍​ទូទៅ​ស្តី​ពី​លទ្ធផល​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប​ ឆ្នាំ​២០២២​និង​លើក​ទិស​ដៅ​សម្រាប់​អនុវត្ត​ឆ្នាំ​២០២៣

​ខេត្តសៀមរាប​ ៖​ នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២៣​ បាន​បើក​សន្និបាត​បូក​សរុប​សភាពការណ៍​ទូទៅ​ស្តី​ពី​លទ្ធផល​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្នាំ​២០២២​ និង​លើក​ទិស​ដៅ​សម្រាប់​អនុវត្ត​ឆ្នាំ​២០២៣​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ ខេត្តសៀមរាប​ ។​ ​នៅ​ក្នុង​អង្គសន្និបាត​នេះ​ដែរ​ ក៏​មានការ​បង្ហាញ​សមាសភាព​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៧​ផង​ដែរ​ ៕

ព័ត៌មានជាតិ

​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​បាន​រៀបចំ​ពិធី​សំណេះសំណាល​ និង​ជូន​ដំណើរ​យោធិន​ប្រឡង​ជាប់​ស្ថាពរ​ជា​កងរាជអាវុធហត្ថ​

​ខេត្តកំពង់ធំ​ ៖​ កាលពី​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០២៣​កន្លង​មក​ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ បាន​រៀបចំ​ពិធី​សំណេះ​ សំ​ណា​ល​ និង​ជូន​ដំណើរ​យោធិន​ប្រឡង​ជាប់​ស្ថាពរ​ជា​កងរាជអាវុធហត្ថ​ ចូល​ហ្វឹកហ្វឺន​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ​ ក្រោម​អធិបតីភាព​ឯកឧត្តម​ ងួ​ន​ រតនៈ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​ និង​លោក​ឧត្តមសេនីយ៍ត្រី​ មាស​ យ៉​ត​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ ។​ ​ក្នុង​ពិធី​សំណេះសំណាល​នេះ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការ​រង​ នាយ​-​នាយសេនាធិការរង​,​ ប្រធាន​-​អនុប្រធាន​មន្ទីរ​,​ នាយការិយាល័យ​ និង​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ ស្រុក​ នាយ​-​នាយ​រង​កងរាជអាវុធហត្ថ​ ព្រមទាំង​ឪពុក​ម្តាយ​ អាណាព្យាបាល​ របស់​យោធិន​ប្រឡង​ជាប់​ង​ផង​ដែរ​ ។​ ​នា​ឱកាស​នោះ​ដែរ​ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ​ដែល​បាន​ប្រឡង​ជាប់​ស្ថាពរ​ជា​យោធិន​នៃ​កងរាជអាវុធហត្ថ​ បន្ទាប់​ពី​ចូល​ទៅ​សាលា​ហ្វឹកហ្វឺន​ ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​គ្រប់មុខ​វិជ្ជា​ឲ្យ​បាន​ល្អ​ប្រសើរ​ ។​ ជាមួយ​គ្នា​នោះ​ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ឧបត្ថម្ភ​ដល់​យោធិន​ទាំង​៥០​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​ ២០០.០០០​រៀល​ ៕  

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ចំនួន​៣​គ្រួសារ​ ទទួល​បាន​អំណោយ​មនុស្សធម៌​ពី​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​រំដួល​

​ខេត្តស្វាយរៀង​ ៖​ កាលពី​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២៣​ លោក​ ហែម​ ស៊ី​ណា​ អភិបាលស្រុក​រំដួល​ និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​រំដួល​ និង​ក្រុមការងារ​ បាន​ចុះ​ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ចំនួន​៣​គ្រួសារ​ ស្ថិត​នៅ​ឃុំ​ស្វាយចេក​ចំនួន​២​គ្រួសារ​ និង​ឃុំ​ម៉ឺន​ជ័យ​ ១​គ្រួសារ​ ក្នុងស្រុក​រំដួល​ ខេត្តស្វាយរៀង​ ។​ ​លោក​ ហែម​ ស៊ី​ណា​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មើលឃើញ​ពី​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​លំបាក​ ខ្វះខាត​ រូប​លោក​ និង​ក្រុមការងារ​បាន​នាំ​យក​អំណោយ​មនុស្សធម៌​ជូន​ដល់​ពួក​គាត់​ដើម្បី​ដោះស្រាយ​មួយ​គ្រា​សិន​ ថ្វី​ត្បិត​តែ​អំណោយ​មនុស្សធម៌​នេះ​តិចតួច​ក្តី​ តែ​ក៏​អាច​ជួយ​ដោះស្រាយ​នូវ​ការ​លំបាក​បាន​មួយ​រយៈពេល​ខ្លី​ផង​ដែរ​ ។​ ​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ ហែម​ ស៊ី​ណា​ អភិបាលស្រុក​រំដួល​ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ដែល​ជា​និច្ចកាល​ សម្តេច​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ គ្រប់​ស្រទាប់វណ្ណៈ​ ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ​ ពូជសាសន៍​ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​ ។​ ស្រប​តាម​ពាក្យស្លោក​ថា​ “​ទីណា​មានទុក្ខ​លំបាក​ ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​”​ ៕  

ព័ត៌មានជាតិ

​ឯកឧត្តម​ ស្វាយ​ សំ​អ៊ា​ង​ អភិបាល គោរព​ជូនពរ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហេង​ សំ​រិ​ន និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.​ ២៥៦៧

​ឯកឧត្តម​ ស្វាយ​ សំ​អ៊ា​ង​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​ គោរព​ជូនពរ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.​ ២៥៦៧

ព័ត៌មានជាតិ

​ឯកឧត្តម​ យ៉ា ណា​រិ​ន​ គោរព​ជូនពរ​ ឯកឧត្តម​ កើត​ រិ​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.​ ២៥៦៧

​ឯកឧត្តម​ យ៉ា ណា​រិ​ន​ ប្រធាន​សាលាដំបូង​ខេត្តស្ទឹងត្រែង​ គោរព​ជូនពរ​ ឯកឧត្តម​ កើត​ រិ​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.​ ២៥៦៧

ព័ត៌មានជាតិ

​ឧត្តមសេនីយ៍ទោ​ សក់​ តុង​ហេង គោរព​ជូនពរ​ ឯកឧត្តម​ ឆែម​ សា​វុ​ធ​ អគ្គនាយក​ នៃ​អគ្គនាយក​ពន្ធនាគារ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.​ ២៥៦៧

​ឧត្តមសេនីយ៍ទោ​ សក់​ តុង​ហេង​ ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ គោរព​ជូនពរ​ ឯកឧត្តម​ ឆែម​ សា​វុ​ធ​ អគ្គនាយក​ នៃ​អគ្គនាយក​ពន្ធនាគារ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.​ ២៥៦៧

ព័ត៌មានជាតិ

​លោក​ ថន​ សុវណ្ណា គោរព​ជូនពរ​ ឯកឧត្តម​ គង់​ សោ​ភ័​ណ្ឌ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ និង​លោក​ជំទាវ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.​ ២៥៦៧

​លោក​ ថន​ សុវណ្ណា អភិបាល​ នៃ​គណៈ​អភិបាលស្រុក​ពញាឮ​ គោរព​ជូនពរ​ ឯកឧត្តម​ គង់​ សោ​ភ័​ណ្ឌ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ និង​លោក​ជំទាវ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.​ ២៥៦៧

ព័ត៌មានជាតិ

​លោក​ ថន​ សុវណ្ណា គោរព​ជូនពរ​ ឯកឧត្តម​ គង់​ សោ​ភ័​ណ្ឌ​ និង​លោក​ជំទាវ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.​ ២៥៦៦

​លោក​ ថន​ សុវណ្ណា អភិបាល​ នៃ​គណៈ​អភិបាលស្រុក​ពញាឮ​ គោរព​ជូនពរ​ ឯកឧត្តម​ គង់​ សោ​ភ័​ណ្ឌ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ និង​លោក​ជំទាវ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.​ ២៥៦៦

ព័ត៌មានជាតិ

​ឯកឧត្តម​ យ៉ា​ ណា​រិ​ន​​ គោរព​ជូនពរ​ ឯកឧត្តម​ កើត​ រិ​ទ្ធ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.​ ២៥៦៦

​ឯកឧត្តម​ យ៉ា​ ណា​រិ​ន​ ប្រធាន​សាលាដំបូង​ខេត្តស្ទឹងត្រែង​ គោរព​ជូនពរ​ ឯកឧត្តម​ កើត​ រិ​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.​ ២៥៦៦

ព័ត៌មានជាតិ

ឯកឧត្តម​ ស្វាយ​ សំ​អ៊ា​ង គោរព​ជូនពរ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ហេង​ សំ​រិ​ន​ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​

ឯកឧត្តម​ ស្វាយ​ សំ​អ៊ា​ង​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​ គោរព​ជូនពរ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.​ ២៥៦៦​

ព័ត៌មានជាតិ

​ឧត្តមសេនីយ៍ទោ​ សក់​ តុង​ហេង​ គោរព​ជូនពរ​ ឯកឧត្តម​ ឆែម​ សា​វុ​ធ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.​ ២៥៦៦

​ឧត្តមសេនីយ៍ទោ​ សក់​ តុង​ហេង​ ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ គោរព​ជូនពរ​ ឯកឧត្តម​ ឆែម​ សា​វុ​ធ​ អគ្គនាយក​ នៃ​អគ្គនាយក​ពន្ធនាគារ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.​ ២៥៦៦

ព័ត៌មានជាតិ

អង្គការ​សហប្រតិបត្តិការ​វេជ្ជសាស្ត្រ​អន្តរជាតិ​កម្ពុជា​(PMei)​ចុះ​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រៃឈរ​​និង​ឃុំ​គោ​ខ្ចក​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​

​បើ​តាម​លោក​ ដិ​ន​ ភារ​ម្យ​ ប្រធាន​លេខាធិការដ្ឋាន​ បាន​ធ្វើ​បាយ​ការណ៍​គោរព​ជូន​ឯកឧត្តម​ ប៉ោ​ ភក្តិ​ អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំពង់ត្របែក​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ព្រៃឈរ​ និង​ឃុំ​គោ​ខ្ចក​បាន​ អោយ​ដឹង​ថា​៖​ កាលពី​ថ្ងៃ​ទី​១-២​ ខែកញ្ញា​ ឆ្នាំ​២០២២​ អង្គការ​សហប្រតិបត្តិការ​វេជ្ជសាស្ត្រ​អន្តរជាតិ​កម្ពុជា​(PMei)​បាន​ចុះ​ពិនិត្យ​សុខភាព​ ជូន​ប្រជាពលរដ្ឋ​ ស្ថិត​នៅ​ទីតាំង​សាលា​បឋម​សិក្សា​ព្រៃឈរ​ ក្នុង​ឃុំ​ព្រៃឈរ​ ស្រុក​កំពង់ត្របែក​ បាន​ចំនួន​៥៦៨​នាក់​ ក្នុង​នោះ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​ពិនិត្យ​ទៅ​លើ​ជម្ងឺ​៣​ប្រភេទ​គឺ​ ៖ +​ប្រភេទ​ទី​១​ ៖​ ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ទូទៅ​បាន​៣៣២​នាក់​ +​ប្រភេទ​ទី​២​ ៖​ ពិនិត្យ​ភ្នែក​ និង​កាត់​វ៉ែនតា​បាន​ចំនួន​១៧០​នាក់​ +​ប្រភេទ​ទី​៣​ ៖​ ពិនិត្យ​ជម្ងឺ​រោគ​ស្ត្រី​បាន​ចំនួន​៦៦​នាក់​ -​លោក​ប្រធាន​លេខាធិការដ្ឋាន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖​ ក្នុង​រយៈពេល​២​ថ្ងៃ​នៃ​ការ​ចុះ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព​ក្រៃ​ឈរ​ ក្រុមការងារ​លេខាធិការដ្ឋាន​បាន​ប្រើប្រាស់​ថវិការ​សរុប​ចំនួន​១៦០៧០០០​រៀល​ (​មួយ​លាន​ប្រាំមួយ​រយ​ប្រាំពីរ​ពាន់​រៀល​)​។​ ក្នុង​នោះ​ដែរ​ចំណាយ​ទៅ​លើ​ការ​សម្របសម្រួល​កិច្ច​ដំណើរការ​ពិនិត្យ​និង​ព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​។​ ​ដោយឡែក​ការ​ចំណាយ​មួយ​ផ្នែក​ធំ​គឺ​ខាង​អង្គការ​(PMei)​ជា​អ្នក​ទទួល​ចំណាយ​។​ -​ជាមួយ​គ្នា​នេះ​ដែរ​ កាលពី​ថ្ងៃ​ទី​២២-២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ អង្គការ​(PMei)​បាន​ចុះ​ពិនិត្យ​សុខភាព​​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៩២៦​នាក់​ស្ថិត​នៅ​ទីតាំង​សាលា​បឋម​សិក្សា​គោ​ខ្ចក​ ក្នុង​ឃុំ​គោ​ខ្ចក​ ស្រុក​កំពង់ត្របែក​ ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​ពិនិត្យ​ជម្ងឺ​៣​ប្រភេទ​ គឺ​ប្រភេទ​ទី​១-​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ទូទៅ​បាន​ចំនួន​៤៧៨​នាក់​,​ ប្រភេទ​ទី​២-​ពិនិត្យ​ភ្នែក​និង​កាត់​វ៉ែនតា​ បាន​ចំនួន​៣៣៨​នាក់​ និង​ប្រភេទ​ទី​៣-​ពិនិត្យ​ជម្ងឺ​រោគ​ស្ត្រី​បាន​ចំនួន​១១០​នាក់​ ។​ -​ក្នុង​កិច្ច​សម្របសម្រួល​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​អង្គការ​(PMei)​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ ក្រុមការងារ​លេខាធិការដ្ឋាន​បាន​ចំណាយ​ថវិកា​ចំនួន​២,១០០,០០០​រៀល​(​ពីរ​លាន​ មួយ​សែន​រៀល​) ​ក្នុង​នោះ​ចំណាយ​សំរាប់​ការងារ​សន្តិសុខ​ […]

ព័ត៌មានជាតិ

​លោក​ មាស​ តុ​ ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​និង​ភូមិ​បាល​ ស្រុក​បន្ទាយមាស​ បាន​ខិតខំ​អនុវត្ត​ការងារ​សម្រេច​បាន​លទ្ធផល​ជា​ច្រើន​នា​ពេល​កន្លង​មក​

​ខេត្តកំពត​ ៖​ លទ្ធផល​ការងារ​ដែល​លោក​ មាស​ តុ​ ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ភូមិបាល​ស្រុក​បន្ទាយមាស​ ខេត្តកំពត​ បាន​ខិតខំ​អនុវត្ត​សម្រេច​បាន​នា​ពេល​កន្លង​មក​ មាន​ដូច​ជា​ បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ដី​សាធារណ​ផ្សេងៗ​ នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច​ និង​ភូមិ​ទូក​មាស​ ស្ថិត​នៅ​ក្នុង​ឃុំ​ទូក​មាស​ខាងលិច​ ។​ ភូមិ​ស្រែ​កាន់​ចិន​ និង​ភូមិ​ច្រក​ស្តៅ​ ស្ថិត​នៅ​ក្នុង​ឃុំ​ទូក​មាស​ខាងកើត​ ភូមិ​កណ្តាញ់​ និង​ភូមិ​លំ​ទំពូង​ ស្ថិត​នៅ​ក្នុង​ឃុំ​បន្ទាយមាស​ខាងលិច​ ។​ -​ផ្នែក​ការងារ​សំណង់​ បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ការដ្ឋាន​សំណង់​ផ្សេងៗ​ និង​បាន​ចេញ​លិខិតអនុញ្ញាត​សាងសង់​ចំនួន​០៧​លំនៅ​ដ្ឋា​ន​ ។​ ផ្នែក​ការងារ​ភូមិបាល​ បាន​ផ្ទេរ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំណួន​៥៦២​ប័ណ្ណ​ ។​ ផ្នែក​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ បាន​ចែក​ប័ណ្ណ​សរ​រុ​ប​៣៨៧​ប័ណ្ណ​ ។​ បាន​ប្រមូល​ទិន្នន័យ​នៅ​ភូមិ​ហុងស៊ុយ​ ឃុំ​បន្ទាយមាស​ខាងលិច​ បាន​៣០០​ក្បាលដី​ ,​ បាន​ប្រកាស​តំបន់​វិនិច្ឆ័យ​ចំនួន​៥​ភូមិ​ ក្នុង​នោះ​មាន​ភូមិ​ហុងស៊ុយ​,​ភូមិ​ព្រៃ​លើ​,​ ភូមិ​ត្បាល់កិន​,​ ភូមិ​ទង់​លាង​ និង​ភូមិ​កន្សោម​អក​ក​ ស្ថិត​នៅ​ក្នុង​ឃុំ​បន្ទាយមាស​ខាងលិច​ និង​បាន​ប្រកាស​ទិន្នន័យ​ក្បាលដី​ចំណួន​១២២៦​ក្បាលដី​ នៅ​ភូមិ​ទូក​មាស​ ស្ថិត​នៅ​ក្នុង​ឃុំ​ទូក​មាស​ខាងលិច​ ។​ ផ្នែក​ការងារ​គណៈកម្មការ​សុរិយោដី​ បាន​ដោះស្រាយ​សម្រុះសម្រួល​វិវាទ​ដីធ្លី​ បាន​ចំនួន​០៧​ករណី​ បាន​សម្រុះសម្រួល​សះជា​នឹង​គ្នា​ និង​កំពុង​ដោះស្រាយ​បន្ត​ចំនួន​៦​ករណី​ទៀត​ ៕