ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ៨លានរៀល ឧបត្ថម្ភដល់ក្រុមកីឡាករបាល់ទះ និងលោកគ្រូបង្វឹកផងដែរ ។ លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តនិងអស់ពីសមមត្ថភាពក្នុងនាមជាអ្នកកីឡាករទោះបីជាលទ្ធផលបែបណាក៏នៅតែមានស្នាមញញឹម ។ ជាមួយគ្នានេះដែរ លោកស្នងការខេត្តក៏បានឧបត្ថម្ភជាថវិកាដល់កីឡាករក្នុង១នាក់៤០០,០០០រៀលនិងក្រុមលោកគ្រូបង្វឹក ។ គួររំលឹកថាក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានបង្កើតឡើងនៅថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២២ ដែលមានលោកឧតត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្ថាបនិក និងមានលោកឧត្តមសេនីយ៍ត្រី រ៉ែម វិរៈលោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ជាគ្រូបង្វឹក លោកវរសេនីយ៍ទោ វឹក វើន ជាគ្រូជំនួយ។ លោកស្នងការខេត្តបានឲ្យដឹងថាក្រុមកីឡាក្លឹបបាល់ទះមួយនេះ ធ្លាប់បានចូលរួមប្រកួតដណ្តើមពាន់រង្វាន់សម្តេចក្រឡាហោម ស ខេង ចំនួន២លើករួចមកហើយគឺនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ។ ធ្លាប់ចូលរួមប្រកួតកីឡាបាល់ទះថ្នាក់ខេត្តនៅតំបន់បឹងជង្រុក ស្រុកម៉ាឡៃ ទទួលបានជ័យជំនះ ជាម្ចាស់ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ផងដែរ […]
Month: December 2023
រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញមួយ លើកទី៥២ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣
ខេត្តឧត្តរមានជ័យ ៖ កាលពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ នៅសាលប្រជុំធំសាលាខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំ សាមញ្ញមួយលើកទី៥២ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាពឯឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលនៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ។ នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លេខាធិការដ្ឋាន សាលាដំបូងខេត្ត តំណាងពន្ធនាគារខេត្ត កងកម្លាំងទាំង៣ប្រភេទខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រី ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ។ ជាមួយគ្នានេះដែរ ក៏មានលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយកទីចាត់ការសាលាខេត្ត និងមន្ត្រីចំណុះសាលាខេត្ត បានអញ្ជើញចូលរួមជាច្រើននាក់នៅក្នុងកិច្ចប្រជុំនេះផងដែរ ។
ឯកឧត្តម មាស យ៉ត សមាជិកអចិន្ត្រៃយ៍គណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំបានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា
ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម មាស យ៉ត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំជាប្រធានគណៈកម្មការ (ខ.២៦,២) នឹងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្ទោងបានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើត រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា២ធ្នូ១៩៧៨ ២ធ្នូ២០២៣ ប្រារព្ធធ្វើនៅវត្តស្ពឺត្បូង ភូមិស្ពឺត្បូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឯកឧត្តមអភិបាលខេត្តកំពង់ធំ បាននាំយកសម្ភារៈសិក្សាចែកជូនសិក្សានុសិស្សចំនួន៥២៤នាក់ដើម្បីលើកស្ទួយវិស័យអប់រំ
ខេត្តកំពង់ធំ ៖ នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ កម្លងមកនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បាននាំយកសម្ភារៈសិក្សាចែកជូនសិក្សានុសិស្សចំនួន៥២៤នាក់ នៅសាលាបឋមកំពង់ធំនិងអនុវិទ្យាល័យកំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានថ្លែងថាកុមារគឺជាធនធានមនុស្សដ៏សំខាន់ ហើយក៏ជាទំពាំងស្នងឬស្សី ដែលមិនអាចខ្វះបានសំរាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ហេតុនេះយើងត្រូវតែផ្តល់កិច្ចការពារ និងអភិវឌ្ឍកុមារអោយបានល្អប្រសើរ ។ ជាមួយនេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរដល់លោកនាយក លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់អស់ពិកម្លាំងកាយកម្លាំងចិត្តក្នុងការបង្ហាត់បង្រៀន សិក្សានុសិស្សរហូតទទួលបានលទ្ធផល គួរអោយមានមោទនភាពគ្រប់ៗគ្នា ក៏ដូចជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងអប់រំយុវជននិងកីឡាក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមអភិបាលខេត្តក៏បានជម្រុញដល់អាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យប្រព័ន្ធលូបង្ហូរក្នុងសាលា ដើម្បីរំដោះទឹកភ្លៀងនៅក្នុងរដូវវស្សានៅឆ្នាំក្រោយ ដើម្បីមានភាពងាយស្រួលដល់សិក្សានុសិស្សនិងលោកគ្រូ អ្នកគ្រូផងដែរ ។ គួរបញ្ជាក់ផងដែរថា សិក្សានុសិស្សដែលទទួលបានសម្ភារៈទាំង៥២៤នាក់ស្រី២៥៣នាក់ក្នុងនោះមានសិក្សានុសិស្សបឋមសិក្សា៣៤៤នាក់ សិស្សស្រី១៦៩នាក់ និងសិស្សានុសិស្សអនុវិទ្យាល័យ១៨០នាក់ សិស្សស្រី៨៤នាក់ សម្ភារៈសិស្សារួមមាន សៀវភៅ២១០០ក្បាល ប៊ិច៣៥០ដើម និងទឹកប្រាក់ឧបត្ថម្ភចំនួន១,០០០,០០០រៀល ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអាវរងាជូនដល់កងកម្លាំងរាជអាវុធហត្ថខេត្ត
ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានយកចិត្តទុកដាក់អញ្ជើញជាអធិបតីចែកអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន និងសម្តេចគិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់កងកម្លាំងរាជអាវុធហត្ថខេត្ត ដើម្បីយកទៅប្រើប្រាស់ក្នុង រដូវរងានេះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបានរៀបចំកិច្ចប្រជុំមួយ ស្តីពីលទ្ធផលការងារប្រចាំខែតុលាឆ្នាំ២០២៣ ដែលបានអនុវត្តកន្លងមក
ខេត្តឧត្តរមានជ័យ ៖ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំមួយស្តីពីលទ្ធផលការងារប្រចាំខែតុលាឆ្នាំ២០២៣ ដែលបានអនុវត្តកន្លងមក ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យ ប្រធានការិយាល័យស្រុកប្រធាន/មន្ត្រីកម្មវិធី និងមណ្ឌលសុខភាពទាំងអស់សរុបចំនួន៦៤ នាក់ ។
លោក ញ៉ឺន គួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យបានចូលរួមក្នុងពិធី ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយគម្រោងគូសាណូណិនៅស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា
ខេត្តឧត្តរមានជ័យ៖ គួររំលឹកថាកាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ លោក ញ៉ឺន គួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុងពីធី ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយគម្រោងគូសាណូណិ នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់គម្រោងស្តារឡើងវិញទំនប់ថ្នល់ដាច់ ស្ថិតនៅឃុំបេង ស្រុកបន្ទាយអំពិល។
ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានជួបសំណេះសំណាល ជាមួយបងប្អូនអ្នកសំអាតអនាម័យបរិស្ថានចំនួន១៧៦នាក់មកពី មន្ទីរបរិស្ថានខេត្តក្រុមហ៊ុន Gaea.plc ក្រុមហ៊ុន Cintri ក្រុមហ៊ុន Active Green គ្រឹះស្ថានអង្គរ
ខេត្តសៀមរាប ៖ កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវេទិកាបុណ្យអុំទូក ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយបងប្អូនចំនួន១៧៦នាក់ដែលជាអ្នកសំអាត បរិស្ថានអនាម័យ ការផ្គត់ផ្គង់បន្គន់អនាម័យចល័ត ការសំអាតប្រមូលទុកដាក់ដឹកជញ្ជូនសម្រាមសំណល់រាវ និងការងារផ្សព្វផ្សាយអប់រំ បរិស្ថានក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលមកពី៤អង្គភាពមន្ទីរបរិស្ថានខេត្ត ក្រុមហ៊ុន Gaea.plc ក្រុមហ៊ុន Cintri ក្រុមហ៊ុន Active Green គ្រឹះស្ថានអង្គរ។ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ បានធ្វើការកោតសរសើរនិងថ្លែងអំណរគុណចំពោះបងប្អូនក្រុមការងារ សំអាតអនាម័យ បរិស្ថាន ទាំងអស់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៣នេះ ដោយមិនគិតពីការនឿយហត់ឡើយ បានលះបង់ពេលវេលាធ្វើការសំអាតមិនឱ្យប៉ះពាល់ដល់អារម្មណ៍បងប្អូនប្រជាជលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិដែលបានមកចូលរួមកម្សាន្តក្នុង រយៈពេល៤ថ្ងៃ នៃកម្មវិធីនេះ ។ ក្នុងនោះដែរ ឯកត្តមអភិបាលខេត្ត បាននាំយកនូវវត្ថុកំដរដៃជូនដល់បងប្អូនអ្នកសំអាតអនាម័យទាំង១៧៦ នាក់ ដោយក្នុងម្នាក់ៗទទួលបានទឹកសុទ្ធ១កេស ភេសជ្ជៈ១កេស និងថវិកាចំនួន ១០ម៉ឺនរៀល ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបានអញ្ជើញ ជាអធិបតីក្នុងកម្មពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីសំរាប់ឆ្នាំ២០២៣-២០២៤ នៅវិទ្យាល័យចំការលើឃុំថ្មស ស្រុកបូទុមសាគរ
កោះកុង ៖ តាមរយៈសាររបស់រាជរដ្ឋាភិបាល-កម្ពុជា លោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកឡើងថាថ្ងៃនេះជាថ្ងៃដំបូងសំរាប់ការសិក្សាថ្មី របស់ក្មួយៗ ហើយក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា-នីតិកាលទី៧នៃរដ្ឋសភាចាប់ផ្តើមអនុវត្តអាទិភាពគោលយោបាយសំខាន់ៗពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើការ ពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ។ នៅក្នុងពិធីបើកបវេសនកាលនេះដែរ លោកក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានថ្លែងបញ្ជាក់ថាលោកនឹងខិតខំអនុវត្តតាមគោលនយោបាយជាយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើក កំពស់សន្តិសុខសុវត្ថិភាព សង្គម ព្រមទាំងលើស្ទួយការអភិវឌ្ឍលើគ្រប់វិស័យក្នុងស្រុក ។
ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុកាន់កាប់ប្រើប្រាស់ដីធ្លី(ប្លង់រឹង)ជូនដល់ប្រជាពលរដ្ឋនៅភូមិអន្លង់វែង សង្កាត់កូនគ្រៀល ក្រុងសំរោង
ខេត្តឧត្តរមានជ័យ ៖ កន្លងមកនេះ លោក ផុន ចាន់និល អភិបាលនៃគណៈអភិបាលក្រុងសំរោង បានអញ្ជើញជាអធិបតី រួមជាមួយនឹងលោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តឧត្តរមានជ័យ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុកាន់កាប់ប្រើប្រាស់ដីធ្លី(ប្លង់រឹង)ជូនដល់ប្រជាពលរដ្ឋនៅភូមិអន្លង់វែង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ។ គួរបញ្ជាក់ថា បន្ទាប់ពីដំណើរការតាមនីតិវិធីក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិអន្លង់វែងអស់មួយរយៈកន្លងមក ម្ចាស់កម្មសិទ្ធិដីធ្លី អាចទទួលបានប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)នៅមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី ខេត្តឧត្តរមានជ័យ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។