ខេត្តកំពង់ចាម ៖ បើតាម លោកម៉ៅ សារឿន មេឃុំរកាគយក្នុងស្រុកកងមាសបានអោយដឹងថា យោងតាមការប្រជុំកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅទីរួមខេត្តកំពង់ចាម កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ត្រូវបន្តអនុវត្តដល់ខែមីនា ឆ្នាំ២០២៤ ។ ចំពោះទំហំប្រាក់ឧបត្ថម្ភដូចមានចែងក្នុងនមាត្រា៥ថ្មីត្រូវអនុវត្តចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ ដែលមានដូចខាងក្រោម៖ ១-ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញប្រភេទមុខសញ្ញាក្រុមជនគោលដៅ ប្រាក់ឧបត្ថម្ភក្នុង១ខែ តាមកម្រិតក្រីក្រ ក្នុងនោះក្រីក្រ១និងក្រីក្រ២។ គ្រួសារមានប័ណ្ណសមធម៌(ប្រភេទ១និងប្រភេទ២)ប្រភេទក្រីក្រ១ ទទួលបាន១២០,០០០រៀល ប្រភេទក្រីក្រ២ ទទួលបាន១២០,០០០ រៀល។ -ចំពោះកុមារអាយុពី០-៥ឆ្នាំ ក្នុងម្នាក់ៗក្រីក្រ១ ទទួលបាន៤០,០០០រៀល ក្រីក្រ២ ទទួលបាន២៨,០០០រៀល ។ ចំណែកជនពិការភាពក្នុងម្នាក់ៗក្រីក្រ១ ទទួលបាន៤០,០០០រៀល និងក្រីក្រ២ ទទួលបាន ២៨,០០០រៀល។ រីឯមនុស្សចាស់ចាប់អាយុចាប់ពី៦០ឆ្នាំឡើង ក្នុងម្នាក់ៗក្រីក្រ១ ទទួលបាន៤០,០០០រៀល ក្រីក្រ២ទទួលបាន២៨,០០០រៀលនឹងគ្រួសារក្រីក្រដែលមានផ្ទុកមេរោគអេដស៍ ក្រីក្រ១ទទួលបាន៤០,០០០រៀល ក្រីក្រ២ ទទួលបាន២៨,០០០រៀល ។ ២-ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ ប្រភេទមុខសញ្ញាក្រុមជនគោលដៅប្រាក់ឧបត្ថម្ភក្នុង១ខែ តាមកម្រិតក្រីក្រ គឺក្រីក្រ១ និងក្រីក្រ២ ។ […]
Month: February 2024
លោក វន ស៊ីថា អភិបាលនៃគណអភិបាលស្រុកកំពង់ត្រឡាចបានដឹកនាំកិច្ចប្រជុំគណអភិបាលដើម្បីពិភាក្សានិងពិគ្រោះយោបល់ចំពោះកិច្ចការសំខាន់ៗ និងចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក
ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក វន ស៊ីថា អភិបាលនៃគណអភិបាលស្រុកកំពង់ត្រឡាច បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាល ដើម្បីពិភាក្សា និងពិគ្រោះយោបល់ចំពោះកិច្ចការសំខាន់ៗនិងចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុកកំពង់ត្រឡាច។ កិច្ចប្រជុំគណៈអភិបាលស្រុកកំពង់ត្រឡាចនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី ជានាយក នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ និងលោកស្រីអនុប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្សស្រុកកំពង់ត្រឡាចផងដែរ ៕
ប្រធានក្រុមប្រឹក្សាស្រុក និងលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌បានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិធានការបង្ការបង្ក្រាប ទប់ស្កាត់និងចាត់វិធានការចំពោះអ្នកដែលចូលទៅទន្ទ្រានកាន់កាប់អាស្រ័យផលនៅលើដីតំបន់៣និងដីព្រៃលិចទឹក
ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឃួន សៅរុំ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ចេង ចាន់ដូណា អភិបាលស្រុកបរិវបូណ៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកវិធានការបង្ការបង្ក្រាប ទប់ស្កាត់និងវិធានការចំពោះអ្នកដែលទៅទន្ទ្រានកាន់កាប់អាស្រ័យផលនៅលើដីតំបន់៣ និងព្រៃលិចទឹក ។ នៅក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកកងកម្លាំងទាំង៣ ការិយាល័យជំនាញពាក់ព័ន្ធនិងលោក លោកស្រីមេឃុំពាក់ព័ន្ធ ព្រមទាំងលោកមេភូមិ នៅសាលប្រជុំ សាលាស្រុកបរិបូណ៌ជាច្រើនរូបផងដែរ ៕
លោក ឆាយ លាភា ប្រធានមន្ទ្រីសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករានិងលើកទិសដៅសំរាប់ខែបន្តទៀត
ខេត្តកំពង់ឆ្នាំង កន្លងមកនេះ លោក ឆាយ ណភា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមករា ឆ្នាំ២០២៤ និងលើកទិសដៅសំរាប់ខែបន្តទៀត បានប្រព្រឹត្តទៅនៅសាលប្រជុំ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ។ នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធាន ការិយាល័យជំនាញទាំង ៩ ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ផងដែរ ៕
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារ ចុះអន្តរាគមន៍ បែងចែកទឹកជូនប្រជាកសិករ ក្នុងស្រុកកណ្ដៀង តាមការស្នើសុំរបស់ប្រជាពលរដ្ឋ
ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះអន្តរាគមន៍បែងចែកទឹកជូនប្រជាកសិករក្នុងស្រុកកណ្ដៀងតាមការស្នើសុំរបស់ប្រជពលរដ្ឋ។ឯកឧត្តមបានដាក់បទបញ្ជាដល់អាជ្ញាធរស្រុកត្រូវដាក់កម្លាំងសមត្ថកិច្ចប្រចាំការ ទៅតាមគោលដៅសំខាន់ៗដើម្បីជួយសម្រួលដល់ប្រជាកសិករឲ្យទទួលបានទឹកតាមការបែងចែក និងមានតម្លាភាព ។ ទោះបីមិនអាចផ្ដល់ជូនគ្រប់តម្រូវការពិតមែន តែអាចផ្ដល់ជូនដល់ប្រជាកសិករគ្រប់រូបដែលតម្រូវការផងដែរ។ នេះគឺជាស្មារតីយកកិច្ចទុកដាក់របស់ឯកឧត្តមអភិបាលខេត្តក្នុងការជួយដោះស្រាយនូវក្ដីកង្វល់របស់ប្រជាពលរដ្ឋ ៕
មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៤និងលើកទិសដៅការងារបន្តសំរាប់ខែបន្ទាប់
ខេត្តពោធិ៍សាត់ ៖ លោក ផីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសំរាប់ខែបន្ទាប់ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យទាំង ១០ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កន្លងមកនេះ ។ កិច្ចប្រជុំនេះបានពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរព្រមទាំងបានលើកទិសដៅ អនុវត្តមន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៤ ផងដែរ ៕
ពិធីប្រកាសសមាសភាព គណៈកម្មការអាចារ្យវត្តចំនួន៣៦រូបនៅវត្តប្រពៃស្រពណ៌ស្ថិតនៅក្នុងឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ សមាសភាព គណៈកម្មការអាចារ្យវត្តចំនួន៣៦នាក់ត្រូវបានប្រកាសតែងតាំង ជាគណៈកម្មការអាចារ្យវត្តក្នុងវត្តប្រពៃស្រពណ៌ស្ថិតនៅក្នុង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងធ្វើឡើងកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមព្រះអធិបតីភាពព្រះទេព មុនី សុខថាន ព្រះមេគណខេត្តកំពង់ឆ្នាំង និងលោកសរ លាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំ ។ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃខេត្តស្រុកលោក លោកស្រី ជាអាជ្ញាធរមូលដ្ឋានសមាសភាពអាចារ្យនិងពុទ្ធបរិស័ទ្ធ ចូលរួមផងដែរ ៕
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់តំបងបានឲ្យដឹងថានឹងមានយុទ្ធនាការ (ផ្ទះមួយខ្នង ដើមឈើ ១ដើម) ដែលនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ ខាងមុខនេះ
ខេត្តបាត់ដំបង ៖ បើតាមឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងឲ្យដឹងថា នឹងមានយុទ្ធនាការ (ផ្ទះមួយខ្នង ដើមឈើ ១ដើម) ដែលនឹងចាប់ផ្ដើមនាពេលខាងមុខនេះ ក្នុងគោលបំណង ដើម្បីលើកកំពស់សម្រាប់ទីក្រុងបាត់ដំបងអោយកាន់តែល្អប្រសើប្រកបដោយសោភ័ណ្ឌភាពបរិស្ថាន និងអនាម័យ ។ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋក្នុង្រុងចូលរួម (យុទ្ធនាការផ្ទះមួយខ្នង ដើមឈើ ១ដើម) ដើម្បីប្រែក្លាយក្រុងបាត់ដំបង ក្លាយជាទីក្រុងបៃតង និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនាផងដែរ។ ទាំងអស់នេះ ចាប់ផ្ដើមពីក្រុងបាត់ដំបង និងបន្តទៅតាមទីប្រជុំជន ស្រុកផ្សេងៗ ជាបន្តទៀតក្នុងខេត្ត ៕
លោក តែម ធន មេឃុំកកោះបានសហការជាមួយអង្គការ១០០១ ដើម្បីសាងសង់រោងផលិតទឹកស្អាតនៅក្នុងបរិវេណសាលាឃុំ
ខេត្តកំពង់ធំ ៖ ដោយមើលឃើញពីការខ្វះខាតការប្រើប្រាស់ទឹកស្អាតនៅក្នុងឃុំ លោក តែម ធន មេឃុំកកោះក្នុងស្រុកសន្ទុកបានសហការជាមួយអង្គការ ១០០១ ដើម្បីសាងសង់រោងផលិតទឹកស្អាត នៅក្នុងបរិវេណសាលាឃុំដើម្បីចែកចាយដល់សាលារៀនក្នុងឃុំចំនួន៦កន្លែងដោយមិនគិតលុយ។ ក៏ប៉ុន្តែលក់អោយប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុង១ពីដុងធំតែ១២០០រៀលតែប៉ុណ្ណោះ។ ការសាងសង់រោងផលិតទឹកស្អាតនេះ ឃុំបានចូលរួមបដិភោគចំនួន១៤០០ដុល្លាអាមេរិកផងដែរ ស្មើនឹង៦លានរៀល ។ រោងផលិតទឹកស្អាតនេះ មានទំហំ៥០ម x៦ម សាងសង់ពីដែក ដំបូលប្រក់សង្ក័សីចាក់បេតុងខាងក្រោម ដាក់អោយដំណើរការចាប់តាំងពីឆ្នាំ២០១៤ រហូតដល់សព្វថ្ងៃនេះ។ ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់លោកមេឃុំ ក្នុងការជួយដោះស្រាយប្រជាពេលរដ្ឋបានមួយកំរិតផងដែរ ៕
លោក កែ សុខុម ជាថ្នាក់ដឹកនាំម្នាក់ដែលបានចូលរួមចំណែកការពារនិងកសាងប្រទេសជាតិមាតុភូមិ
ខេត្តកំពង់ឆ្នាំង បន្ទាប់ពីថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ មកយើងបានពិនិត្យឃើញថាលោក កែ សុខុម ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ឆ្នាំបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបំរើប្រទេសជាតិមាតុភូមិ ធ្វើអោយមានការកោតសរសើរពីថ្នាក់ដឹកនាំនិងមជ្ឈដ្ឋានទូទៅជាច្រើន ។ ប្រវត្តិ និងសកម្មការងារព្រមទាំងគ្រឿងឥស្សវិយយសនិងប័ណ្ណសរសើរដែលរាជរដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹងនាំជាប្រធានស្ថាប័នក្នុងមន្ទិីរក្នុងខេត្តប្រគល់អោយកាន់កាប់គ្រប់គ្រងពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៩ បានទទួលការចាត់តាំងជាមន្ត្រីផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ នៃមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។ ពីឆ្នាំ១៩៨៩រហូតដល់សព្វថ្ងៃនេះ ជាប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី ខេត្តកំពង់ឆ្នាំង។ លោក កែ សុខុម ក៏មានមុខនាទីមួយទៀត ជាក្រុមការងារចុះជួយឃុំបែងពោះ ស្ថិតនៅក្នុងស្រុកសាមគ្គី មាមនជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងតួនាទីនេះ លោកតែងតែបានចុះជាប់មូលដ្ឋានសាកសួរសុខទុក្ខ និងជួយដោះស្រាយនូវក្តីកង្វល់របស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ផងដែរ។ ដោយសារការខិតខំប្រឹងប្រែង និងមានស្នាដៃជាច្រើននេះហើយ លោក កែ សុខុម ត្រូវបានទទួលគោរម្យងារមួយទៀត មានឋានៈជាឧត្តមមន្ត្រីថ្នាក់លេខ៥ ប្រោសគ្រោះ រាជទាននិងចុះព្រះហស្តលេខាដោយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឃើញនិងថតចម្លងដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ជាផ្លូវការ ៕
លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សារសន្តិសុខសណ្តាប់ធ្នាប់សង្គមប្រចាំខែមករា ឆ្នាំ២០២៤
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ខែបន្តទៀតនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ នៅក្នុងកិច្ចប្រជុំនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១២ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ផងដែរ ។ ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការបានមានប្រសាសន៍ក្រើនរំលឹកដល់កងកម្លាំងទាំងអស់ខិតខំបន្តយកចិត្តទុកដាក់បំពេញភារកិច្ច បម្រើប្រជាពេលរដ្ឋប្រកបដោយ គុណភាព និងតម្លាភាព ពង្រឹងវិន័យកងកម្លាំងនិងធានាឱ្យបាននូវសន្តិសុខ សុវត្ថភាព សណ្តាប់ធ្នាប់សារធារណៈឱ្យកាន់តែល្អប្រសើរ ។ នៅទីបញ្ចប់លោកស្នងការក៏បានប្រសិទ្ធពរជ័យមហាប្រសើរជូនដល់អង្គប្រជុំទាំងមូលទទួលបាននូវសុខភាពល្អនិងជ័យជំនះគ្រប់ភារកិច្ច ។