ព័ត៌មានជាតិ

​លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាន​ដឹកនាំ​មន្ត្រីរាជការ ចូលរួម ក្នុង​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​បន្ត​ឆមាស​ទី​២ និង​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២៥ បរិវត្ត​កម្ម​ឌីជីថល ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត នួន ដា​ញ៉ិល រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តាម​ប្រព័ន្ធ​និម្មិត Zoom meeting

​ខេត្ត​ត្បូងឃ្មុំ ៖ រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​សីហា ឆ្នាំ​២០២៤ លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាន​ដឹកនាំ​មន្ត្រីរាជការ ចូលរួម ក្នុង​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​បន្ត​ឆមាស​ទី​២ និង​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២៥ បរិវត្ត​កម្ម​ឌីជីថល ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត នួន ដា​ញ៉ិល រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តាម​ប្រព័ន្ធ​និម្មិត Zoom meeting ៕  

ព័ត៌មានជាតិ

​លោក ស៊ាន សុ​គុន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ចាម ជា​ថ្នាក់ដឹកនាំ​ម្នាក់​ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​ការការពារ និង​កសាង​ប្រទេសជាតិ​មាតុភូមិ​

​ខេត្ត​កំពង់ចាម ៖ គួររំលឹកថា ក្រោយពី​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ មក លោក​ស៊ាន សុគុន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ចាម បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការការពារ​និង​កសាង​ប្រទេសជាតិ​មាតុភូមិ ជាពិសេស​លើ​វិស័យ​ទេសចរណ៍​បាននិងកំពុង​មានការ​អភិវឌ្ឍន៍​រីកចំរើន​ទៅ​មុខជា​លំដាប់​។​ ​ចំពោះ​ប្រវត្តិ​និង​សកម្មភាព​ការងារ​ដែល​លោក ស៊ាន សុ​គុន បាន​ចូល​បំរើ​ការងារ​នៅតាម​ក្រសួង មន្ទីរ ស្ថាប័ន​រដ្ឋ​រួម​មាន ពី​ឆ្នាំ​១៩៨៤​ដល់​ឆ្នាំ​១៩៨៩ ជា​មន្ត្រី​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ចាម​។ ពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩៣ ជា​មន្ត្រី​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ចាម ។​ -​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៤ បាន​ទទួល​ការតែងតាំង​ជា​អនុប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ចាម​។ ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​១៩៩៩ ជា​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពុងចាម ។ ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៩ បាន​ទទួល​ការតែងតាំង​ជា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ចាម រហូត​សព្វថ្ងៃនេះ ។​ -​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​បំពេញការងារ​និង​មាន​ស្នាដៃ​ជាច្រើន​នេះ​ហើយ​លោក ស៊ាន សុ​គុន ត្រូវបាន​ទទួល​គ្រឿង​ឥស្សរិយយស​ជា​មេដាយ​ចំនួន​៣​គ្រឿង​។ ១/​មេដាយ​មុនី​សារាភ័​ណ្ឌ​ថ្នាក់​សេនា​មួយគ្រឿង ២/​មេដាយ​ការងារ​សុវត្ថា​រា​ថ្នាក់​សេនា​មួយគ្រឿង និង ៣/​មេដាយ​ការងារ​ថ្នាក់​សំរិទ្ធ​មួយគ្រឿង ៕

ព័ត៌មានជាតិ

​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ សារ​សំឡេង​ពិសេស​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ពន្យល់​បន្ថែម​អំពី​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA)

​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ សារ​សំឡេង​ពិសេស​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ពន្យល់​បន្ថែម​អំពី​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) ដល់​ជនរួមជាតិ​។​  

ព័ត៌មានជាតិ

​គណៈកម្មការ​អន្តរក្រសួង នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​បញ្ចប់​សុ​ព​ភាព លើ​ការងារ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​DBST ចំនួន​១​ខ្សែ និង​លូ​កន្លែង ស្ថិតនៅ​ភូមិ​បង្ហើរខ្លែង ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​

នា​ព្រឹក​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៤ គណៈកម្មការ​អន្តរក្រសួង ដឹង​នាំ​ដោយ ឯកឧត្តម ប៊ុន ច័ន្ទ​វណ្ណៈ រដ្ឋលេខា​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​បញ្ចប់​សុ​ព​ភាព លើ​ការងារ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​DBST ចំនួន​១​ខ្សែ ប្រវែង​៣.៥០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ចិញ្ចើម​ផ្លូវ​សងខាង​ក្រាល​កៅស៊ូ​ដី​ល្បាយ​ក្រួស ទទឹង​ម្ខាងៗ​១​ម៉ែត្រ កម្រាស់​0.២​ម៉ែត្រ និង​សាងសង​លូ​មូល​មុខ​មួយ​ចំនួន​១​កន្លែង និង​ស្លាក់​ឈ្មោះ​១​កន្លែង ស្ថិតនៅ​ភូមិ​បង្ហើរខ្លែង ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ (​គម្រោង​លេខ​DRR-NC-2023-No.001) ដែល​ទទួល​អនុវត្ត​ដោយ នាយកដ្ឋាន​ផ្លូវលំ​ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​ ​ក្នុង​ពិធី​ចុះ​ពិនិត្យ​នា​ឱកាស​នោះ ក៏​មាន​ការចូលរួម​ពី​សំណាក់ ប្រតិភូ​ក្រសួង និង​លោក អាន ស៊ីណា ប្រធាន​អភិវឌ្ឍន៍ជនបទ​ខេត្ត​ត្បូងឃ្មុំ អាជ្ញាធរ​មូលដ្ឋាន​ឃុំ ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​រូប​ផង​ដែរ​។ ​សូម​ជម្រាប​ជូន​ផងដែរ​ថា ៖ ផ្លូវ​និង​លូ​ដែល​បាន​បញ្ចប់​ការសាងសង​នេះ ត្រូវបាន​គណៈប្រតិភូ​អន្តរក្រសួង វាយ​ត្រួតពិនិត្យ​វាយតម្លៃ​លើ​លទ្ធផល​ការងារ​អនុវត្ត​សម្រេច​បាន​១០០% ដែល​ចុះ​អនុវត្ត​សាងសង​នា​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៣ គិត​មក​ដល់​ត្រឹម​ថ្ងៃនេះ មាន​រយៈពេល​ជាង​១៣​ខែ​មក​ហើយ​។ ​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ខាងលើ​នេះ ឯកឧត្តម ប៊ុន ច័ន្ទ​វណ្ណៈ រដ្ឋលេខា​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដោយបាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ ប្រកបដោយ​មនោសញ្ចេតនា សេចក្តី​នឹករលឹក​យ៉ាង​ជ្រាលជ្រៅ​បំផុត​ពី​សំណាក់ […]

ព័ត៌មានជាតិ

​លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រៃវែង​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​សប្តាហ៍​ទី​២​ខែ​សីហា ឆ្នាំ​២០២៤

​ខេត្ត​ព្រៃវែង ៖ កាលពី​ថ្ងៃ​ទី​១២ ខែ សីហា ឆ្នាំ​២០២៤ កន្លងមកនេះ លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រៃវែង​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​សប្តាហ៍​ទី​២ ខែ​សីហា ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ប្រចាំ​សប្តាហ៍​ក្រោយ​ជា​បន្ត​ទៀត​។​ ​សមាសភាព ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន លោក​ប្រធាន​មន្ទីរ​,​អនុប្រធាន​មន្ទីរ​,​លោកនាយ​ខណ្ឌ​ទាំង​២ និង​លោក លោកស្រី ជា​ប្រធាន​ការិយាល័យ​ជំនាញ​ទាំង​១០ ។ កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រៃវែង​។​  

ព័ត៌មានជាតិ

​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ត្បូងឃ្មុំ​បាន​ប្តូរ profile Faebook ដើម្បី​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សារ​សំឡេង​ពិសេស​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ពន្យល់​បន្ថែម​អំពី​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA)

​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ត្បូងឃ្មុំ​បាន​ប្តូរ profile Faebook ដើម្បី​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សារ​សំឡេង​ពិសេស​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ពន្យល់​បន្ថែម​អំពី​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) ដល់​ជនរួមជាតិ ៕

ព័ត៌មានជាតិ

​ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោកជំទាវ បាន​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) ១​ខ្សែ ប្រវែង ៦,៥៧០​គីឡួម៉ែត្រ ទទឹង ៦​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​បេង ទៅ​ភូមិ​ស្ពាន ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​

​ខេត្ត​ត្បូងឃ្មុំ​៖ នា​ព្រឹក​ថ្ងៃ​ពុធ ១០​កើត ខែ​ស្រាពណ៍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៤ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោកជំទាវ បាន​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) ១​ខ្សែ ប្រវែង ៦,៥៧០​គីឡួម៉ែត្រ ទទឹង ៦​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​បេង ទៅ​ភូមិ​ស្ពាន ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ខ្សែ​ផ្លូវ​នេះ ស្ថិតក្នុង​ក្របខ័ណ្ឌ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈ​បរិស្ថាន ដោយ​ប្រើប្រាស់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​, ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) និង​មូលនិធិ​អាកាសធាតុ​បៃតង នៅក្នុង​បរិវេណ​វត្ត​គី​រីវ័ន្ដ​ស្ពាន ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ជា​ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ​, ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ឯកឧត្តម លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ស្រុក ឃុំ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យ៉ាងច្រើន​កុះករ​ផងដែរ​។ ​ឯកឧត្តម​រដ្ឋមន្ដ្រី និង​ប្រតិភូ បាន​ដឹកនាំ​ចុះ​ពិនិត្យ​វឌ្ឍនភាព និង​ស្ថានភាព​ភាព​ផ្លូវ​ចំនួន ២​ខ្សែ គឺ​ខ្សែ​ទី​១ ជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) […]