ព័ត៌មានជាតិ

​លោក ស៊ូ ម៉ុល អភិបាលស្រុក​រមាស​ហែក បាន​អ​ញ្ញើញ​ជា​អធិបតី​ក្នុង​ពិធី​រៀប​ចំ​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង ប្រវែង ២៧៥ ម៉ែត្រ ជា​គំរោង​សាងសង់​របស់​រដ្ឋបាល​ស្រុក​

ខេត្ត​ស្វាយរៀង ៖ កន្លងមកនេះ លោក ស៊ូ ម៉ុល អភិបាលស្រុក​រមាស​ហែក បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​រៀប​ចំ​ក្រុង​ពាលី ដើម្បី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង ០១ ខ្សែ ប្រវែង ២៧៥ ម៉ែត្រ ជា​គម្រោង​របស់​រដ្ឋបាល​ស្រុក ។ ​នៅក្នុង​ពិធី​នេះដែរ យើង​ពិនិត្យ​ឃើញ​មាន​ការចូលរួម​ពី​សំណាក់​អស់លោក លោកស្រី ជា​អភិបាលរង​នាយក នាយករង រដ្ឋបាល​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង ៣ ប្រភេទ ប្រធាន​ក្រុមប្រឹក្សា​ឃុំ​កំពង់ត្រាច ប្រជាពលរដ្ឋ​ជុំវិញ​ឃុំ​ទាំងអស់​នេះ បង្ហាញអោយឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា អំពី​សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ ។​ ​បើតាម​ប្រសាសន៍​របស់​លោក ស៊ុ ម៉ុល អភិបាលស្រុក​បាន​អោយ​ដឹងថា អាជ្ញាធរ​ស្រុក​នឹង​ចាក់​ផ្លូវ​បេតុង​ជុំវិញ​ស្រុក ក៏ដូចជា​តាម​បណ្តា​ឃុំ​ទាំង ១៦ ក្នុងស្រុក​រមាស​ហែក ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ដំណើរ​ចុះ​ឡើង​និង​ដើម្បី​ប្រកប​អាជីវកម្ម​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ប្រជាពលរដ្ឋ​ផង​ដែរ ។ ​ប្រជាពលរដ្ឋ​ក៏​សូម​សម្តែង​នូវ​សេចក្តី​ដឹងគុណ​ចំពោះ​លោក​អភិបាលស្រុក ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ របស់​គណបក្ស​ប្រជាជន ដែល​តែងតែ​បាន​គិតគូរ​ពី​សុខទុក្ខ​របស់​ពួកគាត់​គ្រប់ពេលវេលា ៕  

ព័ត៌មានជាតិ

​លោក ចេង ស្រុង ប្រធាន​ក្រុមការងារ ចុះជួយ​មូលដ្ឋាន​ឃុំ​អណ្តូង​ថ្ម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០២២-២០២៣ ស្ថិតនៅ​ក្នុង​អនុវិទ្យាល័យ ហ៊ុន សែន អណ្តូង​ថ្ម ស្រុក​ព្រៃនប់​

ខេត្ត​ព្រះសីហនុ ៖ ឯកឧត្តម ទីង គឹម​ហេង សមាជិក​ក្រុម​ប្រឹក្ស​ខេត្ត​ព្រះសីហនុ និង​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន ក្រុមការងារ ចុះជួយ​មូលដ្ឋាន ឃុំ​អណ្តូង​ថ្ម និង​លោក​អនុប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ឃុំ​អណ្តូង​ថ្ម បាន​អ​ញ្ញើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០២២-២០២៣ និង​ចែក​រង្វាន់​សិស្ស​ពូកែ បណ្ណ​សរសើរ​ដល់​សិស្ស​ជាប់័​ជ័យលាភី​ក្នុង​ឆ្នាំ ២០២១ ២០២២ ទាំង​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ ស្ថិតនៅ​ក្នុង​អនុវិទ្យាល័យ ហ៊ុន សែន អណ្តូង​ថ្ម ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ស្អុយ​២ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ ​នៅក្នុង​ពិធី​នេះ​ផង​ដែរ ក៏​មាន​ការចូលរួម​ពី​សំណាក់​មេឃុំ សមាជិក​ក្រុមប្រឹក្សា​ឃុំ នាយ​ប៉ុស្តិ៍​ឃុំ សប្បុរសជន​នានា លោក​មេភូមិ អនុ​ភូមិ និង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើន​ផងដែរ ៕

ព័ត៌មានជាតិ

​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​ចូលរួម​ត្រួតពិនិត្យ​វាយតម្លៃ បច្ចេកទេស​ប្រគល់ ទទួល និង​បើក​ឲ្យធ្វើ​ចរាច​រណ៍​ទាំងសង្ខាង លើ​កំណាត់​ផ្លូវជាតិ​លេខ ៥

ខេត្ត​កំពង់ឆ្នាំង ៖ នា​ព្រឹក​ថ្ងៃទី ០២ ខែ​មករា ឆ្នាំ ២០២៣ លោក ឆាយ លាភា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង និង​មន្ត្រី​បច្ចេកទេស​ចំនួន ០២ រូប​បាន​អញ្ជើញ​ចូលរួម​ត្រួតពិនិត្យ វាយតម្លៃ បច្ចេកទេស​ប្រគល់​ទទួល និង​បើក​ឲ្យធ្វើ​ចរាច​រណ៍​ទាំងសង្ខាង លើ​កំណាត់​ផ្លូវជាតិ​លេខ ៥+000 ចាប់ពី​គីឡូ​ម៉ែត​លេខ ៧៤ គម​លេខ ១១៥ + 000 (​រួម​ទាំង​ផ្លូវ​វាង​ក្រុង​កំពង់ឆ្នាំង​) កញ្ចប់​ទី​២ (CP2) នៃ​គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​វិញ កំណាត់​ផ្លូវជាតិ​លេខ ៥ ភាគខាងត្បូង (​ព្រែក​ក្តាម ធ្លា​ម្ង​ម​) ក្នុងភូមិ​ស្រាស្តស្រុក​រលាប្អៀរ និង​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព ឯកឧត្តម តូច​ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។​ ​ជាមួយគ្នានេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម គឹម ប៉ុណ្ណា អនុរដ្ឋលេខាធិការ លោក ឈឹម​ផល្លា ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់ និង​ជា​នាយក​គម្រោង​ក្រុមការងារ (PMU) […]

ព័ត៌មានជាតិ

លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​កិច្ចប្រជុំ​ផ្សាយ​ផែនការ ការពារ​សន្តិសុខ ក្នុង​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍ លើក​ទី ៤៤ ទិវា​ជ័យ​ជន្មះ ៧ មករា​

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី ០៣ ខែ​មករា ឆ្នាំ ២០២៣ លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការនគរបាល ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ​ដល់​កម្លាំង តាម​ផ្នែក​ជំនាញ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង ៥ សង្កាត់ ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុង​ពិធី​អបអរសាទរ​រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី ៤៤ ទិវា​ជ័យជម្នះ ៧ មករា (៧​មករា ១៩៧៩ – ០៧ មករា ២០២៣) និង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​ប៉ោយប៉ែត នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​ប៉ោយប៉ែត ស្ថិតនៅក្នុង​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​ ​គួរបញ្ជាក់​ថា ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ​ផ្សព្វផ្សាយ​ដល់​កម្លាំង​គ្រប់​ផ្នែក​ជំនាញ ដើម្បី​បែងចែក​ការងារ តួនាទី ភារកិច្ច គោលដៅ ទទួលខុសត្រូវ ដើម្បី​ធានា​ឲ្យបាន​ប្រសិទ្ធភាព តាម​ផែនការ […]

ព័ត៌មានជាតិ

កិច្ចប្រជុំ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រវាង​​សាលាដំបូង​ខេត្តតាកែវ និង​ខេត្ត​កណ្តាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​និង​តំណាង​តុលាការ​ប្រជាជន​ខេត្ត​អាន​យ៉ាង​​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

ខេត្តតាកែវ ៖ ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ និង ឯកត្តម ឯក ឆេងហួត ព្រះរាជ្ញាអមសាលាដំបូងខេត្តតាកែវ ព្រមទាំងលោក អឿង វណ្ណៈ អនុប្រធានសាលាដំបូងខេត្ត និងលោកព្រះរាជ្ញារងអមសាលាដំបូងខេត្តកណ្តាល នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំ ពិភាក្សាផ្លាស់ប្តូរយោបល់ការងាររវាងសាលាដំបូងខេត្តតាកែវ និងខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងលោកស្រី វ៉ាត់ តួយ៉ាង អនុប្រធានតុលាការប្រជាជនខេត្តអានយ៉ាងព្រមទាំងសមាជិក សមាជិកា នៃគណៈប្រតិភូតុលាការប្រជាជនខេត្តអានយ៉ាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានរៀបចំ ធ្វើឡើងនៅសាលប្រជុំសណ្ឋាគារអាលិសវិទ្យាស្ថិតនៅភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

ព័ត៌មានជាតិ

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​នាំយក​អំណោយ​ឯកឧត្តម ស សុខា រដ្ឋបាល​លេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​លោកជំទាវ កែ សួន​សុ​ភី​ទៅ​ចែកជូន​ដល់​កុមារកំព្រា​វិសាខា​នៃ​ក្តី​សង្ឃឹម​

ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ទោ​.​សិទ្ធិ ឡោះ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​រួមសហការ​ជាមួយនឹង​លោក​វរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាល​ស្រុក​នេត្រ​ព្រះ បាន​នាំយក​អំណោយ​របស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកជំទាវ កែ សួន​សុ​ភី ក្នុងនោះ​អង្ករ​ចំនួន​០៤ តោន កុំព្យូទ័រ​២០​គ្រឿង និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត ទៅ​ប្រគល់ជូន​ដល់​កុមារ​កំព្រា​នៅ​មណ្ឌល​កុមារកំព្រា​វិសាខា​នៃ​ក្តីសង្ឃឹម វត្ត​ខ្ចាស់ ភូមិ​ខ្ចាស់ ឃុំ​បុស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ។​ ​នា​ក្នុង​ឧកាស​នោះដែរ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ ​ឯកឧត្តម ស សុខា និង​លោកជំទាវ ចំពោះ​ក្មួយៗ​កុមារកំព្រា​ទាំងអស់ ។ ​លោក ឧត្តមសេនីយ៍ទោ ក៏​បាន​អំពាវនាវ​ផងដែរ ទៅដល់​ក្មួយៗ​កុមារកំព្រា​ត្រូវ​ចេះ​ថែទាំ​សុខភាព​ដូច​ជា​ការ​ញ៉ាំ​ស្អាត រស់នៅ​ស្អាត ខិតខំ​សិក្សា​រៀនសូត្រ ស្តាប់​ដំបូន្មាន លោកគ្រូ អ្នកគ្រូ ដើម្បី​ក្លាយទៅជា​ទំពាំង​ស្នង​ឬ​ស្សី ជា​កូន​ល្អ សិស្ស​ល្អ និង​ជា​ក្មេង​ល្អ […]

ព័ត៌មានជាតិ

​លោក សុខ សារិទ្ធ អភិបាល​ស្រុក​តំបែរ និង​សហការី​បាន​ជួប​សំ​ណោះ​សំ​ណា​ល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ​ដែល​កំពុង​ជួប​នឹង​ផល​លំបាក​រស់នៅ​ក្នុងភូមិ​គោក​ស្រុក​

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០២៣ លោក សុខ សារិទ្ធ អភិបាល​ស្រុក​តំបែរ​និង​សហការី​រួម​នឹង​អាជ្ញាធរ​ភូមិ ឃុំ​គោក​ស្រុក​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ​ដែល​កំពុង​ជួប​នឹង​ផល​លំបាក​រស់នៅ​ក្នុងភូមិ​គោក​ស្រុក ឃុំ​គោក​ស្រុក ស្រុក​តំបែរ​។​ ​គ្រួសារ​ទី​១​គឺ លោក លិ​ង លិត កំពុង​សំរាក​ព្យាបាល​ជម្ងឺ​នៅ​ផ្ទះ ហើយ​មាន​កង្វះខាត​ក្នុង​ការព្យាបាល​ក្នុងនោះ​ដែរ​លោក​អភិបាលស្រុក​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន​២០០,០០០​រៀល រួម​នឹង​ទឹក​ផ្លែឈើ​១​កេះ ទឹកក្រូច​១​កេះ ទឹកស៊ីអ៊ីវ​១​យួរ មី​ម៉ា​ម៉ា​១​កេះ អង្ករ​៥០​គីឡូក្រាម​។ ជាមួយគ្នា​នោះ​ដែរ អជ្ញាធរ​ភូមិ​ឃុំ​បាន​ជួយឧបត្ថម្ភ​ជា​ថវិកា​១០០០,០០០​រៀល​ផង​ដែរ​សរុប​ទាំងអស់​៣០០,០០០​រៀល ។ ​លោក​អភិបាលស្រុក​និង​ក្រុមការងារ​ក៏​បាន​ចុះ​សួរសុខទុក្ខ គ្រួសារ​ក្រីក្រ​១​គ្រួសារ​ផង​ដែរ​ដោយ​បាន​ជួយ​ឧបត្ថម្ភ​ ​ជា​ថវិការ​ចំនួន​៧០០០០​រៀល ។​

ព័ត៌មានជាតិ

លោកជំទាវ មិថុនា ភូថ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​អញ្ជើញ​ជា​​គណៈអធិបតី​អបអរសាទរ ពី​ធី​ប្រារព្ធ​បើកបរ​វេន​សន​កាល​ឆ្នាំ​សិក្សា​២០២២-២០២៣ នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស តេជោ​ហ៊ុនសែន កោះកុង

​ខេត្ត​កោះកុង ៖ នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៣ លោកជំទាវ មិថុនា ភូថ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​អញ្ជើញ​ជា​​គណៈអធិបតី​អបអរសាទរ ពី​ធី​ប្រារព្ធ​បើកបរ​វេន​សន​កាល​ឆ្នាំ​សិក្សា​២០២២-២០២៣ នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស តេជោ​ហ៊ុនសែន កោះកុង ដោយ​មាន​ការចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ព្រមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស  ស្ថិតនៅ​ភូមិ​០១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ។​    

ព័ត៌មានជាតិ

​លោក កង អាណាន់ បាន​ចែក​ធុង​ចំរោះ​ទឹកស្អាត​ចំនួន​១៤២​ធុង ជូន​ដល់​កងកម្លាំង​ទាំង​៣​ប្រភេទ​មន្ទីរ​សុខាភិបាល និង​បងប្អូន​ប្រជា​ការពារ​នៅ​ទូ​ទាំង​ក្រុង​ដូន​កែវ​

ខេត្តតាកែវ​៖ ធុង​ចំរោះ​ទឹកស្អាត​នេះ​ជា​ជំនួយ​ឧបត្ថម្ភ របស់​ក្រុមហ៊ុន ស៊ី​ប​កូរ តាមរយៈ​សាខា​សហគម​នារី​កម្ពុជា ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍន៍​ខេត្តតាកែវ​ចំនួន​១៤២​ធុង ត្រូវ​បាន​រដ្ឋបាល​ក្រុង​ដូន​កែវ​ចែកជូន​ដល់​កងកម្លាំង​សមត្ថកិច្ច​និង​ក្រុមគ្រូពេទ្យ​ក្រុង​ដូន​កែវ នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២៣ ។​ ​ជាមួយនឹង​ការ​ចែកចាយ​ធុង​ចំរោះ​ទឹកស្អាត​នេះ​ដែរ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ​​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​(​ស៊ី​ប​កូរ​)​ដែល​បាន​ជួយឧបត្ថម្ភ នូវ​ធុង​ចំរោះ​ទឹកស្អាត​នេះ តាមរយៈ​​សហគម​នារី​កម្ពុជា ។ ក្នុងនោះដែរ លោក អភិបាលក្រុង ក៏​បាន​ជម្រុញ​ដល់​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​​នៅតាម​មូលដ្ឋាន​ត្រូវ​ចូលរួម​សហការ​ក្តាប់​ព័ត៌មាន សន្តិសុខ​អោយបាន​ជុំ​ដើម្បី​ធានា​អោយបាន​នូវ​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ។​

ព័ត៌មានជាតិ

ឯកឧត្តម ឡុង កេស​ភិរម្យ ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​បាន​បើក​កិច្ចប្រជុំ​មួយ ស្តីពី​ការផ្សព្វផ្សាយ​ ​ប្រកាស​អន្តរក្រសួង លេខ ៨៣៣ សហវ ប្រក ចុះ​ថ្ងៃ​ទី​១១ ខែវិច្ឆិការ ឆ្នាំ​២០២២

​ខេត្ត​កំពង់ស្ពឺ​៖ កន្លងមកនេះ ឯកឧត្តម ឡុង កេស​ភិរម្យ ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​មួយ​ស្តីពី​ការផ្សព្វផ្សាយ​ប្រការ​អន្តរក្រសួង​លេខ ៨៣៣ សហវ ប្រក ចុះ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្តីពី​ការ​បែងចែក​ចំណូល​ពី​សេវា​សាធរណៈ​និង​ចំណូល​ពី​ការពិន័យរ​បស់​ក្រសួង​យុត្តិធម៌ និង​សាលាជំរះក្តី​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​យុត្តិធម៌​ព្រមទាំង​របៀប​នៃ​ការប្រមូល ការគ្រប់គ្រង ការត្រួតពិនិត្យ និង​ការចាត់ចែង​ប្រាក់​ចំណូល​និង​ប្រាក់​ផ្សេងៗ របស់​សាលាជំរះក្តី​។​ ​ក្នុង​កិច្ចប្រជុំ​នេះដែរ គឺ​មាន​ការចូលរួម​ពី​លោកជំទាវ ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ លោក​អនុប្រធាន​សាលាដំបូង លោក​ព្រះរាជអាជ្ញារង លោកស្រី ចៅក្រម​សាលាដំបូង លោក​ប្រធាន អនុប្រធាន ពន្ធនាគារ​ខេត្ត លោក​ប្រធាន អនុប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង អនុប្រធាន​រតនាគារ​ខេត្ត​និង​លោក លោកស្រី ប្រធាន អនុប្រធា ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ ។​

ព័ត៌មានជាតិ

​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្ត​ប៉ៃលិន លទ្ធផល​ការងារ​របស់​មន្ទី​រ​កសិកម្ម​រុក្ខា ប្រមាញ់ និង នេសាទ ខេត្ត​ប៉ៃលិន​សម្រាប់​ឆ្នាំ ២០២២ និង​ទិសដៅ​អនុវត្ត​បន្ត​

ខេត្ត​ប៉ៃលិន ៖ បើ​តាម​របាយការណ៍​សង្ខេប​របស់​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ ខេត្ត​ប៉ៃលិន​បានអោយដឹង​ថា​ទាក់ទង​នឹង​វិស័យ​កសិកម្ម​ការងារ​បង្ក​បង្កើន​ផល​ស្រូវ​រដូវវស្សា , រដូវប្រាំង និង ដំណាំ​ដាំ​ដុះ​ផ្សេងៗ​ទៀត​សម្រាប់ ២០២២ កន្លងមក​នេះ​សម្រេចបាន​ទិន្នផល​ខ្ពស់​លទ្ធផល​ជាក់ស្ដែង​មាន​ដូច​ខាង ក្រោម​៖ -​ផ្ទៃ​ដី​ដាំ​ដុះ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​អនុវត្ត​បាន​សរុប​ចំនួន ៧២.១៦២ ហិកតា បើ​គិត​ជា​បរិមាណ​ផល​ប្រចាំឆ្នាំ ២០២២ ស្មើរ​នឹង​១.១៣៤,៧០៤ តោន ក្នុងនោះ​ស្រូវ​វស្សា​ផ្ទៃ​ដី​អនុវត្ត​បាន​ចំនួន​៦៤៥០​ហិកតា បរិមាណ​ផល ២០៦៤០​តោន​,​ដំណាំ​ស្រូវប្រាំង​ផ្ទៃ​ដី​អនុវត្ត​បាន​១៥៥០​ហិច​តា​បរិមាណ​ផល​៥១១៥​តោន ដំណាំ​សាកវប្បកម្ម​ផ្ទៃ​ដី​អនុ វត្ត​បាន​ចំនួន​១០១១២​ហិច​តា​,​បរិមាណ​ផល​១៧៩.៣២៥​តោន ដំណាំ​ឧស្សាហកម្ម​ផ្ទៃ​ដី​អនុវត្តន៍​បាន​ចំនួន​៥៤០៥១ ហិច​តា ,​បរិមាណ​ផល​ចំនួន​៩២៩.៦២៤​តោន ។​ -​ក្រៅពី​នេះ​ដំណាំ​សំខាន់ៗ​ផ្សេងៗ​ទៀត​រួមមាន​ដូចជា​៖ ដំណាំ​ពោតក្រហម អនុវត្តបាន​៩៦១០​ហិច​តា ស្មើរ​នឹង​១០១%​នៃ​ផែនការ​, បរិមាណ​ផល​៦៣០៥០​តោន ។​ដំណាំ​ដំឡូង​មី អនុវត្ត​ន៍​បាន​៤២៩០០​ហិច​តា ស្មើរ​នឹង ៩៩.៧៧% នៃ​ផែនការ​បរិមាណ​ផល​៨៥៨០០០​តោន , ដំណាំ​ស្វាយចន្ទី​អនុវត្ត​បាន​ចំនួន​១១៩០​ហិច​តា ស្មើរ​នឹង ១១៣.៣៣% នៃ​ផែនការ​បរិមាណ​ផល​១៣៣៥​តោន ដំណាំ​មៀន ប៉ៃលិន​អនុវត្តបាន​៣៣៦០​ហិច​តា ស្មើរ​នឹង ៩៩.១២% នៃ​ផែនការ​បរិមាណ​ផល​៥០.៤០០​តោន ។​ -​ដំណាំ​អនុវត្តបាន​៥៨៦២​ហិច​តា ស្មើរ​នឹង​១០០.១២% […]

ព័ត៌មានជាតិ

​លោក ស៊ាន សុ​គុន ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​កំពង់ចាម បន្ត​ចុះ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ស្តីពី ការអនុវត្ត​វិធាន សុវត្ថិភាព​ទេសចរណ៍​សំរាប់រ​មណី​ដា្ឋន​ទេសចរណ៍ និង​ណ​នាំ​ពី នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP)

​ខេត្ត​កំពង់ចាមៈ លោក ស៊ាន សុ​គុន ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​កំពង់ចាម​បាន​ខិតខំ​បន្ត​ចុះ​ផ្សព្វផ្សាយ សេចក្ដីណែនាំ​ស្តីពី​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​សំរាប់រ​មណី​ដ្ឋា​ន​ទេសចរណ៍​និង​ណែនាំ​ពី​នីតិវិធី​ប្រតិបត្តិ ស្ដង់ដា​អ​ប្បរមា​(SOP )​តាម​គន្លង​ប្រក្រតីភាព​ថ្មី​សំរាប់​អាជីវកម្ម ភោជនីយដ្ឋាន អាហា​រដ្ឋា​ន អាជីវកម្ម សណ្ឋាគារ សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍ និង​សេវាកម្ម​កម្សាន្ត​ទេសចរណ៍ មនុស្សពេញវ័យ (​ខារ៉ាអូខេ​,​ក្លឹប​កម្សាន្ត​,​រង្គសាល ,​ឌី​ស្គូ​តែ​ក​ម៉ាស្សា​,​ស្ប៉ា​ជាដើម តាម​បណ្តា​ស្រុក​ក្នុង​ខេត្ត​កំពង់ចាម​។​ ​មន្ទីរ​ក៏​បាន​បន្ត​ចុះ​ស្រាវជ្រាវ​ចងក្រង​ប្រវត្តិ​រមណីដ្ឋាន​,​និង​តំបន់​ទាក់ទាញ​ទេសចរណ៍​បង្កើត​ថ្មី ។ បោះពុម្ព សៀវភៅ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​បច្ចុប្បន្ន​២០២២-២០២៥​ខេត្ត​កំពង់ចាម ។ ត្រៀម​បើក​វគ្គ​បណ្តុះបណ្តាល ជំនាញ​កែច្នៃ​កាបូប​ពី​កំប្លោក​ដល់​សហគមន៍​កែច្នៃ​វត្ថុ​អនុស្សាវរីយ៍​កំពង់រ​លីង រៀបចំ​ក្នុង​ចលនា​ប្រឡងប្រណាំង​ទី ក្រុង​ស្អាត​ទីក្រុង​ដែល​មាន​វិធាន​សុវត្ថិភាព​ទេសចរណ៍​។ ល ។​នៅ​មាន​ការងារ​ជាច្រើន​ទៀត​ដែល​មន្ទីរ​ទេសចរណ៍ ខេត្ត​សម្រេចបាន​នា​ពេលកន្លងមក ។​  

ព័ត៌មានជាតិ

​លោក ហួន គា ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ព្រះវិហារ បាននិងកំពុង​លើកស្ទួយ​លើ​វិស័យ​ពុទ្ធ​សាសនា

​ខេត្ត​ព្រះវិហារៈ លោក ហួន គា​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ព្រះវិហារ​បាន​និង​កំពុង​លើកស្ទួយ​លើ​ ​វិស័យ​ពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​ដោយ​រក្សាបាន​នូវ​សិទ្ធ​សេរីភាព​ខាង​ជំនឿ​សាសនា សុខដុម​នី​យ កម្ម​សាសនា និង​ការអភិវឌ្ឍ​ដឹកនាំ​គ្រប់គ្រង​អនុវត្ត​រាល់​លិខិតគតិយុត្ត​នានា ដើម្បី​ធ្វើអោយ​វិស័យ​ពុទ្ធសាសនា មាន​ការរីកចំរើន និង​ពង្រឹង​គុណភាព​ពុទ្ធិកសិក្សា ។​ ​លោក​ប្រធាន​មន្ទីរ​បានឲ្យដឹងថាៈ ពុទ្ធសាសនា​គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នៃ​ការសិក្សាអប់រំ​ស្មារតី សីល ធម៌ វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​។​ព្រះពុទ្ធ​សាសនា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអប់រំ​លើក​កំពស់​សីលធម៌​នៅ ក្នុង​ការពង្រឹង​តួនាទី​ភារិកិច្ច​ក្រមសី​លធ​ម៌ អាចារ្យ អាចារ្យ​រិនី​ខ្មែរ ចៅអធិការ និង​ថេរ​សភា ដើម្បី​រួច​ចំណែក​ក្នុង​ការ អនុវត្ត​កម្មវិធី គោលនយោបាយ ជា​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត សម្តេច តេ​ជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​ ​លោក​ប្រធាន​ម្ពី​រ​ក៏បានយកចិត្តទុកដា​ក់​ផងដែរ​ទៅលើ​ការងារ​កសាង​អគារ​មន្ទី​រក​ម្មការ​និង​សាសនា​ខេត្ត​ថ្មី បច្ចុប្បន្ន​កំពុង​ដំណើរ​សាងសងង់​ធ្វើ​ពី​បេតុង​ប្រក់​ក្បឿង​។​ការងារ​ក្រៅពីនេះ​លោក​ប្រធាន​មន្ទីរ​ក៏​បាន​ចូលរួមចំណែក ផងដែរ ទៅលើ​ការងារ​មនុស្សធម៌​បាន​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ដោយ​គ្រោះ ធម្មជាតិ​ផ្សេងៗ មានដូចជា​ជំនន់​ទឹកភ្លៀង​និង​ប្រជា​ពរល​រដ្ឋ​ទីទាល់ក្រ​នឹង​ចាស់ជរា​ជាដើម ។​

ព័ត៌មានជាតិ

លោក ភោគ សាវុធ អភិបាល​ស្រុក​កងមាស បាន​យចិត្ដទុកដាក់​លើ​ការ​ងារ​កសាង​ហេ​ដ្ឋា​រចនា​ ​សម្ព័ន្ធ​ក្នុងស្រុក និង​ការងារ​មនុស្សធម៌​

ខេត្ត​កំពង់ចាមៈ លោក​ភោគ​សាវុធ អភិបាល​ស្រុក​កងមាស ក្នុង​ខេត្ត​កំពង់ចាម បាន​យកចិត្តទុកដាក់​ទៅ លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការងារ​មនុស្សធម៌​។​ ​លទ្ធផល​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងស្រុក​មាន​ដូចជា ផ្លូវ​កៅស៊ូ ផ្លូវ​បេតុង ផ្លូវ​ក្រាល​កំទេច ថ្មភ្នំ ផ្លូវ​ក្រាល​គ្រួស​ក្រហម បាន​ជា​ច្រើន​ខ្សែរ​និង​បាន​កសាង​ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធ​ប្រឡាយ​ទឹក ដើម្បី​ដោះស្រាយ បញ្ហា​ទឹក​ក្នុងស្រុក ។ ការកសាង​សមិន្ធផល​ទាំងអស់នេះ​ជា​កញ្ចប់​ថវិកា​ររបស់​រា​ជ​រដ្ឋាភិបាល ខេត្ត ស្រុក ឃុំ និង ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល​ចុះជួយ​ស្រុក​កងមាស​ផងដែរ ។​ -​ចំណែក​ការងារ​មនុស្សធម៌​វិញ​នា​ពេល​កន្លងមក​នេះ​មាន​ប្រជាជន​រដ្ឋ​ចំនួន​៤០០​គ្រួសារ​ក្នុង​ស្រុក​កងមាស បាន​ទទួលរង​នូវ​ផលប៉ះពាល់​ដោយសារ​គ្រោះធម្មជាតិ​ទឹកជំនន់​ទន្លេរ​មេគង្គ​និង​ជំនន់​ទឹកភ្លៀង​ប្រជាពលរដ្ឋ​ទាំង ៤០០​គ្រួសារ​នេះ​បាន​ទទួល​អំណោយ​សង្គ្រោះបន្ទាន់​ពី​រាជរដ្ឋាភិបាល​មាន​ដូច​ជា​ថវិកា ស្រូវ​ពូជ គ្រឿងឧបភោគ បរិភោគ និង​សម្ភារៈ​ផ្សេងៗ​ទៀត​ជាច្រើន ក្នុងនោះ​ដែរ​ក៏​មាន​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ដ​/​ស្រុក​/​ឃុំ និង​សប្បុរសជន​នានា​ជួយ​ឧបត្ថម្ភ​បន្តបន្ទាប់​ផង​ដែរ ។​ -​ប្រជាពលរដ្ឋ​ទាំង​៤០០​គ្រួសារ​ក៏​បាន​ថ្លែងអំណរគុណ​និង​ដឹងគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ទី​នៃ​ព្រះរាជានាចក្រ​កម្ពុជា​ដែល​សម្តេច​តែងតែ​បាន​គិតគូរ​ពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ។ ជាមួយគ្នា​នោះ​ដែរ​ប្រជាពលរដ្ឋ​ទាំង​៤០០​គ្រួសារ​ក៏​សូម​ថ្លែងអំណរគុណ​ផង ដែរ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក ឃុំ និង​សប្បុរសជន​នានា​ដែល​បាន​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ដល់​ពួកគាត់ ។​

ព័ត៌មានជាតិ

លោក ភេង នី នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស ខេត្ត​ព្រះសីហនុ បាន​ខិតខំ​អនុវត្ត​ការងារ​ ​បណ្ដុះបណ្តាល​ជំនាញ​ដល់​យុវជន​-​យុវនារី​ប្រកបដោយ​វី​នី​ល និង​គុណភាព សមត្ថភាព​

​ខេត្ត​ព្រះសីហនុ ៖ លោក ភេង នី នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះសីហនុ​បាន​ខិតខំ​អនុវត្ត ការងារ​បណ្តុះបណ្តាល​ជំនាញ​ដល់​យុវជន​-​យុវនារី​ប្រកបដោយ​វិន័យ​និង​គុណភាព សមត្ថភាព ។ ជាពិសេស​វិទ្យាស្ថាន បាន​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ស្របតាម​តម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​ប រិ​បទ ឧស្សាហកម្ម ៤,០ ។​ ​វិទ្យាស្ថាន​មាន​បណ្តុះបណ្តាល​ជំនាញ​ដូចជាៈ​ការ​តម្លើង​បណ្តាញ​អគ្គិសនី​ក្នុង​អរ​គារ ការថែទាំ​និង​ជួសជុល​រថយន្ត សេវាកម្ម​កុំព្យូទ័រ សេវាកម្ម​អតិថិជន​អគ្គិសនី អេឡិចត្រូនិច គណនេយ្យ សណ្ឋាគារ និង​ទេសចរណ៍ គ្រប់គ្រង​ពាណិជ្ជកម្ម និង​ភាសា​អង់គ្លេស ។​ ​លក្ខណៈពិសេស​របស់​វិទ្យស្ថាន មាន​អគារសិក្សា​ផ្ទាល់ខ្លួន មាន​ទីតាំង​នៅ​ទី​រួម​ខេត្ត​ព្រះសីហនុ មាន សាស្ត្រាចារ្យ មាន​គរុ​គោ​សល្យ​កម្រិត​អនុបណ្ឌិត និង​បណ្ឌិត​មានបទពិសោធន៍​បង្រៀន​ជាច្រើន​ឆ្នាំ ។ មានប​ណ្ណា ល័យ​បំពាក់ Internet សំរាប់​សិស្ស​និស្សិត​សិក្សា​ស្រាវជ្រាវ មាន​ឧបករណ៍​ទំនើបៗ​រោង​ជាង​បន្ទាប់​ពិសោធន៍​សំ រាប់​សិស្ស និស្សិត​អនុវត្ត​។ និង​មាន​អន្តេវាសិកដ្ឋាន ស្នាក់​នៅ​សំរាប់​សិស្ស និស្សិត​មក​ពី​ឆ្ងាយ​ដោយ​ឥតគិតថ្លៃ ៕