ព័ត៌មានជាតិ

​ឯកឧត្តម​ ប៉ោ​ ភក្តិ​ គឺជា​ក្រុមការងារ​ដ៏​សកម្ម​ចុះ​ជាប់​មូលដ្ឋាន​ និង​ បាន​ចូលរួម​ចំណែក​ជួយ​កសាង​សមិទ្ធផល​ និង​ការងារ​មនុស្សធម៌​ជា​ច្រើន​នៅ​តាម​មូលដ្ឋាន​

​ខេត្តព្រៃវែង​ ៖​ ឯកឧត្តម​ ប៉ោ​ ភក្តិ​ អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការ​ ដ្ឋា​ន​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​ ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំពង់ត្របែក​ និង​ជា​ប្រធាន​ក្រុមការងារ​ ចុះ​ជួយ​មូលដ្ឋាន​ឃុំ​គោក​ខ្ចក​និង​ឃុំ​ព្រៃឈរ​។​ ​កន្លង​មក​ ក៏​ដូច​ជា​បច្ចុប្បន្ន​ ឯកឧត្តម​ តែងតែបាន​សហការ​ជាមួយ​អាជ្ញាធរ​ មូលដ្ឋាន​ ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ ជា​បន្តបន្ទាប់​ផង​ដែរ​ ។​ ជា​ពិសេស​ នៅ​ពេល​ចុះ​យុទ្ធនាការ​ឃោសនា​រក​ សម្លេង​ ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ និង​ជ្រើសរើស​តំណាង​ រាស្ត្រ​ម្តងៗ​ តែងតែ​មានមុខ​ឯកឧត្តម​ជួប​សំណេះសំណាល​ ជាមួយ​ប្រជា​ ពលរដ្ឋ​ជា​ដរាប​ ។​ ​ទន្ទឹម​នឹង​នេះ​ ឯកឧត្តម​ ក៏​បាន​ចូលរួម​ចំណែក​ជួយ​កសាង​សមិទ្ធផល​ ជា​ច្រើន​ និង​ការងារ​ការងារ​មនុស្ស​ ធម៌​មាន​ដូច​ជា​ ផ្លូវ​គមនាគមន៍​ សា​ លា​រៀន​ មន្ទីរពេទ្យ​ ប្រឡាយ​ទឹក​ ប្រព័ន្ធ​អគ្គិសនី​ ប្រព័ន្ធ​ទឹក​ វត្ត​អារាម​ ជាដើម​ ជា​ពិសេស​ ឯកឧត្តម​បាន​ជួយ​កសាង​អគារ​ទីស្នាក់ការ​ គណ​ បក្ស​ប្រជាជន​កម្ពុជា​ឃុំ​បាន​ ចំនួន​២​កន្លែង​ គឺ​នៅ​មូលដ្ឋាន​ ឃុំ​គោក​ខ្ចក​១​ កន្លែង​ និង​ឃុំ​ព្រៃឈរ​ ១​កន្លែង​ […]

ព័ត៌មានជាតិ

លោក​ឧត្តមសេនីយ៍ត្រី​ សាក់​ សា​រ៉ាង​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​បាន​អញ្ជើញ​ ជា​អធិបតី​ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​​ការងារ​ប្រចាំខែ​កុម្ភៈ​និង​លើក​ទិស​ដៅ​សំរាប់​អនុវត្ត​ខែមីនា​ ឆ្នាំ​២០២៣

ខេត្តកំពង់ឆ្នាំង​ ៖ នៅ​សាល​ប្រជុំ​បញ្ជាការដ្ឋាន​ កង​រាជា​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ កាលពី​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០២៣​ លោក​ឧត្តមសេនីយ៍ត្រី​ សាក់​ សា​រ៉ាង​ មេបញ្ជាការ​ករង​រាជ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការ​អនុវត្ត​តួនាទី​ភារកិច្ច​ និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ​ប្រចាំខែ​កុម្ភៈ​និង​លើក​ទិស​ដៅ​សំរាប់​អនុវត្ត​ខែមីនា​ ឆ្នាំ​២០២៣​ ។​ ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការ​រង​ នាយសេនាធិការ​ លោក​ប្រធាន​មន្ទីរ​ អនុប្រធាន​មន្ទីរ​ នាយ​ នាយ​រង​ការិយាល័យ​ និង​ជំនួយការ​មេ​បញ្ជ​ការ​ មេ​បញ្ជា​រការ​រង​ សេនាធិការ​ អាវុធហត្ថ​ ក្រុង​ស្រុក​ ទាំង​៨​ដែល​មានការ​ពាក់ព័ន្ធ​ចាំបាច់​ចំពោះ​របាយការណ៍​ ជា​ច្រើន​រូប​ផង​ដែរ​ ៕

ព័ត៌មានជាតិ

លោក​ រ័​ត្ន​ ដា​ស៊ី​ណ​ង់​ ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​មង្គលបុរី​ និង​ក្រុង​ការងារ​ បាន​យក​អំណោយ​មនុស្សធម៌​​ទៅ​ជួយ​ឧបត្ថម្ភ​គ្រួសារ​នៃ​សព​ក្មួយ​ប្រុស​ ធឿ​ន​ ចាន់​ធី​ម​ ស្លាប់​ដោយសារ​លង់ទឹក​

​ខេត្តបន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៧​ ខែមីនា​ ឆ្នាំ​២០២៣​ លោក​ រ័​ត្ន​ ដា​ស៊ី​ណ​ង់​ អភិបាលស្រុក​មង្គលបុរី​ និង​ជា​ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ ស្រុក​ ព្រមទាំង​លោក​ ពិន​ សេង​ហាប់​ អភិបាលរង​ស្រុក​ និង​ជា​អនុ​ស្រុក​ប្រធាន​សាខា​កាកបាទក្រហម​ស្រុក​ បាន​ដឹកនាំ​សមាជិក​ សមាជិកា​ ក្រុមការងារ​អនុ​សាខា​ស្រុក​ បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​អនុ​សាខា​ស្រុក​ និង​ថវិកា​មួយ​ចំនួន​ ចុះ​សួរសុខទុក្ខ​ និង​ចូលរួម​មរណ​ទូ​ក្ខ​គ្រួសារ​នៃ​សព​ក្មួយ​ប្រុស​ ធឿ​ន​ ចាន់​ធី​ម​ អាយុ​ ៦​ឆ្នាំ​ ស្លាប់​ដោយសារ​លង់ទឹក​ស្ទឹង​ខាងក្រោយ​ផ្ទះ​កាលពី​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣​ ស្ថិត​នៅ​ក្នុងភូមិ​ពោ​ធ៍​២​ដើម​ ឃុំ​រហាត់ទឹក​ ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​ ។​ ​អំណោយ​ និង​ថវិកា​របស់​អនុ​សាខា​ស្រុក​រួម​មានៈ​ អង្ករ​ ៥០​គីឡូក្រាម​,​ មី​ ១​កេះ​,​ ទឹកក្រូច​ ១​យួរ​,​ ទឹក​ស៊ី​អុ​ី​វ​ ១​យួរ​,​ ត្រីខ​ ១​យួរ​,​ ទឹកត្រី​ ១​យួរ​,​ ទឹក​សុទ្ធ​ ៥​យួរ​,​ គ្រឿង​បរិក្ខារ​ផ្ទះបាយ​ ១​ឈុត​ ឃី​ត​ […]

ព័ត៌មានជាតិ

លោក​ ស៊ូ​ ម៉ុ​ល​ អភិបាលស្រុក​រមាស​ហែក​បាន​ចូលរួម​សំណេះសំណាល​និង​បើក​វេទិការ​សាធារណ៍​ជាមួយ​ប្រជា​​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​ខ្ជាយ​ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក

ខេត្តស្វាយរៀង​ លោក​ ស៊ូ​ ម៉ុ​ល​ អភិបាល​នៃ​គណៈ​អភិបាលស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​កាលពី​ថ្ងៃ​ ទី​១០​ ខែមីនា​ ឆ្នាំ​២០២៣​ បាន​ជួប​សំណេះសំណាល​និង​បើក​វេទិការ​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​ នៅ​ក្នុង​មូលដ្ឋាន​ភូមិ​ខ្ជាយ​ ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ ។​ ​នៅ​ក្នុង​កិច្ច​ជួប​សំណេះសំណាល​នេះ​ ក៏​មានការ​ចូលរួម​ពី​សំណាក់​លោក​មេឃុំ​កំពង់ត្រាច​ ស្មៀនឃុំ​ លោក​​លោកស្រី​ ជា​ក្រុមការងារ​ឃុំ​កំពង់ត្រាច​ លោក​មេ​ភូមិ​ អនុ​ភូមិ​សរុប​ទាំងអស់​ចំនួន​៥៤​នាក់​ ស្ត្រី​ចំនួន​៤០​នាក់​ ។​ ​លោក​អភិបាលស្រុក​បាន​ថ្លែង​បញ្ជាក់​ថា​យើង​ទាំងអស់​គ្នា​ ដែល​ទទួល​បាន​នូវ​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​រីក​ចំរើន​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃនេះ​ ដោយសារ​មានការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ជា​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ។​ ​ជា​កិច្ចបញ្ចប់​នៃ​ការ​ជួបជុំ​សំណេះសំណាល​ លោក​អភិបាល​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​ហួស​សុពលភាព​ត្រូវ​ប្រញាប់​មក​ធ្វើ​អោយ​បាន​រហ័ស​ និង​ចូលរួម​បោះ​ឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ នា​ពេល​ខាង​មុខ​នេះ​ ៕ 

ព័ត៌មានជាតិ

លោកស្រី​ ជា​ ស៊ី​ម​ មេឃុំ​ដូន​ស​ បាន​រៀបចំ​ធ្វើ​ច្បាប់ទម្លាប់​ និង​ចំណាយ​ថវិកា​ជា​ច្រើន​ក្នុង​ពិធី​បំបួស​ ចៅ​ភ័​ណ​ កុសល​ តាម​គន្លង​នៃ​ព្រះពុទ្ធ​សាសនា​

​ខេត្តស្វាយរៀង​ ៖​ ដោយសារ​ ចៅ​ភ័​ណ​ កុសល​ និង​ឪពុក​ម្តាយ​មាន​ជីវភាព​ខ្វះខាត​ លោកស្រី​ ជា​ ស៊ី​ម​ មេឃុំ​ដូន​ស​ និង​ព្រះ​ចៅអធិការ​វត្ត​សូរ​ បាន​រៀបចំ​ធ្វើ​ច្បាប់ទម្លាប់​ និង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ថវិកា​ និង​សម្ភារ​ផ្សេងៗ​ មាន​ត្រៃចីវរ​ជា​ដី​ម​ ដើម្បី​បំបួស​ ចៅ​ភ័​ណ​ កុសល​ កាលពី​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២៣​ តាម​គន្លង​នៃ​ព្រះពុទ្ធ​សាសនា​ ។​ ​បន្ទាប់​ពី​បំបួស​រួច​ នៅ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០២៣​ លោកស្រី​ ជា​ ស៊ី​ម​ ក៏​បាន​រៀបចំ​ធ្វើ​ចង្ហាន់​ និង​ទេយ្យវត្ថុ​ផ្សេងៗ​ដើម្បី​ប្រគេន​ព្រះសង្ឃ​ជា​កិច្ច​បង្ហើយ​នៃ​បុណ្យ​ ឆ្លង​បំបួស​ចៅ​ភ័​ណ​ កុសល​ ផង​ដែរ​ ។​ ​ក្នុង​នាម​ខ្ញុំ​ ព្រះករុណា​ខ្ញុំ​ ជា​ជីតា​ ចៅ​ភ័​ណ​ កុសល​ សូម​ប្រសិទ្ធពរ​ជ័យ​មហាប្រសើរ​ ប្រគេន​ និង​ជូន​ចំពោះ​ព្រះ​អង្គ​ព្រះ​ចៅអធិការ​វត្ត​សូរ​ និង​លោកស្រី​ ជា​ ស៊ី​ម​ មេឃុំ​ដូន​ស​ សូម​បាន​សម្រេច​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ […]

ព័ត៌មានជាតិ

មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នី​កម្ម​សំណង់​និង​សុរិយោដី​ខេត្តពោធិសាត់់​​បាន​បើក​វគ្ដ​បណ្ដុះបណ្ដាល​ បំប៉ន​ក្រុម​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​​ជា​ប្រព័ន្ធ​ដល់​មន្ដ្រី​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ ពោធិសាត់​ចំនួន​៥០​នាក់​

​ខេត្តពោធិសាត់​ ៖ កម្ម​វី​ធី​អនុ​វិស័យ​ រដ្ឋបាល​ដីធ្លី​ និង​មន្ទីរ​ រៀបចំ​ដែនដី​នគរ​រូប​នី​យក​កម្ម​សំណង់​និង​សុរិយោដី​ខេត្តពោធិសាត់​បាន​បើក​វគ្ដ​បណ្ដុះបណ្ដាល់​ បំប៉ន​ក្រុម​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដល់​មន្ដ្រី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តពោធិសាត់​ចំនួន​៥០​នាក់​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ២២​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២៣​ នៅ​សាល​ប្រជុំ​របស់​មន្ទីរ​។​ បើ​តាម​លោក​ ឧ​ន​ សទ្ធា​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​ និង​សុរិយោដី​ខេត្ត​ ពោធិសាត់​ និង​លោក​ ហៀ​ប​ ឃួ​ន​ អភិបាលរង​ខេត្ត​ តំណាង​អោយ​ ឯកឧត្តម​ ខូ​យ​ រី​ដា​ អភិបាលខេត្ត​ពោធិសាត់​បានអោយ​ដឹង​ថាៈ​ ការងារ​ចុះបញ្ជី​ដីធ្លី​ មាន​លក្ខណៈ​ជា​ប្រ​ព​ន្ធ័​៤៩​ឃុំ​.​សង្កាត់​ ចាប់​អនុវត្ដ​ នៅ​ឆ្នាំ​២០០៩​ បើ​គិត​មក​ទល់​និង​ពេល​នេះ​បាន​ចំនួន​៣១៨​ភូមិ​ ស្មើ​និង​២៥​ឃុំ​សង្កាត់​ ទូ​ទាំង​៧​ក្រុង​ ស្រុក​ និង​បាន​ផ្ដល់​បណ្ណ​កម្មសិទ្ធិ​ដល់​ដៃ​ប្រជាពលរដ្ឋ​ បាន​ជាង​២០៦​ពាន់​ បណ្ណ​ និង​កំពុង​អនុវត្ត​១៧​ ឃុំ​ ស្មើ​និង​៧១​ភូមិ​ធ្វើការ​ប្រមូល​ និង​ប​ញ្ជូ​ល​ទិន្នន័យ​បាន​ជាង​២៩២​ពាន់​ក្បាលដី​,​បិទ​ផ្សាយ​បាន​ជាង​២៦០​ពាន់​ក្បាលដី​និង​ចុះហត្ថលេខា​រួច​ បា​នប​ជាង​២៣៧​ពាន់​ ក្បាលដី​។​ ​លោក​ប្រធាន​មន្ទីរ​ បាន​បញ្ជា​ក់ថាៈ​ វគ្គ​បំប៉ន​ ពិតជា​មាន​សារៈសំខាន់​ណាស់​ សម្រាប់​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ ជា​ប្រព័ន្ធ​ក្នុង​គោលបំណង​ផ្ដល់​នូវ​ចំណេះដឹង​ទូទៅ​ផ្នែក​ព្រំ​និង​វាស់វែង​អោយ​បាន​ត្រឹមត្រូវ​ ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​និង​ច្បាប់​បាន​កំណត់​ ប្រកបដោយ​ប្រសិទ្ធិ​ភាព​ តម្លាភាព​ និង​ភាព​យុត្តិធម៌​ […]

ព័ត៌មានជាតិ

​លោក​ ឆាយ​ លា​ភា​ ប្រធាន​មន្ទីរ​សាធារណការ​​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​ បាន​អញ្ជើញ​ចូលរួម​សំណេះសំណាល​​ជា​មួ​ួ​យ​និស្សិត​ចុះ​កម្មសិក្សា​នៃ​វិទ្យាស្ថាន​ តេ​ជោ​សែន​ ​សាស​ធ​រណការ​និង​ដឹក​ជញ្ជូន​ចំនួន​០៦​ នាក់​

ខេត្តកំពង់ឆ្នាំង​ ៖ កាលពី​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០២៣​ លោក​ ឆាយ​ លា​ភា​ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹ​ឹ​ក​នាំ​ជញ្ជូន​ខេត្ត​កំពង់​ឆ្នាំ​ បាន​អញ្ជើញ​ចូលរួម​សំណេះសំណាល​ជាមួយ​និស្សិត​ចុះ​កម្មសិក្សា​នៃ​វិទ្យាស្ថាន​ តេ​ជោ​សែន​ សាធារណការ​ និង​ដឹក​ជញ្ជូន​ចំនួន​០៦​នាក់​ ស្ត្រី​០២​នាក់​ ដែល​បាន​បញ្ចប់​កម្មសិក្សា​រយៈពេល​១​ខែ​នៅ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​ ។​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​អនុប្រធាន​មន្ទីរ​ និង​លោកស្រី​ ប្រធាន​ការិយាល័យ​ជំនាញ​ទាំង​៩​ផង​ដែរ​ ។​ ​នា​ក្នុង​ឧកាស​នោះ​ដែរ​ លោក​ប្រធាន​មន្ទីរ​ បាន​មាន​ប្រសាសន៍​ណែនាំ​និង​ផ្តាំផ្ញើ​ ដល់​និស្សិត​ចុះ​កម្មសិក្សា​ទាំងអស់​អោយ​ខិតខំ​ប្រឹងប្រែង​សិក្សា​ក្រេប​យកចំណេះ​ដឹង​ដើម្បី​ទទួល​បាន​ជោគជ័យ​និង​អាច​យក​ជំនាញ​របស់​ខ្លួន​ទៅ​បម្រើ​ការងារ​ ជូន​សង្គម​ជាតិ​ ទៅ​ថ្ងៃ​អនាគត​ និង​បាន​ឧបត្ថម្ភ​ជា​ថវិកា​ក្នុង​ម្នាក់ៗ​ទទួល​បាន​ចំនួន​២០០,០០០​រៀល​ ស​រុ​ុ​ប​ថវិការ​ចំនួន​១,២០០,០០០​រៀល​ ។​ ​បន្ទាប់​មក​ទៀត​ និស្សិត​ទាំងអស់​បាន​គោរព​ថ្លែង​នូវ​អំណរ​គុណ​ ដល់​លោក​ប្រធាន​មន្ទីរ​ និង​មន្ត្រីរាជការ​ទាំងអស់​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​ ដែល​បាន​អនុញ្ញាត​ និង​ទទួល​ប្រកបដោយ​យកចិត្ត​ទុក​និង​ជួយ​សម្រួល​ដល់​កិច្ចការ​ស្រាវជ្រាវ​ផ្សេងៗ​ ហើយ​ជា​ពិសេស​ក្រុម​និស្សិត​ទាំងអស់​បាន​ថ្លែង​នូវ​អំណរ​គុណ​និង​គោរព​ជូនពរ​ ដល់​ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​ទាំងអស់​ជួប​ប្រទះ​តែ​នឹង​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕

ព័ត៌មានជាតិ

លោក​ យី​ វណ្ណៈ​ អភិបាលស្រុក​កោះសូទិន​​បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពី​ធី​រៀបចំ​បើក​ការដ្ឋាន​​ជួសជុល​ផ្លូវ​ដីស​១​ខ្សែ​ប្រវែង​១៥០​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ​

ខេត្តកំពង់ចាម​ ៖ កាលពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ លោក​ យី​ វណ្ណៈ​ អភិបាលស្រុក​កោះសូទិន​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រៀបចំ​បើក​កា​ដ្ឋា​ន​ជួសជុល​ផ្លូវ​ដីស​១​ខ្សែ​ប្រវែង​១៥០​ម៉ែត្រ​ទទឹង​៥​ម៉ែត្រ​។​ នៅ​ក្នុង​ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ លោក​ប្រធាន​ការិយាល័យ​ រៀបចំ​ដែនដី​នគរូបនីយកម្ម​ សំណង់​ និង​ភូមិបាល​ស្រុក​ លោក​មេឃុំ​ សមាជិក​ប្រឹក្សា​ឃុំ​ លោក​មេ​ភូមិ​ ប្រជាពលរដ្ឋ​សុ​រប​ទាំងអស់​ចំនួន​៦៤​នាក់​ ស្ត្រី​២០​នាក់​។​ ​នៅ​ក្នុង​ពិធី​នេះ​ដែរ​ លោក​អភិបាលស្រុក​បាន​ជួយ​ឧ​ប​ត្ថ​ម​ជា​ថវិកា​ចំនួន​ ១០០០,០០០​រៀល​ផង​ដែរ​ ។ ​បន្ទាប់​មក​ទៀត​លោក​អភិបាលស្រុក​ក៏​បាន​បន្តដំណើរ​ចុះ​ពិនិត្យ​ការ​ជួសជុល​ផ្លូវ​១​ខ្សែ​ទៀត​ ប្រវែង​៦០០​ម៉ែត្រ​ទទឹង​៨​ ម៉ែត្រ​ស្ថិត​នៅ​ភូមិ​កោះសូទិន​ក្រោម​ ឃុំ​កំពង់ចាម​ស្រុក​កោះសូទិន​ចំពោះ​ថវិការ​ដែល​ត្រូវ​ជួសជុល​សរុប​ចំនួន​១៣,៦៥០,០០០​រៀល​។​ ក្នុង​នោះ​ដែរ​ លោក​អភិបាលស្រុក​ក៏​បាន​ចូលរួម​ចំណែក​ ជា​ថវិការ​ចំនួន​២០០,០០០​រៀល​ ។​ ​នៅ​ក្នុង​ខែកុម្ភៈ​ ឆ្នាំ​២០២៣​ នេះ​ដែរ​លោក​ យី​ វណ្ណៈ​ អភិបាលស្រុក​កោះសូទិន​ក៏​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ បើក​ការដ្ឋាន​ គម្រោង​សាងសង់​ផ្លូវ​បេតុង​អា​ប៉េ​ប្រវែង​៨៨២​ម៉ែត្រ​ ទទឹង​៤​ម៉ែត្រ​ស្មារ​ផ្លូវ​០.៥​ម៉ែត្រ​ សងខាង​ នៅ​ឃុំ​កំពង់ចាម​ ស្រុក​កោះសូទិន​គាំទ្រ​ដោយ​គម្រោង​កាត​បន្ថយ​ភាព​ក្រីក្រ​និង​អភិវឌ្ឍ​កសិកម្ម​ខ្នាត​តូច​តំបន់​ទន្លេសាប​ ជំហាន​២​ថវិកា​ ឆ្នាំ​២០២៣​ ៕

ព័ត៌មានជាតិ

​លោក​ ខឹ​ម​ ប៉ោ​ទាង​ ក្នុង​នាម​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​​កម្ពុជា​ឃុំ​ពង្រ​ បាន​ទទួល​អំណោយ​ឧបត្ថម្ភ​ ពី​លោក​ កាំ​ង​ ប៊ុ​ន​សាក់​​និង​ក្រុម​គ្រួសារ​ចំនួន​៥០​ម៉ឺន​ទៀត​ដើម្បី​ចូលរួម​ចំណែក​ជួយ​ចាក់​បេតុង​​ក្រាល​ទីធ្លា​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​ឃុំ​ពង្រ​

ខេត្តកំពង់ចាម​ ៖ កន្លង​មកនេះ​ លោក​ កាំ​ង​ ប៊ុ​ន​ហាក់​ និង​ក្រុម​គ្រួ​សារបាន​ចូលរួម​ចំណែក​ជួយ​ឧបត្ថម្ភ​ជា​ថវិការ​ចំនួន​៥០​ម៉ឺន​រៀល​ជូន​លោក​ ខឹ​ម​ ប៉ោ​ទាង​ តំណាង​អោយ​គណៈកម្មាធិការ​គណៈបក្ស​ប្រជាជន​កម្ពុជា​ ឃុំ​ពង្រ​ ដើម្បី​យក​ទៅ​ចាត់ចែង​ចាក់​បេតុង​ក្រាល​ទីធ្លា​ខាង​មុខ​ទីស្នាក់ការ​គណៈបក្ស​ឃុំ​ពង្រ​ អោយ​កាន់តែ​ល្អ​ប្រសើរ​ ។​ លោក​ ខឹ​ម​ ប៉ោង​ទាង​ ក្នុង​នាម​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ពង្រ​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ និង​សូម​ប្រសិទ្ធពរ​ជ័យ​ ជូន​ចំពោះ​លោក​ កាំ​ង​ ប៊ុ​ន​ហាក់​ និង​ក្រុម​គ្រួសារ​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕

ព័ត៌មានជាតិ

​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​ការ​កំណត់​តំបន់​ធ្វើការ​​វិនិច្ឆ័យ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ឃុំ​ ចំនួន​ ០៤​ គឺ​ឃុំ​ពុក​ឬ​ស្សី​​ឃុំ​ព្រះ​ប្រសប់​ ឃុំរ​នា​ជ​ន្លឹ​ង​ និង​ឃុំ​ជ័យ​ធំ​ ស្រុក​ខ្សាច់កណ្តាល​

ខេត្តកណ្តាល​ ៖ លោក​ ចេ​ង​ ឌី​ណា​ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ខ្សាច់កណ្តាល​ រួម​ជាមួយ​លោក​ ព្រុំ​ ឆាត​ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តកណ្តាល​ បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ សេចក្តី​ប្រកាស​ការ​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ឃុំ​ចំនួន​០៤​ គឺ​ឃុំ​ពុក​ឬ​ស្សី​ ឃុំ​ព្រះ​ប្រសប់​ ឃុំរ​នា​ជ​ន្លឹ​ង​ និង​ឃុំ​ជ័យ​ធំ​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ៕

ព័ត៌មានជាតិ

​លោក​ ឌុ​ច​ ហួរ​ ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​​ឡា​បាន​សៀ​ក​ បាន​យកចិត្តទុកដាក់​ទៅ​លើ​ការងារ​​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការងារ​មនុស្សធម៌

​ខេត្តរតនគិរី​ ៖ លោក​ ឌុ​ច​ ហួរ​ ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ឡា​បាន​សៀ​ក​ ស្ថិត​នៅ​ក្នុង​ក្រុង​បាន​លុង​ ខេត្តរតនគិរី​ត្រូវ​បាន​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ មើលឃើញ​ថា​ជា​ថ្នាក់ដឹកនាំ​នាំ​ដែល​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​ប្រជាពលរដ្ឋ​ និង​ការ​កសាង​មូលដ្ឋាន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ។​ លទ្ធផល​ជាក់ស្តែង​ ដែល​លោក​ចៅសង្កាត់​និង​ក្រុមប្រឹក្សា​សង្កាត់​ខិតខំ​អនុវត្ត​ សម្រេច​មាន​ដូច​ជា​បាន​ធ្វើ​ផ្លូវ​បេតុង​អា​ប៉េ​ ប្រវែង​៥៤៩,៥០​ម៉ែត្រ​ ជា​គំរោង​មូលនិធិ​សង្កាត់​ឆ្នាំ​២០២២​ គំរោង​នេះ​បាន​សម្រេច​រួចរាល់​ ជា​ស្ថាពរ​ ។​ ក្រៅពី​នេះ​ លោក​ចៅសង្កាត់​ក៏​បាន​យកចិត្តទុកដាក់​ផង​ដែរ​ ទៅ​លើ​ការងារ​មនុស្សធម៌​ជាក់ស្តែង​បាន​ចូលរួម​ឧ​ប​ត្ថ​ម្ភ​បុណ្យសព​ លោក​ ឈី​វ​ ប៉ុង​ ចំនួន​២២​ម៉ឺន​រៀល​ ប្រជា​ការពារ​ ខែ​ម​ សី​មាន​ ចំនួន​១​លាន​៥៩​ម៉ឺន​រៀល​ ជូន​អ្នកជម្ងឺ​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោក​ជុំ​ ប៊ុ​ណ្ណា​ ៦៧​ម៉ឺន​៥០០០​រៀល​ ។​ ចូលរួម​ឧ​ប​ត្ថម្ភសព​ លោក​ ខែ​ក​ ឡាយ​ ១៣​ម៉ឺន​រៀល​ ជួយ​ឧ​ប​ត្ថ​ម​កូនក្រុម​ប្រឹក្សា​សង្កាត់​៥០​ម៉ឺន​រៀល​ជូន​កូនលោក​ស្រី​ សុ​មិ​តា​ ២១​ម៉ឺន​៥០០០​រៀល​ជួយ​ឧ​ប​ត្ថ​ម្ភអនុ​ភូមិ​ជ័យ​ជំនះ​៤៨​ម៉ឺន​រៀល​ ជូន​លោកស្រី​ កាន់​ សុភាព​ ប្រជាពលរដ្ឋ​ក្រីក្រ​ចំន​១៣​ម៉ឺន​រៀល​ ។​ ជួយ​ឧ​ប​ត្ថ​ម្ភ​បុណ្យសព​ លោកនាយ​ ផៃ​ ម៉ា​លិ​ស​២៦​ម៉ឺន​រៀល​ជូន​ជន​រង​គ្រោះ​ ដោយសារ​អគ្គី​ភ័យ​ និង​កូន​ផ្ទះ​១​ខ្នង​ តម្លៃ​៣៥០​ ដុល្លា​ […]

ព័ត៌មានជាតិ

​ឯកឧត្តម​ ឡុ​ង​ កេស​ភី​រម្យ​ ប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​​និង​លោក​ជំទាវ​ បាន​អញ្ជើញ​មក​ជា​អធិបតី​ក្នុង​ពិធី​រៀបចំ​​អបអរសាទរ​ខួប​លើក​ទី​១១២​ទិវា​អន្តរជាតិ​៨​មីនា​ ឆ្នាំ​២០២៣

ខេត្តកំពង់ស្ពឺ​ នៅ​សាលាដំបូង​ និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១២​ទិវា​អន្តរជាតិ​០៨​មីនា​ ឆ្នាំ​២០២៣​ ក្រោម​ប្រធានបទ​ស្ត្រី​រួម​គ្នា​រក្សាសុខ​សន្តិភាព​ ដើម្បី​កិច្ច​អភិវឌ្ឍ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​ក្រោម​អធិបតីភាព​ ឯកឧត្តម​ ឡុ​ង​ កេស​ភី​រម្យ​ ប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​និង​លោក​ជំទាវ​ ចាត​ សូរ​ស្មី​ ។​ ​នៅ​ក្នុង​ពិធី​នេះ​ដែរ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ ឯកឧត្តម​ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ និង​មាន​ជូន​បាច់ផ្កា​ វត្ថុ​អនុស្សាវរីយ៍​ និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​លោក​ជំទាវ​ព្រះរាជអាជ្ញា​ លោកស្រី​ ចៅក្រម​ លោកស្រី​ក្រឡាបញ្ជី​ លោកស្រី​ប្រធាន​ អនុប្រធាន​ការិយាល័យ​ និង​លោកស្រី​ ដែល​ជា​មន្ត្រី​នៃ​លេខាធិការដ្ឋាន​រដ្ឋបាល​ មន្ត្រី​ជាប់កិច្ចសន្យា​ ព្រមទាំង​មន្ត្រី​ហាត់​ការ​ជានា​រី​ទាំងអស់​ដែល​បម្រើ​ការងារ​នៅ​សាលាដំបូង​ និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ៕

ព័ត៌មានជាតិ

​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ រដ្ឋបាល​​ស្រុក​មុខកំពូល​ ដើម្បី​ធានា​ សន្តិសុខ​សណ្តាប់ធ្នាប់​​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​

ខេត្តកណ្តាល​ ៖ លោក​ យី​ យ៉េន​ អភិបាល​នៃ​គណៈ​អភិបាលស្រុក​មុខកំពូល​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​មុខកំពូល​ផង​នោះ​ បាន​បើក​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ប្រមុខ​កំពូល​ការ​ពី​ថ្ងៃ​ ទី​២៧​ ខែ​ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ។​ ក្នុង​កិច្ចប្រជុំ​នេះ​ លោក​អភិបាលស្រុក​ យី​ យ៉េន​ បាន​ជម្រុញ​ដល់​អាជ្ញាធរ​ និង​កងកម្លាំង​សមត្ថកិច្ច​ស្រុក​ ឃុំ​ ដូច​ជា​ ត្រូវ​ធានា​អោយ​បាន​នូវ​សន្តិសុខ​ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​។​ត្រូវ​ពង្រឹង​លើ​​វិធានការ​បង្ការ​និង​ទប់ស្កាត់​ឲ្យ​បាន​តឹង​រឹង​ និង​ម៉ឺងម៉ាត់​ចំពោះ​បទល្មើស​នានា​ ជា​ពិសេស​បទល្មើស​ គ្រឿងញៀន​ល្បែងស៊ីសង​ខុសច្បាប់​ ។​ រឹត​បណ្តឹង​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុងស្រុក​ ជម្រុញ​ការងារ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ទាន់​ផែនការ​ ដែល​បាន​ដាក់​ជូន​។​ ការងារ​ក្រៅពី​នេះ​ ត្រូវ​រៀបចំ​ទីតាំង​ចាក់សំរាម​ឲ្យ​បាន​ឆាប់​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ គ្រប់​ឃុំ​ត្រូវ​​ចុះ​ស្រង់​ទិន្នន័យ​អ្នក​ប្រកប​អាជីវកម្ម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ។​ កិច្ចប្រជុំ​នេះ​ មានការ​ចូលរួម​ពី​សំណាក់​លោក​ លោកស្រី​ អភិបាលរង​ស្រុក​ នាយក​ នាយករង​រដ្ឋបាល​ស្រុក​ កងកម្លាំង​ទាំង​បី​ប្រភេទ​ និង​មន្ត្រី​ពាក់ព័ន្ធ​នានា​ នៅ​សាល​ប្រជុំ​សាលាស្រុក​មុខកំពូល​។​ លោក​អភិបាលស្រុក​ក៏​បាន​កោតសរសើរ​ផង​ដែរ​ និង​វាយតម្លៃ​ខ្ពស់​ ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​មូលដ្ឋាន​កន្លង​មក​ ៕

ព័ត៌មានជាតិ

​លោកឧត្តមសេនីយ៍ត្រី​ បោ​ន​ ប៊ិ​ន​ មេបញ្ជាការ​កង​រាជ​​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បារ​ព្ធ​ពិធី​អបអរ​សារ​ទរ​​ខួប​លើក​ទី​១១២​ទិវា​អន្តរជាតិ​នារី​៨​មីនា​ ឆ្នាំ​២០២៣

ខេត្តបន្ទាយមានជ័យ​ ៖ ដោយ​មានការ​យកចិត្តទុកដាក់​ទុក​លើ​សំណាក់​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ មេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ តែងតែបាន​ណែនាំ​គ្រប់​ជាន់ថ្នាក់​​ឲ្យ​យកចិត្តទុកដាក់​ លើ​អាវុធហត្ថ​ជា​ស្ត្រី​ ។​ ​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ មីនា​ ឆ្នាំ​២០២៣​នេះ​ លោក​ឧត្តមសេនីយ៍ត្រី​ បោ​ន​ ប៊ិ​ន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​​ខេត្តបន្ទាយមានជ័យ​ បាន​អញ្ជើញ​ជា​អធិបតី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា​ ឆ្នាំ​២០២៣​ខួប​លើក​ទី​១១២​ក្រោម​ប្រធានបទ​ “​ ស្ត្រី​រួម​គ្នា​រក្សាសុខ​ សន្តិភាព​ ដើម្បី​កិច្ច​អភិវឌ្ឍ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​ ”​ ។​ ​នៅ​ក្នុង​ពិធី​នេះ​ដែរ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការ​រង​ លោកនាយ​សេនា​ធិ​ ការ​រង​ លោក​ប្រធាន​ អនុប្រធាន​មន្ទីរ​ លោក​នា​យា​ការិយាល័យ​ លោក​មេបញ្ជាការ​ មូលដ្ឋាន​ក្រុង​ស្រុក​ និង​លោកស្រី​អាវុធហត្ថ​នារី​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​ នៅ​សាល​ប្រជុំ​ធំ​ អគារ​សេនាធិការ​កងរាជអាវុធហត្ថ​ ខេត្តបន្ទាយមានជ័យ​ ៕