នៅរសៀលថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្ត បាននាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែងចំនួន ៣ឃុំ ស្មើនឹង ២០៦គ្រួសារ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក កម្លាំងប្រដាល់អាវុធទាំងបីប្រភេទ និង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមយុវជន ស.ស.យ.ក និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ពិធីនេះបានប្រព្រឹត្តិនៅ ក្បែរវត្តភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន។ មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា÷ […]
Month: November 2022
អភិបាលខេត្តព្រះវិហារចុះចែកគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៣១០គ្រួសារ ក្នុងស្រុករវៀង ខេត្តព្រះវិហារ
រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ សុខា គងពិសីគីម រិទ្ធី បានអញ្ជើញចុះចែកគ្រាប់ពូជ និងអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋចំនួន៣១០គ្រួសារដែលរងគ្រោះដោយទឹកជំនន់កន្លងមកចំនួន២ឃុំគឺឃុំរីករាយ និងឃុំរួសរាន់ ក្នុងស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុករវៀង និងមន្រ្តីមួយចំនួនទៀត ។ មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានពាំនាំនូវការសួរសុខទុក្ខនិងនឹករលឹកពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងទ្វេរតែងតែគិតគូរនិងយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកពិសេសរងគ្រោះដោយទឹកជំនន់នាពេលនេះ ។ឯកឧត្តមក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំបង្កបង្កើនផលបន្ថែមទៀតពិសេសគ្រាប់ពូជដែលទទួលបាននាពេលនេះ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងគ្រួសារ។ ជាចុងក្រោយឯកឧត្តមក៏បានស្នើសុំប្រជាពលរដ្ឋយើងមិនត្រូវភ្លេចការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ បង្កាការឆ្លងរាលដាលជំងឺកូវីដ១៩ ឡើយ។ អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លងទៅ ចំនួន ៣១០គ្រួសារ រួមមាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ និងគ្រាប់ពូជមួយចំនួន។
គ្រួសារចំនួន១១គ្រួសាររងគ្រោះដោយអគ្គីភ័យទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ
រដ្ឋបាលខេត្តព្រះវិហារ រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា មកជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះនៅខាងក្រោយផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមគីមរិទ្ធីបានពាំនាំនូវការផ្ដាំសាកសួរសុខនិងចូលរួមសោកស្ដាយពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែគិតគូរពីតុលំបាករបស់បងប្អូនជាពលរដ្ឋជាក់ស្ដែងនៅពេលនេះសម្ដេចបាននាំយកនូវអំណោយមួយចំនួនមុខផ្ដល់ជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យឱនាកាសនេះ។ឯកឧត្តមបានលើកទឹកចិត្តដល់បងប្អូនដែលទទួលរងនៅអគ្គិភ័យឆាប់ឆេះផ្ទះសម្បែងនេះ ត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងស្មារតីរបស់ខ្លួនដើម្បីបន្តដំណើរការមុខរបររកស៊ីរបស់ខ្លួនឲ្យត្រលប់មកប្រក្រតីភាពមកវិញ ។ អំណោយកាកបាទក្រហមដែលផ្តល់ជូននាឱកាសនោះរួមមាន:គ្រួសារដែលឆេះផ្ទះទាំងស្រុង ចំនួន ៥ផ្ទះ ស្មើ ៥គ្រួសារ ទទួលបានអង្ករ៥០kg មី២កេស ត្រីខ២យួរ ទឹកសុីអុីវ១យួរ ឃីត១កញ្ចប់ តង់១ ធុងទឹក១ កន្ទេល១ ចានឆ្នាំស្លាបព្រា១ និងថវិកាក្នុងមួយគ្រួសារ ១លានរៀល។ គ្រួសារដែលផ្ទះប៉ះពាល់(នៅជិតផ្ទះឆេះ របើកដំបូល) ៣ខ្នងផ្ទះ ស្មើ ៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ២០មុឺនរៀល អង្ករ ៥០kg មី ១កេស ត្រីខ១យួរ ទឹកសុីអុី ១យួរ។
ឯកឧត្តម សុខ លូ បន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់ សម្ដេច តេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ជាង១ពាន់គ្រួសារ នៅស្រុកបវេល ខេត្តបាត់ដំបង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន១,១២១គ្រួសារ ក្នុងស្រុកបវេល ខេត្តបាត់ដំបង ។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហានានាដូចជាគ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះឱ្យបានទាន់ពេលវេលា ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ […]
ផ្ទះចំនួន០៤ខ្នង និងតូបលក់ដូរចំនួន៥តូប ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង
រដ្ឋបាលខេត្តព្រះវិហារ យោងតាមរបាយការណ៍ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារករណីអគ្គីភ័យ នៅចំណុចផ្សារកំពង់ប្រណាក ស្ថិតក្នុងភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីយប់ម៉ោង២០:៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បណ្ដាលឲ្យឆេះខូចខាតផ្ទះ ចំនួន០៤ខ្នងផ្ទះ និងតូបផ្សារ ចំនួន០៥តូប តែមិនបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡេីយ។ ក្រោមការឈរបញ្ជាផ្ទាល់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហា កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចុះកិច្ចអន្តរាគមន៍ទប់ស្កាត់ពន្លត់ភ្លេីងរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង២២:១៥នាទី ដោយប្រើប្រាស់រថយន្តអគ្គិភ័យ ចំនួន០៣គ្រឿង។ រហូតមកដល់ពេលនេះ មូលហេតុនៃការឆេះកម្លាំងជំនាញកំពុងស្រាវជ្រាវ។
អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាត្រូវបានផ្តល់ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិចំនួន ២០០គ្រួសារ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្ត បាននាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ចំនួន ៣ឃុំ ស្មើនឹង ២០០គ្រួសារ។ គួរបញ្ជាក់ផងដែរថា ពិធីនេះប្រព្រឹត្តទៅ ចំនួនពីរតាំង ដោយ ទីតាំងទី ១ នៅភូមិណាអូង ឃុំអូរស្វាយចំនួន១៣០គ្រួសារ និងទីតាំងទី២ នៅភូមិអូរស្វាយ ចំនួន៧០គ្រួសារ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក […]
អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងចំនួន ១១៦គ្រួសារ
នៅរសៀលថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ចាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្ត បាននាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងចំនួន ៣ឃុំ ស្មើនឹង ១១៦គ្រួសារ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក កម្លាំងប្រដាល់អាវុធទាំងបីប្រភេទ និង លោក លោកស្រី ដែលជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប ពិធីនេះបានប្រព្រឹត្តិនៅ ទីធ្លាសាលាឆទាន ស្ថិតក្នុងភូមិបាបុង […]
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកព្យាបាលជំងឺ សង្រ្គោះបន្ទាន់ដំបូង១ខ្នង អគាររង់ចាំអង្គុយលំហែរ១ខ្នង និងក្លោងទ្វារចូលមន្ទីរពេទ្យ១កន្លែង ស្ថិតក្នុងមន្ទីរពេទ្យបង្អែកឯកភ្នំ ខេត្តបាត់ដំបង
នៅថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារផ្នែកព្យាបាលជំងឺសង្រ្គោះបន្ទាន់ដំបូង១ខ្នង ស្មើនឹង៩បន្ទប់ អគាររង់ចំអង្គុយលំហែរ១ខ្នង១បន្ទប់ និងក្លោងទ្វារចូលមន្ទីរពេទ្យ១កន្លែង ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកឯកភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាអំណោយរបស់សប្បុរសជននៅប្រទេសអូស្ដ្រាលី ។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សប្បុរសជនដែលរស់នៅប្រទេសអូស្ដ្រាលីទាំងអស់ ដែលបានចំណាយធនធានដ៏មានតម្លៃរបស់ខ្លួនចូលរួមកសាងសមិទ្ធផលនានានៅក្នុងបរិវេណមន្ទីរពេទ្យនេះ ដែលនេះជាការចូលរួមចំណែកជាមួយសង្គម ក៏ដូចជាជាមួយរាជរដ្ឋាភិបាល ក្នុងការការលើកកម្ពស់ការអភិវឌ្ឍសង្គមជាតិ ក៏ដូចជាចូលរួមបម្រើប្រជាពលរដ្ឋផ្នែកសុខាភិបាលនៅក្នុងស្រុកឯកភ្នំឱ្យកាន់តែមានការរីកចម្រើនតទៅមុខទៀត ។ ឯកឧត្តមបានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមនាំគ្នាខិតខំថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត មិនត្រូវធ្វើការចោលសំរាមពាសវាលពាសកាល ឬធ្វើការចោលសំរាមចាក់ចូលនៅតាមដងស្ទឹង អូរប្រឡាយគ្មានរបៀបរៀបរយនេះឡើយ ព្រោះវាបង្កឱ្យមានមេរោគនៅក្នុងទឹកបង្កហានិភ័យពេលដែលយកទឹកទៅប្រើប្រាស់ ឬបង្កឱ្យមានសត្វល្អិត រុយរោម ឬមានក្លិនស្អុយ ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាធ្វើឱ្យខូចសោភ័ណភាពទៀតផងដែរ ។ ឯកឧត្តមបានបន្តទៀតថា បើក្នុងករណីប្រជាពលរដ្ឋរូបណាម្នាក់រកឃើញថា មានជនណាប្រើប្រាស់គ្រឿងញៀន ឬជួញដូរគ្រឿងញៀន សូមធ្វើការទាក់ទង ឬរាយការណ៍មកកាន់អាជ្ញាធរជាបន្ទាន់ […]
ឯកឧត្តម សុខ លូ បន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់ សម្ដេច តេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន១,០០០គ្រួសារ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
នៅរសៀលថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន១,០០០គ្រួសារ ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយពិធីនេះបានរៀបចំឡើងនៅបរិវេណវត្តគិរីសង្វារពេជ្រ ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហានានាដូចជាគ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះឱ្យបានទាន់ពេលវេលា ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ […]
ពិធីបិទវគ្គបណ្តុះបណ្ដាលឡើងវិញស្ដីពី “បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល របស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត” នៅខេត្តក្រចេះ
រសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលឡើងវិញស្ដីពី “បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល របស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត រយៈពេល២ថ្ងៃ ធ្វើឡើងនៅខេត្តក្រចេះ ដែលសិក្ខាកាមជាមន្ត្រីបុគ្គលិកជួរមុខ និងជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីខេត្តចំនួន១៩ ខេត្ត សរុប ១៤៤ នាក់ ។
ផ្លូវបេតុងអាមេប្រវែង ៣៥៣០ម៉ែត្រ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ និងព្រែករាំង១ សង្កាត់កំពង់សំណាញ់ ត្រូវបានបេីកការដ្ឋានជួសជុល
ខេត្តកណ្តាល៖ ផ្លូវបេតុងអាមេប្រវែង ៣.៥៣០ម៉ែត្រ ទទឹង ៩ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ ដាក់លូរំដោះទឹក ៣.៧០០ម៉ែត្រ មុខកាត់ ០.៨ម៉ែត្រ និងដាក់អណ្តូងលូចំនួន ៦០កន្លែង ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ និងព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ត្រូវបានបេីកការដ្ឋានជួសជុល និងសាងសង់ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីបំពេញសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដណើរទៅមកបានងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ ផ្លូវនេះគឺជាសមិទ្ធផលថ្មីមួយ បន្ថែមទៀតរបស់រដ្ឋបាលខេត្តកណ្តាល ក្នុងចំណោមផ្លូវបេតុង ជាច្រើន ផ្សេងទៀត ដែលជាចំណងដៃផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅទាំងមូល។ មានប្រសាសន៍សំណេះសំណាល ក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការបើកការដ្ឋានសាងសង់នាពេលនេះ គឺបានបង្ហាញជាថ្មី នូវភាពរីកចំរើនរបស់ប្រទេសជាតិ ពី១ថ្ងៃទៅ១ថ្ងៃ និងកាន់តែផ្តល់នូវជំនឿជឿជាក់ទ្វេរឡើងរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ទៅលើការដឹកនាំប្រកប ដោយកិត្តិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។ ឯកឧត្តមបញ្ជាក់ទៀតថា […]
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយវ៉ែត ជួបសម្តែងការគួរសម
នៅវិមានសន្តិភាព នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម មហាម៉ាត់ សាអ៉ីត អាល់ហាជរី (Mohamad S SHS Alhajri) ឯកអគ្គរដ្ឋទូតគុយវ៉ែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម មហាម៉ាត់ សាអ៉ីត អាល់ហាជរី បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ឯកឧត្តម នឹងប្រឹងប្រែងឱ្យអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាដើម្បីឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែរឹងមាំឡើង។ ក្នុងនោះ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមនឹងជំរុញ ការអនុវត្តលើរាល់កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមានកន្លងមក ក្នុងនោះមានទាំងកិច្ចព្រមព្រៀងលើការហោះហើរត្រង់រវាងប្រទេសទាំងពីរ ការផ្ដល់ការងារដល់ពលករកម្ពុជាដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគុយវ៉ែត និងការធ្វើពាណិជ្ជកម្មស្បៀងអាហាររវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតគុយវ៉ែត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលដល់មមាញឹក ទទួលជួបឯកឧត្តមនាពេលនេះ។ ឯកឧត្តមក៏បានគោរពជូនពរសម្ដេចតេជោឱ្យទទួលបាននូវភាពជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំអាស៊ាននាពេលដល់ខ្លីខាងមុខនេះ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម […]
កិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ ដែលមានការចូលរួមពីឯកឧត្តម ព្រុំ វណ្ណះ អភិបាលរងខេត្ត តំណាង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដែលរៀតាមរយៈប្រព័ន្ធអនឡាញ Zoom ៕
ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងសិក្ខាសាលាធុរកិច្ចវៀតណាម-កម្ពុជា ក្រោមប្រធានបទ សក្ដានុពល ភាពខ្លាំង និងតម្រូវការកិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តភាគយ័ព្យនៃប្រទេសកម្ពុជា
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាធុរកិច្ចវៀតណាម-កម្ពុជា ក្រោមប្រធានបទ សក្ដានុពល ភាពខ្លាំង និងតម្រូវការកិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តភាគយ័ព្យនៃប្រទេសកម្ពុជា នៅស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ បានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះ ជាឱកាសមួយបានជួបជុំពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងភាពជាដៃគូ ស្វែងរកតម្រូវការ កិច្ចសហប្រតិបត្តិការ ដោយមានស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង ក្នុងសម្របសម្រួលរាល់ការទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការ ព្រមទាំង រៀបចំផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានភាពរឹងមាំ ក្នុងគោលដៅការពារផលប្រយោជន៍ធុរកិច្ច និងពីតម្រូវការ កិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ។ ឯកឧត្តមបានបន្តទៀតថា តាមរយៈនៃកិច្ចសហប្រតិបត្តិការ ដែលមានចំណងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខេត្តបាត់ដំបកន្លងទៅ ជាមួយបណ្ដាខេត្ត-ក្រុងនៃសាធាណរដ្ឋសង្គមនិយមវៀតណាម មានខេត្តត្រាវិញ ខេត្តតៃនិញ ខេត្តឡុងអាន ខេត្តក្វាណាម និងទីក្រុងដាណាំង បានបង្ហាញពីភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា […]
កិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំធំសាលាខេត្ត។ កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន៖ ១).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់អនុវត្តនៃខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ៣).ការពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២។ ៤).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេក ទេស(គ.ស.ប) ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។ ៥). […]
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សានៃវិទ្យាល័យមួយខ្នង ដែលស្ថិតក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
នៅព្រឹកថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សានៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ចំនួន១ខ្នង ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ អគារសិក្សានៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ចំនួន១ខ្នងនេះ មាន២ជាន់ ស្មើ១២បន្ទប់ មានទទឹង៩ម៉ែត្រ បណ្តោយ៥៤ម៉ែត្រ កម្ពស់១១,៥ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន […]
ឯកឧត្តម សុខ លូ អនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារអង្គការ VERNADOC កម្ពុជា
នៅរសៀល ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារអង្គការ VERNADOC កម្ពុជា ដើម្បីស្នើសុំការអនុញ្ញាតរៀបចំសិក្ខាសាលាអន្តរជាតិពីការគូររូបឯកសារបែបស្ថាបត្យកម្មលើកទី១ នៅក្នុងខេត្តបាត់ដំបង ដោយផ្ដោតទៅលើអគារប្រវត្តិសាស្រ្ដសាលាខេត្តចាស់ និងបណ្ដាអគារបេតិកភណ្ឌផ្សេងៗទៀតនៅក្នុងខេត្តបាត់ដំបង ។ នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកអភិបាលក្រុង លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកស្រីប្រធានគម្រោង VERNADOC CAMBODIA លោកស្រីសាស្រ្ដាចារ្យស្ថាបត្យកម្មនៃសាកលវិទ្យាល័យ រ៉ាំងស៊ីត (ប្រទេសថៃ) ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។ គម្រោងនេះមានការចូលរួមជាលក្ខណៈស្ម័គ្រចិត្តពីសំណាក់បណ្ដាស្ថាបត្យករល្បីៗក្នុងស្រុក និងនៅលើសកលលោក ព្រមទាំងនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយកម្មវិធីនេះមានគោលបំណងរួមចំណែកចូលរួមអភិរក្សមរតកវប្បធម៌ជាតិឱ្យនៅគង់វង្សសម្រាប់ជាពុទ្ធិ និងកេរ្ដិ៍ដំណែលដល់អ្នកជំនាន់ក្រោយ និងដើម្បីធ្វើការចងក្រងសំណង់អគារបុរាណចាស់ជាឯកសារ ដើម្បីបណ្ដុះចិត្តដល់អ្នកជំនាន់ក្រោយមានចិត្តស្រឡាញ់អគារចាស់ៗផងដែរ ។ ឯកឧត្តម សុខ លូ […]
កិច្ចប្រជុំស្ដីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការងារគ្រប់គ្រងសំរាម សំណល់រឹង ក្នុងភូមិសាស្ត្រខេត្តកណ្ដាល
ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការងារគ្រប់គ្រងសំរាម សំណល់រឹង ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ឯកឧត្តម តាំង ម៉េងលានអភិបាលរងខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ មន្ទីរបរិស្ថានខេត្ត ត្រូវសហការរួមគ្នាជាមួយរដ្ឋបាលឃុំ-សង្កាត់ ដើម្បីផ្សព្វផ្សាយ ណែនាំប្រជាពលរដ្ឋ កម្មករនិយោជិក អាជីករ អ្នកលក់ដូរតាមចិញ្ចើមផ្លូវ អ្នកលក់ដូរតាមរោងចក្រ ឱ្យទុកដាក់សំរាម សំណល់រឹងរបស់ខ្លួនបានត្រឹមត្រូវ ដើម្បីលើកកម្ពស់បរិស្ថាន ការរស់នៅស្អាត និងភាពបៃតង។ ឯកឧត្តមបានបញ្ជាក់ថា មានតែការផ្សព្វផ្សាយបំផុសចលនាអប់រំ និងបញ្ជ្រាបការយល់ដឹងឱ្យបានខ្លាំងក្លាដល់មហាជន ឱ្យពួកគាត់ផ្លាស់ប្តូរឥរិយាបទ ចេះស្រលាញ់ថែរក្សា និងសំអាតអនាម័យបរិស្ថាន ទើបអាចធ្វើឱ្យបរិស្ថានស្អាត និងមានអនាម័យបាន បើយើងទាំងអស់គ្នាចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទនិមួយៗ និងចូលរួមសំអាតបរិស្ថានតាមផ្ទះសម្បែងរាងៗខ្លួន ចូលរួមដាំដើមឈើនៅតាមមូលដ្ឋាននោះ ខេត្តកណ្តាលទាំងមូលនឹងមានបរិស្ថានស្អាត ប្រកបដោយព័ណ៌បៃតង និងមានសោភ័ណភាពជាក់ជាមិនខានឡើយ។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះការងារបរិស្ថានគឺជាការងារអទិភាព ដែលការងារនេះគឺទាមទារឱ្យពួកយើងទាំងអស់គ្នា ត្រូវតែចូលរួមចំណែក ក្នុងការធ្វើអនាម័យបរិស្ថានទាំងនៅតាមលំនៅឋានរាងខ្លួន កន្លែងបម្រើការងារ សាលារៀន និងនៅតាមទីសាធារណៈនានា ពីព្រោះការងារសម្អាតបរិស្ថាន គឺជាកិច្ចការដ៏សំខាន់របស់យើងទាំងអស់គ្នា […]
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលឆ្នាំ២០២២ និងទិសដៅភារកិច្ចការងារបន្ត
នាព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា ឆ្នាំ២០២២ និងទិសដៅភារកិច្ចការងារបន្តរបស់រដ្ឋបាលខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកនាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត ជាមួយបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត និងការអនុវត្តការងាររបស់មន្ត្រីមូលដ្ឋាន ដេីម្បីលើកទិសដៅភារកិច្ចការងារបន្ត។ ទន្ទឹមនោះ ឯកឧត្តម ក៏បានជំរុញ ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការពង្រឹង រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ពិសេសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ព្រមទាំងទិវាបុណ្យឯករាជ្យជាតិ […]
លោកជំទាវ ប៉ាង ដានីបានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង អភិបាលរងនៃគណៈអភិបាលស្រុក និងនាយករដ្ឋបាលស្រុកកំពង់សៀម
នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង អភិបាលរងនៃគណៈអភិបាលស្រុក និងនាយករដ្ឋបាលស្រុកកំពង់សៀម ។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត អធិការ មេបញ្ជាការ កងកម្លាំង ទាំង៣ លោកមេឃុំ លោក លោកស្រី ប្រធានការិយាល័យ ចំណុះ សាលាស្រុកកំពង់សៀម ។ ក្នុងឱកាសនោះដែរ លោកជំទាវបានផ្ដាំផ្ញើដល់ លោក លោកស្រី ដែល ត្រូវបានតែងតាំងជាអភិបាលរង និងនាយករដ្ឋបាល ស្រុក នាពេលនេះគឺត្រូវខិតខំបន្តប្រឹងប្រែងធ្វើកិច្ចការឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដែលថ្នាក់ដឹកនាំដាក់ជូន ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងត្រូវខិតខំប្រឹងប្រែងអនុវត្តនូវកិច្ចការ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ស្តីពីសហលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល ទឹកចិត្តអំណត់អត់ធននឹងការងារ មានមនសិកា និងឆន្ទៈ សាមគ្គីភាពល្អក្នុងអង្គភាព ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ គោរពអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន […]