ព័ត៌មានជាតិ

លោក គង់ សំអឿន នាយក​វិទ្យា​ល័យ​រមាស​ហែក​បាន​ដឹកនាំ​លោកគ្រូ​អ្នកគ្រូ​ចូលរួម​ដាំ​ដើម​កូន​គគី​ចំនួន​១០០​ដើម​នៅ​ក្នុង​សួន​នៃ​បរិវេណ​សាលារៀន​

ដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​លោក គង់ សំអឿន នាយក​សាលា​វិទ្យាល័យ​រមាសហែក ស្ថិត​នៅក្នុង​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បាន​ដឹកនាំ​លោកគ្រូ អ្នកគ្រូ ចូលរួម​ដាំ​ដើម​កូន​គគី​ចំនួន​១០០​ដើម នៅ​ក្នុង​សួន​នៃ​បរិវេណ​សាលារៀន​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ កន្លងមកនេះ​។​ ​កន្លងមក​នេះ​ដែរ នៅក្នុង​អាណត្តិ​ដែល​លោក​នាយក​កំពុង​ដឹកនាំ​សព្វថ្ងៃនេះ​បាន​ខិតខំ​រៀបចំ​កែលំអ​ក្នុង​បរិវេណ​ទីធ្លា​សាលា​អោយ​កាន់តែ​ល្អប្រសើរ ក្នុងនោះ​បាន​ចាក់សាប​,​ក្រាល​ការ៉ូឡា រៀបចំ​បង់​អង្គុយ​កំសាន្ត ព្រមទាំង​បាន​កសាង​ក្លោងទ្វារ នឹង​ផ្ទាំង​ប៉ាណូ​សាលា​ជាដើម ។ ទាំងអស់នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង របស់​លោកនាយក​ក្នុង​ការពង្រឹង និង​ពង្រីក​លើ​វិស័យ​អប់រំ​អោយ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចំរើន​ទៅ​មុខជា​លំដាប់ ។​ ​នៅ​ទី​បញ្ចប់​នេះ​ក្នុងនាម​ជា​បងប្អូន​សូម​និយាយ​លេងសើច​ជាមួយ​លោក​ប្អូន​នាយក​បន្តិច​ខុស​ត្រូវ​យ៉ាងណា​កុំ​ប្រកាន់​។ កន្លងមក​ជា​ច្រើន​ទសវត្ស​មកហើយ​ធ្លាប់តែ​ឮ​ល្បី​ឈ្មោះ​លោក គង់ សំអឿន ជា​តារា​ដើរ​តួកុន​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​។ តែ​មិន​នឹកស្មាន​ដល់​ក្នុង​សម័យ​ថ្មី​នេះ​ក៏​មាន​លេច​ឈ្មោះ​ល្បី លោក គង់ សំអឿន មួយទៀត​ជា​តារា នាយក​វិទ្យាល័យ​រមាសហែក​ដ៏​ស្រស់ស្អាត មាន​សិល្បៈ​ក្នុង​ការនិយាយស្តី​លេងសើច ចេះ​កំប្លុកកំប្លែង ធ្វើអោយ​មជ្ឍដ្ឋាន​មហាជន​ជាទូទៅ​មាន​កា​រចាប់អារ​ម្មណ៍ និង​មាន​ការ​កោត​ស​សើរ​ផងដែរ ។​ ​

ព័ត៌មានជាតិ

​លោក គង់ សំអឿន នាយក​វិទ្យាល័យ​រមាស​ហែក​បាន​យកចិត្តទុកដាក់​ក្នុង​ការរៀបចំ​កម្មវិធី​ស្តីពី​ការផ្សព្វផ្សាយ​វិធានការណ៍ បញ្ហា​ក្មេង​ទំនើ​ង បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​និង​បញ្ហា​គ្រឿងញៀន​ជា​ដើម នៅ​ទីតាំង​វិទ្យាល័យ​រមាសហែក​

ខេត្ត​ស្វាយរៀង ៖ កន្លងមកនេះ លោក គង់ សំអឿន នាយក​វិទ្យាល័យ​រមាសហែក​ស្ថិត​នៅក្នុង​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​បាន​យកចិត្តទុកដាក់​ក្នុង​ការរៀបចំ​កម្មវិធី​ស្តីពី​ការផ្សព្វផ្សាយ​បញ្ហា​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ក្នុង​នោះ​ដែរ​មាន​បញ្ហា​ក្មេង​ទំនើ​ង​,​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ហា​គ្រឿងញៀន​ជា​ដើម ក្រោម​អធិបតីភាព​លោក​ស៊ូ ម៉ុល​អភិបាលនៃ​គណៈ​អភិបាល​ស្រុក​រមាសហែ​ក ។​ ​សមាសភាព​ចូលរួម​នៅក្នុង​កម្ម​វិធិ​នេះ​រួមមាន​លោក គល់ ជោ​តិ នាយក​រដ្ឋបាល​សាលា​ស្រុក​រមាស​ហែក​លោក​វរៈសេនីយ៍ឯក សំ សំ​កុល អធិការនគរបាល​ស្រុក​រមាស​ហែក លោក​វរៈសេនីយ៍ទោ ប៉ែន ខុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​រមាស​ហែក ,​លោក​វរៈសេនីយ៍ទោ យក់ ភី មេបញ្ជាកា​រសិក​រង​ស្រុក​រមាស​ហែក ព្រមទាំង​លោក​នាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​សរុប​មាន​ចំនួន​១៣៥០​នាក់ ស្រី​៦៧០​នាក់​។​ ​ជា​កិច្ច​ចាប់ផ្តើម​នៃ​កម្មវិធី​លោក គង់ សំអឿន នាយក​វិទ្យាល័យ​រមាស​ហែក​បាន​អញ្ជើញ​ឡើង​ធ្វើរ​បាយណ៍​សង្ខេប ស្តីពី​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​កន្លង​មក ទាក់ទង​ទៅនឹង​វិស័យ​អប់រំ​របស់ វិទ្យាល័យ​រមាសហែក​។ បន្ទាប់មក​ទៀត​លោក​វរៈសេនីយ៍ឯក សំ សំ​កុល អធិការនគរបាល​ស្រុក​រមាស​ហែក​បាន​លើកឡើង​ពី​បញ្ហា​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ក្នុងនោះ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ហើយ​លោក​អធិការ​ក៏​បាន​សំណូមពរ​ដល់​អង្គពិធី​ទាំងមូល នាំ​គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​គ្រប់ៗ​គ្នា ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​និង​អ្នកដទៃ​។​ ​បន្ទាប់​ពី​លោកនាយក​វិទ្យាល័យ​រមាសហែក និង​លោក​អធិការនគរបាល​ស្រុក​រមាស​ហែក​បាន​ឡើង​មានមតិ​ជម្រាបជូន​ដល់​អង្គពិធី​ទាំងមូល​រួចមក លោក ស៊ូ ម៉ុល អភិបាល​នៃ​គណៈ​អភិបាលស្រុក​រមាស​ហែក​បាន​អញ្ជើញ​ឡើង​មាន​មតិ​បូក​សរុប​ស្តីពី​លទ្ធផល​នៃ​កម្មវិធី​ផ្សព្វផ្សាយ វិធានការណ៍ […]

ព័ត៌មានជាតិ

​លោក យី ហុល ចៅសង្កាត់​ស្រ​យ៉ូវ ជា​ថ្នាក់ដឹកនាំ​មាន​ទំនាក់ទំនង​ល្អ​ក្នុង​ការស្វែងរក​ជំនួយ​ដើម្បី​កសាង​មូលដ្ឋាន​ធ្វើអោយ​មាន​ការអភិវឌ្ឍ​រីកចំរើន​ទៅ​មុខជា​លំដាប់​

​ខេត្ត​កំពង់ធំ ៖ ដោយ​មើលឃើញ​ពី​ការខ្វះខាត​ក្នុង​សង្កាត់​និង​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​យី ហុល ដែល​មាន​ទំនាក់ទំនង​ល្អ​ផង​នោះ នៅក្នុង​ខែ​៦​ឆ្នាំ​២០២៤ ឯកឧត្តម ងួន រតនៈ អតីត​អភិបាលខេត្ត​កំពង់ធំ បាន​ជួយ កសាង​សមិទ្ធផល​ជាច្រើន​នៅក្នុង​សង្កាត់​ស្រ​យ៉ូវ ដែល​មាន​ដូចខាងក្រោម​៖ -​បាន​ជួយ​កសាង​សាលារៀន​១​ខ្នង​មាន​៣​បន្ទប់​នៅ​ភូមិ​រកា​។ ជួយ​ធ្វើ​ផ្លូវ​បេតុង​១​ខ្សែ ឆ្លងកាត់​ភូមិ​ចំ​បក់​,​ភូមិ​កំរ៉ែង និង​ភូមិ​រកា ដែល​មាន​ប្រវែង​៣៤០០​ម៉ែត្រ ក្រៅពីនេះ ឯកឧត្តម​បាន​ជួយ​កូន​ឈើ​ធ្នង់​ចំនួន​១៤០០​ដើម សម្រាប់​ដាំ​អម​សងខាង​ផ្លូវ​បេតុង ។​ -​លោក យី ហុល ក្នុងនាម​តំណាង​អោយ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្រ​យ៉ូវ​ទាំងមូល​បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​ឯកឧត្តម ងួន រតនៈ អតីត​អភិបាលខេត្ត​កំពង់ធំ ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ចូលរួម​ចំណែក​ជួយ​កសាង​សមិទ្ធផល​ជាច្រើន​ក្នុង​សង្កាត់​ស្រ​យ៉ូវ​។​ ​លោក យី ហុល ក្នុងនាម​តំណាង​អោយ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្រ​យ៉ូវ​ទាំងមូល សូម​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធិ​ក្នុង​លោក​ជួយ​បីបាច់​ថែរក្សា ឯកឧត្តម ងួន រតនៈ និង​លោកជំទាវ ព្រមទាំង​បុត្រាបុត្រី​ទទួលបាន​នូវ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

ព័ត៌មានជាតិ

លោក គឹម ពន្លក មេឃុំ​រវៀង​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​កសាង ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​សំរេចបាន​លទ្ធផល​ជា​ច្រើន​គួរ​អោយ​កោតសរសើរ​

ខេត្តតាកែវ ៖ ក្រោម​ការដឹកនាំ​របស់​លោក គឹម ពន្លក មេឃុំ​រវៀង​ស្ថិត​នៅក្នុង​ស្រុក​សំរោង ខេត្ត​តាកែវ​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​សំរេចបាន​លទ្ធផល​ជា​ច្រើន​គួរ​អោយ​កោតសរសើរ​។​ ​ជា​លទ្ធផល​ដោយ​សារ​មាន​ការទំនាក់ទំនង​ល្អ​របស់​លោក​មេឃុំ នៅ​ឆ្នាំ​២០២៣ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ក្រសួង​អភិវឌ្ឍ​ជនបទ​បាន​រួម​សហកា​រ​ជាមួយ​ឃុំ​ុ​បាន​ធ្វើ​ផ្លូវ​កៅស៊ូ​១​ខ្សែ​ប្រវែង​៥​គីឡូម៉ែត្រ ទទឹង​៧​ម៉ែត្រ និង​បាន​ចាក់​ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង​១៥០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ​។​ ​លោក​មេឃុំ​បានឱ្យ​ដឹង​ផង​ដែរ​ថា​សំ​រាប់​ឆ្នាំ​២០២៤ វិញ ឃុំ​និង​ខិតខំ​អនុវត្ត​ធ្វើ​ផ្លូវ​បេតុង​បន្ត​ពី​ឆ្នាំ​២០២៣ គំរោង​ធ្វើ​ផ្លូវ​បេតុង​ប្រវែង​ប្រមាណ​ជា​៦២០​ម៉ែត្រ ហើយ​គំរោង​នេះ​នឹង​ចាប់​ដេញថ្លៃ​ក្នុងពេល ឆាប់ៗ​ខាងមុខនេះ ក្នុងនោះដែរ​គំរោង​ធ្វើ​ទ្វារ​ទឹក​១​កន្លែង ទទឹង​៦​ម៉ែត្រ នៅ​ភូមិ​កុក​តារៀ​។​ ​ក្រៅពី​នេះ​ឃុំ​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ​ក្នុង​ការកសាង​អគារ​ច្រកចេញ​-​ចូល​តែ​មួយ ដើម្បី​បំរើ​អោយ​ផលប្រយោជន៍ ប្រជាពលរដ្ឋ អគារ​នេះ​កសាង​ពី​បេតុង​ប្រក់​សង្ក័សី ដែល​មាន​ទំហំ​១០​ម X ៤​ម​។​ ​ចំណែក​ការងារ​មនុស្សធម៌​វិញ ឃុំ​បាន​ផ្តល់​ប័ណ្ណ​សមធម៌ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​បាន​ចំនួន​៨៤១​នាក់​។​ ​ពាក់ព័ន្ធ​ទៅនឹង​ការងារ​ដោះស្រាយ​ទំនាស់​ផ្សេងៗ​វិញ​ជា​រៀងរាល់ថ្ងៃ ឃុំ​តែងតែបាន​ដោះស្រាយ​ ​ជូន​ប្រជាពលរដ្ឋ​បាន​ជាច្រើន​ករណី​សម្រេចបាន​ប្រមាណ​ជា​៩០%​។​ចំពោះ​រឿងរ៉ាវ​ខ្លះ​ឃុំ​សម្របសម្រួល​មិនបាន​ឃុំ​នឹង​បញ្ជូន​ទៅ​ថ្នាក់​ខាងលើ​ជួយ​ដោះស្រាយ​បន្ត​។​  

ព័ត៌មានជាតិ

​ឃុំ​ទ្រា គឺ​ជា​ឃុំ​មួយ​ដែល​មាន​សន្ទុះ​យ៉ាងខ្លាំង​ក្នុង​ការអភិវឌ្ឍ​ទៅលើ​ប្រព័ន្ធ​ធារាសាស្ត្រ​មាន​ប្រឡាយទឹក និង​អាង​ទំនប់ទឹក សំរាប់​បម្រើ​អោយ​វិស័យ​កសិកម្ម​នៅក្នុង​មូលដ្ឋាន​ក្នុងនោះ​ក៏​មាន​ការចូលរួម​ចំណែក​ពី​ស្ថាប័ន​ក្រសួង​នានា​ជួយ​កសាង​ផងដែរ​

ខេត្តតាកែវ ៖ បើ​តាម​លោក ស៊ឹម សុខុន មេឃុំ​ទ្រា​ក្នុង​ស្រុក​សំរោង​ខេត្តតាកែវ​បានអោយដឹងថា ក្នុង​ឃុំ​មាន​ប្រព័ន្ធ​ប្រឡាយទឹក មាន​អាង​ទំនប់​ទឹក​ត្នោត​ទេ សំរាប់​បំរើអោយ​វិស័យ​កសិកម្ម​នៅ​ក្នុង​មូលដ្ឋាន​,​ក្នុង​នោះ​ប្រព័ន្ធ​ប្រឡាយ​ទឹក​ដែល​បាន​ស្តារ​រួចរាល់​ហើយ​ក្នុង​ឆ្នាំ​២០២២-២០២៣ បាន​១​ខ្សែ​ប្រវែង​បណ្តោយ​១០​គីឡូម៉ែត្រ ទទឹង​១២​ម៉ែត្រ​ជា​គំរោង​ស្តារ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រជាជន​អាច​ធ្វើស្រែ​បាន​១​ឆ្នាំ​៣​ដង ក្នុង​ភូមិ​ទាំង​១១ ក្នុង​សង្កាត់​។​ ​លោក​មេឃុំ​បាន​បន្ត​អោយដឹង​ទៀត​ដែរ​ថា ចំណែក​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ វិញ​ក៏​មាន​គំរោង​ជួយ​ស្តារ​ប្រឡាយទឹក​១​ខ្សែ​ផងដែរ ដែល​មាន​ប្រវែង​បណ្តោយ​១០​គីឡូម៉ែត្រ ទទឹង​១២​ម៉ែត្រ ជម្រៅ​ពី​៣-៤​ម៉ែត្រ គ្រោង​ស្តារ​នៅ​ឆ្នាំ​២០២៥ ខាងមុខនេះ​។​ ​ចំណែក​កងវិស្វកម្មរ​បស់​រាជដ្ឋាភិបាល​វិញ ក៏​បាន​ជួយ​ធ្វើ​ផ្លូវ​កៅស៊ូ​១​ខ្សែ ៥​គីឡូម៉ែត្រ និង​បាន​ជួយ​សាងសង់​ស្ពាន​ចំនួន​២​កន្លែង ស្ពាន​ទី​១ ប្រវែង​១២០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ស្ពាន​ទី​២​ប្រវែង​៣០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ គំរោង​សាងសង់​នេះ​កាលពី​ឆ្នាំ​២០២៣ បាន​រួចរាល់​ជា​ស្ថាពរ​។​ ​យើង​ក៏​បាន​ពិនិត្យ​ឃើញ​ផង​ដែរ​ពី​ការយកចិត្តទុកដាក់រ​បស់​លោក​មេឃុំ​បាន​ប្រើប្រាស់​ថវិកា​មូលនិធិ​ឃុំ​ធ្វើ​ផ្លូវ​បេតុង​បាន​១​ខ្សែ​ប្រវែង​៤៥០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ធ្វើ​ផ្លូវ​ក្រាល​គ្រួសធម្មជាតិ​បាន​១​ខ្សែ ប្រវែង​១៣០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ គំរោង​ធ្វើ​នេះ​កាលពី​ឆ្នាំ​២០២៣​។ សំ​រាប់​ឆ្នាំ​២០២៤ ឃុំ​មាន​គម្រោង​ធ្វើ​ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង ៧០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ដែល​នឹង​ចាប់​ដេញថ្លៃ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៤ ខាងមុខនេះ​។​ ​ពាក់ព័ន្ធ​ទៅនឹង​ការងារ​មនុស្សធម៌​វិញ​ចាប់ពី​ឆ្នាំ​២០២២ រហូតដល់​បច្ចុប្បន្ន​នេះ​ឃុំ​បាន​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​បាន​ចំនួន​៤៦១​គ្រួសារ ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​។ ឃុំ​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ ក្នុង​ការសម្របសម្រួល​ដោះស្រាយ​នូវ​រាល់​ទំនាស់​ផ្សេងៗ មាន​ដូចជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​វិវាទ​ដីធ្លី​ជាដើម […]

ព័ត៌មានជាតិ

សង្កាត់ កំពង់​ប្រណាក​គឺ​ជា​សង្កាត់​គំរូ​មួយ​បាន​និង​កំពុង​មាន​ការ​អភិវឌ្ឍ​រីកចំរើន ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​ក្រោម​ស្នាដៃ​ដឹកនាំ​របស់​លោក ស៊ាន សុធី​រ័ត្ន ជា​ចៅសង្កាត់​

​ខេត្ត​ព្រះវិហារ ក្រោម​ស្នាដៃ​ដឹកនាំ​របស់​លោក ស៊ាន សុធី​រ័ត្ន ជា​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​កំពង់​ប្រណាក​ស្ថិតនៅ​ក្នុង​ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ យើង​ពិនិត្យ​ឃើញថា កំពុងមាន​ការអភិវឌ្ឍ​រីកចំរើន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី គួរ​អោយ​កោតសរសើរ​។​ ​លទ្ធផល​ជាក់ស្តែង លោក​ចៅសង្កាត់​បាន​រៀបចំ​កា​វិ​ការិយាល័យ​ធ្វើ​ការងារ​បាន​ល្អប្រសើ​រ មាន​សម្ភារៈប្រើប្រាស់​គ្រប់គ្រាន់ និង​បាន​បង្កើត​ច្រកចេញ​-​ចូល​តែ​មួយ មុនគេ គឺ​នៅ​ថ្ងៃទី​១ ខែ​១២ ឆ្នាំ​២០២៣(​យាន​ការ​)​បង្កើត​ច្រក​ចេញ​-​ចូល​តែ​មួយ​នេះ គឺ​ក្នុងចំណោម​ឃុំ​-​សង្កាត់​៥១ នៅ​ទូទាំង​ខេត្ត​។ ក្នុងនោះដែរ​ក៏​មាន​តារាង​សេវា​សម្រាប់​ប្រជាពលរដ្ឋ​ពិនិត្យ​មើល​ពី​តម្លៃ​សេវា​ផ្សេងៗ​ផងដែរ​។​ ​លោក ស៊ាន សុធី​រ័ត្ន បាន​បន្តទៀតថា លោក​បាន​រៀបចំ​កែលំអ​ហេដ្ឋានរចនាសម្ព័ន្ធ ក្នុង​បរិវេណ​សាលា​សង្កាត់​ឲ្យ​កាន់តែ​មាន​ល្អប្រសើរ មាន​ដូចជា​បាន​ធ្វើ​ក្លោងទ្វារ​សាលាសង្កាត់​តាម​ស្តង់ដារ​ដ៏​ស្រស់ស្អាត និង​បាន​ចាក់​ផ្លូវ​បេតុង​ពី​ក្លោងទ្វារ​មកទល់នឹង​សាលាសង្កាត់ ដើម្បី​ងាយស្រួល​ដល់​ការធ្វើដំណើរ​ចេញ​-​ចូល​ចុះឡើង ។​ ​ក្រៅពីនេះ លោក​ចៅសង្កាត់​ក៏​បាន​សាងសង់​កន្លែង​ប្រជុំ​១​ខ្នង​ផង​ដែរ សាងសង់​ពី​ដែក ជា​ជំនួយ​របស់​សប្បុរ​រស​ជន​ពីមុនមក​ទីតាំង​នេះ ជា​អគារ​ឈើ​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខូចខាត​អស់​ទៅហើយ​។ ក្នុងនោះ​ដែរ​ក៏​បាន​សាងសង់​ឃ្លាំង​សម្រាប់​ដាក់​សម្ភារៈ​ឯកសា​រ​ផ្សេងៗ​ការកសាង​ឃ្លាំង​នេះ​ក៏​ជា​ជំនួយ​របស់​សប្បុរសជន​ផងដែរ​។​ ​នៅក្នុង​អាណត្តិ​ដែល​លោក​ចៅសង្កាត់​កំពុង​ដឹកនាំ​សព្វថ្ងៃ​នេះ​សំរាប់​ឆ្នាំ​២០២៣ បាន​ធ្វើ​ផ្លូវ​បាន​១​ខ្សែ ប្រវែង​២៤៥​ម៉ែត្រ និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង​៧៧៧​ម៉ែត្រ​។ សំ​រាប់​ឆ្នាំ​២០២៤​វិញ សង្កាត់​មាន​គំរោង​ធ្វើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម ជួសជុល​ផ្លូវ និង​ធ្វើ​ផ្លូវ​បេតុង​។​ ​    

ព័ត៌មានជាតិ

ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត និងជាប្រធាន PWGខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារ បច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤

ខេត្តត្បូងឃ្មុំ៖ ថ្ងៃអង្គារ៤កើត ខែអាសាឍ ឆ្នាំរោង ឆ ស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត និងជាប្រធាន PWGខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារ បច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ ដោយមាន ការអញ្ជើញចូលរួមពីសំណាក់ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងនាយកដ្ឋាន ផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រីជាអភិបាលរងក្រុង ស្រុកទាំង៧ មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត នៅសាលប្រជុំជាន់ទី២ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុបចំនួន ៣១នាក់ ស្រី ៧នាក់។ គោលបំណងក្នុងកិច្ចប្រជុំមានចំនួន ៤ ដូចខាងក្រោម៖ 1 ដើម្បីពិនិត្យវឌ្ឍនភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) និង បញ្ហាប្រឈមពាក់ព័ន្ធការងារ ODF ខេត្ត 2 ផ្សព្វផ្សាយការសាងសង់ កែលម្អបង្គន់អនាម័យធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន […]

ព័ត៌មានជាតិ

លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត អមដំណើរ ឯកឧត្តម​រដ្ឋមន្ត្រី ឆាយ ឫទ្ធិ​សែន ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង ពិនិត្យ​វឌ្ឍនភាព​ស្ពាន​ចំនួន ៣​កន្លែង នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម​

​ខេត្ត​ត្បូងឃ្មុំ​៖ នា​ថ្ងៃ​សៅរ៍​៨​រោច ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៤ លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បាន​អមដំណើរ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង បាន​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​ស្ពាន​ចំនួន ៣​កន្លែង នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម​។ ស្ពាន​ទាំង ៣​កន្លែង​នោះ មាន​ដូចខាងក្រោម​៖ – ស្ពាន​ទី​១៖ ស្ពាន​អណ្តូងប្រេង មាន​ប្រវែង ៣៨,១២​ម៉ែត្រ និង​ទទឹង ៨​ម៉ែត្រ នៅ​ភូមិ​បឹង​កណ្តាល ឃុំ​មៀន ស្រុក​អូ​រាំង​ឳ ខេត្ត​ត្បូងឃ្មុំ​។​ – ស្ពាន​ទី​២៖ ស្ពាន​ព្រែក​សណ្តាយ មាន​ប្រវែង ៣០​ម៉ែត្រ និង​ទទឹង ៨​ម៉ែត្រ នៅ​ភូមិ​ដំណាក់​ព្រីង​កើត ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​។​ – ស្ពាន​ទី​៣៖ ស្ពាន​អុង​កូ មាន​ប្រវែង ៧២,១៥​ម៉ែត្រ និង​ទទឹង ៨​ម៉ែត្រ […]

ព័ត៌មានជាតិ

លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ខេត្ត​ត្បូងឃ្មុំ បាន​អមដំណើរ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យ​គុណភាព និង​វឌ្ឍនភាព​ការងារ​ស្ថាបនា​ផ្លូវ​បេតុង ១ ខ្សែ

​ខេត្ត​ត្បូងឃ្មុំ​៖ នា​ថ្ងៃ​អាទិត្យ​២​រោច ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បាន​អមដំណើរ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យ​គុណភាព និង​វឌ្ឍនភាព​ការងារ​ស្ថាបនា​ផ្លូវ​បេតុង ចំនួន ១​ខ្សែ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ​ខ្សែ​ផ្លូវ​នេះ​ជា​ប្រភេទ​ផ្លូវ​បេតុង ដែលមាន ៣​កំណាត់ ប្រវែង​សរុប ៦,១០០​គីឡូម៉ែត្រ ទទឹង ៨​ម៉ែត្រ និង​មាន​សំណង់​សិល្ប​ការ្យ​មួយចំនួន ឆ្លងកាត់​ឃុំ​ទ្រា ទៅ​ឃុំ​ក្រូចឆ្មារ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ខែ​មេសា ឆ្នាំ​២០២៤ មាន​រយៈពេល​សាងសង់​ចំនួន ១២​ខែ គិត​ដល់​ពេល​នេះ​សម្រេចបាន ៣០%​។ ផ្លូវ​នេះ​ស្ថាបនា​ដោយ​កងវិស្វកម្ម ក្រសួង​ការពារជាតិ ដោយ​ប្រើប្រាស់​ថវិកា​របស់​រាជ​រដ្ឋាភិបាល​៕