ព័ត៌មានជាតិ

លោក ហម ម៉ា​ដា មេឃុំ​មហាខ្ញូង​និង​ក្រុមប្រឹក្សា​ឃុំ​បាន​ខិតខំ​អនុវត្ត​ការងារ​កសាង​ហេដ្ឋានរចនាសម្ព័​ន្ធក្នុង​មូលដ្ឋាន​និង​ការងារ​មនុស្សធម៌ សម្រេចបាន​លទ្ធផល​ជា​ច្រើន​គួរ​អោយ​កោតសរសើរ​

ប្រជាពលរដ្ឋ​ជាច្រើន​បាន​វាយតម្លៃ​ថា​ជា​ថ្នាក់ដឹកនាំ​ដែល​បាន​ខិតខំ​អនុវត្ត​ការងារ​កសាង​មូលដ្ឋាន និង​ការងារ​មនុស្សធម៌​សម្រេចបាន​លទ្ធផល​ជា​ច្រើន​គួរ​អោយ​កោតសរសើរ​។​ ​សមទ្ធិ​ផល​ដែល​សម្រេច​បាន​មានដូច​ជា បាន​ធ្វើ​ផ្លូវ​បេតុង​បាន​ចំនួន​២​ខ្សែ ប្រវែង​សរុប​៨៨៤​ម៉ែត្រ​ដែល​មាន​ទទឹង​៥​ម៉ែត្រ ។​ធ្វើ​លូ​បណ្តោះ​ទឹក​តាមផ្លូវ​បាន​៨​លូ មុខ​លូ​១​ម៉ែត្រ​៤​ជ្រុង ពី​លូ​មួយ​ទៅ​លូ​មួយ​ប្រវែង​៥០​ម៉ែត្រ​បង្កប់​ទុយោ​ក្នុង​ដី​។ ធ្វើ​ផ្លូវលំ​ចាក់​ដីស និង​ចាក់​កំទេច​ថ្ម​ពី​លើ​ប្រវែង​៦០០០​ម៉ែត្រ​។ គំរោង​អភិវឌ្ឍ​ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង​ប្រមាណ​៩០០​ម៉ែត្រ​ក្នុង​ឆ្នាំ​២០២៤ វាស់វែង​រួចរាល់​អស់ហើយ ។​ ​សំ​រាប់​ឆ្នាំ​២០២៣​កន្លងមកនេះ ឃុំ​បាន​ផ្តល់​ប័ណ្ណ​ក្រីក្រ​ដែលមាន​ជីវភាព​ខ្វះខាត​ក្រ​១​និង​ក្រ​២ ចំនួន​៣៤៩​នាក់ ចែក​ប័ណ្ណ​ដល់​ជនពិការ​បាន​១២៣​នាក់​។ ក្រៅពី​នេះ​ឃុំ​បាន​ធ្វើ​ការសម្ភាសន៍​ប្រជាពលរដ្ឋ​ក្រ​១​បាន​ចំនួន​៨​នាក់ ក្រ​២​បាន​ចំនួន​២៣​នាក់​ហានិភ័យ​ចំនួន​៦៦​នាក់​ការសម្ភាសន៍​នេះ ក្នុង​ឆ្នាំ​២០២៣ មិន​ទាន់​ធ្លាក់​ប័ណ្ណ​នៅឡើយ​។​ ​លោក​មេឃុំ​បានអោយដឹងថា រាជរដ្ឋាភិបាល​បាន​ជួយឧបត្ថម្ភ​ជា​ថវិការ​ផងដែរ ដល់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ រហូត​ដល់​មានកូន​អាយុ​ក្រោម​២​ឆ្នាំ ដែលមាន​ជីវភាព​ខ្វះខាត​ក្រីក្រ​ក្នុង​១​នាក់​ទទួលបាន​១​លាន​ហាសិប​ពីរ​ម៉ឺន​រៀល​ក្នុងនោះ​ដែរ​អ្នក​មាន​ផ្ទៃពោះ​ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ​ជា​រៀងរាល់ខែ​។ លោក​មេឃុំ​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ​ទៅលើ​ការងារ​បំរើសេវា​សាធារណៈ​ជូន​ប្រជ​ពលរដ្ឋ​បាន​ទាន់ពេលវេលា​មានដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព ជាដើម​ដោយ​មិន​គិតលុយ ។​

ព័ត៌មានជាតិ

​ពី​ធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អ​ច​ន​វត្ថុ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤៥៦​ប័ណ្ណ ស្ថិតនៅ​ភូមិ​ខ្ទប សង្កាត់​កោះ​ឧកញ៉ា​តី ក្រុង​អរិយ​ក្សត្រ ខេត្ត​កណ្តាល​

​ខេត្ត​កណ្តាល​៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលវត្ថុ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤៥៦​ប័ណ្ណ​ស្ថិតនៅក្នុង​ភូមិ​ខ្ទប សង្កាត់​កោះ​ឧកញ៉ា​តី ក្រុង​អរិយ​ក្សត្រ ខេត្ត​កណ្តាល​។​ ​ការផ្តល់​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​នេះ​កឺ​ជា​ការគិតគូរ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​អោយ​អាជ្ញាធរ​ខិតខំ​ដោះស្រាយ​និង​ផ្តល់ជូន​វិញ្ញាបនបត្រ​ម្ចាស់​អចលនវត្ថុ​នេះ​ឱ្យបាន​ឆាប់រហ័ស​និង​អោយ​កាន់តែ​ច្រើន​ដោយ​ភាតរ​ភាពសុខដុមរមនា​និង​ការអភិវឌ្ឍ ប្រកបដោយ​ភាពស្វាហាប់​ដើម្បី​ប្រជ​ពលរដ្ឋ​និង​សង្គម ពិធី​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​២០​ខែ​មីនា ឆ្នាំ​២០២៤ កន្លងមកនេះ ។​

ព័ត៌មានជាតិ

សកម្មភាព​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​មន្ត្រីរាជការ​និង​បុគ្គលិក​របស់​សាលាដំបូង​ ​និង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ចំនួន​៥៣​រូប​កាលពី​ថ្ងៃ​ទី​៦​ខែ​មីនា ឆ្នាំ​២០២៤ ដឹកនាំ​ដោយ​ឯកឧត្តម​ថា​ន់ ឡេង ប្រធាន​សាលាដំបូង​ខេត្ត​និង​ឯកឧត្តម ម៉ម វ៉ាន់ដា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​

​ខេត្ត​មណ្ឌលគិរី ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ទទួល​ដឹកនាំ​ការងារ​ផែន​គ្រឿងញៀន​បាន​មក​ធ្វើតេស្ត​រក​សារធាតុ​ញៀន​មន្ត្រីរាជការ​និង​បុគ្គលិក​របស់​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ចំនួន​៥៣​រូប​ជា​លទ្ធផល​អវិជ្ជមាន​ទាំងអស់ ៕

ព័ត៌មានជាតិ

​ឯកឧត្តម ឡុង កេស​ភិរម្យ ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​បាន​រៀបចំ​កម្មវិធី​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ព្រមទាំង​មន្ត្រី​ជាប់​កិច្ចសន្យា​ទាំងអស់​ដែល​បម្រើ​ការងារ​នៅ​សាលា​ដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​

​ខេត្ត​កំពង់ស្ពឺ ៖ កាលពី​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​បាន​រៀបចំ​កម្មវិធី​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ព្រមទាំង​មន្ត្រី​ជាប់​កិច្ចសន្យា​ទាំងអស់​ដែល​បម្រើ​ការងារ​នៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជា​លទ្ធផល​ពុំ​មាន​រកឃើញ​សារធាតុ​ញៀន​នោះទេ ។​

ព័ត៌មានជាតិ

​មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នី​កម្ម​សំណង់​និង​សុរិយោដី​ខេត្ត​កំពង់ស្ពឺ​បាន​បើក​កិច្ចប្រជុំ​ពាក់ព័ន្ធ​ការ​ចរន្ត​ឯកសារ​នៅ​ការិយាល័យ​សុរិយោដី​និង​ភូមិសាស្ត្រ​

​ខេត្ត​កំពង់ស្ពឺ ៖ កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២៤ ក្រោម​កិច្ច​ដឹកនាំ​ដោយ លោក តាប់ ម៉ាឡៃ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​កំពង់ស្ពឺ​និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អនុប្រធាន ប្រធាន​ការិយាល័យ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ជាច្រើន​នាក់​ផង​ដែរ​។​

ព័ត៌មានជាតិ

​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​នៅ​តាម​តំបន់​ខ្លះ​ក្នុង​ខេត្ត​និង​ការងារ​ត្រៀម​រៀបចំ​អបអរសាទរ​ខួប​លើក​ទី​១១៣​ទិវា​អន្តរជាតិ​៨​មីនា​

​ខេត្ត​កំពង់ស្ពឺ ៖ កាល​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លងមក​នេះ​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​តាម​តំបន់​ក្នុង​មូលដ្ឋាន​ក្រុង​,​ស្រុក​,​ឃុំ​សង្កាត់​ខ្លះ​ក្នុង​ខេត្ត​។ និង​ការងារ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១១៣​ទិវា​អន្តរជាតិ​៨​មីនា​រួមជាមួយ​ការធ្វើ​សប្បុរសធម៌​ដើម្បី​ជួយ​មន្ទីរពេទ្យ​កុមារ​អង្ករ​និង​បញ្ហា​ប្រឈប​ផ្សេងៗ​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​លោកជំទាវ អភិបាលរង​ខេត្ត​អស់លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ អភិបាលក្រុង ស្រុក និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ចូលរួម​ជាច្រើន​នាក់​ផង​ដែរ ៕

ព័ត៌មានជាតិ

​លោក សម សោភ័ណ្ឌ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​កំពង់ស្ពឺ​បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមទ្ធិ​ផល​នានា​ក្នុង​វត្តន​ទី​សោភ័ណ្ឌ​(​ហៅ​វត្ត​រំលេច​សំបូរ​)

​ខេត្ត​កំពង់ស្ពឺ កន្លងមកនេះ លោក សម សោភ័ណ្ឌ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​កំពង់ស្ពឺ​បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នូវ​សមទ្ធិ​ផល​នានា​ក្នុង​វត្តន​ទី​សោភ័ណ្ឌ​(​ហៅ​វត្ត​រំលេច​សំបូរ​)​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។​ ​ជាមួយគ្នា​នោះ​ដែរ​ក៏​មាន​ពិធី​ប្រកាស​តែងតាំង​និង​ស្រោចស្រព​ព្រះ​សុគន្ធវារី ប្រគេន​ព្រះ​សីលវិសុទ្ធ​មង្គល​អែម លី​ណា ព្រះចៅអធិការ​វត្ត នទី​សោភ័ណ្ឌ​(​ហៅ​វត្ត​រំលេច​សំបូរ​)​ក្រោម​ព្រះអធិបតីភាព​ព្រះ​មុនី​សត្ថា​ចារ្យ កោស​ល កែវ ចន្ថា ព្រះ​មេគណ​ខេត្ត​ក្នុង​នោះ​ក៏​មាន​វត្តមាន ឯកឧត្តម សរ សុ​ពុត្រា អភិបាលរង​ខេត្ត​បាន​ចូលរួម​ផង​ដែរ​ពិធី​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ។​    

ព័ត៌មានជាតិ

​សេចក្តីជូនដំណឹង​របស់​វិទ្យាស្ថាន​ពហុប​ច្ចេក​ទេស​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ ៖ លោក ភេ​ង នី នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះសីហនុ​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​យុវជន យុវនារី​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ និង​សាធារណជន​ទាំងអស់​អោយបាន​ជ្រាបថា​វិទ្យាស្ថាន​ត្រូវ​ការជ្រើសរើស​ឱ្យ​សិស្ស​ចូលរៀន​ថ្នាក់​សញ្ញាប័ត្រ​បច្ចេកទេស​និង​វិជ្ជាជីវៈ​១​ជាច្រើន​កន្លែង​ដោយ​ផ្តល់ជូន​នូវ​អាហារូបករណ៍​១០០%​។​ ​បញ្ជាក់​៖ សិស្ស​ដែល​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន​២៨០០០០​រៀល​/​ខែ​(​រយៈពេល​៤​ខែ​)​ដូច​មាន​មុខជំនាញ​ចំនួន​សិស្ស​និង​ពេលវេលា​សិក្សា​រៀនសូត្រ​ជូន​ភ្ជាប់​មក​ជាមួយ​ដូចខាងក្រោម​ស្រាប់​។​

ព័ត៌មានជាតិ

​លោកជំទាវ មិថុនា ភូថ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង​បាន​ផ្តល់​សេចក្តីទុកចិត្ត​ប្រគល់ជូន​មុខតំណែង​ភារកិច្ច​ជូន​មន្ត្រីរាជការ​ក្រោម​ឱវាទ​

​ខេត្ត​កោះកុង ៖ កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤ លោកជំទាវ មិថុនា ភូថ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​ផ្តល់​នូវ​សេចក្តី​ទុកចិត្ត​ប្រគល់​ជូន​នូវ​មុខ​តំណែង​ភារកិច្ច​ជូន​ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ​។ ​មន្ត្រី​ដែល​បាន​ទទួល​ការតែងតាំង​ពី​លោកជំទាវ​ង​ភិបាល​នៃ​គណ​អភិបាលខេត្តបាន​ថ្លែងអំណរគុ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក​ជំទាវ​និង​បាន​ប្តេជ្ញាចិត្ត​ខិតខំ​បំរើ​ប្រទេសជាតិ​មាតុភូមិ​អោយអស់​ពី​កម្លាំងកាយ​កម្លាំងចិត្ត​និង​សូម​ប្រសិទ្ធពរ​ជ័យ​មហារ​ប្រសើរ​ជូន​លោកជំទាវ​ជា​អភិបាលខេត្ត​ជួបតែ​នឹង​សំណាងល្អ និង​ពុទ្ធពរ​ទាំង​៤ ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

ព័ត៌មានជាតិ

​កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​សម្របសម្រួល​ខ្សែសង្វាក់​តម្លៃ​ផលិតផល​កសិកម្ម​

​ខេត្ត​ព្រះសីហនុ ៖ លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិក្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​ខណ្ឌ​និង​ការិយាល័យ​ជំនាញ ចូលរួម​កិច្ចប្រជុំ​ក្រុម​ការងារ​ចម្រុះ​សម្របសម្រួល​ខ្សែសង្វាក់​តម្លៃ​ផលិតផល​កសិកម្ម​។​ ​ក្រោម​អធិបតីភាព​ឯកឧត្តម យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ស្ថាប័ន មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ទាំង​២៥​រាជធានី​-​ខេត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤​កន្លងមកនេះ ។​

ព័ត៌មានជាតិ

​ព្រះគ្រូ​និម្មល​ធម្ម​លក្ខណ៍ សោម ជាន ព្រះ​អនុគណ​និង​ជា​ប្រធាន​មូលនិធិ​សង្គហ​ទាន​សង្គម​សាខា​កាកបាទក្រហម​ស្រុក​សន្ទុក និង​លោក ឡ​ង គី​សឹង អភិបាលស្រុក​និង​ជា​ប្រធាន​អនុសាខា​កាកបាទ​ក្រហម​ស្រុក​សន្ទុក​បាន​និមន្ត​និង​អញ្ជើញ​ចុះ​សួរ​សុខ​ទុក​ពុទ្ធបរិស័ទ​រងគ្រោះ​ដោយ​អគ្គិភ័យ​(​ភ្លើង​ឆេះ​ផ្ទះ​)

​ខេត្ត​កំពង់ធំ ៖ ព្រះគ្រូ​និម្មល​ធម្ម​លក្ខណ៍ សោម ជាន ព្រះ​អនុគណ​និង​ជា​ប្រធាន​មូលនិធិ​សង្គហ​ទាន​សង្គម​សាខា​កាកបាទក្រហម​ស្រុក​សន្ទុក​និង​លោក ឡ​ង គី​សឹង អភិបាលស្រុក​និង​ជា​ប្រធាន​អនុសាខា​កាកបាទ​ក្រហម​ស្រុក​សន្ទុក​។ អមដំណើរ​ដោយ​ព្រះ​មន្ត្រី​សង្ឃ​ក្រុមការងារ​ជំនួយការ​សាលា​អនុគ​ព្រះចៅអធិការ មន្ត្រីរាជការ​រដ្ឋបាល​ស្រុក​មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អាចារ្យ​គណៈកម្មការ​វត្ត​។ បាន​និមន្ត​និង​អញ្ជើញ​ចុះសួរសុខទុក្ខ​ប្រជា​ពុទ្ធបរិស័ទ​រងគ្រោះ​ដោយ​អគ្គិភ័យ​(​ភ្លើង​ឆេះ​ផ្ទះ​)​នៅ​ភូមិ​ជី​មាឃ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ កាល​ថ្ងៃទី​១២ ខែ​កុម្ភៈ​ឆ្នាំ​២០២៤ ។​ ​

ព័ត៌មានជាតិ

​លោក អ៊ុក សុ​មេធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ឧត្តរ​មានជ័យ​បាន​ចូ​ល​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការពង្រឹង​និង​ពង្រីក​លើ​វិស័យ​សុខាភិបាល​និង​បាន​យកចិត្តទុកដាក់​ពិនិត្យ​និង​ព្យាបាល​ជ​ង្ងឺ​ជូន​ប្រជាពលរដ្ឋ​

​ខេត្ត​ឧត្តរមានជ័យ ៖ គួររំលឹកថា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ លោក អ៊ុក សុ​មេធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ឧត្តរមានជ័យ បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការពង្រឹង​និង​ពង្រីក​លើ​វិស័យ​សុខាភិបាល និង​បាន​យកចិត្តទុកដាក់​ក្នុង​ការពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ទទួលបាន​លទ្ធផល​គួរ​អោយ​កោតសរសើរ ។​ ​លទ្ធផល​ជាក់ស្តែង លោក​ប្រធាន​បាន​ខិតខំ​ជួសជុល​អគារ ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​និង​រោង​ដែល​ត្រូវ​បាក់បែក​ខូចខាត​ដោយសារ​គ្រោះធម្មជាតិ​ក៏​ត្រូវបាន​កសាង​ឡើង​វិញ​រួចរាល់​ហើយ​ដែរ​។ ក្នុងនោះ​ដែរ​ក៏​មាន​អគារ​មន្ទីរពេទ្យ​មួយ​ខ្នង​ទៀត​មាន​២​ជាន់​បាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ជា​គំរោង​របស់​ក្រសួង​សុខាភិបាល អគារ​នេះ​ចែកចេញ​ជា​ផ្នែក​វះកាត់​,​ផ្នែក​ជម្ងឺ​ទូទៅ កុមារ​ផ្នែក​ជម្ងឺ​ទូទៅ សំរាប់​មនុស្ស​ចាស់ និង​ផែ្ន​កសម្ភ​ព​និង​រោគ​ស្ត្រីុ​។​ ​ទាក់ទង​ទៅនឹង​ការពិនិត្យ​និង​ព្យាបាល​ជម្ងឺ​សរុប​ទាំងអស់​សំរាប់​ឆ្នាំ​២០២៣​មាន​ចំនួន​៤០៤៦​នាក់ ក្នុងនោះ​កុមារ​ក្រោម​៥​ឆ្នាំ​១៧១​នាក់ ចំនួន​ករណី​កុមារ​ជម្ងឺ​ចេញ​គិត​ទាំង​របេង​ផង​ចំនួន​២០៨៤​នាក់ ករណី​កុមារ​ក្រោម​៥​ឆ្នាំ ចេញ​ពី​មន្ទី​រព​ពេទ្យ​ដោយ​មាន​ជម្ងឺ កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាវ​ចំនួន​៩​នាក់​រយៈពេល​សម្រាក​ជា​មធ្យម​នៃ​ការ​សំរាក​ព្យាបាល​ចំនួន​៤១៥​នាក់ អត្រា​ប្រើប្រាស់​គ្រែ​សរុប​៧៧% ចំនួន​និង​ភាគរយ​នៃ​ការ​សំរាលកូន​១៩៦​នាក់ ចំនួន​និង​ភាគរយ​នៃ​ការ​សំរាលកូន​ដោយ​វះកាត់​ចំនួន​២១​នាក់​។​ ​ក្រៅពី​នេះ​ចំនួន​ករណី​របេង​គ្រប់​សណ្ឋាន​ដែល​បាន​ស្រាវជ្រាវ​រកឃើញ​ចំនួន​២៤​នាក់ ចំនួន​ករណី​ជម្ងឺ​ទឹកនោម​ផ្អែម​ដែល​បាន​ទទួល​ការព្យាបាល​នៅ​មូលដ្ឋាន​សុខភិបាល (OPD) ១២០៣​នាក់​ចំនួន​ន​ករណី​ជម្ងឺ​ទឹកនោម​ផ្អែម ដែល​ព្យាបាល​នៅ​មូលដ្ឋាន​សុខាភិបាល​៧៨​នាក់​(IPD)​ចំនួន​ករណី​ជម្ងឺ​លើសឈាម​ដែល​បាន​ទទួល​ការ​ព្យាបាល​នៅ​មូលដ្ឋាន​សុខាភិបាល (OPD) ចំនួន​៨៧០​នាក់ ចំនួន​ករណី​ជម្ងឺ​លើសឈាម​ដែល​បាន​ទទួល​ការ​ព្យាបាល​នៅ​មូលដ្ឋាន​សុខាភិបាល​(IPD)​ចំនួន​១៦៨​នាក់​។ ចំនួន​ករណី​វះកាត់​ធំ​សរុប​១០៧​នាក់​ចំនួន​ករណី​វះកាត់​សរុប​៨១០​នាក់ ។​  

ព័ត៌មានជាតិ

​លោក អ៊ុំ វ៉ុង មេឃុំ​រលួស​បាន​យកចិត្តទុកដាក់​ទៅលើ​ការងារ​កសាង​មូលដ្ឋាន​និង​ការងារ​មនុស្សធម៌​សំរេចបាន​លទ្ធផល​ជា​ច្រើន​គួរអោយកត់សម្គាល់​

ខេត្តសៀមរាប ៖ កន្លងមកនេះ យើង​ពិនិត្យ​ឃើញថា​លោក​អ៊ុំវ៉ុង​និង​ក្រុមប្រឹក្សាឃុំបានយ​ក​ចិត្ត​ទុកដាក់​ទៅលើ​ការងារ​កសាង​មូលដ្ឋាន​និង​ការងារ​មនុស្សធម៌​សំរេចបាន​លទ្ធផល​ជា​ច្រើន​គួរ​អោយ​គាត់​សម្គាល់​។​ ​លទ្ធផល​ការងារ​សម្រាប់​ឆ្នាំ​២០២៤ សង្កាត់​មាន​គំរោង​ធ្វើ​ផ្លូវ​បេតុង​អា​ប៉េ​១​ខ្សែ​ប្រវែង​១៨០​ម៉ែត្រ​ជា​ថវិកា​មូលនិធិ​ឃុំ​។ ចំណែក​កងវិសូកម្ម​វិញមាន​គម្រោង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង​២៥០​ម៉ែត្រ​ដែល​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ខែ​៣ ឆ្នាំ​២០២៤ ។​ ​ទាក់ទង​ទៅនឹង​ការងារ​មនុស្សធម៌​វិញ​ចំនួន​ប័ណ្ណ​ក្រីក្រ​សរុប​៤០៣​គ្រួសារ ក្នុងនោះ​ប័ណ្ណ​ក្រីក្រ ក្រ​១​ចំនួន​៣៦​គ្រួសារ ក្រ​២​ចំនួន​៣៦៧​គ្រួសារ​ទាំងអស់​នេះ​ស្ថិតនៅក្នុង​ភូមិ​ទាំង​៧​ក្នុង​ឃុំ​រលួស​ជា​(​គំរោង​)​។​ចំណែក​គ្រួសារ​រង​ហានិភ័យ​ទាំង​៧​ភូមិ​មាន​១២៨​គ្រួសារ​សរុប​ប្រជាពលរដ្ឋ​ដែល​បាន​សម្ភាសន៍​ក្រ​១​ក្រ​២​និង​គ្រួសារ​រង​ហានិភ័យ​ចំនួន​៦១១​គ្រួសារ​ជាប់​៥២៩​គ្រួសារ​ទាំង​នេះ​មិនទាន់​បាន​ប្រើប្រាស់​ប័ណ្ណ​នៅឡើយ​។​ ​លោក​មេឃុំ​បានឱ្យដឹងថា ឃុំ​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ​ទៅលើ​ការបំរើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា​សម្រាប់​ខែ​កុម្ភៈ ចាប់ពី​ថ្ងៃ​ទី​១​កុម្ភៈ​ដល់​ថ្ងៃទី​២៩​ខែ​កុម្ភៈ​ឆ្នាំ​២០២៤​ឃុំ​អនុវត្ត​បាន​គឺ ចំនួន​ប្រជាពលរដ្ឋ​ស្នើសុំ​សេចក្តីចម្លង​មាន​ចំនួន​៥២​សន្លឹក​ក្នុងនោះ​ស្រី​ចំនួន​១៥​សន្លឹក​។​ ​ចំនួន​សេចក្តី​ចម្លងសំបុត្រ​អត្រានុកូលដ្ឋាន​តាម​ប្រភេទ​នី​មួយៗ​សរុប​៩៥​សន្លឹក​ក្នុងនោះ​សំបុត្រកំណើត​១៨​សន្លឹក សំបុត្រមរណភាព​២០​សន្លឹក បញ្ជាក់​កំណើត​១២​សន្លឹក​សំបុត្រអាពាហ៍ពិពាហ៍​៤៥​សន្លឹក ៕  

ព័ត៌មានជាតិ

លោក យី ហុល ចៅសង្កាត់​ស្រ​យ៉ូវ​បាន​ខិតខំ​ប្រឹងប្រែងអ​នុវ​ត្ត​ការងារ​កសាង​មូលដ្ឋាន​និង​ជួយ​ដោះស្រាយ​នូវ​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​

​ខេត្ត​កំពង់ធំ ៖ ដោយ​ល​មើល​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់លោក យី ហុល ចៅសង្កាត់​ស្រ​យ៉ូវ ក្នុង​ក្រុង​ស្ទឹងសែន និង​មាន​ការខ្វះខាត​មូលនិធិ​សម្រាប់​កសាង​មូលដ្ឋាន​ផង​នោះ​។ ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​ជួយ​កសាង​ផ្លូវ​បេតុង​អា​ប៉េ​ចំនួន​២​ខ្សែ និង​ជួយ​កសាង​សាលាបឋមសិក្សា​១​ខ្នង​មាន​៣​បន្ទប់​ដូចខាងក្រោម ៖ ​ផ្លូវ​បេតុង​អា​ប៉េ​១​ខ្សែ ប្រវែង​ទទឹង ៥​ម៉ែត្រ បណ្តោយ​៩២១​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​កំពង់​សំរោង​។ និង​១​ខ្សែ​ទៀត​ប្រវែង​ទទឹង​៥​ម៉ែត្រ បណ្តោយ​ប្រវែង​៤៤៤​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​កំរ៉ែង ។​ ​ក្នុងនោះដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ចាប់ផ្តើម​ជួយ​កសាង​សាលាបឋមសិក្សា​១​ខ្នង​មាន​៣​បន្ទប់ ស្ថិតនៅក្នុង​ភូមិ​រកា​សាងសង់​ពី​ថ្ម​ប្រក់​ក្បឿង កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ។​ ​លោក​ចៅសង្កាត់​ក៏​បាន​អោយដឹង​ផង​ដែរ​ថា ចំពោះ​ប្រាក់​មូលនិធិ​សង្កាត់​បាន​កសាង​ផ្លូវ​បេតុង​អា​ប៉េ បាន​១​ខ្សែ ដែល​មាន​ប្រវែង​ទទឹង​៦​ម៉ែត្រ បណ្តោយ​៧០០​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​ពុក​យុ​ក​។ ក្រៅពីនេះ​លោក​ចៅសង្កាត់​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ ក្នុង​ការបំរើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​មានដូចជា​បញ្ជាក់​កំណើត​បាន​ចំនួន​២៣៩​សន្លឹក សំបុត្រ​កំណើត​ចំនួន​២៩២​សន្លឹក សំបុត្រ​អាពាហ៍ពិពាហ៍​ចំនួន​២៧៥​គូរ សំបុត្រមរណៈភាព​ចំនួន​១៥៤​សន្លឹក សរុប​ទាំងអស់​២០២៣​សន្លឹក​/​នាក់ ។​ ​ចំណែក​ការងារ​មនុស្សធម៌ សមធម៌ វិញ​ក្រុមការងារ​សង្កាត់​បាន​ធ្វើ​ការសម្ភាសន៍​ជនពិការ​ភាព​បាន​ចំនួន​២៣៨ និិង​គ្រួសារ​ងាយ​រង​ហានិភ័​យ សម្ភាសន៍​បាន​ចំនួន​៩៦១ គ្រួសារ​និង​គ្រួសារ​ក្រីក្រ​សម្ភាសន៍​បាន​ចំនួន​៥៣៨​គ្រួសារ​សរុប​ការសម្ភាសន៍​ទាំងអស់នេះ​មិនទាន់​ចេញ​លទ្ធផល​នៅ​ឡើយ ។​