ព័ត៌មានជាតិ

ឯកឧត្តម​បណ្ឌិត ចាន់ ដា​រ៉ុង រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អមដំណើរ​ដោយ ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​បច្ចេកទេស​គម្រោង ក្រុម​ទីប្រឹក្សាបច្ចេកទេស​របស់​គម្រោង ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត គម្រោង RCIP ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​ធនាគារពិភពលោក (WB) នៅ​ខេត្ត​ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ នា​ថ្ងៃ​អង្គារ​៦​កើត ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២៤ ឯកឧត្តម​បណ្ឌិត ចាន់ ដា​រ៉ុង រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អមដំណើរ​ដោយ​លោក ផេង សំបូរ ប្រធាន​នាយកដ្ឋាន និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​កែលម្អ​ការតភ្ជាប់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់ (RCIP) លោក អាន សុីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​គម្រោង និង​ក្រុម​ទីប្រឹក្សា​បច្ចេកទេស​របស់​គម្រោង ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត គម្រោង RCIP ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​ធនាគារពិភពលោក (WB) នៅ​ខេត្ត​ត្បូងឃ្មុំ ចំនួន ៤​ខ្សែ មាន​ប្រវែង​សរុប ៥៩.៦ គ​.​ម សម្រេចបាន​លទ្ធផល​ជា​រួម​ប្រមាណ ២០,៩៧% មាន​ដូចខាងក្រោម​៖ – ខ្សែ​ទី​១ TBK 21 (​ផ្លូវជាតិ​លេខ​៧ – ប​ង្គៅ – ចំ​បក់​) […]

ព័ត៌មានជាតិ

លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បាន​អមដំណើរ ឯកឧត្តម ឈឹម សៅ​គី រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ការងារ​ស្ថាបនា​ផ្លូវ

​ខេត្ត​ត្បូងឃ្មុំ ៖ នា​ថ្ងៃ​ពុធ​៧​កើត ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២៤ លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បាន​អមដំណើរ ឯកឧត្តម ឈឹម សៅ​គី រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ការងារ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) ចំនួន ០១​គម្រោង មាន​ប្រវែង ៥ ២០០​ម​. ទទឹង ៦​ម​. កម្រាស់ ០,២​ម​. និង​សាងសង​លូ​មូល​មុខ​ពីរ​ចំនួន ២​កន្លែង ស្ថិតនៅ​ភូមិ​បង្ហើរខ្លែង ឃុំ​ត្រពាំង​ព្រឹង ទៅ​ភូមិ​ត្រពាំងប្ញ​ស្សី ឃុំ​គោក​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ (​គម្រោង​លេខ​៖ DRR-NC-2024-No.52) ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈកម្មាធិការ គ​.​ត​.​វ មន្ត្រី​បច្ចេកទេស អ្នកទទួលការ នៃ​នាយកដ្ឋាន​ផ្លូវលំ​ជនបទ លោក​អភិបាលរង​ស្រុក លោក​មេឃុំ ក្រុមប្រឹក្សាឃុំ និង​លោក​មេភូមិ ផងដែរ​៕

ព័ត៌មានជាតិ

លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ បាន​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ វេន​ទី​៥ នៅ​វត្ត​ចំនួន​៤ នៅក្នុង​ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ​

​ថ្ងៃអាទិត្យ​៥​រោច ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៤ លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ បាន​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ វេន​ទី​៥ នៅ​វត្ត​ចំនួន​៤ រួមមាន​៖ វត្ត​ផ្កាដូង វត្ត​ឈូក វត្ត​ក្របី​ក្រៀក និង​វត្ត​បារាយណ៍ ស្ថិតនៅក្នុង​ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ​។​

ព័ត៌មានជាតិ

​លោក លួត សាលី អភិបាលស្រុក​ប​វេល និង ជា​ប្រធាន​គណៈកម្មាធិការ អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក រួម​ដំណើរ​ដោយ​លោក នាយក​រដ្ឋបាល​សាលា​ស្រុក​បាន​នាំយក​អំណោយ​មនុស្ស​ធ​ម៍​ជា​ថវិកា​របស់​រដ្ឋបាល​ស្រុក និង​សប្បុរសជន​ចំនួន ៨,២០០,០០០​រៀល ប្រគល់ជូន​សាលា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង

កន្លងមកនេះ​ដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់ លើ​វិស័យ​មនុស្ស​ធ​ម៍ លោក លួត សាលី អភិបាលស្រុក​ប​វេល និង ជា​ប្រធាន​គណកម្មាធិការ អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​រួម​ដំណើរ​ដោយ​លោកនាយក​រដ្ឋបាល​សាលាស្រុក និង ជា​មន្ត្រី​ប្រចាំការ អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ផង​នោះ ។​ ​បាន​នាំយក​អំណោយ​មនុស្ស​ធ​ម៍​ជា​ថវិកា​របស់​រដ្ឋបាល​ស្រុក និង សប្បុរសជន​សរុប​ចំនួន ៨,២០០,០០០​រៀល ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បាត់ដំបង​ដើម្បី​បុព្វហេតុ​មនុស្ស​ធ​ម៍ ជួយ​ដល់​ជនរងគ្រោះ​ផ្សេងៗ​ក្នុង​ខេត្ត​បាត់ដំបង ក្នុង​ឳ​កាស​ខួប​ទី ១៦១ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង អឌ្ឍ​ច័ន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០២៤ ។​  

ព័ត៌មានជាតិ

លោក ស៊ាន សុ​គុន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ចាម បាន​ដឹកនាំ​មន្ត្រីរាជការ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​ទាំងអស់​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី ១២ ស្ថិតនៅ​ក្នុង​វត្ត​មង្គល សុវណ្ណ​គី​រី ហៅ​(​វត្តភ្នំ​ក្រហម​)

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​២៩ ខែ កញ្ញា ឆ្នាំ ២០២៤ កន្លងមកនេះ លោក ស៊ាន សុ​គុន ប្រធាន​មន្ទីរ ទេសចរណ៍​ខេត្ត កំពង់ចាម បាន​ដឹកនាំ​មន្ត្រីរាជការ នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​ទាំងអស់​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី ១២ ស្ថិតនៅ​ក្នុង​វត្ត​មង្គល សុវណ្ណ​គី​រី ហៅ (​វត្តភ្នំ​ក្រហម​)​។​ ​នៅក្នុង​ពិធី​កាន់បិណ្ឌ​នេះដែរ លោក​ប្រធាន​មន្ទីរ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​ទាំងអស់​បាន​ប្រគេន​នូវ​ទេយ្យទាន ផ្សេងៗ​មួយចំនួន​និង​បច្ច័យ​ចំនួន ១,៥០០,០០០​រៀល ហើយ​ក៍​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ដល់​លោកយាយ លោកតា​ចាស់ជរា​និង​កម្លាំង​ការពារ​សរុប​ជា​ទឹកប្រាក់​ចំនួន ៧០០,០០០​រៀល​ផង​ដែរ ។​

ព័ត៌មានជាតិ

លោក ជំទាវ ពេ​ជ ម៉ា​រ៉ែ​ន ប្រធាន​សាលាដំបូង​ខេត្តតាកែវ និង ឯកឧត្តម ឯក ឆេង​ហួត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ធ្វើ​ការប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍​តំបន់ត្រីកោណ​កម្ពុជា ឡាវ​វៀតណាម​

​នា​ពេល​កន្លងមក​នេះ លោក ជំទាវ ពេ​ជ ម៉ា​រ៉ែ​ន ប្រធាន​សាលាដំបូង​ខេត្តតាកែវ និង ឯកឧត្តម ឯក ឆេង​ហួត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ធ្វើ​ការប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​កិច្ច​សហ​ប្រតិត្តិការ អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ហៅ​កាត់​ថា (CLV – DTA ) ដល់​ចៅក្រម​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និង​មន្ត្រីរាជការ នៅក្នុង​សាលាដំបូង​ទាំងអស់ កាលពី​ថ្ងៃ​ទី ២០ ខែ សីហា ឆ្នាំ ២០២៤ ។​

ព័ត៌មានជាតិ

​សាលាដំបូង និង​អយ្យការ អម​សាលាដំបូង​ខេត្ត ស្វាយរៀង បាន​ប្រជុំ​ផ្សព្វផ្សាយ ស្តី​ពី​កម្រោង​កិច្ចសហប្រតិបត្តិការ តំបន់​ត្រៃី​កោណ កម្ពុជា ឡាវ វៀតណាម ហៅ​កាត់​ថា ( CLV – DTA )

​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ាក ផល្លា ប្រធាន​សាលាដំបូង​ខេត្ត និង​ឯកឧត្តម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​នៃ​អយ្យការ អម​សាលាដំបូង ខេត្ត​និង​មាន​សមាសភាព​ចូលរួម​ពី មន្ត្រីរាជការ​នៃ​សាលាដំបូង និង អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ទាំងអស់ ។​  

ព័ត៌មានជាតិ

ឯកឧត្តម អ៊ាក ផល្លា ប្រធាន​សាលាដំបូង​ខេត្ត​ស្វាយរៀង និង​ថ្នាក់ដឹកនាំ អយ្យការ​អម សាលាដំបូង​ខេត្ត​ព្រមទាំង មន្ត្រីរាជការ សាលាដំបូង​ទាំងអស់​បាន​អញ្ជើញ​ចូលរួម​ពិធី​កាន់បិណ្ឌ​វេន​ទី ១ ចំនួន ៣ វត្ត​ក្នុង​ក្រុង​ស្វាយរៀង

​កាលពី​ថ្ងៃ​ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ កន្លងមកនេះ ឯកឧត្តម អ៊ាក ផល្លា ប្រធាន​សាលាដំបូង​ខេត្ត​ស្វាយរៀង និង ថ្នាក់ដឹកនាំ អយ្យការ​អម​សាលាដំបូង ខេត្ត​ព្រមទាំង​មន្ត្រីរាជការ សាលាដំបូង​ទាំងអស់ បាន​អញ្ជើញ​ចូលរួម​ពិធី​កាន់បិណ្ឌ​វេណ ទី ១ ចំនួន​៣ វត្ត ក្នុងនោះ មាន​វត្តបុ​ទុម សុ​ផា​ណា​រាម ១ វត្ត​កោះ​ជុំ ១ និង វត្ត បា​យ៉ាប ១ ស្ថិតនៅ​ក្នុង​ក្រុង​ស្វាយរៀង ។​

ព័ត៌មានជាតិ

​លោក សុខ សេង មេឃុំ សំរោង​ខិតខំ​ប្រឹងប្រែង អនុវត្ត​ការងារ កសាង ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​មូលដ្ឋាន​អោយ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចំរើន

កន្លង​មក ​ក៍​ដូចជា​បច្ចុប្បន្ន លោក សុខ សេង មេឃុំ សំរោង ក្នុងស្រុក សំរោង ខេត្តតាកែវ បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​មូលដ្ឋាន​ឲ្យ​កាន់តែ​មាន​ការ​អភិ​វិ​ឌ្ឍ​រីកចំរើន ទៅ​មុខជា​លំដាប់ ។ – លទ្ធផល​ក​រងារ​ជាក់ស្តែង​មាន​ដូចជា ៖ ​ក្នុង​ឆ្នាំ ២០២៣ បាន​ធ្វើ​ផ្លូវ​ក្រាល​គ្រួសធម្មជាតិ បាន​ចំនួន ៣ ខ្សែ​ក្នុងនោះ​ខ្សែ​ទី ១ មាន​ប្រវែង ២២៨០ ម៉ែត្រ ខ្សែ​ទី ២ មាន​ប្រវែង ២២០០ ម៉ែត្រ និង ខ្សែ​ទី ៣ ប្រវែង ១០៧០ ម៉ែត្រ ។ សំ​រាប់​ឆ្នាំ ២០២៤ វិញ បាន​ធ្វើ​ផ្លូវ​បេតុង​បាន ១ ខ្សែ ដែល​មាន​ប្រវែង ១០៥១ ម៉ែត្រ ។​ – ក្រៅពី​នេះ​ឃុំ​ក៍​បាន សហការ​ជាមួយ​ព្រះសង្ឃ​វត្ត​អង្គ​ល​ង្គ​ញ ជួយ​ផ្សព្វផ្សាយ ដល់​ពទ្ធបរិស័ទ​ចំណុះជើងវត្ត​អង្គល​ង្គុ​ញ ដើម្បី​ចូលរួម […]

ព័ត៌មានជាតិ

​លោកស្រី សាម៉ន ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ចាជីវៈ ខេត្ត​កែប​បានឲ្យ​ដឹង​ពី​តម្រូវការ​កម្លាំងព​ល​កម្ម​បច្ចុប្បន្ន តាម​បណ្តា​ខេត្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

បើតាម លោកស្រី សាម៉ន ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ឋាជីវៈ​ខេត្ត​កែប​បាន​អោយដឹង​ថា តម្រូវការ​កម្លាំង​ពលកម្ម​បច្ចុប្បបន្ន តាម​បណ្តា​ខេត្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៖ មាន​ដូចខាងក្រោម​៖ – ខេត្ត​កំពង់ស្ពឺ មាន ១២៨៨៩ កន្លែង ខេត្ត​កំពង់ឆ្នាំង មាន ១០៣០០ កន្លែង រាជធានី​ភ្នំពេញ ១០១៣៣ កន្លែង​ – ខេត្ត​ស្វាយរៀង មាន​៦៤២៣ កន្លែង ខេត្ត​រតនគីរី មាន ៥២០៦ កន្លែង ខេត្ត​ក្រចេះ មាន ៣០០០ កន្លែង ខេត្តតាកែវ មាន ១៩៦៦ កន្លែង ខេត្ត​កណ្តាល មាន ១៣១៦ កន្លែង ខេត្ត​បន្ទាយមានជ័យ មាន ៣៨៣ កន្លែង ខេត្ត​កោះកុង មាន ៣៣៨ កន្លែង និង ខេត្ត​ផ្សេង​ទៀត​មាន ១៣៩២ កន្លែង ។​ – ទាក់ទង​ទៅ និង […]