ព័ត៌មានជាតិ

រថយន្តបើកឡើងកម្តៅកើតជាផ្កា ភ្លើងបណ្តាលឱ្យឆេះខ្ទេចនៅខណ្ឌសែនសុខ

ភ្នំពេញ៖ រថយន្តកាមារីបាឡែនមួយគ្រឿងពេល កំពុងបើកបរបានឡើងកម្តៅកើតជា ផ្កាភ្លើងបណ្តាលឱ្យឆេះរថយន្តខ្ទេចរួម មានសម្ភារសំខាន់ៗមួយចំនួន។ករណីនេះ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ភូមិត្រពាំងរាំងសង្កាត់ ឃ្មួញខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២០ខែមីនាឆ្នាំ២០២១ ។ ម្ចាស់រថយន្តមិនប្រាប់ឈ្មោះបានឱ្យដឹងថា៖ គាត់បានធ្ចើដំណើរចេញពីផ្ទះនៅសង្កាត់សំរោងក្រោម គោលដៅទៅខេត្តកំពង់ចាម។គាត់ក៏មិនហ៊ានបើកលឿនទេគឺបើកយឺតៗ ស្រាប់តែរថយន្តរបស់គាត់ឡើងកម្តៅខ្លាំង មើលទៅមិនស្រួលក៏បានឈប់។ពេលនោះរថយន្តក៏ឆេះប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុបានទាញយកបំពង់ពន្លត់អគ្គិភ័យ ចំនួន៥ទៅ៦បំពង់មកបាញ់តែមិនរលត់ក៏ទាញទុយយោទឹកចេញពីក្នុងផ្ទះមកបាញ់ទៀតនៅតែមិនរលត់ទៀត។ សមត្ថកិច្ចជំនាញខាងសង្គ្រោះ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញមកបាញ់ ទឹកអស់មួយររថយន្តទើបរលត់ រីឯរថយន្តរងការខូចខាតទាំងស្រុង។ សម្ភារដែលបាត់បង់មានជាឯកសារនៅក្នុងរថយន្ត ប្លង់ដីចំនួន៤កន្លែង លុយចំនួន៣០០ដុលា្លរ.កាតគ្រី.ប័ណ្ណបើកបររថយន្ត.និងម៉ូតូតែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម

សម្តេចតេជោហ៊ុន សែនចុះ​ទៅ​ពិនិត្យមន្ទីរពេទ្យ​នគរទេព ត្រៀម​ទុកព្យាបាល​អ្នកឆ្លងកូវីដ-១៩

ភ្នំពេញ៖បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុល កែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួច ហើយនៅព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តដំណើរ អញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ«នគរទេព»មានផ្ទៃដីទំហំ១ហិកតា៥០អារដែលមានអគារទំហំ២៥.០០០ម៉ែត្រការេ កម្ពស់៥ជាន់មានប្រព័ន្ធទឹកភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង៣៥០KWAបំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ៥០០គ្រែដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែនិងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងបរិស្ថានបានបង្ហាញ រូបភាពសត្វទន្សោងមួយហ្វូង

ព្រះវិហារ៖ ក្រសួងបរិស្ថានបានបង្ហាញរូបភាពសត្វទន្សោងមួយហ្វូងដែលថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនៅ ខេត្តព្រះវិហារដោយរូបភាពនេះថតបានកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១។សត្វទន្សោងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ អង្គការIUCNជាប្រភេទជិតពូជនៅលើពិភពលោក។ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈ ពេលពីរបីទសវត្សរ៍ចុងក្រោយនេះដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។