ព័ត៌មានជាតិ

លោក ហែម ហ៊​ន មេឃុំ​ត្រពាំង​គង ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​ទំនាក់ទំនង​ល្អ​ក្នុង​ការស្វែងរក​ជំនួយ​ពី​សម្បុរ​ស​ជន ដើម្បី​កសាង​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​ការ​អភិវឌ្ឃន៍​រីកចម្រើន​ថែម​ទៀត​

កំពង់ស្ពឺ ៖ អនុវត្ត​តាម​ការដឹក​នាំ ឯកឧត្តម​អភិបាលខេត្ត​កំពង់ស្ពឺ និង​ដែល​មាន​ការចូលរួម​ចំណែក​ពី​ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការ​ក្រសួង​ផែនការ និង​ជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ឃុំ​ត្រពាំង​គង ។ និង​មាន​ការទំនាក់ទំនង​ល្អ របស់​លោក​មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ​ត្រពាំង​គង​ផង​នោះ មាន​សប្បុរសជន​ជាច្រើន បាន​ចូលរួមចំណែក ជួយ​កសាង​សមិទ្ធិផល​ជាច្រើន នៅក្នុង​មូលដ្ឋាន​ឃុំ​ត្រពាំង​គង លទ្ធផល​មាន​ដូចខាងក្រោម​៖ ​ឯកឧត្តម រិន វីរៈ បាន​ស្នើសុំ​ទៅ​ក្រសួង​អភិវឌ្ឃន៍​ជនបទ​ជួយ​កសាង​ផ្លូវ​បេតុង​អា​មេ បាន​ចំនួន​០២​ភូមិ ប្រវែង​២០៥០​ម៉ែត្រ ។ ឯកឧត្តម តុង សេង សមាជិក​រដ្ឋសភា​បាន​ជួយ​កសាង​ស្នាក់ការ គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ត្រពាំង​គង​បាន​មួយ​ខ្នង កសាង​ពី​បេតុង​ប្រក​ក្បឿង ។​ ​ក្រៅពី​នេះ​ឃុំ​បាន​ធ្វើ​ផ្លូវ​បេតុង​បាន​ចំនួន​០៣​ភូមិ ប្រវែង​សរុប ៣៩៣៧​ម៉ែត្រ នៅក្នុង​ឆ្នាំ​២០២៤ សម្រាប់​ឆ្នាំ​២០២៥ វិញ ឃុំ​មាន​គម្រោង​ធ្វើ​ផ្លូវ​បេតុង​ចំនួន​០២​ភូមិ ក្នុង​ឃុំ ។ ​ឃុំ​ក៏​បាន​យកចិត្តទុកដាក់​កសាង​សាល​ប្រជុំ​បាន​មួយ​ខ្នង​ផងដែរ សាងសង់​ពី​បេតុង​ប្រក់​ក្បឿង ការសាងសង់​នេះ​ជា​ថវិការ​ចូល​រួមចំណែក​របស់​សប្បុរសជន និង​ថវិការ​មូលនិធិ​ឃុំ ក្នុងនោះដែរ ថ្នាក់ដឹកនាំ​ភូមិ​ឃុំ ក៏​បាន​ចូលរួមចំណែក ក្នុង​ការកសាង​នេះដែរ សរុប​ទាំងអស់ […]

ព័ត៌មានជាតិ

​លោក យី ហុល ចៅសង្កាត់​ស្រ​យ៉ូវ មាន​ទំនាក់ទំនង​ល្អ ក្នុង​ការស្វែងរក​ជំនួយ​ពី​សប្បុរសជន ដើម្បី​កសាង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន ឱ្យ​កាន់តែ​មាន​ការ​អភិវឌ្ឃន៍​រីកចម្រើន

​ខេត្ត​កំពង់ធំ ៖ បើ​តាម​លោក យី ហុល ចៅសង្កាត់​ស្រ​យ៉ូវ ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ បានឱ្យដឹងថា ឯកឧត្តម នួន ផា​រ័ត្ន អភិបាល​ខេត្ត​កំពង់ធំ បាន​ជួយ​កសាង​សមិទ្ធិផល​ជាច្រើន នៅក្នុង​មូលដ្ឋាន​ឃុំ​ស្រ​យ៉ូវ លទ្ធផល​ជាក់ស្តែង​មាន​ដូចខាងក្រោម ៖ ​បាន​កសាង​ផ្លូវ​មួយ​ខ្សែ ប្រវែង​៣០០​ម៉ែត្រ និង​ត​ភ្ជាប់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ពី​ភូមិ​ត្រពាំងវែង ដល់​ភូមិ​ប្រម៉ាត់ដី ប្រវែង​ជាង​២០០០​ម បាន​ធ្វើ​រួចហើយ ។ ​ឯកឧត្តម​ក៏បាន​ជួយ​សូ​ឡា​បំភ្លឺ​តាមផ្លូវ​បេតុង ភូមិ​ម្នា​វ ចំនួន​៤០​ដើម និង​ភូមិ​ពុក​យុក ចំនួន​៤១​ដើម ឯកឧត្តម​ក៏បាន​ជួយ​ដាក់​សូ​ឡា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៦ ចំនួន​២០៨​ដើម ផងដែរ ។​  

ព័ត៌មានជាតិ

​លោក យាន ស៊ុន​ហឿង ចៅសង្កាត់​អាចារ្យ​លាក់ បាន​ខិតខំ​ប្រឹងប្រែង​កសាង​សមិទ្ធិផល​ជាច្រើន នៅក្នុង​មូលដ្ឋាន​ធ្វើឱ្យ​មាន​ការ​អភិវឌ្ឃន៍​រីកចម្រើន​គួរឱ្យ​កោតសរសើរ

ខេត្ត​កំពង់ធំ ៖ លោក យាន ស៊ុន​ហឿង ចៅសង្កាត់​អាចារ្យ​លាក់ ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ បាន​កសាង​សមិទ្ធិផល​ជាច្រើន​នៅក្នុង​មូលដ្ឋាន ធ្វើឱ្យ​មាន​ការ​អភិវឌ្ឃន៍​រីកចម្រើន​គួរឱ្យ​កោតសរសើរ ។​ ​លទ្ធផល​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២៤ ធ្វើ​ផ្លូវ​បេតុង​បាន​មួយ​ខ្សែ ប្រវែង​១២៦២​ម៉ែត្រ ជា​គម្រោង​របស់​ខេត្ត ។ ឆ្នាំ​២០២៤ នេះ​ដែរ​ថវិការ​មូល្បនិធិ​សង្កាត់​ធ្វើ​ផ្លូវ​បាន​មួយ​ខ្សែ ប្រវែង ១៥១៤​ម៉ែត្រ និង​ធ្វើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​បាន​ប្រវែង​៦៩០​ម៉ែត្រ និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ទៀត ប្រវែង​១១៥៧​ម៉ែត្រ ។​សម្រាប់​ឆ្នាំ​២០២៥ វិញ ថវិកា​រមូល និធិ​សង្កាត់​ធ្វើ​ផ្លូវ​បេតុង​បាន​មួយ​ខ្សែ កំពុង​ដំណើរការ​បាន​៤២០ ម និង​អនុវត្ត​បន្ត​ខាងមុខ​ទៀត​១១៣០​ម ជា​កិច្ចបញ្ចប់ ៕  

ព័ត៌មានជាតិ

លោក គុយ យ៉ា មេឃុំ​ព្រៃ​ឃ្មុំ ក្នុងស្រុក​ទឹកឈូរ ខេត្ត​កំពត បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​កសាង​មូលដ្ឋាន និង​ការងារ​មនុស្សធម៌

​ខេត្ត​កំពត ៖ កន្លងមកនេះ​លោក គុយ យ៉ា មេឃុំ​ព្រៃ​ឃ្មុំ ក្នុងស្រុក​ទឹកឈូរ ខេត្ត​កំពត បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​កសាង​មូលដ្ឋាន និង​ការងារ​មនុស្សធម៌ សម្រេចបាន​លទ្ធផល​ដូចខាងក្រោម ៖ – ឆ្នាំ​២០២៤ ធ្វើ​ផ្លូវ​បេតុង​បាន​មួយ​ខ្សែ ប្រវែង​សរុប​៧០០ ម៉ែត្រ – និង​ឆ្នាំ​២០២៥ គម្រោង​ធ្វើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង ១៣៩០​ម ។ ​ក្រៅពីនេះ​លោក​មេឃុំ​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ ទៅលើ​ការងារ​មនុស្សធម៌ ក្នុងនោះ​មានដូចជា​៖ (​ក្រ​១) ២៤​នាក់ (​ក្រ​២) ១៤៩​នាក់ ហានិភ័យ​៨៨​នាក់ អំណោយ​ដែល​ត្រូវ​ចែក​ជូន​មានដូចជា អង្ករ មី ទឹក​ស៊ីវ​អ៊ីវ ទឹកត្រី​ជាដើម ។​

ព័ត៌មានជាតិ

​លោក​ឧត្តមសេនីយ៍ត្រី មាស យ៉​ត មេ​បញ្ជារ​ការ​កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្តកំពង់ធំ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធិផល​នានា និង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣២ ទិវារ​បង្កើត​កងរាជអាវុធហត្ថ​១៤​កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥

កំពង់ធំ ៖ កាលពី​ថ្ងៃ​ទី ១៤ ខែកក្កដា ឆ្នាំ​២០២៥ កន្លងមកនេះ​លោក​ឧត្តមសេនីយ៍ត្រី មាស យ៉​ត មេ​បញ្ជារ​ការ​កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្តកំពង់ធំ បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធិផល​នានា និង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣២ ទិវារ​បង្កើត​កងរាជអាវុធហត្ថ ១៤​កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥ ។​ ​ការអញ្ជើញ​ចូលរួម​របស់​លោក ឧត្តមសេនីយ៍ត្រី ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់ នូវ​សមិទ្ធិផល​នានា នេះ​នៅ មជ្ឃមណ្ឌល​ហ្វឹកហ្វឺន កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ ស្ថិតនៅ​ភូមិ​ច្រក​កូវ ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី នាយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕   ​