ការចែករំលែកបទពិសោធន៍ការងារដឹកនាំ និងការងារគ្រប់គ្រងបង្ហាញដោយលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដែលមានរចនាសម្ព័ន្ធដូចខាងក្រោម
Month: September 2025
លោក អ៊ុច ក្លឹង ប្រធានមន្ទីរស្តីទី នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប ដឹកនាំក្រុមការងារចុះអនុវត្តការងារពង្រឹងសហគមន៍ ស.ក.ប.ទ ទំនប់អាងទឹកភ្នំវល្លិ៍
ថ្ងៃព្រហស្បត្តិ៍ ១២រោច ខែស្រាឍពណ៌ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក អ៊ុច ក្លឹង ប្រធានមន្ទីរស្តីទី នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប បានដឹកនាំក្រុមការងារចុះអនុវត្តការងារពង្រឹងសហគមន៍ ស.ក.ប.ទ ទំនប់អាងទឹកភ្នំវល្លិ៍ ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដើម្បីអនុវត្តនូវសកម្មភាពដូចខាងក្រោម ៖ ១.ដឹកនាំសមាជិកកសិករ ប្រើប្រាស់ទឹក ចុះកាប់សម្អាតព្រៃលើខ្នងប្រឡាយមេប្រព័ន្ធធារាទំនប់ភ្នំវល្លិ៍ ។២.ពិនិត្យនិងពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ អំពីការអនុវត្តនូវសកម្មភាពការងារគ្រប់គ្រងនិងថែទាំប្រព័ន្ធធារាសាស្ត្រ ។៣.ថែទាំដាក់ប្រេងទ្វារស្ទាក់ទឹកតាមប្រឡាយមេប្រព័ន្ធធារាសាស្ត្រភ្នំវល្លិ៍ ។ ៤.ពិនិត្យស្ថានភាពទូទៅ នៃប្រព័ន្ធធារាសាស្ត្រ ។៥.ពិភាក្សាផែនការ គោលដៅ ត្រូវបានអនុវត្តបន្ត និងដោះស្រាយបញ្ហាផ្សេងៗរបស់គណៈកម្មាធិការ ស.ក.ប.ទ។
លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង និងលោកស្រីបាននាំយកទេយ្យទាន និងចង្កាន់ចូលរួមកាន់បិណ្ឌវេនទី០២ នៅវត្តវាលុកៈថុល្លារាម
ក្នុងថ្ងៃកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង និងលោកស្រី ព្រមទាំងបុត្របានអញ្ជើញនាំយកទេយ្យទាននិងចង្ហាន់ចូលរួមពិធីកាន់បិណ្ឌនៅវត្តវាលុកៈថុល្លារាម (ហៅវត្តទួលខ្សាច់) ដើម្បីធ្វើបុណ្យដាក់ទាន ឧទ្ទិសកុសលផលបុណ្យជូន ដល់បុព្វការីជនទាំងឡាយមានមាតាបិតាជាដើមនិងសាច់ញាតិទាំង ៧សណ្តាន ។ នៅក្នុងឱកាសនោះដែរ លោក សរ លាង និងលោកស្រី បានប្រគេនថវិកាសម្រាប់កសាងវត្តចំនួន១០០ដុល្លារផងដែរ ។ ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំ២០២៥ នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១រោច ដល់ថ្ងៃទី១៥ រោច ខែភទ្របទត្រូវនឹងថ្ងៃទី ០៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ។



