កន្លងមកនេះដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ លើវិស័យមនុស្សធម៍ លោក លួត សាលី អភិបាលស្រុកបវេល និង ជាប្រធានគណកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករួមដំណើរដោយលោកនាយករដ្ឋបាលសាលាស្រុក និង ជាមន្ត្រីប្រចាំការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកផងនោះ ។
បាននាំយកអំណោយមនុស្សធម៍ជាថវិការបស់រដ្ឋបាលស្រុក និង សប្បុរសជនសរុបចំនួន ៨,២០០,០០០រៀល ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងដើម្បីបុព្វហេតុមនុស្សធម៍ ជួយដល់ជនរងគ្រោះផ្សេងៗក្នុងខេត្តបាត់ដំបង ក្នុងឳកាសខួបទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍច័ន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៤ ។