ព័ត៌មានជាតិ

ប្រតិភូកម្ពុជា ចូលរួមសនិ្នសីទកម្មវិធីសកលមូលនិធិអាកាសធាតុបៃតងលើកទី២ នៅកូរ៉េខាងត្បូង

ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ នៃក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជា ចូលរួមសនិ្នសីទ កម្មវិធីសកលមូលនិធិអាកាសធាតុបៃតងលើកទី២ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងអ៊ីនឈុន សាធារណរដ្ឋកូរ៉េ។

 

សន្និសីទនេះរៀបចំឡើង ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រី អាជ្ញាធរថ្នាក់ជាតិ ស្ថាប័នទទួលស្គាល់ ដោយមូលនិធិអាកាសធាតុបៃតង (GCF) ស្ថាប័នទទួលបន្ទុកអនុវត្តគម្រោង និងដៃគូពាក់ព័ន្ធ សរុបជាង៥០០នាក់ ដើម្បីពិនិត្យពិភាក្សាអំពីតួនាទី របស់GCF ក្នុងការជំរុញសកម្មភាពអាកាសធាតុ ផ្តល់ធាតុចូលសម្រាប់ការងារ កំណែទម្រង់មួយចំនួន សម្រាប់ GCF និងជាវេទិកាសម្រាប់ភាគីពាក់ព័ន្ធនឹង GCF ផ្តល់ព័ត៌មានអំពីយុទ្ធសាស្ត្រក្នុងដំណាក់កាលស្តារលើកទី២ ប្រកបដោយប្រសិទ្ធភាពស្របតាមតម្រូវការចាំបាច់នានាដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីអាកាសធាតុ។

 

សូមបញ្ជាក់ថា ប្រតិភូកម្ពុជាមកពីតំណាងក្រសួងបរិស្ថាន និងគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ បាន

 

នៅក្នុងអំឡុងពេលនៃសន្និសីទនេះ ឯកឧត្តម វ៉ាន់ មុនីនាថ បានគូសបញ្ជាក់ពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដោយផ្តល់បទបង្ហាញពីគម្រោងអាទិភាព ព្រមទាំងជួបប្រជុំទ្វេភាគីផងដែរ ជាមួយតំណាងមូលនិធិអាកាសធាតុបៃតង ធនាគារអភិវឌ្ឍកូរ៉េ និងដៃគូមួយចំនួនទៀត ដើម្បីជំរុញការរៀបចំគម្រោងមួយចំនួនក្រោមក្របខណ្ឌGCF សម្រាប់ប្រទេសកម្ពុជា៕

kam

Leave a Reply

Your email address will not be published.