ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ 

នាថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាសំក ពស២៥៦៦ ខេត្តស្ទឹងត្រែង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២​

នៅសាលប្រជុំធំសាលាខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឯកឧត្តម​ ជុក​ មុន្នី​រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ​ឯកឧត្តម​ ហាក់​ វិមាន​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងឯកឧត្តម​ ឈាង​ ឡាក់​ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម​ សុី​ សួន​ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្វាយ​ សំអ៊ាង​ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកខេត្ត អភិបាល​ អភិបាលរងក្រុង ស្រុក​ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ទីចាត់ការពាក់ព័ន្ធចំណុះសាលាខេត្ត​ និងមន្រ្តីជំនាញពាក់ព័ទ្ធផងដែរ៕

kam

Leave a Reply

Your email address will not be published.