ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ចំនួន​៣​គ្រួសារ​ ទទួល​បាន​អំណោយ​មនុស្សធម៌​ពី​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​រំដួល​

​ខេត្តស្វាយរៀង​ ៖​ កាលពី​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២៣​ លោក​ ហែម​ ស៊ី​ណា​ អភិបាលស្រុក​រំដួល​ និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​រំដួល​ និង​ក្រុមការងារ​ បាន​ចុះ​ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ចំនួន​៣​គ្រួសារ​ ស្ថិត​នៅ​ឃុំ​ស្វាយចេក​ចំនួន​២​គ្រួសារ​ និង​ឃុំ​ម៉ឺន​ជ័យ​ ១​គ្រួសារ​ ក្នុងស្រុក​រំដួល​ ខេត្តស្វាយរៀង​ ។​

​លោក​ ហែម​ ស៊ី​ណា​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មើលឃើញ​ពី​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​លំបាក​ ខ្វះខាត​ រូប​លោក​ និង​ក្រុមការងារ​បាន​នាំ​យក​អំណោយ​មនុស្សធម៌​ជូន​ដល់​ពួក​គាត់​ដើម្បី​ដោះស្រាយ​មួយ​គ្រា​សិន​ ថ្វី​ត្បិត​តែ​អំណោយ​មនុស្សធម៌​នេះ​តិចតួច​ក្តី​ តែ​ក៏​អាច​ជួយ​ដោះស្រាយ​នូវ​ការ​លំបាក​បាន​មួយ​រយៈពេល​ខ្លី​ផង​ដែរ​ ។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ ហែម​ ស៊ី​ណា​ អភិបាលស្រុក​រំដួល​ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ដែល​ជា​និច្ចកាល​ សម្តេច​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ គ្រប់​ស្រទាប់វណ្ណៈ​ ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ​ ពូជសាសន៍​ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​ ។​ ស្រប​តាម​ពាក្យស្លោក​ថា​ “​ទីណា​មានទុក្ខ​លំបាក​ ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​”​ ៕

 

kam

Leave a Reply

Your email address will not be published.