ព័ត៌មានជាតិ

​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​បាន​រៀបចំ​ពិធី​សំណេះសំណាល​ និង​ជូន​ដំណើរ​យោធិន​ប្រឡង​ជាប់​ស្ថាពរ​ជា​កងរាជអាវុធហត្ថ​

​ខេត្តកំពង់ធំ​ ៖​ កាលពី​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០២៣​កន្លង​មក​ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ បាន​រៀបចំ​ពិធី​សំណេះ​ សំ​ណា​ល​ និង​ជូន​ដំណើរ​យោធិន​ប្រឡង​ជាប់​ស្ថាពរ​ជា​កងរាជអាវុធហត្ថ​ ចូល​ហ្វឹកហ្វឺន​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ​ ក្រោម​អធិបតីភាព​ឯកឧត្តម​ ងួ​ន​ រតនៈ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​ និង​លោក​ឧត្តមសេនីយ៍ត្រី​ មាស​ យ៉​ត​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ ។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការ​រង​ នាយ​-​នាយសេនាធិការរង​,​ ប្រធាន​-​អនុប្រធាន​មន្ទីរ​,​ នាយការិយាល័យ​ និង​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ ស្រុក​ នាយ​-​នាយ​រង​កងរាជអាវុធហត្ថ​ ព្រមទាំង​ឪពុក​ម្តាយ​ អាណាព្យាបាល​ របស់​យោធិន​ប្រឡង​ជាប់​ង​ផង​ដែរ​ ។​

​នា​ឱកាស​នោះ​ដែរ​ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ​ដែល​បាន​ប្រឡង​ជាប់​ស្ថាពរ​ជា​យោធិន​នៃ​កងរាជអាវុធហត្ថ​ បន្ទាប់​ពី​ចូល​ទៅ​សាលា​ហ្វឹកហ្វឺន​ ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​គ្រប់មុខ​វិជ្ជា​ឲ្យ​បាន​ល្អ​ប្រសើរ​ ។​ ជាមួយ​គ្នា​នោះ​ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ឧបត្ថម្ភ​ដល់​យោធិន​ទាំង​៥០​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​ ២០០.០០០​រៀល​ ៕

 

kam

Leave a Reply

Your email address will not be published.