ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តក្រចេះ មានបើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ ឆ្នាំទី៤របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម វ៉ា ថន អភិបាលខេត្ត ។
ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា លោក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
របៀបវារៈក្នុងកិច្ចប្រជុំរួមមាន÷
១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្ត។
ទី២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ ២០២២ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្ត។
ទី៣. ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចកាលបរិច្ឆេទ នៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត។