ព័ត៌មានជាតិ

ឯកឧត្តម​អភិបាលខេត្តកណ្តាលអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តស្លាកែត

ខេត្តកណ្តាល៖ នារសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងសហការី មន្រ្តីរាជការ បានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៧ ធ្វើបទនមស្ការព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសំដែងព្រះធម៌ទេសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ វិញ្ញាណក្ខន្ធមាតា បិតា ជីដូនជីតា និងបុព្វការីជនដែលបាន ចែកឋានទៅកាន់លោកខាងមុខ ស្ថិតនៅវត្តស្លាកែត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ឯកឧត្តម អភិបាលខេត្ត សូមឧទ្ទិសកុសលផលបុណ្យ ប្រគេនជូន ឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ និងមន្រ្តីរាជការទាំងអស់ សូមទទួលបានមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ និងក្រុមការងារ បានប្រគេនបច្ច័យ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងទេយ្យវត្ថុមួយចំនួនដល់ព្រះសង្ឃផងដែរ ។ គួររំលឹកថា៖ បុណ្យនេះត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំចាប់ពី ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច […]

ព័ត៌មានជាតិ

ប្រតិភូកម្ពុជា ចូលរួមសនិ្នសីទកម្មវិធីសកលមូលនិធិអាកាសធាតុបៃតងលើកទី២ នៅកូរ៉េខាងត្បូង

ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ នៃក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជា ចូលរួមសនិ្នសីទ កម្មវិធីសកលមូលនិធិអាកាសធាតុបៃតងលើកទី២ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងអ៊ីនឈុន សាធារណរដ្ឋកូរ៉េ។   សន្និសីទនេះរៀបចំឡើង ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រី អាជ្ញាធរថ្នាក់ជាតិ ស្ថាប័នទទួលស្គាល់ ដោយមូលនិធិអាកាសធាតុបៃតង (GCF) ស្ថាប័នទទួលបន្ទុកអនុវត្តគម្រោង និងដៃគូពាក់ព័ន្ធ សរុបជាង៥០០នាក់ ដើម្បីពិនិត្យពិភាក្សាអំពីតួនាទី របស់GCF ក្នុងការជំរុញសកម្មភាពអាកាសធាតុ ផ្តល់ធាតុចូលសម្រាប់ការងារ កំណែទម្រង់មួយចំនួន សម្រាប់ GCF និងជាវេទិកាសម្រាប់ភាគីពាក់ព័ន្ធនឹង GCF ផ្តល់ព័ត៌មានអំពីយុទ្ធសាស្ត្រក្នុងដំណាក់កាលស្តារលើកទី២ ប្រកបដោយប្រសិទ្ធភាពស្របតាមតម្រូវការចាំបាច់នានាដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីអាកាសធាតុ។   សូមបញ្ជាក់ថា ប្រតិភូកម្ពុជាមកពីតំណាងក្រសួងបរិស្ថាន និងគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ បាន   នៅក្នុងអំឡុងពេលនៃសន្និសីទនេះ ឯកឧត្តម វ៉ាន់ មុនីនាថ បានគូសបញ្ជាក់ពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដោយផ្តល់បទបង្ហាញពីគម្រោងអាទិភាព ព្រមទាំងជួបប្រជុំទ្វេភាគីផងដែរ […]

ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

នារសៀលថ្ងៃព្រហស្បតិ៍៥រោច​ ខែភទ្របទ​ ឆ្នាំខាល​ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការថ្មី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។   ពិធីនេះមានការអញ្ជើចូលរួមពី ឯកឧត្តម គណៈប្រតិភូអមដំណើរ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង ៨ លោក លោកស្រី ស្នងការរងនគរបាលខេត្ត នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ប្រធានវរសេនាតូចការពារព្រំដែន អធិការនគរបាលក្រុង-ស្រុក លោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងនាយប៉ុស្តិ៍នគរបាលការពារព្រុំដែន ព្រមទាំងមន្រ្តីពាក់ព័ន្ធសរុបចំនួន […]

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ ប្រគល់ជូនសមាគមស្នាមញញ្ញឹមនៃក្តីសង្ឃឹមរបស់កុមារ នៅស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូសាខា និងសហការី ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅឧបត្ថម្ភជូនដល់គណៈគ្រប់គ្រងសមាគម ក្មួយៗកុមារកំព្រា និងបុគ្គលិកសិក្សា សរុបចំនួន ៨២នាក់ ដែលកំពុងស្នាក់នៅរៀនសូត្រក្នុងសមាគមស្នាមញញ្ញឹមនៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេសសម្តេចតែងតែមានការអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋទូទៅ ដែលមានជីវភាពទីទ័លក្រ ខ្វះខាត ឬអ្នករងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្ទហេតុផ្សេងៗ ។ ជាមួយគ្នាផងដែរ ឯកឧត្តមក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់គណៈគ្រប់គ្រងសមាគម និងលោកគ្រូ […]

ព័ត៌មានជាតិ

អភិបាលរងខេត្តស្វាយរៀង​បានអញ្ជេីញចូលរួមពិគ្រោះយោបល់ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ ខេត្តស្វាយរៀង

នាព្រឹកថ្ងៃព្រហស្បតិ៍​ ៥រោច​ ខែភទ្របទ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​.២៥៦៦​ ត្រូវនឹងថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០២២​ ឯកឧត្តម​ រស់​ ផារិទ្ធ​ អភិបាលរងខេត្តស្វាយរៀង​តំណាង ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល អភិបាលខេត្ត បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងវេទិកាពិគ្រោះយោបល់ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ ខេត្តស្វាយរៀង និងផ្សព្វផ្សាយកម្មវិធីសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០២២​ និងមានការអញ្ជើញចូលរួមជាគណៈអធិបតីផងដែរពីសំណាក់ ឯកឧត្តម ភិន​ ឆាំ​ សមាជិកក្រុមប្រឹក្សាខេត្ត​ និងលោកជំទាវ​ ភួង​ សារី​ សមាជិកាក្រុមប្រឹក្សាខេត្ត ។

ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេងបានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌវេនទី៥ ក្នុងបរិវេណវត្តលង្កាព្រះកុសុមារាម

នាព្រឹកថ្ងៃព្រហស្បតិ៍ ០៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម លោកជំទាវ អភិបាលរងរាជធានីភ្នំពេញ លោក លោកស្រី អភិបាល អភិបាលរងខណ្ឌ អង្គភាពមន្ទីរជុំវិញរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌវេនទី៥ ក្នុងបរិវេណវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកងមួយ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីវេរប្រគេនទេយ្យទានជូនព្រះសង្ឃរួមមាន៖ សាដក ចំនួន២២អង្គ បាយបត្តបូរ ចំនួន១២ មី ចំនួន៣០កេស ទឹកក្រូច ចំនួន៥០កេស ទឹកបរិសុទ្ធ ចំនួន១០០កេស អង្ករ ចំនួន១០០គីឡូក្រាម ស្ដរស ចំនួន៥០គីឡូក្រាម ផ្លែឈើ ចំនួន៤កន្រ្តក់ ត្រីខកំប៉ុង ចំនួន១កេស […]

ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង ក្រោមអធិបភាព ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។ យោងតាមប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចតែងតាំងលោក សួន សុភា ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង ជំនួសលោក អ៊ូ ដារី ដែលទទួលភារកិច្ចថ្មី ។ […]

ព័ត៌មានជាតិ

កិច្ចប្រជុំពិនិត្យ ពិភាក្សា ដោះស្រាយសំណូមពរ និងទំនាស់ជូនប្រជាពលរដ្ឋនៅផ្សាររកាកោង១ ស្រុកមុខកំពូល

ខេត្តកណ្តាល៖រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នៅសាលាខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក ដោះស្រាយសំណូមពរ និងទំនាស់ជូនប្រជាពលរដ្ឋនៅផ្សាររកាកោង១ ស្រុកមុខកំពូល ក្រោមអធិបតីភាពឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងឯកឧត្តម ឌឹប បូរ៉ា អភិបាលរងខេត្ត។ មានប្រសាន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម តាំង ម៉េងលាន បានថ្លែងថា៖កិច្ចប្រជុំនៅពេលនេះ ធ្វើឡើងដើម្បីពិភាក្សារកដំណោះស្រាយតាម សំណូមពររបស់ប្រជាពលរដ្ឋនៅផ្សាររកាកោង១ ដែលការងារនេះ ក្រុមការងារខេត្តធ្លាប់បានចុះទៅប្រជុំ និងពិនិត្យទីតាំងជាក់ស្ដែងកាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២កន្លងទៅ ។ ផ្អែកតាមការសិក្សា ពីករណីនេះ គឺបង្កឡើងពីកង្វះខាតនៃការដឹកនាំការងាររដ្ឋបាលនៅមូលដ្ឋាន ដែលបានបង្កឲ្យមានបញ្ហា កើតឡើងបន្តិចម្តងៗ រហូតមានការតសំយ៉ាប រៀបតង់ខុសស្ថានភាពដើម សង់តូបមិនបានត្រឹមត្រូវ ការចោលសំរាមគ្មានសណ្ដាប់ធ្នាប់នៅផ្សាររកាកោង។ ក្នុងឱកាសនោះ៖ឯកឧត្តម ឌឹប បូរ៉ា បានមានប្រសាសន៍ថា៖ ការសម្របសម្រួលជួយ ការងាររដ្ឋបាលស្រុកមុខកំពូល ឯកឧត្តមនឹងចូលរួមសហការជាមួយក្រុមការងារទាំងអស់គ្នា ព្រោះការងារនេះ ជាការងារមូលដ្ឋាន និងការងាររបស់យើងទាំងអស់គ្នា មិនគួរបន្តការលំបាកដល់ថ្នាក់ខេត្តទេ ហើយត្រូវស្វែងយល់បន្ថែមទៀត និងស្នើសុំរៀបចំជារបាយការណ៍ដើម្បីជាមូលដ្ឋានក្នុងការដោះស្រាយ ។ សូមជម្រាបថា ផ្សារកាកោងគឺជាផ្សាររដ្ឋ និងជាចំណូលមិនមែនសារពើពន្ធរបស់រដ្ឋ […]

ព័ត៌មានជាតិ

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៤០ អណត្តិទី៣

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តកណ្តាល បាន​បើកកិច្ចប្រជុំសាមញ្ញលើ​កទី​៤០ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលព្រមទាំង​មាន​ការចូលរួមពីសំណាក់ឯក​ឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត លោក-លោ​កស្រីប្រធានមន្ទីរអង្គភាព​ស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុងជាច្រើនរូបផងដែរ ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានលើកឡើងថា៖ រាល់បញ្ហាប្រឈម ដែលបានលើកឡើ​ង​ក្នុ​ងកិច្ចប្រជុំនេះ រួមមានបញ្ហាទឹកស្អាត ភ្លើងអគ្គីសនី ការងារកសិកម្ម មន្ទីរដែលពាក់ព័ន្ធត្រូវទទួលយក និងខិតខំប្រឹងប្រែងធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា ព្រមទាំងបានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក, ឃុំ-សង្កាត់ ជាពិសេស​​មន្ទីរអង្គភាព​ជំនាញ​ពាក់ព័​​ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមកមិនត្រូវទុកចោលនោះទេ គឺត្រូ​វ​ដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើងប្រកាន់បក្សពួកនិយម និងគ្រួសា​រ​និយ​ម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច ជំនាញការងាររបស់ខ្លួន ហើយបើបញ្ហា​ណាមិ​​ន អាចដោះស្រាយបាន សូមប្រញាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបា​នទា​ន់​ពេលវេលា ។ ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សា បានបន្តថា៖ ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ

ពិធីបើកការដ្ឋាន ជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង ១០០០ម៉ែត្រ ក្នុងសង្កាត់កោះអន្លុង់ចិន ក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ ផ្លូវបេតុង១ខ្សែរ ប្រវែង ១០០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្តម នុត ពុធដារ៉ា អភិបាលរង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងនេះដែរ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ នៃការដឹកនាំប្រទេសរបស់ សម្ដេចអគ្គ មហារសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត បានដឹកនាំគោលនយោបាយឈ្នះ-ឈ្នះ បង្រួបបង្រួមជាតិ និងការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋយ៉ាងអង់អាចក្លាហាន ក្នុងការចូលរួមផ្តួលរំលំរបប ប៉ុលពត ការចចារបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបាននាំមកឱ្យប្រទេសជាតិនូវការអភិវឌ្ឍរីកចំរើនឥតឈប់ឈរ មានស្ថិរភាព មានសន្តិភាពពិតប្រាកដ និងធ្វើឱ្យប្រជាពលរដ្ឋមានភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពជាដើម។ […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងមន្រី្តរាជការខេត្តកណ្ដាលកាន់បិណ្ឌទី១ នៅវត្តប្រជុំនទីក្រពើហា

ខេត្តកណ្ដាល៖ រសៀលថ្ងៃសៅរ៍ ១៥ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ រួមជាមួយឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលរងខេត្ត មន្រី្តរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត កាន់បិណ្ឌទី១ នៅវត្តប្រជុំនទី ក្រពើហា ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។   ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវប្រកាន់ទំនៀមទំលាប់ប្រពៃណីខ្មែរ គឺមនុស្សគ្រប់រូបត្រូវតាំងចិត្តបំពេញសេចក្ដីល្អ នឹងមានភាពកត្តញ្ញូ ដឹងគុណនឹកឃើញដល់ឪពុកម្ដាយ សាច់ញ្ញាត្តិ និងសាច់សារលោហិត ៧សន្ដានដែលធា្លប់មានគុណលើខ្លួន ទាំងអ្នកលាចាកលោកទៅហើយ និងអ្នកដែលនៅរស់។ ពិធីបុណ្យកាន់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌ គឺជាឪកាសឱ្យសាច់ញាតិទាំងឡាយដែលនៅផ្សេងៗគ្នា មកជួបជុំគ្នា បង្កើនឱ្យមានសាមគ្គីភាពគ្នា និងបណ្ដុះស្មារតីឱ្យមនុស្សលះបង់សេចក្ដីអាក្រក់គ្រប់យ៉ាង។ ទោះជាយ៉ាងនេះក្ដី ឯកឧត្តមអភិបាល […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងមានកូនច្រើនក្នុងបន្ទុក ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងប្រតិភូសាខា ដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនប្រជាពលរដ្ឋ១គ្រួសារមានជីវភាពខ្វះខាត មានកូនចំនួន០៩នាក់ និងមានកូនពិការក្នុងបន្ទុក ស្ថិតនៅភូមិតោតម៉ា ឃុំកន្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។   មានប្រសាសន៍ លោក ទៀង សុគន្ធ នាយកសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។   លោកនាយកសាខា បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ […]

ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេងអញ្ជើញចូលជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយឯកឧត្ដមប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូជាន់ខ្ពស់រាជធានីភ្នំពេញ អញ្ជើញចូលជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយឯកឧត្ដម ផាន់ វ៉ាន់ ម៉ាយ ( H.E PHAN VAN MAI ) ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។ បន្ទាប់មក គណៈប្រតិភូបានបន្តជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ង្វៀន វ៉ាន់ ណេន ( H.E NGUYEN VAN NEN ) លេខាគណៈកម្មាធិការគណបក្សទីក្រុងហូជីមិញ។

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តស្វាយរៀងអញ្ជេីញចូលរួមក្នុងពិធីបុណ្យខួបគម្រប់៧ថ្ងៃឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធហាឧបាសិកា ញឹម តេង ម្តាយក្មេកលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

នារសៀលថ្ងៃសុក្រ​ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំគណៈប្រតិភូខេត្តស្វាយរៀង អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធលោកយាយ មហាឧបាសិកា ញឹម តេង​ ម្តាយក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ស្ថិតនៅគេហដ្ឋានផ្ទះលេខ១ ផ្លូវលេខ៥ គម្រោងទី៥ បូរី ប៉េង ហួត ច្បារអំពៅ​ និងបានចូលបច្ច័យបុណ្យចំនួន ៤.០០០.០០០៛។   ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តស្វាយរៀង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវិញ្ញាណក្ខន្ធលោកយាយ មហាឧបាសិកា ញឹម តេង​ ឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។     

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤

នៅព្រឹក ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ សំខាន់ចំនួន ៤ រួមមាន៖ ១-សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០។ ២-សេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។ ៣-សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។ ៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕