ព័ត៌មានជាតិ

​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ ជា​ផ្លូវការ​អគារ​ធ្វើការ​ថ្មី នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​

ខេត្ត​ស្វាយរៀង ៖ កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២៤ កន្លងមក​នេះ​ឯកឧត្តម ប៉េង ពោធិ​-​សា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃ​ន អគ្គស្នងការ​រង​នគរបាលជាតិ តំណាង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពី​ធី​សម្ពោធ ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​ធ្វើការ​ថ្មី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ។​

​នៅក្នុង​ពិធី​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត លោក​អនុប្រធាន នាយកដ្ឋាន កណ្តាល​ព្រំដែន លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង​នគរបាល​ខេត្ត​លោក​មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត លោក លោកស្រី នាយ នាយរង​ការិយាល័យ លោក​អធិការ​នគរបាល​ក្រុង​,​ស្រុក​ទាំង​៨ លោក​នាយរង​ប៉ុស្តិ៍ នគរបាល​ច្រកទ្វារព្រំដែន អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ។​

​ក្រៅពីនេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​មេបញ្ជាការ​វរ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​២ លោក​មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក លោក​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក លោក លោកស្រី អធិការរង នាយ​,​នាយរង​ផ្នែក មន្ត្រី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​,​លោក​មេឃុំ​សប្បុរសជន​ជាច្រើន​រូប​ផង​ដែរ ។​

​អគារ​ធ្វើការ​ថ្មី ដែល​ដាក់​សម្ពោធ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេល​នេះ គឺ​ផ្តួចផ្តើម​កសាង​ឡើង​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃ​ន អគ្គស្នងការ​រង​នគ​បាល​ជាតិ​ដែល​សាងសង់​អំពី​បេតុង​ដំបូល​ស័ង្កសី ដែល​មាន​បណ្តោយ​២៣,២​ម៉ែត្រ ×៦,៨​ម៉ែត្រ មាន​២​ជាន់ (​ដោយ​មិន​គិត​

​ពី​ជាន់​ផ្ទាល់​ដី​)​ស្មើនឹង​១២​បន្ទប់ ដែល​ទើបនឹង​សាងសង់​រួចរាល់​ជា​ស្ថាពរ ចំណាយ​ថវិការ​អស់​ប្រមាណ​ជា​១៤​ម៉ឺន​ដុល្លា​អាមេរិក ស្ថិតនៅ​ភូមិ​ស្វាយ​អា​ណាត ឃុំ​ញ័រ ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយ​-​រៀង ៕

     

kam

Leave a Reply

Your email address will not be published.