ថ្ងៃព្រហស្បត្តិ៍ ១២រោច ខែស្រាឍពណ៌ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក អ៊ុច ក្លឹង ប្រធានមន្ទីរស្តីទី នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប បានដឹកនាំក្រុមការងារចុះអនុវត្តការងារពង្រឹងសហគមន៍ ស.ក.ប.ទ ទំនប់អាងទឹកភ្នំវល្លិ៍ ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដើម្បីអនុវត្តនូវសកម្មភាពដូចខាងក្រោម ៖
១.ដឹកនាំសមាជិកកសិករ ប្រើប្រាស់ទឹក ចុះកាប់សម្អាតព្រៃលើខ្នងប្រឡាយមេប្រព័ន្ធធារាទំនប់ភ្នំវល្លិ៍ ។២.ពិនិត្យនិងពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ អំពីការអនុវត្តនូវសកម្មភាពការងារគ្រប់គ្រងនិងថែទាំប្រព័ន្ធធារាសាស្ត្រ ។៣.ថែទាំដាក់ប្រេងទ្វារស្ទាក់ទឹកតាមប្រឡាយមេប្រព័ន្ធធារាសាស្ត្រភ្នំវល្លិ៍ ។ ៤.ពិនិត្យស្ថានភាពទូទៅ នៃប្រព័ន្ធធារាសាស្ត្រ ។៥.ពិភាក្សាផែនការ គោលដៅ ត្រូវបានអនុវត្តបន្ត និងដោះស្រាយបញ្ហាផ្សេងៗរបស់គណៈកម្មាធិការ ស.ក.ប.ទ។