ខេត្តសៀមរាប ៖ នៅស្នាក់ការគណបក្សប្រជាជនខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានបើកសន្និបាតបូកសរុបសភាពការណ៍ទូទៅស្តីពីលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាឆ្នាំ២០២២ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តសៀមរាប ។
នៅក្នុងអង្គសន្និបាតនេះដែរ ក៏មានការបង្ហាញសមាសភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ផងដែរ ៕