ព័ត៌មានជាតិ

​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​(​ប្លង់រឹង​)​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​អន្លង់វែង សង្កាត់​កូន​គ្រៀល ក្រុង​សំរោង​

ខេត្ត​ឧត្តរមានជ័យ ៖ កន្លងមកនេះ លោក ផុន ចាន់​និល អភិបាល​នៃ​គណៈ​អភិបាលក្រុង​សំរោង បាន​អញ្ជើញ​ជា​អធិបតី រួម​ជាមួយនឹង​លោក គឹម គា​វិន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ឧត្តរមានជ័យ នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​(​ប្លង់រឹង​)​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​អន្លង់វែង សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៣ ។​

​គួរបញ្ជាក់​ថា បន្ទាប់ពី​ដំណើរការ​តាម​នីតិវិធី​ក្នុង​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ភូមិ​អន្លង់វែង​អស់​មួយ​រយៈ​កន្លងមក ម្ចាស់​កម្មសិទ្ធិ​ដីធ្លី អាច​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​(​ប្លង់រឹង​)​នៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី ខេត្ត​ឧត្តរមានជ័យ រៀង​រាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។​

 

kam

Leave a Reply

Your email address will not be published.